
សេចក្ដីក្រើនរំឭកជាថ្មី អំពីកិច្ចការពារ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅកម្ពុជា
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វេីការក្រេីនរំលឹកអំពាវនាវសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជ្ជាប់ខ្ជួន ដេីម្បីកុំឲ្យកេីតមានជំងឺកូវីដ-១៩ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថាមានករណីជំងឺកូវីដ-១៩ កេីនដល់ជិត១០លាននាក់ និងមានអ្នកស្លាប់កេីនដល់ជិតកន្លះលាននាក់ហេីយ។ ចំនួនអ្នកស្លាប់នេះ គឺភាគច្រេីនបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលេីផ្លូវសរីរាង្គផ្លូវដង្ហេីមរបស់អ្នកជំងឺដោយវីរុសកូវីដ-១៩ ដែលធ្វេីឲ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហេីម ត្រដរខ្យល់ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហេីម និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហេីមខ្លួនឯង ហេីយដាច់ដង្ហេីម និងដាច់ខ្យល់ស្លាប់តែម្តង។ បេីមានស្ថានភាពអាក្រក់បែបនេះ (មានរូបភាពបង្ហាញជាឧទាហរណ៍ភ្ជាប់ជូនមកជាមួយស្រាប់) គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្រ្គោះ ហេីយភាគច្រេីនលេីសលុប…











