ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
PR

ព្រូដិនសលកម្ពុជា  បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់​ ៥០​ ករណី

ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ – បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើងគឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និង ត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗ រួមមានករណីបញ្ហាសុខភាពបន្ទាន់ ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើនដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាន សម្រេចដាក់ចេញនូវផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកសុខភាព និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ។​​ កញ្ចប់ធានារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា នឹងក្លាយជាកញ្ចប់ធានារ៉ាប់រងដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវការការពារលើហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរជាក់លាក់ចំនួន​ ៥០​ ករណី ដែលរួមមានផងដែរនូវ ជំងឺមហារីក ជំងឺគាំងបេះដូង ជំងឺគ្រោះថ្នាក់ដាច់សរសៃឈាម​​ខួរក្បាល និង ផលវិបាកនៃជំងឺ ២…

Cover 30
ដើរកម្សាន្ត

ទៅដើរលេងបែបធម្មជាតិមិនមែនទៅស្តាប់ធុងបាស់នោះទេ! ពេលនេះសហគមន៍អេកូទេសចរណ៍កោះសាមសិប ប្រកាសហាមប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទទទួលការសាទរខ្លាំង

ការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានបែបធម្មជាតិ ​ភាគច្រើនគឺដើម្បីរកភាពស្ងប់ស្ងាត់ និងសេចក្តីស្ងប់ក្នុងចិត្តជាមួយនឹងបរិយកាសស្រស់ស្រាយជាមួយធម្មជាតិតែម្តង។ យ៉ាងណាមិញ ​មួយរយៈនេះការដើរលេងតាមទីកន្លែងធម្មជាតិ ​ត្រូវបានពេញនិយមជាខ្លាំងនៅក្នុងពេលបច្ចុប្បន្ន ​តែដែលជាបញ្ហាចោទនោះ ​អ្នកទេសចរណ៍មួយចំនួនបែរជាស្ពាយឧបករណ៍បំពងសម្លេង ដូចជាធុងប៉ាស ​ខារ៉ាអូខេជាដើម  ជាការកំដរអារម្មណ៍ទៅវិញ ​ធ្វើឱ្យកន្លែងធម្មជាតិបាត់បង់សោភណនៃភាពស្ងប់សុខ ពិសេសអាចរំខានអ្នកទេសចរណ៍ផ្សេងទៀត និងអាចរំខានដល់បណ្តាសត្វព្រៃក្នុងមូលដ្ឋានទៀតផង។ ដើម្បីបង្ការបញ្ហាទាំងនេះ ​ពេលនេះ សហគមន៍នៃតំបន់កម្សាន្តមួយ គឺ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលជាទីតាំងកម្សាន្ត បោះតង់ ជិះទូកមើលសត្វស្លាប និង​ព្រៃលិចទឹក គយគន់មើលថ្ងៃលិច និងថ្ងៃរះ ញាំត្រីស្រស់ៗ​ ស្ថិតនៅ​ក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានចេញវិធានការមួយក្នុងការហាមឃាត់ការប្រើប្រាស់គ្រឿងបំពងសម្លេង​ ធ្វើឱ្យមានការសាទរជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយ…

២
សម្រង់

នៅទីបំផុត! ផ្ទះបុរាណសសរ១០០ ខេត្តក្រចេះ ត្រូវបានធ្វើការរុះរើហើយ

ព្រឹកថៃ្ងអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារខេត្តដឹកនាំដោយ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត អញ្ជើញចុះទៅសម្រុះសម្រួល និងចរចារជាមួយម្ចាស់ផ្ទះបុរាណសសរ១០០ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង។ ម្ចាស់ផ្ទះស្នើសុំរុះរើដោយហេតុថាផ្ទះនេះទ្រុឌទ្រោម ព្រោះមានអាយុកាលរាប់រយឆ្នាំមកហើយ និងម្យ៉ាងទៀតដីនេះគាត់បានចែកទៅឱ្យកូនផ្សេងទៀតរួចហើយ។ ជាគោលការណ៍ក្រសួងពុំអនុញ្ញាតឱ្យរុះរើទេ តែម្ចាស់ផ្ទះមានសិទ្ធជួសជុល ដោយគោរពទៅតាមរចនាបថដើម។ ប៉ុន្តែបើម្ចាស់ផ្ទះរុះរើក្រសួងស្នើសុំទិញក្នុងតម្លៃសមស្រប ដើម្បីក្រសួងយកមកធ្វើនៅវិហាររកាកណ្តាល (ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌវប្បធម៌ជាតិរួចហើយ) ក្នុងក្រុងក្រចេះវិញ។ យ៉ាងណាមិញ…

