មេម៉ាយចំណាយមាត់ញាតិ តែញាតិខ្លះមាត់ចោលម្សៀត អ៊ីចឹងហើយ មិនបាច់ទៅខ្វល់ជាមួយទេ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីគ្រប់រូប សុទ្ធតែខ្លាចរអានឹងពាក្យថា ស្រីមេម៉ាយ តែមិនមែនមានន័យថា ឱ្យតែស្រីមេម៉ាយ សុទ្ធតែមិនល្អនោះឡើយ គ្រាន់តែពាក្យនេះ មនុស្សភាគច្រើនក្នុងសង្គម សុទ្ធតែរើសអើង និងមិនឱ្យតម្លៃ តែជាក់ស្ដែង មនុស្សស្រីមេម៉ាយ គួរឱ្យអាណិតទៅវិញទេ។

ជាស្រីមេម៉ាយ គឺត្រូវប្រឈមមុខនឹងរឿងគ្រប់យ៉ាងដោយខ្លួនឯង ទាំងការធ្វើការរកលុយដោយខ្លួនឯង រឹងមាំដោយខ្លួនឯង ជួបបញ្ហា ការឈឺចាប់តែម្នាក់ឯង បន្ថែមពីនេះគឺ ត្រូវរងពាក្យមិនគប្បីពីញាតិតែម្នាក់ឯងថែមទៀត សួរថា មនុស្សស្រីណាចង់ក្លាយជា ស្ត្រីមេម៉ាយនោះ គឺគ្មានទេ តែវាជាជម្រើសចុងក្រោយសម្រាប់នាងហើយ ដែលត្រូវដើរដល់ដំណាក់កាលមួយនេះ ប្រហែលជានាង អស់ភាពអត់ធ្មត់ និងឈឺចាប់ឆ្អែតឆ្អន់ហើយ ទើបសុខចិត្តរស់នៅមានឈ្មោះថា ជាស្រីមេម៉ាយ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីខ្លះ មេម៉ាយព្រោះប្ដីស្លាប់ អ្នកខ្លះ មេម៉ាយព្រោះលែងប្ដី អ្នកខ្លះ មេម៉ាយព្រោះប្ដីគ្មានកំណើត តែមិនថាមេម៉ាយដោយសារអ្វីទេ តែស្រីមេម៉ាយគឺត្រូវរ៉ាប់រងចិញ្ចឹមកូនយ៉ាងលំបាកដោយខ្លួនឯង ធ្វើការត្រុកៗដើម្បីជីវិត ពេលខ្លះ មិនមែននាងរឹងមាំអីណាស់ណាទេ តែមកពីនាងមិនអាចទន់ជ្រាយ ព្រោះនាងជាម្ដាយ ហើយនាងក៏ជាឪពុកផងដែរ ដូច្នេះ គឺមានតែខំប្រឹង មិនអាចបោះបង់បានឡើយ តេយ៉ាងណាក៏ដោយ ស្រីមេម៉ាយ មិនមែនអាក្រក់នោះទេ ឈប់រើសអើង ឈប់មាក់ងាយនាងទៅ ព្រោះនាងមិនបានមកសុំលុយអ្នកចាយ សុំបាយអ្នកហូបនោះឡើយ ហើយនាងក៏មិនបានកាប់សម្លាប់អ្នកណាដែរ ផ្ទុយទៅវិញ ស្រីមេម៉ាយខ្លះ គឺត្រូវប្ដីធ្វើបាបចិត្ត បំផ្លាញជីវិតនាងច្រើនណាស់ហើយ។

មានញាតិជិតខាងខ្លះ រើសអើងនាង ពេបជ្រាយនាង សើចចំអកនាង មានតែគមនិតអាក្រក់ៗ និយាយតែរឿងមិនល្អរបស់នាង សួរថា បើភាពជាមេម៉ាយ កើតលើកូនចៅ សាច់ញាតិបងប្អូនរបស់អ្នក ឬមនុស្សដែលអ្នកស្រឡាញ់ តើអ្នកមានអារម្មណ៍បែបណា? មនុស្សខ្លះ ញាតិជិតខាងខ្លះ បានត្រឹមតែនិយាយមិនល្អ មានតែគំនិតស្មោគគ្រោកតេប៉ុណ្ណោះ ម្ល៉ោះហើយ! មិនបាច់ទៅគិតខ្វល់ពីសម្ដីអ្នកណាទេ សំខាន់ ខ្លួនឯងត្រូវតែរឹងមាំ ធ្វើខ្លួនឯងឱ្យមានតម្លៃ ធ្វើចិត្តឱ្យសប្បាយៗ ខិតខំធ្វើការរកលុយ ចិញ្ចឹម និងមើលថែកូនឱ្យល្អ កុំទៅឈឺក្បាលហាលថ្ងៃព្រោះតែសម្ដីអ្នកណា៕

ការផ្សាយពាណិជ្ជកម្ម
21686048_1649906121746332_2984634969743199671_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
42581040_1943762199003490_6563924065218723840_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48408683_2057205260992516_3976339151371894784_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64397335_2340647635981609_8984659841897201664_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
66766103_2390844897628549_442137192014282752_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម