
ក្រុមហ៊ុន Smart Axiata ប្រកាសជ័យលាភីដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ – ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Smart PUBG Mobile Tournament ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។ ក្រុមជ័យលាភីដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។ ការប្រកួតនេះបានចាប់ផ្ដើមឡើងដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ …











