ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សម្រង់

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៩ករណីថ្មីទៀត ក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលមកពីឥណ្ឌូនេស៊ី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២០ ជាលទ្ធផលគឺ មានចំនួន ៩ករណីថ្មីទៀត ដែលនៅក្នុងចំណោមអ្នកដំណេីរចំនួន​ ៤០នាក់តាមជេីងហោះហេីរត្រង់មកពីប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមនោះមានរួមមាន ៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ (១នាក់) បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ​ (១នាក់) អាយុ២៤ឆ្នាំ (១នាក់) អាយុ២៥ឆ្នាំ (២នាក់) អាយុ២៦ឆ្នាំ (៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ចំនួន (១នាក់) ដែលសរុបទាំងអស់គឺមានចំនួន ៩នាក់។…

Exercise
សុខភាព

១០ លំហាត់ប្រាណ ដែលអាចដុតជាតិខ្លាញ់ពីក្នុងខ្លួនរបស់អ្នក ដោយគ្រាន់តែហាត់នៅផ្ទះ!

ការធ្វើលំហាត់ប្រាណអាចហាក់ដូចជាពិបាកសម្រាប់មនុស្សខ្លះដែលមានការងារមមាញឹក ជាពិសេសនៅពេលអ្នកស្វែងរកពេលវេលាដើម្បីធ្វើវា ប៉ុន្តែមានវិធីងាយដែលធ្វើឲ្យយើងរីករាយនិងងាយស្រួលហាត់។ មានវិធីងាយៗជាច្រើនដែលយើងអាចធ្វើបានក្នុងខណៈពេលដែលយើងនៅផ្ទះ វាមានផាសុខភាពសូម្បីតែនៅលើកៅអីឬគ្រែដែលអាចជួយជំរុញការដុតបំបាត់ជាតិខ្លាញ់ឬបង្កើនការរំលាយអាហារ។ ថ្ងៃនេះ Knongsrok សូមធ្វើការចែករំលែកវិធីហាត់ប្រាណជាច្រើន ការអនុវត្តសាមញ្ញដែលអាចជួយរក្សាសកម្មភាពហាត់ប្រាណទាំងអស់ពេញមួយថ្ងៃ។ 1. ការអោនចុះក្រោម © Depositphotos.com ជើងរបស់អ្នកឈរឲ្យត្រង់ និងពត់ខ្លួនអោនចុះ។ បញ្ឈរត្រគាករបស់អ្នក ដូច្នេះរាងកាយខាងលើរបស់អ្នកទំលាក់ទម្ងន់ខ្លួនចុះក្រោមខណៈពេលដែលអ្នករក្សាជង្គង់ឲ្យត្រង់។ បន្ទាប់មកសូមដាក់ដៃរបស់អ្នកឆ្លងកាត់ជើងរបស់អ្នក។ ក្រោយពីដកដង្ហើម 4 លើករួចមក រុញរាងកាយរបស់អ្នក ហើយត្រលប់មកធ្វើដូចដើម។ ធ្វើដូចនេះ 3 ដង។ 2. លំហាត់ប្រាណដេកឆ្កាងដៃ © Depositphotos.com ដេកផ្ងារហើយឆ្កាងដៃទាំងពីររបស់អ្នក។ លើកជើងរបស់អ្នកដោយប្រើជង្គង់របស់អ្នកបន្ទាប់មកទម្លាក់វាទៅម្ខាងរហូតដល់ជង្គង់របស់អ្នកប៉ះកំរាល។…

ក្មេងជាងវ័យ
ប្លែកៗ

អាយុគ្រាន់តែជាតួលេខ! តារាល្បី ៗទាំងនេះ មើលទៅនៅតែក្មេងជាងវ័យ

មានវិធីជាច្រើនដែលអាចជួយមនុស្សឱ្យមើលទៅក្មេងដូចជាហាត់យូហ្គា សមាធិ របបអាហារស្រស់ និងមានច្រើនទៀត។ ទោះយ៉ាងណាមនុស្សមួយចំនួននៅតែរក្សាភាពក្មេងរបស់ពួកគេ។ មើលទៅក្មេងដូចអាយុ ២៥ ឆ្នាំប៉ុន្តែអាយុពិត ៧០ ឆ្នាំស្តាប់ទៅពិតជាមិនគួរឱ្យជឿមែនទេ? ប៉ុន្តែសម្រាប់មនុស្សមួយចំនួននៅក្នុងអត្ថបទរបស់យើងនេះគឺពិតជាក់ស្តែង។ នេះបើយោងតាមគេហទំព័រ Brightside បានឱ្យដឹងពីអាថ៌កំបាំងរបស់តារាល្បី ៗ មួយចំនួនដែលមានវ័យចំណាស់ប៉ុន្តែពួកគេនៅតែមើលទៅនៅក្មេងដដែល។ នាង Vera Wang អាយុ ៧០ ឆ្នាំ អ្នកច្នៃម៉ូដអាមេរិចនឹងឈានចូលវ័យ ៧១ ឆ្នាំនៅចុងខែមិថុនាប៉ុន្តែយើងហ៊ានភ្នាល់ថាអ្នកនឹងមិននឹកស្មានថាបន្ទាប់ពីឃើញរូបថតខាងលើ ហើយវាមិនត្រឹមតែជារូបរាងរបស់នាងប៉ុណ្ណោះទេថែមទាំងស្ថានភាពកាយសម្បទានាងដែលសមនឹងការទះដៃអបអរសាទរផងដែរ។ ហើយអ្នកនឹងលាន់មាត់ថា ក្មេងសាច់ចាំ។ នាង Iman, វ័យ ៦៤…

Cover KSK
សង្គម

តារាស្រីល្បីមិនខ្ចីរុះរោយ អ្នកនាង ឱក ​សុគន្ធកញ្ញា ​រាប់ត្រួសៗលេងៗកាន់ Brand Ambassador មិនក្រោម១០ផលិតផលនៅក្នុងដៃ

បើគិតលេងៗទៅ អ្នកនាង ឱក ​សុគន្ធកញ្ញា  បានចូលមកកាន់វិថីសិល្បៈជិត ​២០ឆ្នាំមកហើយ ​ជាមួយនឹងកេរ្តិ៍ឈ្មោះជាតារាចម្រៀងស្រីមានសម្លេងផ្អែមត្រជាក់  ទោះបទចម្រៀងមានតុង  អឺន ​គ្រលាក់បែបណា  ពិតជាមិនគេចផុតពីតារាចម្រៀងពេញដោយបទពិសោធន៍រូបនេះឡើយ។ ដ្បិតថា ​អ្នកនាង ​ឱក ​សុគន្ធកញ្ញា  បានសម្រេចចិត្តលាភាពនៅលីវ​ សាងគ្រួសារ រៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ និងមានកូនប្រុសដ៏គួរឱ្យស្រលាញ់យ៉ាងណាក្តី ​អ្នកនាង ហាក់តែរក្សាបានប្រជាប្រិយភាពល្បីខ្លាំង ឯសម្រស់កាន់តែស្រស់សោភាឡើងមិនខ្ចីរុះរោយទៅតាមពេលវេលានោះឡើយ។ ជាក់ស្តែងក្រៅពីការងារជាអ្នកចម្រៀង ​អ្នកនាង ឱក ​សុគន្ធកញ្ញា ​ក៏ជាតារាដែលត្រូវប៉ាន់ខ្លាំងនៅក្នុងការងារជាអ្នកតំណាងផលិតផល ​ឬហៅថា Brand Ambassador ផងដែរ  ដោយគិតត្រួសៗរាប់លេងៗ…

1 2
សុខភាព

បច្ចេកទេសសម្រកទម្ងន់របស់តារាស្រី K-POP ល្បីៗ! ធានាថាឃើញប្រសិទ្ធិភាពឆាប់រហ័ស

នៅក្នុងវិស័យសិល្បៈកូរ៉េតារាចម្រៀងស្រីភាគច្រើនបានព្យាយាមដាក់សម្ពាធ និងតាំង ចិត្តយ៉ាងខ្ពស់ក្នុងការថែរក្សារូបរាងរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះ ជាការប្រមូលផ្តុំរបបអាហារប្រចាំថ្ងៃរបស់តារាចម្រៀងស្រី K-POP ល្បីៗដែលមានរូបរាងគួរឲ្យស្រឡាញ់និងចង់នៅក្បែរ។ ១. សព្វថ្ងៃនេះតារាចម្រៀង Suzy ជាតារាចម្រៀង និងសម្តែងដ៏ឆ្នើមមួយរូបដែលត្រូវបាន មហាជនភាគច្រើនទទួលស្គាល់ថា ជាតារាស្រីរាងស្រឡូនស្អាត និងគួរឲ្យស្រឡាញ់ យ៉ាងខ្លាំង។ ក្នុងនោះផងដែរនាងក៏មានរូបមន្តថែរក្សារូបរាង និងដងខ្លួនយ៉ាងពិសេសដូចជាពេលព្រឹកនាងត្រូវទទួលទានទ្រូងមាន់ដុត ១ ដំឡូងជ្វាស្ងោរ ១ ទឹកដោះគោមួយកែវ, រីឯពេលថ្ងៃត្រង់នាងត្រូវទទួលទានបាយស.មួយចាន និងសាឡាត់មួយចាន, ចំណែកពេល ល្ងាច នាងទទួលទានតែដំឡូងជ្វាស្ងោរមួយមុខគត់។ ២. តារាចម្រៀង Seol Hyun ត្រូវបានមិត្តនារីៗភាគច្រើនមានការស្រឡាញ់ពេញចិត្ត…

Knongsrok
សេដ្ឋកិច្ច

១០ អាការៈជំងឺ ដែលរាងកាយកើតមាននៅពេល ស្រ្តេស៍ និងពេលមានភាពតានតឹងខ្លាំង!

មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ថាស្ថិតក្រោមសំពាធ។ ប៉ុន្តែប្រសិនបើមានអ្វីមួយដែលតែងតែរំខានដល់អ្នកពេលខ្លះអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពរបស់អ្នកឲ្យបានល្អ។ ប្រហែលជាវាកើតឡើងដោយសារតែភាពតានតឹង។ គ្រូពេទ្យជាច្រើននិយាយថាវាអាចបង្កឱ្យមានជំងឺផ្សេងៗ។ បើតាមវេបសាយ ​Bright Side បានឲ្យដឹងមានជំងឺមួយចំនួនដែលកើតឡើងនៅលើខ្លួនអ្នកប្រសិនបើអ្នកមានភាពតានតឹង ស្រ្តេសជាដើម ដូច្នេះយើងសូមលើកយកចំនុចមួយចំនួនដែលអាចកើតឡើងដូចខាងក្រោម៖ 1. ជំងឺស្បែក ជំងឺស្បែក រោគផ្សិត មុន និងជំងឺស្បែកផ្សេងទៀតកើតដោយសារបណ្តាលមកពីភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំនោមសិស្សហើយវាបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងផ្លូវចិត្តនិងបញ្ហាស្បែកយ៉ាងខ្លាំង។ ការពិសោធន៍ជាមួយសត្វកណ្តុរផ្តល់លទ្ធផលដូចគ្នា។ សត្វដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតនៃភាពតានតឹងខ្លាំងគឺងាយនឹងឆ្លងជំងឺនៅលើស្បែក។ 2. ការផ្លាស់ប្តូរទំងន់ អ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនអាចរក្សាលើទម្ងន់របស់អ្នកឱ្យមានស្ថេរភាពជាមួយនឹងរបបអាហារឬការហាត់ប្រាណ។ ស្ថានភាពស្ត្រេសញឹកញាប់បង្កើនការផលិតអរម៉ូន cortisol នេះ។ វាធ្វើអោយមានស្ថេរភាពនៃការរំលាយអាហារនៃខ្លាញ់ និងកាបូអ៊ីដ្រាតនិងគាំទ្រដល់កម្រិតចាំបាច់នៃជាតិស្ករនៅក្នុងឈាម។ ប្រសិនបើមនុស្សមានអ័រម៉ូនច្រើនពេកនោះ ហើយនឹងញ៉ាំច្រើនទៀតរាងកាយនឹងផលិតអ័រម៉ូនតេស្តូស្តេនតិច ហើយរាងកាយនឹងដុតកាឡូរីតិច។ ហើយហេតុផលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។ ពេលខ្លះភាពតានតឹងនិងការថប់បារម្ភធ្វើអោយមនុស្សអាចស្រកទម្ងន់។…

Cver Fire
PR

ស្ងាត់ៗ តារាសម្តែងស្រីល្បី កញ្ញា ​ស៊ីន ​យូប៊ីន ក្លាយទៅជាម្ចាស់ប្រេនតែគុជល្បី Fire Tiger លំដាប់ Premium ដំបូងគេនៅកម្ពុជា (មានវីដេអូ)

តែគុជ ដ៏ល្បី និងមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS Fire Tiger គឺជាប្រេនមកពីប្រទេសថៃ ដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ តាមបណ្ដាប្រទេសនានាជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប តាមរយៈការពង្រីកសាខាទៅតាមប្រទេសទាំងនោះ ហើយពេលនេះ Fire Tiger ក៏បានឈានចូលមកដល់ទឹកដីប្រទេសកម្ពុជាហើយ។ ដោយ Fire Tiger ត្រូវបានបើកដំណើរការសាកល្បងជាផ្លូវការ កាលពី ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅផ្សារទំនើប ណូរ៉ូម៉ល ជាន់ទី២ ដោយមានការចូលរួមកិត្តិយសពីតារាល្បីៗ អ្នកសារព័ត៌មាន…

Untitled 1
ប្លែកៗ

២៥ ម៉ឺនដុល្លារ Lamborghini រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទិញថ្មីបើកចេញពីហាងបាន ២០ នាទី

អង់គ្លេស៖ ប៉ូលីសនៅតំបន់ West Yorkshire នៅប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា រថយន្តស៊េរីទំនើបម៉ាក “ Lamborghini” ថ្មីមួយគ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបន្ទាប់ពីបានចាកចេញពីហាងតាំងបង្ហាញលក់របស់ក្រុមហ៊ុនរថយន្តនេះ។ M1 Ossett today – It’s only a car ! But on this occasion a 20 minute old brand new Lamborghini that stopped due…

Cover KL
PR

យុវតីក្មេងខ្ចី លះបង់មកប្រឡូកការងារកសិកម្មដំណាំធម្មជាតិច្រើនមុខ រហូតទទួលជោគជ័យខ្លាំង ពិសេសដំណាំស្រកានាគ!

បើនិយាយពីមុខរបរទាក់ទងទៅនឹងកសិកម្ម នៅក្នុងប្រទេសកម្ពុជា ភាគច្រើន មិនសូវជាមានយុវវ័យចាប់អារម្មណ៍ច្រើននោះឡើយ ដោយយើងសង្កេតឃើញថា មានត្រឹមមនុស្សវ័យកណ្តាល ឬវ័យចំណាស់ប៉ុណ្ណោះដែលប្រកបរបរទាក់ទងនឹងរបរកសិកម្មមួយនេះ។ យ៉ាងណាក្តី អាចថាជារឿងមួយដ៏គួរឱ្យស្ងប់ស្ញែងមួយ កញ្ញា ហ៊ាន ចាន់សុថារី ដែលជាយុវតីក្មេងខ្ចី បញ្ចប់ការសិក្សាក្នុងជំនាញមួយដែលកញ្ញាសុំមិនបញ្ចេញឈ្មោះនោះ ព្រោះតែក្តីស្រលាញ់ទាក់ទងទៅនឹងកសិកម្ម និងចង់ជួយមុខរបររបស់គ្រួសារផង កញ្ញា បានចោលការងារមុខជំនាញរបស់ខ្លួន ចូលប្រឡូកជាមួយការងារកសិកម្ម រហូតទទួលបានភាពជោគជ័យនឹកស្មានមិនដល់ ។ សព្វថ្ងៃនេះ កញ្ញាហ៊ាន ចាន់សុថារី បានដាំដំណាំជាច្រើនមុខ ពិសេសគឺដំណាំស្រកានាគធម្មជាតិ លើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ហើយបច្ចុប្បន្ននេះផ្លែឈើដែលជាសមិទ្ធផលរបស់កញ្ញា…

