ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
PR

សេចក្ដីអំពាវនាវដល់សម្បុរសជនទាំងអស់ ដែលមានចំណាប់អារម្មណ៍បរិច្ចាកជាថ្នាំពេទ្យ ថវិការ ឬសម្ភារផ្សេងៗ សម្រាប់សាលាដូង នៃភ្នំគិរីរម្យ

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សូមអំពាវនាវដល់ សប្បុរសជន សមាជិក សមាជិកាទាំងអស់ដែលមានចំណាប់អារម្មណ៍ ជាសទ្ធាជ្រះថ្លាក្នុងការបរិច្ចាកជាថ្នាំពេទ្យ (ដូចមានរាយក្នុងបញ្ជីខាងក្រោម ឬច្រើនជាងនេះ) ជាថវិការ ឬជាសម្ភារៈផ្សេងៗទុកជូនដល់សិស្សានុសិស្ស និងប្រជាជនដែលខ្វះខាតនៅទីតាំងសាលាដូង ភ្នំគិរីរម្យតាមរយៈសមាគម ក្នុងកម្មវិធីចុះពិនិត្យ ព្យាបាល និងអប់រំសុខភាពប្រជាជន និងសិស្សានុសិស្ស។ គួរបញ្ជាក់ផងដែរថា សមាគម ស.វ.វ.ក បានសហការជាមួយស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ និងមានការចូលរួម ក៏ដូចជាការអនុញ្ញាតិពីឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្ដីមូលដ្ឋានផងដែរ។ កម្មវិធីនេះដែលមានគោលបំណងជារួមគឺ៖ 1/ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនក្រីក្រលើភ្នំគិរីរម្យ ដែលមាន4ភូមិ ឬប្រហែល…

Untitled 1
ប្លែកៗ

(Test IQ)ស៊ើបក្តី: បទឧក្រិដ្ឋអាថ៌កំបាំងចំនួន ៥ ដែលមានតែអ្នកខ្លាំងប៉ុណ្ណោះ ដែលអាចដោះស្រាយបាន!

យើងទាំងអស់គ្នាធ្លាប់ស្គាល់ពីតេស្ត IQ ល្អៗដែលវាយតម្លៃកម្រិតបញ្ញារបស់អ្នកបន្ទាប់ពីអ្នកឆ្លើយសំណួរដែលមានស្តង់ដារ។ ប៉ុន្តែមានវិធីជាច្រើនទៀតដើម្បីរកឱ្យឃើញថាតើទេពកោសល្យខាងក្នុងរបស់អ្នកអាចដោះស្រាយអ្វីបានខ្លះ។ ថ្ងៃនេះគេហទំព័រ Knongsrok សូមលើកយកបទឧក្រិដ្ឋអាថ៌កំបាំងចំនួន ៥ ដែលមានតែមនុស្សដែលមានជំនាញខាងស៊ើបអង្កេតប៉ុណ្ណោះដែលអាចរកឃើញ។ សាកល្បងជំនាញការស៊ើបអង្កេតរបស់អ្នកជាមួយនឹងបទល្មើសទាំងនេះ។ សំគាល់៖ ចម្លើយទាំងអស់ស្ថិតនៅខាងក្រោម។ បទឧក្រិដ្ឋទី 1. ឃាតកម្មក្នុងសាលា នៅថ្ងៃដំបូងនៃឆ្នាំសិក្សាគ្រូបង្រៀនភូមិវិទ្យាត្រូវបានគេធ្វើឃា.ត។ ប៉ូលីសបានរកឃើញជនសង្ស័យចំនួន ៤ នាក់គឺអ្នកថែសួន គ្រូគណិត គ្រូបង្វឹកកីឡា និងនាយកសាលា។ ពួកគេទាំងអស់សុទ្ធតែមានសំអាងរៀងៗខ្លួន៖ -អ្នកថែសួន កំពុងកាត់ស្មៅ។ -គ្រូគណិតវិទ្យា កំពុងធ្វើតេស្តប្រចាំឆមាស។ -គ្រូបង្វឹកកីឡា កំពុងលេងបាល់បោះ។ -នាយកសាលា ស្ថិតនៅក្នុងការិយាល័យរបស់គាត់។ ឃាត…

Untitled 1
សង្គម

ទីតាំងស្នាក់នៅកំសាន្ត និងស្រូបខ្យល់អាកាសនាជើងភ្នំ សោយសុខជាមួយធម្មជាតិ ស្ថិតនៅខេត្តកំពត !

ប្រាយវ៉េតហោស៍ ( Private House ) សូមស្វាគមន៍ ! ទេសភាពដ៏ស្រស់ស្អាតបែបធម្មជាតិ ស្ថិតក្បែរជើងភ្នំ ជាមួយខ្យល់អាកាសបរិសុទ្ធ កំចាត់នូវទុក្ខកង្វល់ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំ ពិតជាសាកសមសម្រាប់អ្នកដែលចូលចិត្តលំហែរកាយបែបស្ងប់ស្ងាត់ នឹង លក្ខណៈជាបែបឯកជន។ Private House លោកអ្នកក៏អាចអង្គុយកំសាន្តក្បែរមាត់ទឹក ញ៉ាំអាហារលើ Container ស្ទូចត្រី​ បោះបាល់ ទស្សនាសួនបន្លែ ជិះម៉ូតូកង់បួន និង កន្លែងក្មេងលេងសម្រាប់បុត្រធីតារបស់លោកអ្នកថែមទៀតផង។ ពី Private House Resort​ ក៏មានសេវាកម្មចាំទទួលភ្ញៀវពីទីរួមខេត្តកំពត ក៏ដូចជាផ្ដល់ជូនអាហារពេលព្រឹក និងកម្មង់អាហារសម្រាប់ពេលល្ងាច…

Untitled 1
ប្លែកៗ

តេស្តសមត្ថភាពរបស់អ្នកជាមួយនឹងសំណួរទាំង ៤ នេះ! ស្វែងរកចម្លើយដែលត្រឹមត្រូវ និងផ្ទៀងផ្ទាត់ចម្លើយខាងក្រោមរូបភាព

ខួរក្បាលរបស់យើងត្រូវការការធ្វើការហ្វឹកហាត់ជាប្រចាំដើម្បីរក្សាភាពប៉ិនប្រសប់និងមានសុខភាពល្អដូចជាយើងត្រូវការសាច់ដុំនៅក្នុងខ្លួនរបស់យើងអោយរឹងមាំនិងសមសួន។ ដូច្នេះលំហាត់តេស្តមួយចំនួនអាចមើលទៅសាមញ្ញប៉ុន្តែក៏អាចធ្វើឱ្យអ្នកពិបាកបានដែរ។ ចង់ដឹងថាលំហាត់តេស្តនេះពិបាកឬងាយស្រួលសូមទៅមើលទាំងអស់គ្នា ហើយផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោមរូបភាព។ 1. តើអ្នកណាជាអ្នកក្រ? ស្ត្រីទាំងពីរនាក់នេះនៅលីវដូចគ្នា ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេរស់នៅក្នុងភាពក្រីក្រអស់រយៈពេលជាច្រើនឆ្នាំហើយបានខ្ចីលុយធនាគារដើម្បីសងបំណុលរបស់នាង។ តើស្រ្តីទាំងពីរនាក់នេះ ម្នាក់ណាជាអ្នកក្រ? ចម្លើយ៖ នាងបានចំណាយប្រាក់យ៉ាងច្រើន ទៅលើសម្លៀកបំពាក់ប្រណិត ៗ និងអាហារច្រើនជាងតម្រូវការ សម្រាប់មនុស្សម្នាក់។ 2. តើគាត់អាចរត់គេចបានដោយរបៀបណា? បុរសម្នាក់ត្រូវបានចាប់ជំរិតនិងចាក់សោរនៅក្នុងផ្ទះ។ ផ្ទះនេះមានទ្វារ ៤ ហើយគាត់អាចរត់គេចខ្លួនបានតាមទ្វារតែមួយប៉ុណ្ណោះ។ -ទា្វរទី១ មានសីតុណ្ហាភាពត្រជាក់ខ្លាំងដែលធ្វើអោយគាត់ត្រជាក់កកដល់ស្លាប់នៅខាងក្រោយទ្វារ។ -ទ្វារទី២ មានត្រីឆ្លាមដែលកំពុងឃ្លានខ្លាំងនៅខាងក្រោយទ្វារ។ -ទ្វារទី៣ ពោរពេញទៅដោយឧស្ម័នពុលនៅខាងក្រោយទ្វារ។ -ទ្វារទី៤ មានព្រះអាទិត្យក្តៅខ្លាំងដែលអាចឆេះអ្វីៗទាំងអស់។ សំណួរ៖ តើគាត់អាចរត់គេចបានយ៉ាងដូចម្តេច?…

