ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សេដ្ឋកិច្ច

សណ្ឋាគារគួរឱ្យចាប់អារម្មណ៍ចំនួន ១៥ យើងចង់ស្នាក់នៅជាជាងការដើរមើលកម្សាន្ត!!!

ជាធម្មតាសណ្ឋាគារគឺជាកន្លែងដែលយើងមិនចំណាយពេលច្រើនដើម្បីស្នាកនៅជាមួយវានោះទេ។ យើងគេងនៅទីនោះហើយទុកវ៉ាលីធ្ងន់ ៗ នៅក្នុងបន្ទប់របស់យើងដើម្បីឱ្យយើងរីករាយនឹងវត្ថុទេសចរណ៍ទាំងអស់ដែលយើងទាំងអស់គ្នាចូលចិត្តធ្វើតែប៉ុណ្ណោះ។ ទោះយ៉ាងណាសណ្ឋាគារខ្លះមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដែលអ្នកអាចនឹងពិចារណាទៅទីនោះដោយគ្រាន់តែឃើញពួកគេប៉ុណ្ណោះ! បើយោងតាម Bright Side បានរកឃើញសណ្ឋាគារមួយចំនួនដែលអ្នកប្រហែលជាមិនចង់ចាកចេញហើយគួរតែចំណាយវិស្សមកាលទាំងមូលនៅខាងក្នុងសណ្ឋាគារ។ នៅចុងបញ្ចប់នៃអត្ថបទនឹងមានសណ្ឋាគារដែលអណ្តែតលើទឹកដ៏ប្រណិតមួយកន្លែងផងដែរ! 1. Amangiri, Canyon Point, Utah, USA មើលទៅដូចជាសណ្ឋាគារនេះគឺជាផ្នែកមួយនៃធម្មជាតិអីចឹង។ ដូច្នេះប្រសិនបើអ្នកសំរេចចិត្តស្នាក់នៅទីនេះអ្នកប្រាកដជាទទួលបានចំណែកដ៏ស្រស់ស្អាតនៃជម្រាលភ្នំខ្ពង់រាបនិងជួរភ្នំដែលព័ទ្ធជុំវិញកន្លែងនេះ។ 2. Sheraton Huzhou Hot Spring Resort, Huzhou, China នេះគឺជាសណ្ឋាគារប្រណិតមួយហើយវាមានឈ្មោះហៅក្រៅជាច្រើនរួមមាន“Horseshoe Hotel” and “Doughnut Hotel” ដោយសារតែរូបរាងរបស់វា។…

Cover Britea
ដើរកម្សាន្ត

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ភ្នំពេញ៖  ថ្មីៗ ​ហាងតែ  តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង ​សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់  និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន  និងតៃវ៉ាន់។  តែសម្រាប់ថ្ងៃនេះ  «ក្នុងស្រុក ​» ​សូមណែនាំហាងតែបែបអង់គ្លេសមួយ ​ដែលទើបតែបើកថ្មី  មានរសជាតិប្លែកឆ្ងាញ់នោះគឺ ​« ​BriTea  » ។ Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។ អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់…

Cover Khmer1
ដើរកម្សាន្ត

សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស​.ស.រ) នៅចំកណ្ដាលក្រុងភ្នំពេញ ចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង អាចស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចកម្ពុជាជាង២១ សតវត្ស

ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និង រូបបិយវត្ថុនៃកម្ពុជា) គឺជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកអោយដំណើរជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៩ ដែលសារមន្ទីរមួយនេះជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ។ ដោយសារមន្ទីរនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលកូនខ្មែរគ្រប់រូបគួរតែទៅយ៉ាងហោចណាស់អោយបានម្តង ត្រឹមតែ ​២ ​ទៅ៣ម៉ោង ព្រោះថាក្រៅពីបានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង សារមន្ទីរនេះក៏បានបង្ហាញនូវរឿងរ៉ាវមួយចំនួនដែលយើងមិនធ្លាប់ដឹងអំពីប្រវត្តិសាស្រ្ត ។ តាមរយៈការបង្ហាញពីប្រវត្តិសាស្ត្រ ក៏ដូចជាកាវិវត្ត និង តថភាពក្នុងពេលបច្ចុប្បន្ន វាក៏ជាកន្លែងមួយដែលធ្វើអោយយើងកាន់តែយល់ច្បាស់ថា ហេតុអ្វីបានជាប្រទេសយើងស្ថិតនៅក្នុងចំនុចមួយនេះ តែអ្វីខ្លះដែលយើងកំពុងជួបប្រទះ…

Cover Organic
សង្គម

កសិករខ្មែរទៅរៀនពិតជាល្អ! បច្ចេកទេសដាំបន្លែលើដី (Organic) រៀនឱ្យចេះត្រឹមតែ ​25$ ប៉ុណ្ណោះ!

ភ្នំពេញ៖ សព្វថ្ងៃនេះអាហារ ​និងបន្លែគីមីដែលដាំនៅខ្មែរ ​ឬនាំចូលពីបរទេស ​អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនខ្មែរជាច្រើន ​ដែលធ្វើឱ្យកើតជំងឺកាចសាហាវជាច្រើនមុខផងដែរ។ ដូច្នេះការរកទទួលទានអាហារ ​និងបន្លែបែបធម្មជាតិគឺជាជម្រើសដ៏ល្អបំផុត តែវាមិនមែនងាយស្រួលរកដូចការគិតនោះទេ ​ព្រោះការដាំបន្លែធម្មជាតិ ​ត្រូវប្រើជីរ  របស់ធម្មជាតិ ​និងការដាំដុះដោយប្រើបច្ចេកទេសតាមបែបធម្មជាតិផងដែរ ពោលគឺត្រូវការចំណាយ ​និងប្រើពេលវេលាយូរមិនដូចការរប្រើរបស់គីមីឡើយ។ ប៉ុន្តែពេលនេះ ​មិនបាច់បារម្ភឡើយ  លោកអ្នកក៏អាចចេះដាំដុះ ​និងរៀនពិវិធីដាំបន្លែលើដីគីមីដោយខ្លួនឯងបានដែរ ​ដោយនៅក្នុងនោះ មានគណនីហ្វេសប៊ុកផេកមួយឈ្មោះថា Hydroponic and Aquaponic រុងរឿង បានបើកបង្រៀនបច្ចេកទេសដាំបន្លែធម្មជាតិ  ដោយថ្លៃសិក្សាត្រឹមតែ ​25$  តែប៉ុណ្ណោះ។ -បង្រៀនបច្ចេកទេសដាំបន្លែលើដី (Organic) 25$ ថ្ងៃសៅរ៍ 24.08.2019…

1
សង្គម

ជីវិតជារបស់យើង កុំខ្វល់ពីសម្ដីអ្នកណាពេក ក៏កុំព្យាយាមតាមផ្គាប់អ្នកណាពេកអី រៀនឱ្យតម្លៃខ្លួនឯងខ្លះផងទៅ

