ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Salet
សង្គម

ពីអ្នកជំនាញសិល្បៈផ្កាក្រងខ្មែរ! ពេលនេះសូម្បីតែ ផ្កាស្រលិត ធ្លាប់តែឆា និងស្ងោរ ក៏យកមកក្រងបាន ទើបដឹងថាស្អាតខ្លាំងណាស់

ផ្កាស្រលិត ​ឬមានឈ្មោះម្យ៉ាងទៀតហៅថា ផ្កាឡៃហៀង  ត្រូវបានគ្រប់គ្នាដឹងត្រឹមថាជាផ្កាដែលអាចយកមកធ្វើជាបន្លែស្ងោរ ​ឬឆា  ដើម្បីចម្អិនទទួលទានតែប៉ុណ្ណោះ។ ​តែក្រឡេកមកមើលពេលនេះវិញម្តង ​ផ្កាមួយនេះ បែរជាត្រូវបានអ្នកជំនាញក្រងផ្កា ​យកមកក្រងជាភួងផ្កា  ពិតជាស្រស់ស្អាតខ្លាំងតែម្តង។ នេះបើតាមរយៈគណនីហ្វេសប៊ុកផេក មាលាការ – Mealeakar បានរៀបរាប់ថា៖ « ធ្លាប់តែឆា ស្ងោរ ឥឡូវយកមកក្រងម្តងមើល៍ ផ្កាស្រលិត ពណ៌មរកតពីផ្កាស្រលិត💚  ក្រងជាកម្រងផ្កាគោមច័ក្កច័ន💚😘 ក្លិនក្រអូបប្រហើរ ជាមួយរំយោលផ្កាចំប៉ា 😍 ពី #មាលាការ Contact us ☎️ 0969211059…

Cover Icy
ដើរកម្សាន្ត

យល់ច្រលំក្រោយល្បីថាភ្នំទឹកកកមាននៅស្រុកខ្មែរ! ​តែការពិតទៅវាជាកន្លែងទេសចរណ៍ពិសេសមួយនេះសោះ

ប៉ុន្មានថ្ងៃមុន ​« ក្នុងស្រុក  » ​ធ្លាប់បានចុះផ្សាយរួចម្តងហើយ នូវរូបភាពទេសភាពដូចភ្នំទឹកកក ត្រូវបានរំលេចឡើងនៅក្នុងប្រទេសកម្ពុជាយើង  ដែលបានបង្ហោះផ្សព្វផ្សាយដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី  ថាជាភ្នំទឹកកកដែលអាចមកកម្សន្តលេងដោយមិនបាច់ប្រើលិខិតឆ្លងដែន ​ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ​តែ « ក្នុងស្រុក  » ក៏បានបញ្ជាក់នៅចុងអត្ថបទដែលថា នេះអាចជាខ្សាច់តែប៉ុណ្ណោះ។ អាចចូលអាននៅទីនេះ៖ ​ភ្នំទឹកកសប្បនិម្មិត ចេញរូបរាងឡើងហើយនៅខ្មែរយើង ​មិនបាច់ឆ្លងទៅលេងក្រៅប្រទេសទៀតទេ យ៉ាងណាមិញ ​មកទល់ពេលនេះកាន់តែច្បាស់ហើយថា ​ការពិតទីកន្លែងនោះមិនមែនជាភ្នំទឹកកក ​ឬទឹកកកសប្បនិម្មិតអ្វីនោះទេ ​ការពិតវាគឺជា គំនរដីខ្សាច់សលេខមួយរបស់កម្ពុជា ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុប្រាកដមែន។…

Cover Air
បច្ចេកវិទ្យា

ញាក់សាច់! បច្ចេកវិទ្យាថ្មី របស់​ Airpods Pro ដែល​ Apple នឹងដាក់ឱ្យប្រេីឆាប់ៗនេះ​ពេញចិត្តខ្លាំងសម្រាប់អ្នកចូលចិត្តមើលរឿងតាមផ្ទះ

