ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សម្រង់

ដឹងច្បាប់ល្មើសច្បាប់! ពេលនេះស្នងការខេត្តបាត់ដំបង ចាត់វិធានការចំពោះមន្រ្តីនគរ​បាលដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈជន ពិសេសបងប្អូនដែលនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២០នេះ រូបភាពរបស់​មន្រ្តីនគរបាលមួយរូបដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះការស្លៀកពាក់ឯកស​ណ្ឋាននគរបាលជាតិជិះម៉ូតូពាក់ស្លាកលេខ​នគរ​បាលតែ (មិនបានពាក់មួកសុវត្ថិភាព) នោះត្រូវបាន​ស្រាវជ្រាវរកឃើញហើយនោះគឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិ ខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍​ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវ​ត្ថិភាពនៅរដ្ឋបាល ខេត្តបាត់ដំបងនាថ្ងៃទី ០១ ខែ កក្ក​ដា ឆ្នាំ ២០២០ កន្លងទៅ ។ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ មន្រ្តីនគរបាលរូបនេះ ការិយាល័យបុគ្គលិកនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការ​សាកសួរអំពីករណីល្មើសច្បាប់របស់ខ្លួនដូចរូប​ភាពដែលបានផ្សព្វផ្សាយ ។ ក្នុងពេល សាកសួរមន្រ្តីនគរបាលរូបនេះលោកបានឆ្លើយទទួល​ស្គាល់កំហុសឆ្គងរបស់ខ្លួនក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពូជា ។ ឯឧត្តមស្នងការនឹងចាត់វិធានការចំពោះមន្រ្តីនគរ​បាលរូបនេះស្របទៅតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាមួយនេះឯកឧត្តមសូមរំលឹកដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់…

Untitled 1
សង្គម

រថភ្លើង ល្បឿនលឿនរបស់ជប៉ុនដែលអាចរត់បានទោះមានគ្រោះ រញ្ជួយដី ត្រូវបានដាក់ដំណើរការជាផ្លូវការ !

ដូចយើងបានដឹងស្រាប់ហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានបច្ចេកវិទ្យារីកដូចផ្សិត ជាពិសេសផ្លូវដែក ដែលពិភពលោកទទួលស្គាល់ថាជប៉ុនគឺជាប្រទេសដែលមានខ្សែរថភ្លើង ក៏ដូចជារថភ្លើង ល្បឿនលឿន ដំណើរការរាប់រយខ្សែជារៀងរាល់ថ្ងៃ ។ ចំណែកឯកាលពីថ្ងៃទី ១ កក្កដា កន្លងមក ជប៉ុនក៏បានដាក់រថភ្លើង ម៉ាក N700S ដោយរត់ពីស្ថានីយ៍ Tokaido Shinkansen ក្នុងទីក្រុងតូក្យូ ឆ្ពោះទៅស្ថានីយ៍ Shin-Osaka ទីក្រុងអូសាកា ជាផ្លូវការ ។ រថភ្លើងមានល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ប៉ុន្តែអាជ្ញាធរជប៉ុន​នឹងដាក់កំណត់ឱ្យវារត់ត្រឹម ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។ ក្នុងរថភ្លើងនេះ…

Untitled 1
សង្គម

មីងព្រឿន ផ្ទះស្អាត ទទួលបានការកោតសរសើរពីសំណាក់អភិបាលស្រុកបន្ទាយស្រី ដោយសារបរិស្ថានជុំវិញផ្ទះរបស់គាត់គឺស្អាតល្អ !

ជាការពិតណាស់អនាម័យជុំវិញផ្ទះពិតជាសំខាន់សម្រាប់មនុស្សម្នាក់ដែលរស់នៅជាមួយ ហើយការសម្អាតបរិស្ថានជុំវិញផ្ទះពិតជាសំខាន់ណាស់ព្រោះវាអាចធ្វើឱ្យយើងមានអារម្មណ៍ល្អពេលដែលអ្នកក្រោកពីគេងបានឃើញ ធម្មជាតិពណ៌បៃតង ដែលអ្នកដាំដុះនោះឯង ។ ពិសេសណាស់ដែលថ្ងៃនេះ លោកអភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានបង្ហោះសារដែលរៀបរាប់ពីផ្ទះ មីង ព្រឿន រស់នៅស្រុកបន្ទាយស្រីដែលផ្ទះគាត់ពិតជា ស្អាត គ្មានសម្រាម បរិស្ថានជុំវិញ សុទ្ធតែ រុក្ខជាតិ ពណ៌បៃតង ពិតជាគួរឱ្យចង់រស់នៅតែម្ដង ។ ចង់ដឹងលម្អិតសូមអានលម្អិត ដែលផុសដោយ ផេកលោកអភិបាលផ្ទាល់ ៖ «មីងព្រឿន 🌺 ផ្ទះស្អាត»៖ សម្រាប់ខ្ញុំ ផ្ទះនេះគឺជាផ្ទះស្អាតជាងគេនៅក្នុងភូមិស្រែចង្ហូត ហើយប្រហែលជាផ្ទះស្អាតជាងគេនៅក្នុងឃុំរុនតាឯក…

Untitled 1
សង្គម

អាហារបែប Street Food ជាមួយបរិយាកាសខ្យល់ទន្លេ នៅឯ WB Arena បានមកសាកហើយឬនៅ ?

សព្វថ្ងៃនេះអាហារបែបតាមផ្លូវដែលគេនិយមហៅថា Street Food នេះពិតជាទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និង ពិភពលោក ដូចគ្នាផងដែរ ។ ចំណែកថ្ងៃនេះ ក្នុងស្រុក នឹងណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់អំពី ទីតាំង ញ៉ាំអាហារបែប តាមផ្លូវ បូកនឹងបរិយាកាស តាមដងទន្លេ ទៀត ពិតជាគួរឱ្យចង់សាក ជាពិសេស គឺមាន Cocktail ជាមួយនឹងការទិញមួយថែមមួយ គ្រប់ស្ដង់តែម្ដង ។ ហើយសម្រាប់ទីតាំងវិញគឺថា ស្រួលរកមែនទែនដោយនៅចម្ងាយប្រហែល ២០០ ម៉ែត្រពី វត្តចក្រអង្រែក្រោម ហើយក៏អាចឆែកទីតាំងបានជាមួយនឹង តំណនេះ រូបភាពដោយ…

Cove Casino
សម្រង់

បិទដំណើរការកន្លែងកម្សាន្តស្ទើរគ្រប់កន្លែង! ​ទីបំផុត ​កាស៊ីណូ ត្រូវបានប្រកាសបើកដំណើរការឡើងវិញមុនគេ តែត្រូវភ្ជាប់លក្ខខណ្ឌ

កាលពី​អំឡុង​ខែ​មិនា​កន្លងមក រដ្ឋាភិបាលកម្ពុជា បានប្រកាស​បិទ​ដំណើការ​កាស៊ីណូជា​បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងបង្ការ​ការឆ្លងរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពី​បិទ​កាស៊ីណូ​នេះ  ​ក៏បាន​​បិទ​សាលារៀននៅទូទាំង និង​កន្លែង​កម្សាន្ត​នានា ដូចជា ​ក្លិបកំសាន្ត ខារ៉ាអូខេ បៀហ្គាឌិន និង​ហាម​មិនឲ្យមានការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាដើម​។​ តែបន្ទាប់ពីអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលនៃ ​Covid-19 បាននោះ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ផ្តើមបន្ធូបន្ថយការរឹតបន្តឹងនានា ក្នុងនោះ ក៏មានការអនុញ្ញាតិឲ្យមានការបើកឡើងវិញនូវការចូលទស្សនាសារមន្ទីរ និងការប្រមូលផ្តុំសកម្មភាពកីឡាមួយចំនួនទៀត ហើយពេលនេះក៏បានប្រកាសឱ្យបើកដំណើរការកាស៊ីណូផងដែរ  តែតម្រូវលក្ខណ្ឌមួយចំនួន។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ​ឯកឧត្តម ​ផៃ ស៊ី​ផា​ន បានឱ្យដឹងថា៖ «  គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs…

Untitled 1
សុខភាព

ហេតុផល ១១ យ៉ាងដែលអ្នកតែងតែធ្វើវារាល់ថ្ងៃ ដោយមិនដឹងថាវាជាកំហុសឆ្គង និងធ្វើឲ្យប៉ះពាល់ដល់សុខភាព