ធ្វើជាមនុស្សត្រូវចេះយកចិត្រគេដាក់ចិត្តឯង រៀនរស់នៅសម្របតាមមនុស្សជុំវិញខ្លួន រស់នៅឱ្យចុះសម្រុងនឹងក្បែរខ្លួន ដូចពាក្យចាស់ថា ” សាងមិត្តប្រសើរជាងសាងសត្រូវ “។ តែយ៉ាងណាមិញ​ មនុស្សខ្លះ មិនគួររាប់ជាមិត្ត ស្និទ្ធស្នាលជាមួយនោះឡើយ មនុស្សខ្លះស្គាល់យើងដើម្បីតែជាប្រយោជន៍តែប៉ុណ្ណោះ មនុស្សខ្លះ ស្គាល់យើងតែបេលគេត្រូវការប្រើយើងតែប៉ុណ្ណោះ ម្ល៉ោះហើយ! គ្មានដែរជាមិត្តក៏យើងមិនស្លាប់ដែរ។ មួយវិញទៀត ជាមនុស្សល្អ ត្រូវចេះខ្វល់ ចេះយកចិត្តគេដាក់ចិត្តឯង តែជាមួយមនុស្សខ្លះ គេមិនដែលខ្វល់ មិនដែលនឹងឱ្យតម្លៃយើងតេ ដូច្នេះ យើងក៏មិនបា់ទៅខ្វល់ យោគយល់គេពេកនោះដែរ​ តាមដំណើរទៅ គេម៉េចយើងចឹង កុំទៅខ្វល់ផ្គាប់ផ្គន់គេខ្លាំងពេក។ ជាមួយមនុស្សមួយចំនួន យើងកាន់តែគោរពគេ គេកាន់តែមើលងាយ…

Cover Pnom Da
ដើរកម្សាន្ត

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!

តាកែវ៖ ខេត្តតាកែសម្បូរទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ​ដូចជាតំបន់ភ្នំ ​បឹងបួរ ​ទន្លេ ​និងសួនធម្មជាតិជាច្រើនកន្លែងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃសម្រាក។ សម្រាប់ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​ធានាថាថ្មីហើយប្លែក ដែលស្ថិតនៅក្នុងខេត្តតាកែវមានឈ្មោះថា « គឹម លី ​ភ្នំដា »។ សួនកម្សាន្ត ​គីមលី ​ភ្នំដា ​គឺជាកន្លែងកម្សាន្តបែបកែច្នៃមួយដោយទីតាំងអំណោយផលស្ថិតនៅជិតភ្នំដាតែម្តង ​ដោយមានទេសភាពធម្មជាតិព័ទ្ធជុំវិញខៀវស្រងាត់ ​និងមានទឹកបឹងថ្លាឆ្វេងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រជាក់ស្រេបទៀតផង។ លើសពីនេះ  កន្លែងកម្សាន្តមួយនេះមានខ្ចុះអង្គុយកម្សាន្តគយគន់ទេសភាព ​និងមានបម្រើអាហារឆ្ងាញ់ៗបែបស្រុកស្រែ ​សាកម្តងពិតជាមិនខកបំណងនោះឡើយ  ជាពិសេសពេលល្ងាចៗថែមទាំងមានបម្រើស្រាក្រឡុក ​និងកន្លែងអង្គុយលេងតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតយ៉ាងរ៉ូមេនទិកផងដែរ។…

Cover Kandal
ដើរកម្សាន្ត

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!

កណ្តាល៖  ការរកពេលសម្រាកលំហែរថ្ងៃចុងសប្តាហ៍ ​គឺមានប្រយោជន៍ជួយបន្ធូរបន្ថយភាពតានតឹងទាំងកាយ ​និងចិត្ត ​ថែមទាំងធ្វើឱ្យស្មារតីរបស់អ្នកកាន់តែរឹងមាំពេលត្រលប់មកប្រកបកិច្ចការងារ ​ឬការសិក្សាផ្សេងៗផងដែរ។ សម្រាប់លោកអ្នកដែលពិបាកនឹងរកកន្លែងសម្រាកលំហែរនៅថ្ងៃចុងសប្តាហ៍ ​ឬបុណ្យទាននានា  ដោយមិនមានពេលទៅកាន់ខេត្តឆ្ងាយៗ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកលំហែរមួយកន្លែងនៅជិតៗភ្នំពេញយើងមានឈ្មោះថា « ​រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត »។ រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត គឺទីកន្លែងកម្សាន្តធម្មជាតិ ​ដែលមានខ្ចុះអង្គុយលេង ទទួលអាហារបែបស្រុកស្រែឆ្ងាញ់ពិសា ​មានទាំងកន្លែងស្ទូចត្រីកម្សាន្ត  សួនផ្ការីករាយ  និងមានលក់ផ្លែឈើស្រស់ៗបេះពីចម្ការនេះផ្ទាល់តែម្តងផងដែរ ​មកលេងម្តងដឹងតែសស្រស់ស្រាយអារម្មណ៍ពេលត្រលប់ទៅវិញ។ សម្រាប់អ្នកដែលចង់ទៅលេងលំហែរអារម្មណ៍ សួនលំហែរធម្មជាតិ ​ម្លប់ប្ញស្សីអន្លង់រមៀត មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​​ តាមបណ្តោយផ្លូវជាតិលេខ៣ ពី រាជធានីភ្នំពេញ…