Cover 3
សង្គម

សំណាង៣ជាតិ! ​ស្នេហាត្រីកោណស្រលាញ់ភេទដូចគ្នាមែន ​តែស្ម័គ្រចិត្តដឹកដៃគ្នាចូលរោងការពិតជាមិនធម្មតាទេ

ច្បាស់ណាស់ ​ពាក្យចាស់ពោលថាស្នេហាត្រីកោណ ​ប្រាកដជាមានម្នាក់ឈឺចាប់ ​និងត្រូវដើរចេញនៅទីបំផុត ​ព្រោះតែស្នេហាបរិសុទ្ធមិនអាចមានអ្នកទី៣ចូលមកជ្រៀតជ្រែកឡើយ។ ​ ចម្លែកអី ​តែគូស្នេហ៍មិនមែនមួយគូ  តែស្នេហា៣នាក់នេះវិញ ​មិនត្រឹមតែជាស្នេហាភេទដូចគ្នាខុសពីគូស្នេហ៍ធម្មតាទេ ​តែនេះជាស្នេហាត្រីកោណ៣នាក់  ​តែជាស្នេហាច្បាស់លាស់ ហ៊ានដឹកដៃគ្នាចូលរោងការតែមួយទៅវិញធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងចំពោះស្នេហាដ៏ចម្លែកមួយនេះ។ តាមរយៈគណនីហ្វេសប៊ុក Kao Leng បានឱ្យដឹងថា៖ « សេ្នហ៍ភេទដូចគ្នាមានអ្វីមិនល្អ…..❤️❤️❤️ សំខាន់ស្រលាញ់ចិត្តនិងចិត្ត អគុណអូនទាំងពីរដែលចូលមកក្នុងជីវិតបង បងនឹងកាន់ដៃអូនអស់មួយជីវិត…. (រយះពេល11ឆ្នាំ)ដែលពួកយេីងស្គាល់គ្នា ទំរាំពួកយេីងមានថ្ងៃនេះ ពួកយេីងឆ្លងកាត់ឧបសគ្គជាច្រេីន ……… បងនឹងកាន់ដៃអូនទាំងពីរអស់មួយជីវិតមិនថាមានឧបសគ្គអ្វីក៏ដោយ»។ គួរបញ្ជាក់ផងដែរថា ​បើយោងតាមរូបភាពនេះ យើងមិនច្បាស់ទេថានេះជាគូស្នេហ៍ពិត ​ឬគ្រាន់តែជាការថតរូបផ្សព្វផ្សាយឬយ៉ាងណានោះទេ ​យើងមានតែរង់ចាំមើលទាំងអស់គ្នាបន្តបន្ទាប់តែប៉ុណ្ណោះ៕

Cover Veal
ដើរកម្សាន្ត

ស្អាតសាហាវ តិចច្រលំថាមណ្ឌលគិរីចុះ! ការពិត « វាលធំ » ក្នុងឧទ្យានជាតិវីរជ័យ តំបន់កន្ទុយនាគ ​ខេត្តរតនគិរី សោះ

វាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាពស្រស់ស្អាតនៅតាមជួរភ្នំ ​យើងប្រាកដជាធ្លាប់ឃើញតែនៅក្នុងខេត្តមណ្ឌលគិរីមែនទេ? ​ការពិតទៅទេសភាពដ៏ស្រស់ស្អាតបែបនេះ ​នៅក្នុងខេត្តរតនគិរី ​ក៏ត្រូវបានគេរកឃើញថាមានទេសភាពស្អាតមិនចាញ់មណ្ឌលគិរីប៉ុន្មាននោះទេ ​គ្រាន់តែមិនសូវមានអ្នកស្គាល់ និងទៅដល់ប៉ុណ្ណោះ នោះគឺ ​«វាលធំ » ជាកន្លែងទេសចរណ៍បែបផ្សងព្រេងដោយថ្មើជើង។ «វាលធំ » ឬភាសាតំបន់គេហៅថា ត្រាញ់ទីស នៅលើភ្នំកំពស់ 900m គឺជាតំបន់វាលខ្មៅខៀវខ្ចីតាមជ្រលងភ្នំខ្វាត់ខ្វែង ស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី  ដែលភ្ញៀវទេសចរទាំងឡាយប្រាថ្នាចង់ទៅលេង ល្បីថាមានទេសភាពស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាមួយបរិយាកាសស្រស់ស្រាយត្រជាក់ស្រេបត្រជាក់ដល់បេះដូងអ្នកទៅកម្សាន្តគ្រប់ៗរូប ដែលពេលនេះមានតែអ្នកទេសចរតិចទៀតតែប៉ុណ្ណោះបានធ្វើដំណើរស្វះស្វែងរកទៅដល់ ជាពិសេសជបរទេស ​ដែលខ្មែរយើងគួរតែទៅដល់ដូចគ្នា។​ តែយ៉ាងណាការធ្វើដំណើរទៀតសោតមានលក្ខណៈផ្សេងព្រេងតែម្តង ​គឺមានចម្ងាយជាង ៦០គីឡូម៉ែត្រ  ដែលត្រូវធ្វើដំណើរដោយថ្មើជើងខ្លះ…