ងាកមកមេីលបច្ចេកវិទ្យា​ Spatial Audio របស់​ Airpods Pro និង​ Car Key ដែល​ Apple នឹងដាក់ឱ្យប្រេីឆាប់ៗនេះ​ ។ ១. Spatial​ Audio សំរាប់អ្នកចូលចិត្តទៅមេីលកុន​ អ្វីដែលសំខាន់បំផុតដែលធ្វេីឱ្យមនុស្សចូលចិត្តទៅមេីលកុនគឺដោយសារបទពិសោធន៌រូបភាព​ និងសម្លេង។ គេរៀបចំប្រព័ន្ធសម្លេងឱ្យជះចេញពីគ្រប់ជ្រុងនៃ​ Hall សម្លេងជះពីមុខ​ ​ពីក្រោយ​ ពីចំហៀង​ ពីលេី​ ដេីម្បីអោយយេីងទទួលបានបទពិសោធន៌សំលេងដ៏ល្អឥតខ្ចោះ​ ។ Apple ក៏បានយកបច្ចេកវិទ្យានេះមកបំពាក់លេី​ Airpods Pro ហេីយ​…

Untitled 1
ប្លែកៗ

២៦ រូបភាពប្រាកដណាស់ ថានឹងធ្វើឱ្យអ្នកយល់ច្រឡំ

មានពេលខ្លះនៅពេលអ្នកតម្រង់កាមេរ៉ាដើម្បីថតរូបអ្នកនឹងថតបានអ្វីដែលពិសេសប៉ុន្តែនៅទីបញ្ចប់អ្នកទទួលបានរូបភាពវេទមន្តពីរដងដែលអ្នករំពឹងទុក។ សូម្បីតែការថតរូប Selfie សាមញ្ញជាមួយឆ្កែឬសេកដែលជាសត្វចិញ្ចឹមរបស់អ្នកក៏អាចប្រែទៅជាមានអ្វីប្លែកទាំងស្រុងផងដែរ។ យើងនឹងចែករំលែករូបថតទាំងនេះជាមួយអ្នកដើម្បីឱ្យអ្នកអាចរីករាយនឹងរូបភាពដែលតម្រូវឲ្យអ្នកមើលច្រើនដង។ 1. ខ្ញុំមិនដឹងថាឆ្នេរនេះមានលក្ខណៈពិសេសបែបនេះទេ។ © Malocchi / Reddit 2. តើអ្នកអាចជួយកាន់ក្បាលមេក្រូនេះបានទេ? © Trypno / Reddit 3. ខ្ញុំមិនចាំថាខ្ញុំបានដាក់ម្សៅទៅក្នុងកន្ត្រកនេះទេ។ © unknown / imgur 4. វាមើលទៅដូចជាមានក្បាលដល់ទៅពីរ។ © systemsofromance / Reddit 5. Minecraft នៅក្នុងជីវិតពិត…

Untitled 1
ប្លែកៗ

ជ្រើសរើសទម្រង់ក្រចករបស់អ្នក ហើយអានការបង្ហាញអំពី អត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក

តោះ! មកមើលអ្វីដែលក្រចករបស់អ្នកនឹងបង្ហាញពីអត្តចរិតទាំង ៨ នៃស្ទីលក្រចកដៃ។ សូមព្យាយាមរកម៉ូតក្រចកដែលដូចអ្នកបំផុត។ បន្ទាប់មកទៅមើលការទស្សន៍ទាយនៃអត្តចរិចរបស់ និងទំលាប់របស់អ្នក។ តើដូចទៅនឹងអត្តចរិតរបស់អ្នកដែរឬទេ? ប្រភេទទី ១៖ វែង និងការ៉េ អ្នកងាយចុះសម្រុងជាមួយមនុស្សផ្សេងទៀត។ ចូលចិត្តសង្គមនិងចូលចិត្តជួបមនុស្សថ្មី អ្នកចូលចិត្តជួបបទពិសោធន៍ថ្មី។ ហើយបើកជើងមេឃរបស់អ្នក អ្នកជាមនុស្សដែលមានការប្តេជ្ញាចិត្តល្អិតល្អន់និងស្រឡាញ់ការពិត។ ប្រភេទទី ២៖ ធំទូលាយនិងរាបស្មើ អ្នកជាអ្នកវិភាគគិតមុនពេលអ្នកនិយាយ មនុស្សច្រើនតែងសុំយោបល់ពីអ្នក។ អ្នកមានភាពយុត្តិធម៌និងមានសភាវគតិដែលអ្នកដទៃអាចពឹងផ្អែកបាន ចូរឧស្សាហ៍ព្យាយាមស្រឡាញ់បង្កើតអ្វីថ្មីៗ ហើយដូចជាការដោះស្រាយបញ្ហាស្មុគស្មាញ។ ប្រភេទទី ៣ ៖ ខ្លីនិងមូល អ្នកគឺជាមនុស្សដែលមានស្មារតីរឹងមាំ។ ការច្នៃប្រឌិតនិងភាពលេចធ្លោ ជារឿយៗអ្នកធ្វើឱ្យមនុស្សនៅជុំវិញអ្នកមានភាពសប្បាយរីករាយ។…

Knongsrok
ប្លែកៗ

២០ សន្លឹកដែលថតបានដោយចៃដន្យបំផុតក្នុងលោកដែលអាចនិយាយបានថាមានតែមួយគ្មាន២

ភាគច្រើននៃពេលវេលា ត្រូវចំណាយពេលដើម្បីធ្វើឱ្យរូបថតគួរឱ្យចាប់អារម្មណ៍មួយគឺត្រូវការជំនាញខាងកាមេរ៉ានិងជំនាញមួយចំនួនទៀតដើម្បីធ្វើឲ្យរូបភាពល្អឥតខ្ចោះ។ ទោះជាយ៉ាងណាពេលខ្លះវាមិនបាច់ទេ គឺជារូបភាពដែលចៃដន្យ។ ដូច្នេះតើមានអ្វីទៀតដែលអ្នកត្រូវការដើម្បីថតរូបដ៏អស្ចារ្យ និងទាក់ទាញ? ២០ អ្នកពន្លត់អគ្គីភ័យ គាត់ប្រៀបដូចជាទេវតាចុះមកជួយសង្រ្គោះមនុស្សលោក។ ១៩ រូបភាពឥតខ្ចោះក្នុងសមុទ្រ តែវាមិនមែនជាប្លង់ដែលបានត្រៀមទុកនោះទេ។ ១៨ តើអ្នកគិតថាឆ្មានេះពិជាមានសំបុលច្រើនពណ៌មែនទេ? ១៧ តើគាត់អាចធ្វើបានដោយរបៀបណាទៅ? ក៏ព្រោះតែអ្នកជំនាញកាមេរ៉ាមែនទេ? ១៦ នារីម្នាក់កំពុងតែបិទបាំងមុខរបស់គាត់ដើម្បីកុំគេស្គាល់គាត់ ១៥ សត្វសេកនេះមានស្នែង ១៤ វាមិនគ្រាន់តែជារូបភាពធម្មតានោះទេ តែវាអស្ចារ្យទៅវិញទេ ១៣ ក្មេងនេះមិនបានពាក់ស្រោមមុខនោះទេណា! ១២ អាចចាត់ទុកថាពិតជាអ្នកជំនាញថតរូបម្នាក់ ១១ ឥន្ទ្រី Aztec នៃសតវត្សរ៍ទី 21…

