
មេម៉ាយចំណាយមាត់ញាតិ តែញាតិខ្លះមាត់ចោលម្សៀត អ៊ីចឹងហើយ មិនបាច់ទៅខ្វល់ជាមួយទេ
មនុស្សស្រីគ្រប់រូប សុទ្ធតែខ្លាចរអានឹងពាក្យថា ស្រីមេម៉ាយ តែមិនមែនមានន័យថា ឱ្យតែស្រីមេម៉ាយ សុទ្ធតែមិនល្អនោះឡើយ គ្រាន់តែពាក្យនេះ មនុស្សភាគច្រើនក្នុងសង្គម សុទ្ធតែរើសអើង និងមិនឱ្យតម្លៃ តែជាក់ស្ដែង មនុស្សស្រីមេម៉ាយ គួរឱ្យអាណិតទៅវិញទេ។ ជាស្រីមេម៉ាយ គឺត្រូវប្រឈមមុខនឹងរឿងគ្រប់យ៉ាងដោយខ្លួនឯង ទាំងការធ្វើការរកលុយដោយខ្លួនឯង រឹងមាំដោយខ្លួនឯង ជួបបញ្ហា ការឈឺចាប់តែម្នាក់ឯង បន្ថែមពីនេះគឺ ត្រូវរងពាក្យមិនគប្បីពីញាតិតែម្នាក់ឯងថែមទៀត សួរថា មនុស្សស្រីណាចង់ក្លាយជា ស្ត្រីមេម៉ាយនោះ គឺគ្មានទេ តែវាជាជម្រើសចុងក្រោយសម្រាប់នាងហើយ ដែលត្រូវដើរដល់ដំណាក់កាលមួយនេះ ប្រហែលជានាង អស់ភាពអត់ធ្មត់ និងឈឺចាប់ឆ្អែតឆ្អន់ហើយ ទើបសុខចិត្តរស់នៅមានឈ្មោះថា ជាស្រីមេម៉ាយ។…