ការផ្លាស់ប្តូរទម្លាប់គឺមិនត្រឹមតែអាចធ្វើទៅបានទេប៉ុន្តែក៏ចាំបាច់ផងដែរយ៉ាងហោចណាស់នេះគឺជាអ្វីដែលការសិក្សាមួយធ្វើឡើងដោយសាស្រ្តាចារ្យ  Veronica Irvin មកពីសាកលវិទ្យាល័យ Oregon State University។ ទម្លាប់មួយចំនួនបាននៅជាមួយយើងយូរមកហើយ  ប៉ុន្តែការសិក្សាថ្មីៗបង្ហាញថាមានទម្លាប់ខ្លះដែលអាចបង្កគ្រោះថ្នាក់។ ១.ប្រើឡេការពារកម្តៅថ្ងៃច្រើនពេក៖ មនុស្សគ្រប់គ្នាដឹងថាវាចាំបាច់ក្នុងការប្រើក្រែមការពារកំដៅថ្ងៃនៅពេលចេញក្រៅ។ នេះអាចជួយជៀសផុតពីការចាស់ជរានិងមហារីកស្បែក។ ប៉ុន្តែវាមានសារៈសំខាន់ក្នុងការមិនប្រើច្រើនហួសហេតុពេក។ កង្វះពន្លឺព្រះអាទិត្យនិងវីតាមីន D អាចនាំអោយកើតមហារីកដូចជាមហារីកលំពែង។ ការស្រាវជ្រាវរបស់លោក Anne-Louise Ponsonby អ្នកឯកទេសផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធរោគរាតត្បាតនិងសុខភាពប្រជាជននៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីបានបង្ហាញថាកង្វះវីតាមីន D និងការការពារពីលើកម្តៅព្រះអាទិត្យជ្រុលពេកអាចជាមូលហេតុនៃជំងឺក្រិនច្រើនប្រភេទ។ អ្នកគួរតែការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យដោយផ្ទាល់តែកុំធ្វើវាឱ្យលើសពីនេះ។ ធ្វើការសម្រេចចិត្តដោយផ្អែកលើហានិភ័យសុខភាពរបស់អ្នក។ ២.មិនបរិភោគអាហារមានជាតិខ្លាញ់៖ ជាតិខ្លាញ់ច្រើននៅក្នុងរបបអាហាររបស់អ្នកអាចនាំអោយមានជំងឺបេះដូងនិងមានបញ្ហាឡើងទម្ងន់។ ប៉ុន្តែអ្នកមិនគួរឈប់បរិភោគខ្លាញ់ទាំងស្រុងនោះទេ។ ពួកវាជួយរាងកាយរំលាយវីតាមីន។ ញ៉ាំខ្លាញ់ល្អពី 44 ទៅ 78…

New
សម្រង់

រូងភ្នំ ថាមលួង ដែលឃុំខ្លួនក្មេងៗ ១៣នាក់ កាលពី ២ឆ្នាំមុន ពេលនេះថៃបានសម្រេចដាក់ចូលជាបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ

គណៈរដ្ឋមន្ត្រីថៃបានំឱ្យដឹងកាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ថា ឧទ្យានព្រៃថាមលួង និងជាតិខៅសុខ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Rachada Dhanadirek បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្រ្តីបានសម្រេចជម្រុញសំណើរដោយក្រសួងធនធាន និងបរិស្ថាន ដើម្បីបង្កើនឋានៈឧទ្យាន ក៏ដូចជាឧទ្យានអេកូឡូស៊ីដែលត្រូវបានថែរក្សាយ៉ាងល្អ។ គួររំឭកផងដែរថា កាលពី២ឆ្នាំមុន ល្អាងភ្នំ ថាមលួង គឺគ្រាន់តែជារូងភ្នំធម្មតាតែប៉ុណ្ណោះ ប៉ូន្តែក៏ព្រោះតែមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែរូងភ្នំនេះត្រូវបានយុវជនមួយក្រុមជាប់ឃុំខ្លួននៅទីនោះ រហូតដល់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពិភពលោក និងមានអ្នកជួយសង្គ្រោះមកពីប្រទេសផ្សេងៗមកជួយថែមទៀតផង។ ដូច្នេះហើយ នេះជាឱកាសមួយដែលប្រទេសថៃទទួលបានប្រជាប្រិយភាព និងល្បីល្បាញអំពីរូងភ្នំនេះយ៉ាងខ្លាំង។ ចំណែកឯការដាក់បញ្ជូល ល្អាងភ្នំ ថាមលួង ជាសម្បត្តិបីតិកភណ្ឌអាស៊ាន ក៏ជាការពង្រឹង និងកាន់តែមានឈ្មោះល្បីល្បាញផ្នែកតំបន់ទេសចរណ៍ថែមទៀត។…