៣
សម្រង់

រកឃើញវិជ្ជមានជំងឺ Covid-១៩ មួយករណីថ្មីទៀតនៅថ្ងៃនេះ ជាបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០ គឺរកឃើញចំនួន១ករណីថ្មីទៀត ជាបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក ដែលបានមកដល់កម្ពុជាថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២០។ គួរបញ្ជាក់ថា ជើងយន្ដហោះរបស់បុរសដែលមកពីសហរដ្ឋអាមេរិកនោះ មានអ្នកដំណើរចំនួន ១១២ នាក់ ស្ត្រី ៤១នាក់ និងបុរស ៧១នាក់។ ចំពោះអ្នកដំណើរដទៃជាលទ្ធផលគឺ អវិជ្ជមាន តែត្រូវបានដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ។ ចំណែកឯបុរសដែលរកឃើញវិជ្ជមានគឺ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។ សរុបចំនួនអ្នកឆ្លងជំងឺ…

USA
ប្រវត្តិសាស្រ្ត

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហឺបឺត ហ៊ូវ័រ (ភាគ១)

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ឬហៅថា The Great Depression គឺជាវិបត្តិសេដ្ឋកិច្ចសាកលោកដ៏ធ្ងន់ធ្ងរមួយនៅទសវត្សរិ៍មុនសម័យកាលសង្គ្រាមលោកលើកទី២។ ដូចដែលបានដឹងមកហើយ វិបត្តិមួយនេះបានកើតឡើងចេញពីសហរដ្ឋអាមេរិក ពោលគឺផ្ទុះឡើងនៅអំឡុងខែតុលា ឆ្នាំ១៩២៩។ ជារួមទៅមុនទសវត្សរិ៍ឆ្នាំ១៩៣០ សហរដ្ឋអាមេរិកត្រូវបានពិភពលោកទទួលស្គាល់ថាជាមជ្ឈមណ្ឌលរបបមូលធននិយម និងជាមជ្ឈមណ្ឌលនៃការលូតលាស់វិទ្យាសាស្ត្របច្ចេកទេសទំនើបគ្រប់ប្រភេទ​។ តែដោយសារហេតុនេះហើយ វិបត្តិសេដ្ឋកិច្ចពិភពលោក ក៏បាន​រីកសាយ​ភាយ​ទៅកាន់ពិភពលោកពីសហរដ្ឋអាមេរិកទៅដូចគ្នាផងដែរ។ ចាប់តាំងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣២ ទំហំផលិតផលឧស្សាហកម្មត្រូវបានកាត់បន្ថយប្រហែលជា៥០% នៅសហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សប្រមាណ១៣លាននាក់បាត់បង់ការងារធ្វើជាបន្តបន្ទាប់ ហើយប្រមាណ១៥លាននាក់ទៀតជាកសិករក៏បានបោះបង់ការងារចោលរួមផង សូម្បីតែប្រព័ន្ធធានារ៉ាប់រងនូវជនអត់ការងារធ្វើ អង្គការសង្គមកិច្ចនានា ឬអង្គការមនុស្សធម៌នានា ក៏បានរត់យករួចខ្លួនអស់ជាច្រើន ព្រោះតែទប់ស្កាត់មិនជាប់ ឬអន្តរាគមន៍មិនបានចំពោះការវិវត្តនៃវិបត្តិមួយនេះ។ ហេតុការណ៍នេះក៏បានជំរុញឲ្យប្រជាពលរដ្ឋ រួមមានកសិករ និងកម្មករ ចាប់ផ្តើមអស់ជំនឿចិត្តលើអង្គការរដ្ឋ…

Ferdinand Mageelan
ប្រវត្តិសាស្រ្ត

ហ្វែឌីណន់ ម៉ាហ្សេឡន់ (Ferdinand Magellan)៖មនុស្សទី១ ដែលបានធ្វើដំណើរតាមនាវាជុំវិញពិភពលោកមុនគេបង្អស់

ពិភពលោកបច្ចុប្បន្ន ដោយសារតែកំណើននៃវិទ្យាសាស្ត្រ បានកំណត់រូបរៀងច្បាស់លាស់ ទីតាំងច្បាស់លាស់ និងថែមទាំងផ្ទិតយករូបភាពគ្រប់ទីកន្លែងលើសកលលោកបង្ហាញឲ្យមនុស្សជាតិបានដឹង បានស្គាល់ បានឃើញគ្រប់ៗគ្នា។ ការធ្វើដំណើរជុំវិញពិភពលោកបច្ចុប្បន្នភាព ក៏មិនជាបញ្ហាអ្វីធំទៀតនោះដែរ ប៉ុន្តែបើក្រឡេកទៅអតីកាលប្រមាណជិត៥០០ឆ្នាំមុន  បើនិយាយពីពិភពលោកមនុស្សមិនងាយនឹងកំណត់ដឹង និងស្វែងយល់ថាមានទំហំយ៉ាងណានោះឡើយ ការធ្វើដំណើរទៀតសោតកាន់តែពិបាកថែមទៀត។ លោក ហ្វែឌីណន់ ម៉ាហ្សេឡង់ គឺត្រូវបានប្រវត្តិសាស្ត្រចារ្យមកទុកថាជាអ្នកដែលបានធ្វើដំណើរជុំវិញពិភពលោកមុនគេបំផុតតាមរយៈការធ្វើដំណើរតាមផ្លូវទឹក ដោយនាវា ឬសំពៅ។ ប្រហែលជាឆ្នាំ១៤៨០ រូបគាត់បានចាប់កំណើតនៅប្រទេសព័រទុយហ្គាល់នៅក្នុងវណ្ណៈអភិជន ពោលគឺកូនប្រុសរបស់អភិបាលក្រុងមួយនៃប្រទេសនោះ។ ក្នុងវ័យសិក្សា ហ្វែឌីណន់ ម៉ាហ្សេឡង់ បានទទួលឳកាសសិក្សារៀនសូត្រនៅក្នុងរាជវាំង ដោយសារតែបុណ្យស័ក្តិរបស់ឪពុកខ្លួន។ បើតាមឯកសារប្រវត្តិសាស្ត្រកត់ត្រាទុក ក្នុងវ័យសិក្សាពីកុមារភាព ជំនាញដែលរូបគាត់ចូលចិត្តបំផុតនោះគឺ តារាសាស្ត្រ និងវិទ្យាសាស្ត្រនាវាចរណ៍។…

SaudiArabia
ប្រវត្តិសាស្រ្ត

អារ៉ាប់ប៊ីសាអូឌីត ប្រទេសមានផ្ទៃដីធំជាងគេ និងក្រីក្រជាងគេនៅតំបន់មជ្ឈឹមបូព៌ាមុនសតវត្សរិ៍ទី២១ បច្ចុប្បន្នជាប្រទេសស៊ីវិល័យលើលោក

បើលើកឡើងពីតំបន់មជ្ឈឹមបូព៌ា  សង្កេតមើលលើផែនទីពិភពលោក យើងប្រាកដជាឃើញនូវផ្ទាំងផ្ទៃដីភាគច្រើនរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ប្រទេសមួយនេះ គឺមានផ្ទៃដីសរុប ២ ១៤៩ ៦៩០គីឡូម៉ែត្រក្រឡា គឺឈរចំណាត់ថ្នាក់លេខរៀងទី១២ លើសកលោកទៀតផងដែលមាន​ផ្ទៃដី​ធំបំផុត។ ខណៈប្រជាជនសព្វថ្ងៃមានដល់ប្រមាណ៣៣លាននាក់ ហើយបើនិយាយពីការអភិវឌ្ឍវិញ គឺត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃថាជាប្រទេសស៊ីវិល័យផងដែរ ពីព្រោះគ្រាន់តែចំណូលសេដ្ឋកិច្ចប្រចាំ២០១៩ នេះមានរហូតដល់ទៅ ១.៩សែនលានដុល្លារទៅហើយ ឈរចំណាត់ថ្នាក់លេខ១៤លើពិភពលោកថែមទៀត។ ប៉ុន្តែប្រសិនបើក្រឡេកទៅអតីតកាលបន្តិចមិនយូរដល់លើសពី១០០ឆ្នាំនោះទេ ប្រវត្តិសាស្ត្រប្រទេសនេះបានចារ្យមកទុកថា គ្រាន់តែជាប្រទេសមានផ្ទៃដីទូលាយ​ចោល គ្មានការអភិវឌ្ឍ ប្រជាជនរស់នៅជាកុលសម្ព័ន្ធ ពោលគ្រាន់តែជាប្រទេសក្រីក្រតោកយ៉ាកមួយតែប៉ុណ្ណោះ។ នៅអំឡុងទសវត្សរិ៍ឆ្នាំ១៩២០ ប្រទេសនេះពុំទាន់នឹងមានផែនទីច្បាស់លាស់របស់ខ្លួន ខណៈក្នុងប្រទេសមានសង្គ្រាមស៊ីវិលធំរវាងក្រុមកុលម្ព័ន្ធ សាអ៊ូឌីត និងកុលសម្ព័ន្ធ វ៉ាហាប៊ី នៅឡើយ។ ប្រជាជនសរុបនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនាគ្រានោះសរុបមិនដល់១០លាននាក់​ផង។…

Singapore 1200x630 C Center
ប្រវត្តិសាស្រ្ត

បុរេប្រវត្តិនៃប្រទេសសិង្ហបុរី និងមូលហេតុនៃការកំណត់យកឈ្មោះ Singapore

បើនិយាយពីប្រទេសកូននាគនៅអាស៊ីអាគ្នេយ៍ មិនថាលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខជាតិ ការអភិវឌ្ឍនោះទេ មនុស្សម្នាស្ទើរជុំវិញពិភពលោកប្រាកដជានឹកទៅដល់ សិង្ហបុរី ជាក់មិនខាន។ ជាការពិតប្រទេសកោះសិង្ហបុរីនេះ មានប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួនជាយូរណាស់មកហើយ។ ប្រសិនបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រជាក់ស្តែងនោះបានអោយដឹងថា កោះដ៏តូចមួយនេះមានមនុស្សមកតាំងទីលំនៅដំបូងនាសតវត្សទី២ នៃគ.ស.។ ហើយនៅសតវត្សទី៧ នៃគ.ស. បណ្តុំមនុស្សនៅលើកោះមួយនេះចាប់ផ្តើមមានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយបណ្តាលជនជាតិដទៃដែលមានទីតាំងក្បែរនោះ តួយ៉ាងជនជាតិម៉ាឡេស៊ី ជនជាតិឥណ្ឌូនេស៊ី…ជាដើម។  ប៉ុន្តែការចូលមកតាំងលំនៅនេះ មិនមានលក្ខណៈជាការគ្រប់គ្រងតំបន់អ្វីនោះទេ ពោលគឺគ្រាន់តែមានវត្តមានរបស់មនុស្សដើម្បីចិញ្ចឹមជីវិតធម្មតាលើកោះមួយនេះតែប៉ុណ្ណោះ។ រហូតមកទល់សតវត្សទី១៣ នៃគ.ស. ដោយសារមានការហូរចូលពីសំណាក់ប្រជាជនដទៃជុំវិញ កាន់តែច្រើនឡើងទៅលើកោះមួយនេះ ស្តេច Sang Nila Utama ដែលជាព្រះរាជានៃតំបន់ Palembang (បច្ចុប្បន្នជាទីក្រុងទំហំលំដាប់ទី២…

Singo1111
ប្រវត្តិសាស្រ្ត

ប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសសិង្ហបុរីៈ វត្តមានមកដល់ពួកអាណានិគម និងបើកផ្លូវឯករាជ្យចេញពីម៉ាឡេស៊ី

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។ ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។ នៅថ្ងៃទី ២៨…