Cover Dom
ដើរកម្សាន្ត

តោះ! មកលេងសៀមរាបជាមួយក្រុមមិត្តភក្តិ ​សាកមកស្នាក់នៅ Dormitory ​ស្អាតប្លែកមានផាសុកភាព ​អស់ម្នាក់តែ ​8.5$ ក្នុងមួយយប់ប៉ុណ្ណោះ!

សៀមរាប៖ មកលេងខេត្តសៀមរាបជាលក្ខណៈក្រុមមិត្តភក្តិ ​ក្រុមការងារ ​ឬអង្គការ ​ប្រសិនជាចង់ចំណាយការស្នាក់នៅអស់តិច ​សប្បាយជុំគ្នា  និងមានផាសុកភាព ​« ក្នុងស្រុក ​» ​សូមណែនាំទីកន្លែងស្នាក់នៅថ្មីបែកនោះគឹការស្នាក់នៅបែប ​Dormitory  ឬគេហៅថាបន្ទប់ដែលមានគ្រែតូចៗច្រើន ជាការគេងជុំគ្នាជាក្រុម មានឈ្មោះថា « Lub d Siem Reap » ។ ដោយការស្នាក់នៅបែប Dormitory លោកអ្នកនឹងទទួលបានអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តភក្តិ ឬ ក្រុមការងារជាដើម ​ជាមួយនឹងបទពិសោធន៍រស់នៅជុំគ្នា ដែលមិនធ្លាប់មានពីមុនមក ​ពោលគឺអារម្មណ៍ប្លែកថ្មីនៃការគេងជុំគ្នាយ៉ាងរីករាយតែម្តង ។ ជាពិសេសលក្ខណៈពិសេសរបស់បន្ទប់បែប dormitory…

Cover Taiwan
តោះញ៉ាំ

តោះ!​ សាកទឹកដោះគោជូរ  និងនំខេកតៃវ៉ាន់ម្តង ​ដឹងតែឆ្ងាញ់ជាប់ចិត្តជាមួយនឹងហាងមួយនេះ

ភ្នំពេញ៖ សព្វថ្ងៃនេះមានហាងជាច្រើនដែលមានលក់នូវអាហារសម្រន់ និងបង្អែមប្លែកៗជាច្រើនមុខ នៅក្នុងនោះ  ថ្ងៃនេះ  « ក្នុងស្រុក ​» ​សូមណែនាំហាងលក់នំមួយកន្លែង ​ដែលនាំមកពីប្រទេសតៃវ៉ាន់ពិតៗតែម្តង ​នោះគឺហាង  « ​Yogurt  & Cake  Taiwan  »។ ហាង  « ​Yogurt  & Cake  Taiwan  » មានលក់នំ នំខេក ​នំសែនព្រះខែ  អាហារសម្រន់ប្រអប់ជាច្រើនមុខ រួមទាំងទឹកដោះគោជូរជាច្រើនប្រភេទនាំចូលពីប្រទេសតៃវ៉ាន់  ដែលមានរសជាតិ ឆ្ងាញ់ប្លែកជាប់មាត់តែម្តង ​ថែមទាំងមានអនាម័យខ្ពស់ទៀតផង។…

Cover Stone Resort
ដើរកម្សាន្ត

មើលតែបន្ទប់គេងក៏ចង់សម្រាកមួយយប់ដែរ! ​មកលេងបាត់ដំបងដឹងតែសប្បាយ ហើយកន្លែងស្នាក់នៅអស់ទាស់ទៀត!