Untitled 1
សេដ្ឋកិច្ច

រឿងរ៉ាវសាមញ្ញៗទាំង ៥ នៃទំនាក់ទំនងស្នេហាដែលអ្នកដាច់ខាតត្រូវតែដឹង

អ្វីៗជាច្រើនត្រូវបានសរសេរអំពីទំនាក់ទំនងដែលពិបាកក្នុងការកំណត់នូវអ្វីដែលជាការពិតនិងអ្វីដែលមិនមែនជាការពិត។ ដូច្នេះហើយថ្ងៃនេះ Knongsrok សូមធ្វើការប្រែសម្រួលអត្ថបទគេហទំព័របរទេសមួយដែលបានប្រមូលផ្តុំនូវទំនាក់ទំនងនៃសេចក្តីស្នេហាដែលអ្នកអាចបោះបង់ចោលភ្លាមៗ។ 1.ចំណង់ចំណូលចិត្ត មិនមានទំនាក់ទំនងទាំងអស់ចាប់ផ្តើមដោយភាពអផ្សុកនោះទេ។ ដូច្នេះនេះជាកត្តាដែលគួរតែយកចិត្តទុកដាក់មិនត្រឹមតែទៅលើចំណង់ចំណូលចិត្តនិងស្នេហាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអារម្មណ៍ដែលមានសុវត្ថិភាពនិងការកំសាន្តចិត្តដែលអ្នកមានអារម្មណ៍ (ឬមិន) នៅជាប់នឹងមនុស្សម្នាក់។ ចំពោះទំនាក់ទំនងរឹងមាំវាសំខាន់ជាងប្រសិនបើអ្នកអាចសើចជាមួយគ្នានិងទុកចិត្តគ្នាទៅវិញទៅមក។ 2. គូស្នេហ៍ដែលរីករាយជាមួយគ្នាក៏អាចមានចំណាប់អារម្មណ៍ដូចគ្នា មនុស្សម្នាក់ៗមានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តផ្ទាល់ៗខ្លួន។ កុំគិតថាប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារហិល ហើយដៃគូរបស់អ្នកអាចចូលចិត្តហិលតាមអ្នកនោះ ដៃគូរបស់អ្នកអាចមានចំនង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់គេ ហើយក៏អាចមានរឿនអ្វីផ្សេងទៀតដូចអ្នកដែរ។ ផ្ទុយទៅវិញចំនង់ចំនូលចិត្តផ្ទាល់ខ្លួននឹងធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញជាមួយដៃគូរបស់អ្នក។ 3. ដៃគូស្រឡាញ់គ្នាពិតដែលមានសុភមង្គលគេមិនឈ្លោះគ្នាទេ ជីវិតគូដែលមិនមានជម្លោះតែងតែមិនខ្វល់។ គូស្វាមីភរិយាដែលមានបញ្ហារកាំរកូសតែងតែឈានទៅរកការបែកបាក់។ ការប្រើប្រាស់ភាសានិយាយថាអាក្រក់ៗ ឬការរំលោភបំពានគឺជាបញ្ហាធំសម្រាប់ជីវិតគូ ប៉ុន្តែផ្ទុយទៅការប្រកែកគ្នាតិចតួចមិនគួរព្រួយបារម្ភទេ(វាប្រៀបដូចជាចាននៅក្នុងរៀវ តែងតែមានពេលប៉ះទង្គិចគ្នា) វាកើតឡើងចំពោះមនុស្សគ្រប់រូបហើយនេះគឺជារបៀបដែលអ្នកនិងដៃគូរបស់អ្នកបានរៀនយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរ។ 4. គូស្វាមីភរិយាត្រូវស្រឡាញ់សាច់ញាតិទាំងសងខាងឱ្យស្មើគ្នា អ្នកទាំងពីរត្រូវស្រឡាញ់ក្រុមគ្រួសារទាំងសងខាងឲ្យស្មើៗគ្នា។ ព្រោះថាជម្លោះក៏អាចកើតមានបានដែររវាដៃគូទាំងពីបើម្ខាងមិនបានចាប់ទុកសាច់ញាតិរបស់ដៃគូម្ខាងទៀតដូចទៅនឹងសាច់ញាតិរបស់ខ្លួន។ ភាពបែកបាក់គ្នានិងអាចឈានដល់មិនខាន។…

Untitled 1
បច្ចេកវិទ្យា

ZH-05 កាំភ្លើងវែង​ប្រភេទ​ថ្មី​ អត្តសញ្ញាណរបស់​កងទ័ពចិន គុណភាពមិន​ចាញ់ M4A1 របស់​អាមេរិក

ZH-05 គឺ​ជា​កាំភ្លើងបាញ់​ប្រហា(assault rifle)ប្រភេត​ថ្មី​របស់​ចិនដែល​ឌីសាញឡើង​សម្រាប់​កងកំលាំងពិសេសនៃកងទ័ពរំដោះប្រជាជនចិន(People’s Liberation Army Special Operations Forces)​ហើយ​វា​អាច​កម្ទេច​យន្តហោះគ្មាន​មនុស្សបើក ឬ​ដ្រូនស៊ើបការសម្ងាត់ដោយ​បំពាក់បន្ថែម​ជាមួយ​កាណុងបាញ់​គ្រាប់​បែក។ និយាយឱ្យចំទៅ ZH-05 ត្រូវបានរចនាឡើងសម្រាប់កងម៉ារីនរបស់ចិនក្នុងអំឡុងពេលបេសកកម្មប្រឆាំងនៅឯនាយឆ្នេរសមុទ្រសូម៉ាលី។ក្រោយមកវាត្រូវបានណែនាំដល់អង្គភាពពិសេស និងកងកម្លាំងពិសេសមួយចំនួនរបស់ PLA ។ គោលដៅរបស់ចិនគឺផ្តល់ឱ្យកងទ័ពថ្មើរជើង មាន​ភាព​ជឿជាក់​ជាង​មុន។ វាជាកាំភ្លើងវៃឆ្លាត​ហើយ ZH-05 មានប្រជាប្រិយភាពក្នុងចំណោមទាហាន និងកងម៉ារីនចិនពីព្រោះវាភ្ជាប់មកជាមួយនូវឧបករណ៍បាញ់គ្រាប់បែកទំហំ ២០ មីល្លីម៉ែត្រដែលអាចដំណើរការបានយ៉ាង​ស្រួល។ តាមរយៈប្រព័ន្ធកំណត់គោលដៅតាមប្រព័ន្ធកុំព្យូទ័រអនុញ្ញាតឱ្យកាំភ្លើង ZH-05 មានសមត្ថភាពដូចគ្នានឹងកាំភ្លើងអាមេរិច XM-29 ដែល​ប្រកាស​ឈប់​ផលិត និង S&T Daewoo K11…