2
សម្រង់

យ៉ាងហោចណាស់ មានមនុស្សជាង៨០នាក់ បានស្លាប់ដោយសារតែរន្ទះបាញ់ នៅឯប្រទេសឥណ្ឌា

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះផ្គររន្ទះបានបង្កការបំផ្លិចបំផ្លាញនៅប៊ីហារក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដែលបានឆក់យកជីវិតមនុស្សចំនួន ៨៣ នាក់ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ការស្លាប់ដោយសាររន្ទះបាញ់បានកើតឡើងនៅ ២៣ ស្រុកនៃរដ្ឋដោយ Gopalganj មានចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតគឺ ១៣ នាក់។ បន្ថែមពីនេះ មានមនុស្សជាង ២០ នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រន្ទះបាញ់ក៏បានបង្កការខូតខាតដល់ផ្ទះនិងទ្រព្យសម្បត្តិរបស់អ្នកស្រុកផងដែរ៕ ប្រភព ៖ skymetweather

Untitled 1
ប្លែកៗ

ទោះបីស្ថិតនៅស្រុកក្រៅ ប៉ុន្តែវត្តខ្មែរមួយឈរយ៉ាងមាំ សម្រាប់ជាទីសក្ការរបស់ពលរដ្ឋខ្មែរ និងបរទេសនៅអាមេរិក

អាមេរិក៖ វត្តព្រះពុទ្ធសាសនាមួយដែលមានឈ្មោះថាវត្តមុនីសុថារាម (Watt Munisotaram) គឺជាវត្តរបស់ខ្មែរមួយនៅក្រុង Hampton រដ្ឋមីនីសូតា ចម្ងាយនៃការបើកបរប្រហែល ៣០ នាទីពីខាងត្បូងនៃទីក្រុង Twin Cities។ សហគមន៍និងអង្គការដែលសហការត្រូវគ្នាគឺជាសមាគមពុទ្ធសាសនាខ្មែរនៅរដ្ឋមីនីសូតាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ។ ពិធីឧទ្ទិសឆ្លងនេះបានស្វាគមន៍ដោយមនុស្សរាប់ពាន់នាក់ដែលជាសញ្ញាបង្ហាញពីសារៈសំខាន់នៃវត្តអារាមនេះចំពោះពុទ្ធសាសនិកថេរវាទខ្មែរ និងជនបរទេសដទៃទៀតដែលរស់នៅរដ្ឋមីនីសូតាខាងលិចនិងសហរដ្ឋអាមេរិកទាំងមូល។ ព្រះវិហារនេះបើយើងមើលនៅពេលមានព្រិលធ្លាក់គឺពិតជាស្រស់ស្អាតប្លែកគួរឱ្យចង់គយគន់៕ ប្រភព៖ PH Phann Borey EY

Untitled 1
សម្រង់

អបអរសាទរ! ការិយាល័យ “ច្រកចេញចូលតែមួយ” របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ថា ការិយាល័យ “ច្រកចេញចូលតែមួយ” របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ។ លោកអភិបាលស្រុកបានបន្ថែមទៀតថា រដ្ឋបាលស្រុកនឹងប្តេជ្ញាថានឹងបម្រើសេវាសាធារណៈប្រកបដោយឆន្ទៈថ្មី ដែលជៀសវាងបាននូវ៖ ការចំណាយបន្ថែមមិនចាំបាច់ ភាពស្មុគស្មាញសាំញ៊ាំមិនចាំបាច់ និងពេលវេលាយឺតយ៉ាវមិនចាំបាច់។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តល់មតិណែនាំ និងអនុសាសន៍មួយចំនួនដូចជាកាត់បន្ថយរបស់ពលរដ្ឋ និងលប់បំបាត់ប្រព័ន្ធរត់ការ ជាពិសេសនៅលើសេវាផ្ទេរកម្មសិទ្ធិដីធ្លី ព្យាយាមធ្វើឱ្យក្លាយជារដ្ឋបាលស្រុកគំរូក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ត្រូវជម្រុញ និងតម្រង់ទិសសក្តានុពល ”កសិទេសចរណ៍” ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។ បន្ថែមការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១…