Cover Kh
ប្លែកៗ

កូនខ្មែរសុទ្ធតែពូកែ និងមានស្នាដៃអស្ចារ្យ! មើលតែរូបចម្លាក់ទាំងនេះពិតជាផ្ចិតផ្ចង់ មិនមែនលំៗរួចពីដៃ ហាក់ដូចជាមានវិញ្ញាណពិតៗតែម្តង

ថ្មីៗនេះរូបចម្លាក់ជាច្រើន ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ​និងកោតសរសើរអ្នកឆ្លាក់ថា ​ពិតជាមានស្នាដៃអស្ចារ្យ មិនមែនលំៗធ្វើពិដៃឡើយ ​ដោយរូបចម្លាក់នីមួយៗហាក់មានភាពផ្ចិតផ្ចង់ខ្លាំង ពោលជាស្នាដៃដ៏អស្ចារ្យមើលទៅដូចជាចម្លាក់មានវិញ្ញាណ។ ចំពោះ​ស្នាដៃ​រូបចម្លាក់​ ដែលត្រូវបានគ្រប់គ្នាកោតសរសើរនេះ ត្រូវបានបង្ហោះដោយម្ចាស់គណនី  Soth Synat និងជាជាងចម្លាក់ផ្ទាល់  ដោយរូបចម្លាក់ទាំងនោះមានដូចជា ព្រះសង្ឃ​និមន្ត​​បិណ្ឌបាត​ យក្ស​ ពស់​វែក​ ក្រពើ​ ឥន្ទ្រី​ និងសត្វ​ដំរី​ជាដេីម​ ដែលពិតជាស្រស់ស្អាត​ និងមើលទៅរូបពិតៗស្ទើរតែមិនគួរឱ្យជឿថាជារូបចម្លាក់ឡើយ ​ដែលនេះបានស្តែងឱ្យដឹងថា ​រូបចម្លាក់ដែលធ្វើពីស្នាដៃកូនខ្មែរពិតជាអស្ចារ្យ ​ហើយកម្ពុជាក៏សម្បូរទៅដោយធនធានមនុស្សពូកែៗផងដែរ។ គួរឱ្យដឹងផងដែរថា ​រូបចម្លាក់ដ៏ល្អពិចិត្រនេះ  គឺជាស្នាដៃកូនខ្មែរពិតៗ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Soth Synat លោកអ្នកក៏អាចទំនាក់ទំនងជាវ…

Cover War 11
ដើរកម្សាន្ត

ចង់ជិះយន្តហោះមិនបាច់ប៉ាស្ព័រ មិនបាច់ហោះហើរទេ? ​នេះនែ ហាងកាហ្វេលើយន្តហោះ ​លើកដំបូងប្លែកខ្លាំង ហើយឡូយអស់ស្ទះ

ហាងកាហ្វេ មួយបាននឹងកំពុងតែល្បីល្បាញជាខ្លាំង​នៅក្នុងបណ្តាញសង្គម ​ជាពិសេសនៅក្នុងប្រទេសថៃ ​ដោយសារតែហាងកាហ្វេមួយនេះ បានយកយន្តហោះចាស់មួយគ្រឿងច្នៃជាហាងកាហ្វេ ​ដោយចតលើកណ្តាលព្រៃភ្នំ ប្រកបដោយបរិយកាសស្រស់ស្រាយនៅជុំវិញ មានឈ្មោះថា « Coffee War ឫ កាហ្វេសង្គ្រាម » ។ « Coffee War ឫ កាហ្វេសង្គ្រាម »  ជាហាងកាហ្វេ ​ដែលយកតួយន្តហោះចាស់មួយគ្រឿង Airbus 330 មកកែច្នៃ ​តុបតែងបន្ថែម ដោយចំណាយលុយអស់ប្រមាណជា ១០លានបាត ឬប្រមាណជា ៣២ ម៉ឺនដុល្លារ…

New
សម្រង់

ឥណ្ឌានឹងលុបកម្មវិធីចំនួន ៥៩ ចេញពីទូរសព្ទមិនឱ្យប្រើប្រាស់ ក្នុងនោះក៏មានកម្មវិធី TikTok និងWeChat ផងដែរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌាបានលេចមុខជាអ្នកច្នៃប្រតិដ្ឋឈានមុខគេ នៅពេលនិយាយដល់ការជឿនលឿនផ្នែកបច្ចេកវិទ្យា និងជាទីផ្សារចម្បងនៅក្នុងលំហឌីជីថល។ ថ្មីៗនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំក្នុងការលួចទាញយកទិន្នន័យទៀតផង។ សូមបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ទើបតែបានផ្សព្វផ្សាយកាលពីសប្ដាហ៍កន្លងទៅដែរ ទាក់ទងនឹងកម្មវិធី Tiktok ដែលបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការទាញយកទិន្នន័យនេះគឺជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះទិន្នន័យដែលពួកគេទាញយកនោះអាចជា លេខសម្ងាត់ ឬលេខគណនីដែលនាំឱ្យមានការជ្រៀតចូលផ្សេងៗទៀតដោយពុំមានការអនុញ្ញាត។ ដើម្បីជៀសវាងការលួចទាញយកទិន្នន័យពីកម្មវិធីណាមួយនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា…

Untitled 1
សង្គម

សួនកំសាន្តមួយទៀតហើយ ផ្កាស្អាតតែម្ដងសម្រាប់អ្នកកំពង់ចាម អាចទស្សនាបាន !

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ សួនផ្កាដែលមានឈ្មោះថា ម្លប់ស្នាយស្រីឈូក​ គឺជាសួនមួយដែលមាន​ ទេសភាព ធម្មជាតិ គយគន់ ជាមួយនឹង ការជិះទូក លេងកំសាន្ត ស្របពេលដែលនៅទីនោះក៏មានលក់ម្ហូបអាហារ សម្រាប់បងប្អូនដែលទៅ​ លេងកំសាន្តផងដែរ ។ សួនផ្កា ម្លប់ស្នាយស្រីឈូក មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​ នៅក្បែរភ្នំស្រី ​ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 338 200 ៕ រូបភាពដោយ  : Oun Nut mini…

១
សង្គម

នេះជាកំហុសរបស់គូស្នេហ៍មួយចំនួន ដែលធ្វើឱ្យជីវិតគូរកាំរកូស ទាស់ទែងគ្នា ធ្វើឱ្យគ្រួសារកើតរឿងក្ដៅក្រហាយ!

មានគូស្នេហ៍ជាច្រើន ក៏ដូចជាប្ដីប្រពន្ធមួយចំនួនគឺ តែងតែព្រងើយកន្តើយ មិនអើពើយកចិត្តទុកដាក់ចំពោះគ្នាទេ ជាពិសេសគឺ ពេលដែលមានរឿង មានបញ្ហា ម្ខាង មិនព្រមសួរនាំរកហេតុផល ចំណែកម្ខាងទៀត ធ្វើហីៗ មិនព្រមបកស្រាយចម្ងល់ដែលមាន ហេតុនេះហើយ ទើបបណ្ដាលឱ្យគូស្នេហ៍មួយចំនួន កាន់តែកើតមានអារម្មណ៍ខឹង អន់ចិត្ត និងរឹតតែមានគម្លាត ឃ្លាតឆ្ងាយពីគ្នា រហូតដល់ដៃគូខ្លះ ស្រាប់តែបែកគ្នាដោយមិនមានមូលហេតុ មិនដឹងរឿងច្បាស់លាស់។ – បើគិតថាជាមនុស្សស្រឡាញ់គ្នា ជាដៃគូជីវិតពិតប្រាកដ មិនថាមានរឿងអ្វីទេ អ្នកគួរតែនិយាយប្រាប់គ្នាទៅវិញទៅមក និយាយឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានបញ្ហាទំនាក់ ឈ្លោះទាស់គ្នាកើតឡើង។ – បើមានបញ្ហាពីកន្លែងធ្វើការខាងក្រៅ ឬការរកស៊ី…

