
ទើបតែដឹងនៅក្នុងសារមន្ទីរ មានហាងកាហ្វេដ៏ទំនើបបរិយាកាសល្អ បម្រើម្ហូប និងភេសជ្ជៈឆ្ងាញ់ៗបែបនេះសោះ!
ភ្នំពេញ៖ ចង់ទទួលទានកាហ្វេភេសជ្ជៈ រួមទាំងអាហារបែបខ្មែរ និងបរទេសឆ្ងាញ់ៗ ជាមួយនឹងបរិយាកាសបែបធម្មជាតិអមនឹងរុក្ខជាតិតូចធំ នៅក្នុងទីក្រុងភ្នំពេញយើងនេះមិនមានច្រើនកន្លែងនោះឡើយ តែក៏មិនអត់សោះដែរ។ ថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំហាងកាហ្វេដ៏ពិសេសមួយនៅកណ្តាលទីក្រុងភ្នំពេញតែម្តង ជាមួយនឹងបរិយាកាសដ៏ស្រលះល្អនោះគឺ « កាហ្វេសារមន្ទីរ ឬ The Museum Café » ដែលមានទីតាំងនៅក្នុងសារមន្ទីរជាតិតែម្តង។ ហាងកាហ្វេសារមន្ទីរ ឬ The Museum Café មានការរចនាហាងតុបតែងយ៉ាងទាក់ទាញជាមួយនឹងការដាំដើមឈើ រុក្ខជាតិជុំវិញយ៉ាងត្រជាក់ស្រេបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ ឬកង្ហាជំនួយនោះឡើយ ឯបរិយាកាសក៏ស្ងប់ស្ងាត់ល្អព្រោះតែមានទីតាំងនៅក្នុងសារមន្ទីរជាតិយើងស្រាប់។ អ្វីដែលពិសេសហាងកាហ្វេមួយនេះមានបម្រើកាហ្វេរសជាតិបរតេសគ្រប់មុខ ជាមួយនឹងភេសជ្ជៈពិសេសៗច្រើនប្រភេទ បន្ថែមពីនេះថែមទាំងមានអាហារបែបខ្មែរ…