Thumbnail
សង្គម

ក្រឡេកទៅអតីតកាល បទចម្រៀងប៉ុន្មានបទ ដែលនៅតែដឹតដាមក្នុងបេះដូង អ្នកស្ដាប់ មកដល់ឥឡូវ! (មានវីដេអូ)

ភ្នំពេញ៖ បទចម្រៀង ជាគ្រឿងបំពេរអារម្មណ៍មួយសម្រាប់អ្នកនិយមស្ដាប់ចម្រៀង ដោយសារបទចម្រៀងខ្លះ ជាប្រភេទចម្រៀងស្នេហា ខូចចិត្ត ញាក់កន្ត្រាក់អារម្មណ៍ និងលើកទឹកចិត្តជាដើម។ បើយើងក្រឡេកទៅកាន់អតីតកាល កាលពីជាង ១០ឆ្នាំមុនវិញ យើងនឹងឃើញបទចម្រៀងពីរោះៗជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកនិយមស្ដាប់បទចម្រៀង ក្នុងនោះមានបទចម្រៀងខ្លះ នៅតែល្បីមកដល់ពេលបច្ចុប្បន្ន ហើយនៅតែមានអ្នកចងចាំ ទាំងទំនុកច្រៀង គ្មានបាត់មួយម៉ាត់ឡើយ។ ថ្ងៃនេះ ក្នុងស្រុក សូមលើកយកបទចម្រៀង១០បទ ដែលមានការទទួលស្គាល់ល្បីរន្ទឺ ហើយនៅតែមានអ្នកនិយមស្ដាប់មកដល់បច្ចុប្បន្ន ដល់ប្រិយមិត្តទាំងអស់គ្នា៖ ១. ខ្លុយស្នេហ៍ត្នោតទេរ – ព្រាប សុវត្ថិ ២. កាដូរគ្មានន័យ –…

Thumbnail
សង្គម

ម៉ម ពេជ្ជរិទ្ធ ច្រៀងបទ លោកឪពុក អមជាមួយ ហ្គីតា លន្លង់លន្លោចស្ទើរស្រក់ទឹកភ្នែក តាមអត្ថន័យចម្រៀង (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃទី២១ មិថុនា នេះជាថ្ងៃទិវាបិតាពិភពលោក ដែលគេតែងប្រារព្វនៅថ្ងៃអាទិត្យ សប្ដាហ៍ទីបី នៃខែមិថុនា ជារៀងរាល់ឆ្នាំ។ ជារឿយៗ គេតែងឃើញ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុកទូទៅ និងសិល្បករជាច្រើនតែងបង្ហោះរូបថតជាមួយឪពុក ហើយអមដោយសារស័ព្វដឹងគុណ ឪពុកគ្រប់ៗគ្នា។ មុននេះបន្តិច ទំព័រ Pleng By Smart បានបង្ហោះវីដេអូមួយ ពីសិល្បករវ័យក្មេងដ៏មានប្រជាប្រិយភាព ពីក្រុម Small World Small Band ក្រុមតូច គឺលោក ម៉ម ពេជ្ជរិទ្ធ ដែលបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា…

Untitled 1
ប្រវត្តិសាស្រ្ត

ទម្លាយរឿងរ៉ាវទាហានក្មេងជាងគេបំផុតវ័យត្រឹម​៦ឆ្នាំ​ Sergey Aleshkov ក្នុងសង្គ្រាមលោកលើក​ទី​២​ អស្ចារ្យកម្រិតណា!

