សត្វកូនកាត់ (Hybrid Animals) ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសត្វដែលកើតចេញពីការបង្កាត់ពូជ កូនកាត់មានពាក់កណ្តាលនៃឌីអិនអេរបស់ឪពុកម្តាយ។ ប្រភេទសត្វខ្លះកំពុងកើតឡើងដោយធម្មជាតិដែលក្នុងនោះសត្វមានតំណរឈាមស្រដៀងនឹងពូជខ្លួនឯង។ ហើយប្រភេទសត្វខ្លះត្រូវបានមនុស្សយកមកពិសោធន៍បង្កាត់តែម្តង។
ហើយនេះគឺជាសត្វកូនកាត់ចំនួន ២០ ប្រភេទដែលត្រូវបានលាយបញ្ចូលគ្នានៅទូទាំងប្រភេទសត្វមកពីជុំវិញពិភពលោក។ ចង់ដឹងថាមានសត្វប្រភេទណាខ្លះនោះ សូមទៅទស្សនាទាំងអស់គ្នា។
#1
Leopon (ខ្លារខិនឈ្មោល + តោញីបង្កើតបានជាសត្វតោប៉ុន្តែមានសម្បុរគំរូខ្លារខិន។)

#2
Zebroid (ការង្កាត់ពូជបញ្ចូលគ្នារវាងសេះបង្កង់ជាមួយសេះធម្មតា។)

#3
Coywolf (ចចក coyote + ចចកពណ៌ប្រផេះបានបង្កើតជាចចកមានពណ៌លេខធ្លោ។)

#4
Grolar Bear (ខ្លាឃ្មុំប៉ូលពណ៌ស + ខ្លាឃ្មុំប្រោនហ្គីសលី លក្ខណៈរបស់ខ្លាឃ្មុំតំបន់ប៉ូលគឺលេចធ្លោជាង។)

#5
Savannah Cats ឆ្មាសាវ៉ាន់ (សត្វខ្លាផ្សំជាមួយឆ្មា វាធំជាងឆ្មាក្នុងស្រុក វាមានទម្លាប់ស្រដៀងនឹងសត្វឆ្កែ)

#6
Wholphin (ត្រីបាឡែនបង្កាត់ជាមួយដូហ្វីន វាមើលទៅរាងតូច។)

#7
Tigon (សត្វខ្លាធំឈ្មោល + សត្វតោញី វាមើលទៅមិនធំដូច Liger ទេ វាមានលំនាំកាត់ទៅបាដែលមានរោមនិងឆ្នូតចំហៀងតែមានខ្លួនប្រាណជាសត្វតោ។)

#8
Beefalo ឬ Cattalo (ការរួមបញ្ចូលគ្នារវាងគោនិងក្របី រាងកាយគឺកាត់ទៅគោច្រើនជាង។)

#9
Hinny (បណ្តាលមកពីការបង្កាត់ពូជបញ្ចូលគ្នារវាងសេះនិងលា។)

#10
Liger (សត្វតោឈ្មោល + ខ្លាញីបង្កើតបានជាឆ្មាធំបំផុតនៅលើពិភពលោក។)


#11
Narluga (ការបង្កាត់ពូជបញ្ចូលគ្នារវាង Narval និងត្រីបាឡែន Beluga)

#12
Cama (ឡាម៉ា + អូដ្ឋ ពួកវានៅមានជីវិតហើយមានតែ ៥ ក្បាលប៉ុណ្ណោះដែលមើលឃើញពិភពលោកនេះ។)

#13
Dzo (ជាបង្កាត់ពូជចូលគ្នារវាងសត្វ Yaks ឈ្មោល និងសត្វគោញី។)

#14
Geep (ពពែបង្កាត់ជាមួយចៀម)

#15
Mule (កើតឡើងដោយការបង្កាត់ពូជរវាងសត្វលាឈ្មោល + សេះញី។)

#16
Mulard (ទាដែលបង្កាត់ពូជរវាងទា Mallard ឬទាព្រៃ + ទា Muscovy)

#17
Zubron (គោបង្កាត់ជាមួយសេះបង្កើតបានជា Zubron ដែលរឹងមាំ និងមានរោមក្រាស់)

#18
Sheep Pig (ការបង្កាត់ពូជសត្វជ្រូកនិងសត្វជ្រូកកម្រដែលមានរោមដូចចៀម)

#19
Zorse (កើតចេញពីការបង្កាត់រវាសេះបង្កង់ឈ្មោល + សេះញី)

#20
Jaglion (ខ្លា Jaguar ឈ្មោល + តោញីដែលជាលក្ខណៈប្លែកពីមេនិងបា។ នោះគឺជាស្បែកខ្មៅដែលមានលំនាំនៅលើដងខ្លួន។)

ប្រភព៖ insider.com