បាត់ដំបង៖ ​ដូចលោកអ្នកបានដឹងរួចមកហើយថា ​ខេត្តបាត់ដំបងគឺជាខេត្តប្រវត្តិសាស្រ្តមួយ ដែលក្រៅពីសម្បូរទៅដោយកន្លែង ​សំណង់ប្រវត្តិសាស្រ្តជាច្រើនកន្លែង ក៏សម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិសម្រាប់ធ្វើដំណើរកម្សាន្តទៀតផង។ ក្រៅពីដើរលេងសប្បាយ ​ការសម្រាកក្រោយលំហែពិតជាសំខាន់ខ្លាំងណាស់ ​ដូច្នេះហើយ ​ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកដ៏ពិសេសមួយទៀតហើយនៅក្នុងខេត្តបាត់ដំបងនោះគឺ  « Home Stone Resort »។ Home Stone Resort ​គឺជាកន្លែងស្នាក់នៅដែលស័ក្តសមសម្រាប់ការធ្វើដំណើរកម្សាន្តទាំងលក្ខណៈក្រុមគ្រួសារ បែបគូស្នេហ៍  ឬមិត្តភក្តិ ដែលមានការតុបតែងរចនាផ្ទៃបន្ទប់ខាងក្នុងយ៉ាងស្រស់ស្អាតបែប ​Classic  គ្រាន់តែឃើញផ្ទៃបន្ទប់ក៏ចង់ស្នាក់នៅដែរ ជាពិសេសគឺក្នុងបន្ទប់មានទាំងទឹកក្តៅ ​ទឹកត្រជាក់ និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់។ ​អ្វីដែលពិសេសគឺមានហាងទឹកដ៏ធំល្វឹងល្វើយឱ្យអ្នកមកសម្រាកបានហែលកម្សាន្តលេងទៀតផង។ ដោយថ្មីនេះផងដែរ…

Cover Copy
សង្គម

រឿងអតីតកាល ឬសង្សារចាស់ តើយើងគួរប្រាប់សង្សារ ឬដៃគូបច្ចុប្បន្នរបស់យើងដែរទេ?

គេថា មនុស្សពីរនាក់ស្រលាញ់គ្នា ដាច់ខាតកុំលាក់បាំង កុំភូតកុហកគ្នា វាជាការពិត តែរឿងអតិតខ្លះ ជាពិសេសគឺ រឿងសង្សារចាស់របស់យើង តើយើងគួរប្រាប់គេដែរឬក៏អត់? វាជាសំណុរដែលពិបាកនឹងឆ្លើយពិតមែន យើងមិនចង់កុហកមនុស្សយើងស្រឡាញ់ទេ តែបើប្រាប់គេ ខ្លាចគេប្រកាន់រឿងកាលពីមុន ខ្លាចគេគិតច្រើន បើបែបហ្នឹង តើគួរសម្រេចចិត្តបែបណា? ត្រូវហើយ ចម្លើយគឺ មិនគួរកុហក ឬលាក់បាំងទេ ព្រោះនៅលើលោកនេះ គ្មានឡើយអាថ៌កំបាំង ម្យ៉ាងវិញទៀត បើយើងស្មោះចំពោះគេមែន ក៏គ្មានរឿងអីត្រូវលាក់ដែរ លើកលែងតែយើងមិនត្រង់ ចិត្តនៅតែនឹកអាល័យអ្នកចាស់។ រឿងកាលពីមុន មិនថាល្អ ឬអាក្រក់ រឿងទាក់ទងនឹងសង្សារចាស់ ក៏គ្មានអ្វីត្រូវខ្មាសដែរ…