១
សង្គម

ទោះមានឈ្មោះជាសង្សារចាស់! តែទោះជាយ៉ាងណា យើងនៅតែជាមិត្តល្អ បងប្អូនល្អរហូតទៅ

មនុស្សជាច្រើនគិតថា ហេតុអ្វីក៏ខ្ញុំនៅតែល្អជាមួយនឹងសង្សារចាស់ នៅតែយកចិត្តទុកដាក់ ខ្វាយខ្វល់ពីសុខទុក្ខរបស់នាង ជាពិសេសគឺ តែងតែជួយរំលែករាល់បញ្ហាការលំបាក ហើយតែនៅក្បែរគ្រប់ពេលដែលនាងមានទុក្ខ … ត្រូវហើយ អ្នកប្រហែលជាគិតថាខ្ញុំល្ងង់ ជាប្រុសនឹងគេដែរអន់ម៉េះ គេបែកពីយើងទៅមានអ្នកថ្មីហើយ ហេតុអីក៏នៅតែល្អនឹងគេទៀត … មិនពិបាកយល់ទេ ហេតុផលគឺមានតែមួយគត់គឺ ព្រោះតែខ្ញុំស្រឡាញ់នាងយ៉ាងពិតប្រាកដ ស្រឡាញ់នាង ដោយមិនគិតពីការតបស្នង ឬចង់បាននាងមកឱបក្រសោបជាកម្មសិទ្ធរបស់ខ្លួនឯងតែម្នាក់នោះទេ ក្ដីស្រឡាញ់របស់ខ្ញុំគឺលះបង់ មិនមែនអាត្មានិយមឡើយ សំខាន់ឱ្យតែនាងអាចមានក្ដីសុខ និងមានសុភមង្គល អាចជួបមនុស្សល្អមកមើលថែនាង នោះហើយជាក្ដីសុខរបស់ខ្ញុំ…។ ខ្ញុំមិនអាចជាមនុស្សដែលនៅក្បែរនាងគ្រប់ពេល ពេញមួយជីវិត មិនអាចរួមជីវិតជាមួយគ្នាបាន តែខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់មានឈ្មោះជាសង្សាររបស់នាង ហើយបន្តធ្វើជាមនុស្សដែលស្រឡាញ់នាងរហូតទៅ ក៏ជាមនុស្សដែលអាចនៅក្បែរ…

១
សម្រង់

ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ

កាលពីថ្ងៃពុធ ក្រុមហ៊ុន NPC International ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំរបស់ភោជនីយដ្ឋាន Pizza Hut មានចំនួន ១២០០កន្លែង និងភោជនីយដ្ឋាន Wendy មានចំនួន ៤០០កន្លែង ដែលមានមូលដ្ឋានធំនៅរដ្ឋ Kansas បានដាក់ពាក្យទៅជំពូកទី ១១ ដើម្បីប្រកាសពីភាពក្ស័យធន ជាមួយនឹងបំណុលដល់ទៅ ១ពាន់លានដុល្លា។ គួរបញ្ជាក់ផងដែរថា យីហោសិទ្ធិអាជីវកម្មនេះផ្តល់ការងារដល់កម្មករចំនួន ៣៦.០០០ នាក់នៅទូទាំងរដ្ឋចំនួន ៣០ ប៉ុន្តែ NPC International និយាយថា ខ្លួនរំពឹងថានឹងរក្សាគ្រប់ទីតាំងទាំងអស់ខណៈពេលដែលក្រុមហ៊ុននេះធ្វើការកាត់បន្ថយបំណុល និងចរចាជាមួយម្ចាស់ដៃគូរបស់ខ្លួន។ បច្ចុប្បន្ន NPC International…

KNONGSROK 8
ប្លែកៗ

ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាក្តៅរងារ​ ព្រឺរោម?​ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់បញ្ហាទាំងនោះ?

ហេតុអ្វីអ្នករងារគ្រប់ពេល? ៧ មូលហេតុដែលមិនគួរមើលរំលង រាងកាយមនុស្សតែងរងសម្ពាធពីអាកាសធាតុ មិនថាក្តៅ ឬត្រជាក់។ យើងអាចស្លៀកពាក់ ឬបន្ថែមកំដៅតាមចំណូលចិត្ត។ ប៉ុន្តែបើមានអារម្មណ៍រងារគ្រប់ពេល ទោះនៅក្នុងផ្ទះក៏ដោយ វាអាចទាក់ទងនឹងបញ្ហាសុខភាពដែលអ្នកមិនទាន់កត់សម្គាល់។ សូមកុំអូសពេល ជាពិសេសបើអាការនេះមានជាប់ៗគ្នា។ យោងតាមគេហទំព័រ Bright Side មានមូលហេតុ និងវិធីងាយៗមួយចំនួន ដើម្បីយល់ពីអាការរងារមិនឈប់ឈរ។ ចំណាំ៖ អត្ថបទនេះសម្រាប់ចែករំលែកចំណេះដឹងទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។ បើរងារខ្លាំង ឬមានរោគសញ្ញាផ្សេងទៀត សូមជួបគ្រូពេទ្យ។ ១. ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ ក្រពេញទីរ៉ូអ៊ីតជួយគ្រប់គ្រងកំដៅក្នុងខ្លួន និងចង្វាក់បេះដូង។ បើវាចុះខ្សោយ អរម៉ូនទីរ៉ូអ៊ីតថយចុះ រាងកាយអាចរងារជាប់…