រឿងរ៉ាវអំពីកុមារសង្គ្រាមតែងតែមានសោកនាដកម្ម។ យោងតាមការប៉ាន់ស្មានផ្សេងៗសង្គ្រាមលោកលើកទី ២ បានឆក់យកអាយុជីវិតកុមារ ១៣ លាននាក់។ ពួកគេមួយចំនួនត្រូវបានគេធ្វើទារុណកម្មនៅក្នុងជំរុំប្រមូលផ្តុំ អ្នកខ្លះមិនអាចរស់រានពីភាពភ័យរន្ធត់ អត់ឃ្លាន និងស្លាប់​ដោយ​អាវុធផ្សេងក្នុង​សមរភូមិ ការ​កាប់សម្លាប់នានាហើយខ្លះទៀតត្រូវបានបង្ខំក្លាយ​ជា​អ្នក​ទោស។ កុមារសូវៀតម្នាក់ឈ្មោះ ស៊ឺហ្គេអាឡេសកូវ (Sergey Aleshkov)ជយុទ្ធជនមានវ័យក្មេងជាងគេនៅក្នុងសមរភូមិ ស្ដាលីនក្រាដ(Battle of Stalingrad) ហើយ​រូប​គេ​ក៏​ជាមនុស្សម្នាក់ក្នុងចំណោមទាហានក្មេងជាងគេបំផុតនៃសង្គ្រាមលោកលើកទី ២ ។ ឯកសារស្តីពីកំណើតរបស់ Sergey Aleshkov មិនត្រូវបានគេ​ត់​ត្រា​ទុកទេ ប៉ុន្តែតាមការប៉ាន់ស្មានកុមារ​ម្នាក់​នេះ​កើតឆ្នាំ ១៩៣៤ ឬ ១៩៣៦ នៅភូមិ Gryn ក្នុងព្រៃ​មួយនៃតំបន់…

Cover Rose PP
សង្គម

« កុលាបភ្នំពេញ » ព្រះរាជនិពន្ធព្រះមហាវីរក្សត្រ ច្រៀងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា​ ពិរោះរណ្តំខ្លាំង ដើម្បីអបអរទិវារម្លឹកគុណឪពុក (មានវីដេអូ)

ពិតជារំភើប និងភ្ញាក់ផ្អើលជាខ្លាំង សម្រាប់ទិវារម្លឹកគុណឪពុក (Father’s Day) ជាអន្តរជាតិ ព្រះនាងតូច នរោត្តម ចេនណា ដែលទ្រង់មានទេពកោសល្យសិល្បៈខ្លាំងនោះ ទ្រង់បានច្រៀងចម្រៀងឡើងវិញមួយបទដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ មានចំណងជើងថា «កូលាបភ្នំពេញ »។ កាន់តែពិសេសបទចម្រៀងមួយនេះ មានព្រះវត្តមានកិត្តិយស សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ច្រៀងឆ្លើយឆ្លងជាមួយជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា ទៀតផង ដោយសូសៀងរបស់ទ្រង់ទាំង២អង្គ ពិតជាពិរោះរណ្តំខ្លាំង…

1
សម្រង់

បាតុភូតសូរ្យគ្រាសដ៏កម្រ ដែលគេហៅថា ចិញ្ចៀនភ្លើង នឹងអាចមើលឃើញនៅកម្ពុជាយើងដែរនៅថ្ងៃនេះ

យោងតាមគេហទំព័រ France24 បានចុះផ្សាយថា នៅក្នុងថ្ងៃអាទិត្យនេះដែរ នឹងមានបាតុភូតសូរ្យគ្រាសដ៏កម្របានកើតឡើង ចាប់ពីទ្វីបអាហ្រ្វិកខាងលិច រហូតដល់ឧបទ្វីបអារ៉ាប់ឥណ្ឌា និងចិនភាគខាងត្បូង នេះជាសូរ្យគ្រាសនៃពន្លឺភ្លើងដ៏អស្ចារ្យបំផុត ដែលឆ្លុះពីស្រមោលផែនដីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ គួរបញ្ជាក់ថា សូរ្យគ្រាស់នេះ មានរាងជារង្វង់ចិញ្ចៀន កើតឡើងនៅពេលដែលព្រះច័ន្ទឆ្លងកាត់រវាងផែនដី និងព្រះអាទិត្យ តែវាមិនចិតជិតនឹងផែនដីរបស់យើងទេ វាគ្រាន់តែមានពន្លឺព្រះអាទិត្យដែលស្រអាប់ទាំងស្រុងនោះទេដោយបន្សល់ទុកនូវចិញ្ចៀនស្តើងមួយនៃឌីសសូឡា។ សូរ្យគ្រាស “ ចិញ្ចៀនភ្លើង” នឹងត្រូវបានគេមើលឃើញជាលើកដំបូងនៅភាគឦសាននៃសាធារណរដ្ឋកុងហ្គោ នៅវេលាម៉ោង ៥ និង ៥៦ នាទីម៉ោងក្នុងស្រុក (ម៉ោង ៤ និង ៥៦ នាទីព្រឹក)។ ចំណែកឯចុងបញ្ចប់ដែលអាចមើលឃើញនោះគឺនៅលើកោះតៃវ៉ាន់…

