ទុកយូរជូរផ្អូម! ពាក្យចាស់តែងពោល កុំឱ្យគូស្នេហ៍ ភ្ជាប់ពាក្យទុកយូរពេក បើអាចគួរតែប្រញាប់រៀបការទៅ

67823633_496980664391596_5852886800527261696_n
ការផ្សាយពាណិជ្ជកម្ម

គេថាស្រឡាញ់គ្នាយូរ កុំប្រញាប់រៀបការ ទើបអាចសិក្សាចិត្តគ្នាបានច្បាស់ ពាក្យនេះ វាក៏ត្រូវដែរ បើប្រញាប់រៀបការពេក ខ្លាចថា ស្គាល់គ្នាមិនបាច់ច្បាស់ មិនអាចយល់ចិត្តគ្នា រៀបការរួច ប្រាកដជា ត្រូវប្រឈមមុខនឹងការបែកបាក់គ្នាហើយ។

ប៉ុន្តែ ការដែលភ្ជាប់ពាក្យនឹងគ្នារួចហើយ តែមិនព្រមឆាប់រៀបការនោះ គឺជារឿងមួយដែលមិនសូវជាល្អនោះទេ ពាក្យចាស់ៗតែងពោលថា ” ទុកយូរ ជូរមផ្អូម “ ពាក្យនេះ គឺមិនខុសអីពីការប្រៀបទៅនឹងម្ហូបអាហារនោះទេ ទុកយូរ ប្រាកដជាជូរផ្អូមខូច ញុំាលែងបានហើយ យ៉ាងណាមិញ ការភ្ជាប់ពាក្យទុកយូរ រហូតដល់ឆ្នាំក៏មិនមែនជារឿងដែលល្អនោះដែរ គឺរមែងមានបញ្ហានេះនោះ ឬក៏មាត់អ្នកផងនិយាយអ៊ីចេះអ៊ីចុះ ប្រាកដជាត្រូវផ្ដាច់ពាក្យវិញមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ឃើញបែបហ្នឹងច្រើនគូហើយ ដែលបានត្រឹមតែមានឈ្មោះត្រឹម មេម៉ាយ ឬពោះម៉ាយខាន់ស្លាប៉ុណ្ណោះ។ ជីវិតជាគូដណ្ដឹង រមែងមានបញ្ហាច្រើនណាស់ កុំយកលេសថា ចាំមានលុយចាំការ ចាំស្គាល់ចិត្តគ្នាច្បាស់ចាំការ ជួនកាល ការពន្យារពេលពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ វាក៏កាន់តែធ្វើឱ្យមានអារម្មណ៍មិនល្អចំពោះគ្នា ថ្នាំងថ្នាក់ចិត្តដាក់គ្នា គេថាយើងមិនច្បាស់លាស់នឹងគេ យើងថាគេកាន់តែមិនយល់ពីយើង។

មនុស្សយើងពេលខ្លះ ទោះមើលចិត្តគ្នាយូរប៉ុនណា ក៏មិនប្រាកដថា អាចស្គាល់គ្នាច្បាស់ដែរ ជួនកាល ជីវិតគូ កាន់តែមើលចិត្តគ្នា គឺកាន់តែមិនយល់ពីគ្នាទៅវិញទេ ហើយក៏រឹតតែ ពិបាកផ្គាប់ចិត្តគ្នាទៅទៀត។ មួយវិញទៀត ជីវិតជាគូដណ្ដឹង ងាយនឹងរងផលប៉ះពាល់ពីពាក្យសម្ដីអ្នកដទៃណាស់ ហើយក៏ងាយប្រេះឆា ព្រោះតែជឿពាក្យគេអុចអាលផងដែរ៕

ការផ្សាយពាណិជ្ជកម្ម
67726897_2872900822935828_1562048711855439872_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
67769842_2466288023602013_8116015737211977728_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម