ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សង្គម

គេមិនទំនេរ ឬយើងមិនសំខាន់សម្រាប់គេ យើងគួរតែដឹងខ្លួនឯងច្បាស់ហើយ

គេមិនទំនេរ ឬយើងមិនសំខាន់សម្រាប់គេ យើងគួរតែដឹងខ្លួនឯងច្បាស់ហើយ … ពេលខ្លះ ពាក្យថារវល់ វាគ្រាន់តែជាពាក្យដោះសារ ដើម្បីគេចវេសពីយើងតែប៉ុណ្ណោះ បើយើងជាមនុស្សសំខាន់សម្រាប់គេពិតមែននោះ ទោះគេរវល់យ៉ាងណា ក៏គេអាចឆ្លៀតពេលដើម្បីយើងបានដែរ មិនមែនចេះតែយកលេសថារវល់ស្ទើរតែគ្រប់ពេលនោះឡើយ។ មនុស្សដែលស្រឡាញ់គ្នាពិតមែន មនុស្សដែលឃើញពីតម្លៃ និងភាពសំខាន់របស់គ្នា គេអាចឆ្លៀតពេលដើម្បីគ្នាបានជានិច្ច អ្នកខ្លះ ហ៊ានទុក្ខភាពរវល់មួយឡែក ដើម្បីបានកំដរ និងនៅក្បែរមនុស្សដែលគេស្រឡាញ់ថេមទៀតផង។ គេថាគេរវល់ ព្រោះតែយើងមិនសំខាន់សម្រាប់គេ គេថាគេរវល់ ព្រោះតែគេមិនចង់ជួប ឬនៅក្បែរយើង គេថាគេរវល់ ព្រោះតែគេធុញទ្រាន់នឹងកំដរយើង គេថាគេរវល់ ព្រោះតែគេយកពេលដែលគេទំនេរ ទៅនៅជាមួយអ្នកផ្សេង គេថាគេរវល់ វាគ្រាន់តែជាលេស…

Untitled 1
ប្លែកៗ

របៀបកាន់ដៃគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក បានបង្ហាញពីទំនាក់ទំនងស្នេហាជ្រាជ្រៅរបស់អ្នក!

របៀបកាន់ដៃគ្នាជាមួយមនុស្សស្រឡាញ់ បង្ហាញពីជម្រៅស្នេហារបស់អ្នក បើអ្នកស្រឡាញ់នរណាម្នាក់ អ្នកដឹងថាការដើរកាន់ដៃគ្នាជាមួយគូស្នេហ៍គឺអស្ចារ្យណាស់។ អ្នកប្រហែលមិនធ្លាប់កត់សម្គាល់ទេ ប៉ុន្តែកាយវិការនេះអាចបង្ហាញច្រើនអំពីទំនាក់ទំនង និងដំណាក់កាលដែលអ្នកកំពុងឆ្លងកាត់។ Knongsrok សូមអញ្ជើញអ្នកអានមើលអត្ថន័យនៅពីក្រោយវិធីកាន់ដៃនីមួយៗ។ តើទម្លាប់របស់អ្នកជាមួយណា? ១. កាន់ដៃត្រង់ៗ ដោយម្រាមដៃជាប់គ្នា បើកាន់ដៃបែបនេះ ស្នេហាច្រើនផ្អែកលើសេចក្តីស្រឡាញ់ មិនមែនតែចំណង់ខ្លាំងៗទេ។ វាក៏បង្ហាញថាដៃគូដែលកាន់បែបនេះមានបុគ្គលិកលក្ខណៈរឹងមាំ ច្រើនជាអ្នកផ្តួចផ្តើម ហើយម៉ឺងម៉ាត់។ ២. កាន់ដៃជាប់ៗ ដោយសង្កត់គ្នាខ្លាំង នេះជានិមិត្តរូបនៃចំណង់ និងការផ្សារភ្ជាប់ខ្លាំងរវាងមនុស្សពីរនាក់។ សំខាន់គឺអ្នកទាំងពីរត្រូវកាន់គ្នាទៅវិញទៅមក។ បើម្ខាងស្ទាក់ ឬមិនចង់កាន់ វាមិនមែនជាសញ្ញាល្អទេ។ ៣. កាន់តែចុងម្រាមដៃ ឬកាន់ធូរៗ វិធីនេះបង្ហាញថាអ្នកទាំងពីរផ្តល់អាទិភាពដល់ឯករាជ្យភាពគ្នា។…

Knongsrok
បច្ចេកវិទ្យា

លោកអើយដឹងពីតំលៃកង់ទាំង៧ខាងក្រោមនេះហើយអាចគាំងបេះដូច!!!

បរទេស៖ កង់ត្រូវបានបង្កើតឡើងជាលើកដំបូងដោយលោក Baron Karl Von Drais ដែលជាជនជាតិអាល្លឺម៉ង់។ កាលពីដំណាក់ដំបូង កង់ត្រូវបានបង្កើតឡើងដោយគ្មានការប្រើឈ្នាន់ធាក់នោះទេ ដោយមានត្រឹមតែកង់ មុខ និង ក្រោយ ២តែប៉ុណ្ណោះ។ ពិតណាស់សម័យកាលពីមួយសម័យការគឺតែងតែមានការផ្លាស់ប្តូរជានិច្ច ដូចនេះការវិវត្តន៍នៃកង់កាន់តែរីកចម្រើនតាមសម័យកាល។ កង់បានចាប់ផ្តើមមានឈ្នាន់ធាក់ មានលេខសម្រួលឲ្យមានការងាយក្នុងការប្រើប្រាស់។​ ហើយនៅពេលដែលកង់កាន់តែទំនើប តម្លៃរបស់វាវិញក៏ថ្លៃតាមហ្នឹងផងដែរ តោះទៅមើលតំលៃជាក់ស្តែងដូចកង់ទាំង ៧ ខាងក្រោមនេះមើលថាថ្លៃយ៉ាងណា។ តោះតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាអំពីរូបរាង និងតម្លៃរបស់វាខាងក្រោមនេះ៖ ១. Butterfly Trek Madone តម្លៃ ៥០០ ០០០…

Untitled 1
សង្គម

ស្នាដៃស្ថាបត្យកម្មជំនាន់ដើម សាលាបាលីឬហៅថា ត្រៃ មើលទៅមិនសរសើរមិនបាន !

#សាលាបាលីឬហៅថាហោត្រៃ នៅវត្តព្រៃដើមថ្នឹង ខាងជើង ពីដើមជីតាខ្ញុំធ្វើគ្រូបង្រៀនបាលីនៅសាលានេះឈ្មោះអាចារ្យហ៊ាង និង អាចារ្យម៉ុញ ដឹកនាំកសាងដោយ ព្រះសពព្រះនាម ស៊ុយ និងព្រះសពព្រះនាម ជន មុនសម័យប៉ុលពតតែមិនចាំឆ្នាំ ក្នុងសម័យពលពតជាកន្លែងឃុំនិងប្រហារជីវិតអ្នកទោសរាប់ភ្លេច។ កសាងក្រោយសាលាបាលីវត្តព្រៃដើមថ្នឹងខាងត្បូងតែចាស់ទ្រុឌទ្រោមជាងសាលាបាលីព្រៃដើមថ្នឹងខាងត្បូង។ ក្នុងចំណោមវត្តទាំងពីរនេះ វត្តជ័យសិរីរិទ្ធិហៅវត្តព្រៃដើមថ្នឹងខាងជើង ពុទ្ធបរិស័ទចូលចិត្តមកគោរពបួងសួងថ្វាយសទ្ធម៌ដូងឬដង្វាយផ្សេងៗជាងវត្តព្រៃដើមថ្នឹងខាងត្បូង ព្រោះគេជឿលើបារមីព្រះអង្គសំរឹទ្ធិថាពូកែសក្តិសិទ្ធណាស់ ។ ប៉ុន្តែត្រូវពួកចោរលួចកាត់យកបានពាក់កណ្តាលខាងលើទៅលក់ឲ្យឈ្មួញតាំងពីទស្សវត្ស៨០ ក្រោយមកត្រូវគ្រោះថ្នាក់ស្លាប់ទាន់ហន់អស់ទៅ នៅពាក់កណ្តាលទៀតរកមិនឃើញទោះបីបាត់ព្រះអង្គហើយក្តីជំនឿពុទ្ធបរិស័ទមិនបានធ្លាក់ចុះទេ។ អត្ថបទ : Sarath Yon ប្រភព : Sin Sovannik  

Untitled 1
សង្គម

នរណាខ្លះនៅចាំរឿងតុក្កតា Finding Nemo ដែលមានត្រីឈ្មោះថា Nemo ហើយចង់ស្គាល់ត្រីនេះអត់ថាឈ្មោះពិតវាឈ្មោះអីអត់ ?

នរណាខ្លះចូលចិត្តត្រី Nemo ក្នុងរឿងគំនូរជីវចល “Finding Nemo” ដែលផលិតដោយ Pixar Animation Studio ក្នុងឆ្នាំ ២០០៣? តាមពិត Nemo មានឈ្មោះដើមក្នុងសំបុត្រកំណើតថា ClownFish ជាត្រី ដែលមានប្រមាណ៣០ប្រភេទ មានរូបរាងនិងពណ៌ស្រស់ស្អាតប្រហាក់ប្រហែលគ្នា។ ត្រីប្រភេទនេះ មានមិនខ្វះទេ ក្នុងដែនសមុទ្រកម្ពុជា ទាំងខាងកោះរ៉ុង កោះរ៉ុងសន្លឹម ប្រជុំកោះស្តេច កោះឆ្លាម កោះតាង និង កោះព្រីងជាដើម។ ដើម្បីទៅមើលផ្ទាល់ភ្នែកបាន កុំភ្លេចរៀនជ្រមុជទឹកជាមុនសិន អាចទាក់ទងបានទៅកាន់ Khmer…

Untitled 1 10 (1)
ប្លែកៗ

ភូមិមួយនៅឥណ្ឌាតែងតែដាំដើមឈើ ១១១ ដើមរាល់ពេលក្មេងស្រីចាប់កំណើត បច្ចុប្បន្នដើមឈើ ៣៥០.០០០ ដើម​ ដែលអ្នកភូមិបានដាំ

ការកើនឡើងនៃចំនួនប្រជាជនតែងតែបង្កអន្តរាយដល់បរិស្ថាន។ ប៉ុន្តែភូមិនេះបានរកឃើញវិធីដើម្បីអបអរសាទរក្មេងស្រីដែលទើបនឹងកើតដោយគាំទ្រអនាគតអេកូឡូស៊ីនិងសេដ្ឋកិច្ចរបស់ប្រជាជន។ លើសពីនេះទៀតអ្នកភូមិបានគ្រប់គ្រងនិងប្រើប្រាស់ប្រពៃណីនេះដើម្បីប្រឆាំងនឹងការរើសអើងជាប្រវត្តិសាស្ត្រប្រឆាំងនឹងស្ត្រីវ័យក្មេង។ សូមមើលរឿងដែលគួរឱ្យចាប់អារម្មណ៍ដែលគួរតែរៀនសូត្រតាមពីភូមិមួយនេះ វាមិនត្រឹមតែទូទាំងប្រទេសឥណ្ឌាប៉ុណ្ណោះទេប៉ុន្តែនៅទូទាំងពិភពលោក! ទំនៀមទម្លាប់នេះបានកើតនៅឆ្នាំ ២០០៦ © shutterstock.com   © Piplantri / facebook ប្រពៃណីដែលបានប្រែក្លាយភូមិ Piplantri ចាប់ផ្តើមក្នុងឆ្នាំ ២០០៦ នៅពេលដែលអតីតមេដឹកនាំភូមិគឺលោក Shyam Sundar Paliwal បានដាំដើមឈើដើម្បីគោរពដល់ការស្លាប់របស់កូនស្រីគាត់។ © Ankitsinghg1 / pixabay Paliwal ចង់ការពារអនាគតរបស់កុមារីជាស្ត្រីនៅក្នុងភូមិដូច្នេះគាត់បានបង្កើតកម្មវិធីមួយដែលមិនត្រឹមតែជួយដល់ធម្មជាតិប៉ុណ្ណោះទេថែមទាំងជួយរៃអង្គាសប្រាក់សម្រាប់ក្មេងស្រីផងដែរ។ លេខ ១១១ ជាលេខសំណាង ©…

Cover Morokot
សង្គម

ប្រវត្តិដ៏កម្សត់ នៃព្រះពុទ្ធបដិមាមាស ដែលបញ្ចុះត្បូងពេជ្រសុទ្ធរាប់ពាន់គ្រាប់ ក្នុងព្រះបរមរាជវាំងខ្មែរ វត្តព្រះកែវមរកត

ប្រសិនជាអ្នកបានចូលទៅទស្សនាព្រះបរមរាជវាំងខ្មែរ នៅក្នុងនោះព្រះវិហារ វត្តព្រះកែវមរកត ត្រូវគេស្គាល់ថាទីសក្ការបូជាដ៏មុតមាំរបស់ព្រះមហាក្សត្រ  និងរាជវង្សានុវង្សខ្មែរ ។ ដោយ វត្តដែលមានឈ្មោះដើមថា « វត្តឧបោសថរតនារាម » នេះបានកសាងឡើង​តាំងពីឆ្នាំ១៨៩២ ដល់ ឆ្នាំ១៩០២ តាមលំនាំ​ស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៦២ ដែលជាកន្លែងសំខាន់ សម្រាប់ ព្រះរាជវង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏​បានប្រារព្ធ​ពិធីបុណ្យ​​ផ្សេងៗ​​តាម​ទំនៀមទំលាប់​ព្រះពុទ្ធសាសនា​​នៅទីនេះដែរ។ ព្រះវិហារ ​ឬវត្តនេះ ត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ មានចំនួន៥៣២៩ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាស…

5
សម្រង់

ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្ររាក់ៗស្រួលលេង និងជាទីតាំងដ៏ល្អឥតខ្ចោះសំរាប់សំរាកលំហែកាយ !

ប្រិយមិត្តច្បាស់ជាដឹងហើយថា ខេត្តកោះកុងគឺជាខេត្តមួយដែលមានសមុទ្រធំរបស់ប្រទេសកម្ពុជាយើង ហើយក៏ជាខេត្តមួយដែលសម្បូរទៅដោយព្រៃកោងកាងដូចគ្នាផងដែរ ថ្ងៃនេះយើងក៏បាននាំយកនូវទីតាំងកំសានត្តមួយទៀតហើយដែលលាតសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ 🌊 ជាមួយនឹងឆ្នេរខ្សាច់សក្បុស 🏖 ទឹករាក់ៗស្រួលលេង ជាទីតាំងដ៏ល្អឥតខ្ចោះសំរាប់សំរាកលំហែកាយ មានកញ្ចុះជាច្រើនសំរាប់ជួល និង តង់សំរាប់ជួលផងដែរ មានម្ហូបកម្មង់ជាច្រើនមុខ និង គ្រឿងសមុទ្រស្រស់ៗលក់ក្នុងតំលៃថោកសមរម្យ និងតំលៃថេរផងដែរ 🌅🌳🏖🏕 📍ទីតាំង​: ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង 🚗🚗ចម្ងាយត្រឹមតែ២៥គ.ម (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ខេត្តកោះកុង ពីក្រុងខេមរភូមិន្ទប្រហែល ១៦៥គ.ម 🚙🚙 🚕🚕 ១៧០គ.ម ពីរាជធានីភ្នំពេញ…

Knongsrok
ប្លែកៗ

ពិតជាឆុតមែន! ការប្រើប្រាស់ថ្នាំដុសធ្មេញរបស់យើង ក៏អាចមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក១០០%

អ្នកចិត្តសាស្រ្តនិយាយថា ៤០% នៃសកម្មភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជាទម្លាប់។ អ្វីដែលអ្នកចាត់ទុកថាជាសកម្មភាពមិនសំខាន់នោះពិតជាធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយវាជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នក ហើយវាអាចបង្ហាញឱ្យឃើញច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកក្នុងបច្ចុប្បន្ននេះ។ ១. អ្នករក្សាទ្រង់ទ្រាយរបស់វាឱ្យនៅដដែល ៖ អ្នកចូលចិត្តការនៅម្នាក់ឯងអ្នកគឺជាមនុស្សចូលចិត្តស្រមើលស្រមៃ។ ជួនកាលវាហាក់ដូចជាអ្នករស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរបស់អ្នក។ អ្នកងាយយល់ ទន់ភ្លន់ ងាយស្រួល មានការពិចារណាហើយចេះអត់ឱន។ ក្នុងពេលតែមួយអ្នកអាចមានភាពស្មោះត្រង់និងមានចិត្តសប្បុរស។ អ្នកតែងតែមានការគិត និងគំនិតជាច្រើន ហើយចូលចិត្តជួយអ្នកដ៏ទៃ។ ២. មនុស្សដែលច្របាច់ពីកណ្ដាលបំពង់ថ្នាំដុសធ្មេញ ៖ អ្នកជាមនុស្សចេះទទួលស្គាល់ការពិត​ ហើយអ្នកជាមនុស្សសកម្ម និងអ្នកជាមនុស្សធ្វើអ្វីប្រញ៉ាប់ៗ។ អ្នកមិនមែនជាមនុស្សរាបរាប់ច្រើននោះទេ ហើយក៏មិនចូលចិត្តរៀបចំអ្វីច្រើននោះដែរ ប៉ុន្តែនៅពេលដែលអ្នក ជួបការលំបាកអ្វីមួយអ្នកមិនរត់គេចទេ តែអ្នកមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។ អ្នកជាមនុស្សរួសរាយរាក់ទាក់ដាក់អ្នកដទៃ អ្នកមានមិត្តភក្ដិច្រើន ហើយចូលចិត្តចេញមុខក្នុងសង្គម។ អ្នកចេះប្រើជីវិតរបស់អ្នកមានតុល្យភាព…

Untitled 1 93
សេដ្ឋកិច្ច

ឈប់បារម្ភរឿងបន្ទប់តូចង្អៀតទៀតទៅ!! នេះជា! វិធីសាស្រ្តទាំង ៩ កែប្រែបន្ទប់ ឬខុនដូ តូចង្អៀតរបស់អ្នក!!!

ជាធម្មតានៅពេលយើងសំរេចចិត្ដទិញផ្ទះ ឬជួលផ្ទះថ្មីយើងចំណាយពេលច្រើនដើម្បីព្យាយាមសម្រេចចិត្ដប្រើដែលកន្លែងត្រឹមត្រូវ ពណ៌អ្វីដែលត្រូវជ្រើសរើស​ និងគ្រឿងសង្ហារិមប្រភេទណាដែលសក្តិសមសម្រាប់ទិញមកលំអរគេហដ្ឋាន។ ហើយវាកាន់តែពិបាកបើអ្នកមានផ្ទះ ឬខុនដូតូចចង្អៀតដែលអ្នកចង់ធ្វើឱ្យកក់ក្ដៅ ស្រស់ស្អាត​ និងមើលទៅឃើញទូលាយ។ ហើយចំនុតខាងក្រោមនេះនឹងប្រាប់អ្នកអំពីល្បិចគួរឱ្យចាប់អារម្មណ៍មួយចំនួនដើម្បីតុបតែងផ្ទះតូចចង្អៀតរបស់អ្នកឲ្យមើលទៅស្អាត និងទូលាយសក្តិសមត្រូវចិត្តរបស់អ្នក៖ ១. ជ្រើសរើសគ្រឿងបរិក្ខាអគ្គិសនី ៖ នៅពេលជ្រើសរើសគ្រឿងសង្ហាសំរាប់ខុនដូ ឬផ្ទះតូចចូរប្រាកដថាវាមើលទៅមានពន្លឺហើយសក្តិសមតម្រូវចិត្តអ្នក និងមិនស្រអាប់។ វាគួរតែជាគ្រឿងសង្ហារឹមដែលមិនក្រាស់។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ២. ប្រើពណ៌ស្រាល មិនឆើតឆាយពេក៖ មិនថាអ្នកចូលចិត្តពណ៌ភ្លឺយ៉ាងណាទេប្រសិនបើអ្នករស់នៅក្នុងផ្ទះតូចសូមជ្រើសរើសពណ៌មិនឆើតពេក តែក៏មិនស្រអាប់ពេក។ អ្វីដែលសមស្របបំផុតគឺមាន ពណ៌ខៀវស្រាល បៃតងស្រាល ពន្លឺពណ៌ផ្កាឈូក ទឹកក្រូចស្រាល និងប្រផេះស្រាល។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ៣. កុំទិញគ្រឿងសង្ហារឹមដែលមើលទៅតូចពេក…

SNE9 00000001 19
ប្លែកៗ

តោះ! មកតេស្តខួរក្បាលលេងៗ ចង់ដឹងថា អ្នកពូកែវិភាគកម្រិតណា ជាមួយនឹងឃាតកម្មដែលកើតឡើងលើលោក ស្មីត តើអ្នកណាជាឃាតករ?

ក្រៅស្រុក៖ តោះថ្ងៃនេះក្នុងស្រុកនាំបងៗទៅកម្សាន្តជាមួយនឹងសំនួរបែបល្បងប្រាជ្ញា សំរាប់ជាការធ្វើអោយខួរក្បាលយើងដើរបានស្រួល និងរំសាយនូវភាពតានតឹងប្រចាំថ្ងៃចោល។ ឆ្លើយសាកមើលតើត្រូវបានប៉ុន្មានសំនួរ? កាលពីថ្ងៃអង្គារ លោកស្រី Amy បានប្រទះឃើញសាកសពរបស់ប្ដីខ្លួន ហើយគាត់បានប្ដឹងប៉ូលិស ពេលប៉ូលិសមកដល់បានរកឃើញថាលោក Smith គាត់មិនមែនទើបតែស្លាប់នោះទេ គឺស្លាប់តាំងពីពេលព្រឹកកាលពី ២ ថ្ងៃមុន។ តើនេះជាការស្លាប់ដោយគំនុំមែនទេ? ចុះគំនុំនេះមកពីណា? ប៉ូលិសបានហៅជនសង្ស័យចំនួន ៤ នាក់ទៅសាកសួរ ៖ អ្នកទី ១ គឺលោកស្រី Amy Smith ជាភរិយាលោក Smith បានរៀបរាប់ថា ៖ នាងពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានទូរសព្ទទៅកាន់លោក…

New
សម្រង់

ប៉ូលិសក្បាលកោះ ប្រើអំពើហិង្សាជាន់ក ទាត់ធាក់លើជនសង្ស័យគ្រឿងញៀន នាំឱ្យប្រជាពលរដ្ឋ រិះគន់ (មានវីដេអូ)

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីបែកធ្លាយវីដេអូមួយ ដោយបង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ផង ប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ចំពោះមុខប្រជាពលរដ្ឋ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ។ នៅក្នុងហេតុការណ៍នេះដែរ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា បញ្ហានេះ គឺសមត្ថកិច្ចអនុវត្តច្បាប់ តែដោយសារជនសង្ស័យរើបម្រាស់ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបឈានដល់ការប្រើវិធានការក្តៅបែបនេះទៅ។ ប៉ុន្តែយ៉ាងណាមិញ ដោយយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phon Nary…