Komodo Dragon
ប្លែកៗ

មក​ស្គាល់សត្វព្រៃជារូបតំណាងរបស់​ប្រទេសឥណ្ឌូនេស៊ីដែល​អ្នក​ត្រូវ​តែ​ដឹង

ឥណ្ឌូនេស៊ីគឺ​ជាប្រជុំកោះធំជាងគេបំផុតនៅលើពិភពលោក​ ហើយក៏​ជាផ្ទះរបស់សត្វព្រៃប្លែកដ៏អស្ចារ្យជាច្រើនដែលមាននៅសល់​តេ​មួយ​គត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរឱ្យស្តាយ! ភាគច្រើននៃពួកសត្វទាំងនោះបានក្លាយ​ជាប្រធាន​បទជិតផុតពូជពី​ផែន​ដី​ហើយ ដែលមានតែប្រភេទសត្វពីរបីប្រភេទប៉ុណ្ណោះដែលរស់នៅក្នុងព្រៃសព្វថ្ងៃ។ សត្វខ្លះដូចជា រមាសជ្វា (Javan rhino ) អាចត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ​ Ujung ​Kulon National Park ខណៈដែលសត្វដទៃទៀតដូចជា Kamodo Dragon  និងនិងកូនពពែ babirusa  អាចត្រូវបានគេប្រទះឃើញនៅកោះមួយចំនួនក្នុងចំណោមកោះចំនួន ១៧.៥០០ របស់ប្រទេសមួយនេះ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដឹងកាន់តែច្បាស់អំពីសត្វដ៏អស្ចារ្យដែលហៅប្រទេសឥណ្ឌូនេស៊ីថាជាផ្ទះដ៏សុខសាន្តរបស់ពួកគេនេះគឺជាបញ្ជីឈ្មោះនៃសត្វដ៏ស្រស់ស្អាតនិងកម្រទាំងអស់ដែលអ្នកអាចរកបាននៅទីនោះ។ ១០-ទន្សងយក្ស Komodo Dragon ទន្សងយក្ស Komodo Dragon ដ៏ធំទាំងនេះត្រូវបានគេចាត់ទុកថាជាអំបូរសត្វបង្គួយធំបំផុតនិងធ្ងន់បំផុតនៅលើផែនដី ដែលអាចធំធាត់ដល់ទៅ…

Untitled 1
សេដ្ឋកិច្ច

សត្វ ១៣ ប្រភេទដែលអាចរស់រានមានជីវិតដោយគ្មានអាហារបានយូរបំផុត!