Untitled 1 Recovered 1 (2)
សុខភាព

កំហុសទាំង ៧ នៅពេលចូលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់ ដោយមិនដឹងខ្លួន

ការមើលឃើញគីឡូរបស់ខ្លួនឯងឡើងមិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងតាមការស្រាវជ្រាវ ការលើសទម្ងន់បង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ ទោះជាយ៉ាងណាក៏ដោយកត្តាដែលអាចធ្វើឲ្យឡើងទម្ងន់ត្រូវបានគេរកឃើញនៅក្នុងទម្លាប់នៅពេលល្ងាចរបស់យើងទាំងអស់គ្នា។ ប្រសិនបើអ្នកដឹងអំពីហេតុផលដែលអ្នករកឃើញអ្នកនឹងមានប្រុងប្រយ័ត្ននិងជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អជាងមុន។ ដូច្នេះហើយយើងបានប្រមូលនូវកំហុសមួយចំនួនមុនពេលចូលគេងទូទៅបំផុតដែលជាហេតុផលនាំឱ្យឡើងទម្ងន់។ 1. ញ៉ាំអាហារនៅពេលយប់ជ្រៅ © Depositphotos.com   © Depositphotos.com យោងតាមការសិក្សាបានដាស់តឿនយើងថាការញ៉ាំអាហារនៅពេលយប់ជ្រៅធ្វើឲ្យឡើងទម្ងន់។ លើសពីនេះទៀតវាអាចបង្កើនកូលេស្តេរ៉ុលកម្រិតអាំងស៊ុយលីននិងជះឥទ្ធិពលជាអវិជ្ជមានដល់អ័រម៉ូនរបស់យើង។ 2. កុំញ៉ាំកាហ្វេនៅពេលយប់ © Depositphotos.com   © Depositphotos.com ញ៉ាំកាហ្វេនៅពេលយប់វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកប៉ុណ្ណោះទេប៉ុន្តែអ្នកគួរតែទទួលទានកាហ្វេរយៈពេល ៦ ម៉ោងមុនពេលចូលគេង។ អ្នកវិទ្យាសាស្ត្រក៏ពន្យល់ដែរថានៅក្នុងកាហ្វេមានជាតិអាស៊ីតក្លូរីនដែលអាចធ្វើឲ្យយើងឡើងទម្ងន់ផងដែរ។ សូមព្យាយាមទទួលទានទឹកក្តៅជំនួសកាហ្វេវិញទើបល្អ។ 3. គេងមិនបានគ្រប់គ្រាន់ © Depositphotos.com   ©…

Untitled 1 57
ប្លែកៗ

អាយុទើបតែ ២១ ឆ្នាំប៉ុន្តែបានក្លាយជាមនុស្សវ័យក្មេងជាងគេ ដែលបានធ្វើដំណើរទៅកាន់គ្រប់ប្រទេស ទូទាំងសកលលោក!

នារីជនជាតិអាមេរិកអាយុ ២១ ឆ្នាំឈ្មោះ Lexie Alford ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើដំណើរជុំវិញពិភពលោក។ នាងគឺជាមនុស្សក្មេងជាងគេដែលបានទៅប្រទេសទាំងអស់នៅលើពិភពលោក។ កាលពីថ្ងៃទី ២ ខែមិថុនា Lexie បានបង្ហោះរូបថតមួយទៅក្នុងគណនី Instagram របស់នាងដោយមានចំណងជើងថា“ បានធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសទាំងអស់លើពិភពលោក”។ រូបថតបង្ហាញថា Lexie កាន់ក្រដាសដែលសរសេរថា“ កូរ៉េខាងជើងនៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩ ប្រទេសទី ១៩៦” ដែលចង់បង្ហាញថាកូរ៉េខាងជើងគឺជាប្រទេសចុងក្រោយក្នុងដំណើរទៅកាន់គ្រប់ប្រទេសរបស់នាងនិងជាជំហានចុងក្រោយក្នុងកំណត់ត្រាពិភពលោក។ ១. ក្រុង Pripyat តំបន់បោះបង់ចោលដែលគ្មានមនុស្សរស់នៅដោយសារ ការផ្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl, ប្រទេសអ៊ុយក្រែន។…