មានសត្វខ្លះដែលអាចរស់រហូតដល់រយៈពេលជាង ៣០ ឆ្នាំដោយមិនស៊ីអ្វីឬសូម្បីតែផឹកទឹក។ សម្រាប់សត្វភាគច្រើនអាហារគឺជាអ្វីដែលពួកវាមិនអាចខ្វះបានក្នុងរយៈពេលលើសពីមួយថ្ងៃឬ ២ ថ្ងៃឯសត្វដោយសារតែផ្លូវរំលាយអាហាររបស់ពួកវាអាចមានរយៈពេលរាប់ខែដោយគ្មានអាហារ។ គេហទំព័រ Knongsrok សូមធ្វើការបង្ហាញជូនប្រិយមិត្តនិងចែករំលែក បើយោងតាមគេហំព័របរទេសមួយបានឱ្យដឹងថាមានសត្វមួយចំនួនដែលអាចរស់បានដោយគ្មានអាហារក្នុងរយៈពេលយូរបំផុត។ 1. ឆ្មា — អាចអត់អាហារបាន ២ សប្តាហ៍ ដោយអាស្រ័យលើបរិមាណទឹកនិងអាហារដែលពួកវាប្រើប្រាស់ដំបូងនិងសុខភាពទូទៅរបស់ពួកវាដូចនេះហើយឆ្មាអាចអត់ស៊ីអាហាររយៈពេល 2 សប្តាហ៍។ 2. អូដ្ឋ — អាចរស់បានដោយអត់អាហារ ២ សប្តាហ៍ សត្វអូដ្ឋប្រើបូកខ្នងរបស់ពួកវាដើម្បីផ្ទុកជាលិកាខ្លាញ់ដែលជាធម្មតាត្រូវបានប្រើជាប្រភពនៃសារធាតុចិញ្ចឹមនៅពេលខ្វះខាតអាហារនិងទឹក។ 3. ត្រីឆ្លាមពណ៌ស  — អាចអត់ចំណីបានរហូតដល់ ៣ ខែ…

Knongsrok
ប្លែកៗ

ភាពស្រស់ស្អាតចម្លែកៗទាំង១១ប្រទេសដែលមិននឹកស្មានដល់!!

គិតទាំងកំពស់រូបរាងរបស់ស្រ្តីគឺតែងតែមានស្តង់ដានៃភាពស្រស់ស្អាតទៅតាមប្រទេសនិមួយៗបានកំណត់យក។ ដូច្នេះគ្មានអ្វីប្លែកទេដែលប្រទេសនីមួយៗមានស្តង់ដារសម្រស់របស់ខ្លួនដែលជាធម្មតាខុសពីប្រទេសដទៃទៀត។ ហើយក្នុងចំណោមពួកគេមានប្រជាជាតិមួយចំនួនមានវិធីមិនធម្មតាមួយនៃការមើលឃើញសម្រស់ដែលវាគ្រាន់តែទុកឱ្យយើងនិយាយថាហេតុអ្វីត្រូវមានរឿងទាំងនោះ។ តោះទៅដឹងពីប្រទេសចំនួន ១១ នៅជុំវិញពិភពលោកដែលមានគំនិតមិនធម្មតានៃសម្រស់នារី។ ១១. ប្រទេសអៀរឡង់ © RusN / Getty Images ស្ត្រីជនជាតិអៀរឡង់ជាធម្មតាមានរោមចិញ្ចើមក្រាស់ស្បែកស្អាតនិងបបូរមាត់ស្តើង។ ប៉ុន្តែលក្ខណៈពិសេសទូទៅបំផុតរបស់ពួកគេគឺថ្ងាសធំភ្នែកពណ៌បៃតងហើយសក់សំពីងសំពោងនិងសក់ក្រហម។ ១០. ប្រទេសជប៉ុន © auctions.yahoo.co.jp នៅក្នុងបណ្តាប្រទេសលោកខាងលិចស្នាមញញឹមល្អឥតខ្ចោះតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្រស់ស្អាតប៉ុន្តែសម្រាប់ប្រទេសជប៉ុនអ្វីៗដំណើរការផ្ទុយគ្នាពីប្រទេសដទៃ។ នៅក្នុងប្រទេសនេះស្ត្រីវ័យក្មេងគឺទៅកាន់គ្លីនិចធ្មេញដើម្បីធ្វើឱ្យធ្មេញរបស់ពួកគេមើលទៅដូចធ្មេញទន្សាយនិងមានចង្កូម។ រូបរាងពាក់កណ្តាលបិសាចនេះគេឲ្យឈ្មោះថាយ៉ាប៊ីហើយត្រូវបានគេចាត់ទុកថាគួរអោយស្រលាញ់នៅទីនោះព្រោះថាជនជាតិជប៉ុនជឿថាវាជានិមិត្តរូបនៃសម្រស់ធម្មជាតិនៃយុវវ័យ។ ៩. ប្រទេសអ៊ីរ៉ង់ © Eric Lafforgue / Art in All of…