ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

British_Army_sniper_team 1200x630 Cropped.jpg.optimal
បច្ចេកវិទ្យា

តួនាទី Sniper ក្នុង​ជួរ​កងទ័ពពិសេស​អង់គ្លេស​មាន​អ្វីខ្លះ?

នៅសមរភូមិ តួនាទីចម្បងរបស់អ្នកបាញ់ស៊ីប (Sniper) គឺទៅដល់សមរភូមិ ឬ កន្លែង​ប្រតិបត្តិការណ៍មុន​កងកម្លាំងប្រយុទ្ធ និងអនុវត្តការឃ្លាំមើលស្ថានការណ៍ និងការស៊ើបការណ៍សម្ងាត់ដោយ​មិន​ឲ្យ​សត្រូវ​ដឹង​ខ្លួន ។ ពួកគេក៏អាចប្រើជំនាញបាញ់​ត្រង់ចំគោលដៅរយៈចម្ងាយឆ្ងាយរបស់​ខ្លួន ប្រមាញ់គោលដៅចម្បងណាម្នាក់ដែល​ពួក​គេ​អាច​ជា ទាហានលបបាញ់ដូចគ្នា មេបញ្ជាការ អ្នកឃ្លាំមើល ​ឬ​អ្នក​ផ្ដល់សញ្ញា ឬ​ក៏ប្រតិបត្តិករប្រព័ន្ធអាវុធ។ អ្នកបាញ់​ស៊ីបអាចគាំទ្រដល់កង​ទាហានរបស់ពួកគេផងដែរ ក្នុង​ពេល​ប្រតិបត្តិការដោយផ្តល់ជួយបើក​ផ្លូវ បាញ់​គោលដៅ​ណាមួយ​ដែល​ទាហានប្រយុទ្ធ​មើល​មិន​ឃើញ ជួយគាំទ្រ​ពេល​ប្រយុទ្ធ ហើយ​ពេល​ខ្លះ​ពួក​គេ​ឃ្លាំមើលពី​ការ​វាយ​ឆ្មក់​របស់​សត្រូវ​គ្រប់​ពេល​វេលា​ទៀត​ផង។ អ្វីដែល​ពួក​គេ​ប្រឈម​ខ្លាំង​ជាង​គេក្នុងនាម​ជា​អ្នក​បាញ់​ស៊ីប ​គឺ​ប៉ះ​គ្នា​ជាមួយអ្នក​បាញ់ស៊ីបដូចគ្នា​មក​ពី​កងទ័ពសត្រូវ។ពួក​គេ​ត្រូវតែ​ធ្វើ​យ៉ាង​ណាបាញ់​ឲ្យ​បានមុន​​ ឬ​បាញ់​ឲ្យ​ចំ​គោលដៅ​តែ​មួយ​គ្រាប់សម្រាប់ផ្ដួល​គោលដៅមួយ​។ ទាហានបាញ់​ស៊ី​ខ្លះកំពុង​តែ​តែ​ហ្វឹកហាត់​ផង​ និង​ចូល​រួម​ក្នុង​ការ​ប្រើ​ប្រាស់​កាំភ្លើងធំ​ និង​កាំភ្លើង​ត្បាល់​តែ​អាវុធទាំង​សុទ្ធតែ​ចាំ​បាច់​ដឹង​ជាក់លាក់​ ពី​គោលដៅ​ដែល​ត្រូវ​បាញ់។ វាជាការងារដែល​ត្រូវ​តែ​មាន​ជំនាញខ្ពស់ ទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំង ស៊ូ អំណត់ជាមួយអាកាសធាតុ…

Cover Share
PR

ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត

ការអាន ​ពិតជាផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់ការយល់ដឹង និងពង្រីកចំណេះដឹងទូលំទូលាយបន្ថែមទៀត ​ហេតុនេះហើយបានជាប្រទេសជឿនលឿនសព្វថ្ងៃមនុស្សជោគជ័យគឺសុទ្ធតែជាអ្នកអានសៀវភៅ។ យ៉ាងណាមិញ ​ដោយសារតែឃើញពីគុណប្រយោជន៍ដ៏ច្រើនលើសលប់នៃការអាន សព្វថ្ងៃនេះប្រទេសកម្ពុជាក៏កំពុងតែចាប់ផ្តើមយ៉ាងខ្លាំងក្លានៅក្នុងការបណ្តុះ ជម្រុញទឹកចិត្ត និងលើកកម្ពស់ការអាននៅកម្ពុជាផងដែរ ​ពិសេសគឺកុមារ និងយុវជនកម្ពុជាតែម្តង។ ហេតុនេះហើយពេលនេះទាំងសាលារៀន  ក្រសួង និងបណ្តាស្ថាប័ននានាបានជួយលើកស្ទួយការអានជាខ្លាំងនៅក្នុងរូបភាពផ្សេងៗគ្នា ​សូម្បីតែហាងអាហារ និងហាងកាហ្វេមួយចំនួនក៏បានរៀបចំសៀវភៅឱ្យអតិថិជនខ្លួនអានឱ្យឥតគិតថ្លៃទៀតផង ដោយក្នុងនោះហាងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ហាង Share Cafe & Milk T ។ ហាង Share Cafe & Milk T ត្រូវគេបានដឹងថាជាហាងដែលទើបតែបើកដំណើរការតែប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនគ្រប់ស្រទាប់​ …

Cover Copy
សេដ្ឋកិច្ច

អ្នកជំនាញបាននិយាយថា នារីដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ ឬមិនទាន់មានកូន គឺជាស្រ្តីដែលមានភាពរីករាយបំផុត!

តើត្រូវរៀបការ និងមានកូនទើបសប្បាយចិត្តឬ? សង្គមច្រើនប្រាប់ថា មនុស្សត្រូវរៀបការ និងមានកូនទើបហៅថាសុភមង្គល។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា មនុស្សមួយចំនួននៅតែសប្បាយចិត្តបាន ទោះមិនដើរតាមស្តង់ដារនោះ។ តាម The Independent សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាកប្បកិរិយានៅសាលាសេដ្ឋកិច្ចទីក្រុងឡុង (LSE) លោក Paul Dolan បាននិយាយនៅពិធី Hay Festival អំពីកម្រិតសុភមង្គលនៃជីវិតខុសៗគ្នា។ អាពាហ៍ពិពាហ៍មិនមែនជាផ្លូវសប្បាយតែមួយ លោក Dolan សន្និដ្ឋានថា «ទម្លាប់នៃភាពជោគជ័យ» ដែលសង្គមប្រើជាយូរ មិនតែងតែភ្ជាប់នឹងសុភមង្គលទេ។ តាមការលើកឡើងរបស់លោក៖ បុរសហាក់បានអត្ថប្រយោជន៍ពីការរៀបការ ព្រោះវាអាចធ្វើឱ្យពួកគេស្ងប់ ស្ត្រីខ្លះត្រូវបានរាយការណ៍ថាសប្បាយជាង នៅពេលមិនទាន់រៀបការ…

Knongsrok
ប្លែកៗ

តិចនិចងាយៗដែលជួយអោយខួរក្បាលរបស់អ្នកល្អជាងមុន មិនថាអ្នកនៅវ័យណាទេ

១០ គន្លឹះហាត់ខួរក្បាល ដើម្បីកាត់បន្ថយភាពភ្លេចភ្លាំង ភ្លេចបន្តិចបន្តួចជារឿងធម្មតា។ យើងងាយភ្លេចកូនសោឡាន ឯកសារ ឬឈ្មោះនរណាម្នាក់។ នេះមិនមែនធ្វើដោយចេតនាទេ។ ពេលចាស់ទៅ ខួរក្បាលអាចដំណើរការយឺតជាង។ តើអាចថែវាឱ្យបានយូរជាងនេះទេ? គន្លឹះខាងក្រោមអាចមានប្រយោជន៍។ ១. ប្រើដៃដែលមិនទម្លាប់ បើអ្នកប្រើដៃស្តាំ ព្យាយាមប្រើដៃឆ្វេងម្តងម្កាល ពេលញ៉ាំបាយ សរសេរ ឬចាប់របស់។ ដំបូងពិបាក តែអនុវត្តទៅនឹងធូរ។ គោលបំណងគឺឱ្យខួរក្បាលធ្វើការខុសពីទម្លាប់ចាស់។ ២. ធ្វើកិច្ចការខ្លះដោយបិទភ្នែក យើងធ្វើរឿងប្រចាំថ្ងៃដោយមិនគិត។ ព្យាយាមធ្វើអ្វីខ្លះដោយបិទភ្នែក ដូចជាដាក់ដបទឹកលើតុ ឬរកកន្សែងក្នុងបន្ទប់ទឹក។ ការប៉ះវត្ថុនឹងបញ្ជូនសញ្ញាថ្មីទៅខួរក្បាល។ សុវត្ថិភាព៖ កុំបិទភ្នែកពេលដើរជណ្តើរ ចម្អិនភ្លើង…

Cover Pagoda
ដើរកម្សាន្ត

ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ

ទីវត្តអារាមបែបព្រះពុទ្ធសាសនាមួយ ​ត្រុវបានគេដឹងថាជាវត្តដែលស្អាត និងមានរបៀបជាងគេនៅស្រុកខ្មែរ ​ព្រោះតែទីវត្តនេះពិតជាធំស្កឹមស្កៃ  និងមានការរៀបចំសាងសង់ដ៏ល្អឥតខ្ចោះតែម្តង ​ដោយវត្តនេះ ​ត្រូវបានគេស្គាល់មានឈ្មោះថា ​« វត្តប្រាសាទស្រះកណ្តាល ​ហៅវត្តខ្ចាស់។ អ្វីដែលគួរអោយកត់សំគាល់ និងធ្វើឱ្យទីវត្តនេះមានភាពល្បីល្បាញនោះ គឺដោយសារតែវត្តនេះមានការកសាងយ៉ាងច្រើនដែលជាបែបបទព្រះពុទ្ធសាសនា ហើយក៏ឃើញមានសំណង់កំពុងក៏សាងយ៉ាងច្រើនទៀតផងដែរ។ ដោយវត្តនះក៏ត្រូវគេដឹងថាចាប់កសាងឡើងតាំងពីឆ្នាំ ​២០១០ ​មកម្ល៉េះ ដោយ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​នៅ​ប្រទេស​ស្រី​លង្កា​រួច​មក នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិ​និមន្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ជា​អារាម​កំណើត​របស់​ព្រះ​អង្គ ។ ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន…

Untitled 1
ប្លែកៗ

តេស្តបុគ្គលិកលក្ខណៈរបស់អ្នក! អ្វីដែលអ្នកបានឃើញមុនគេ នឹងបង្ហាញថាអ្នកមនុស្សប្រភេទណា ១០០%

មិនស្គាល់ខ្លួនឯងច្បាស់គឺជាអ្វីដែលត្រូវគិតពិចារណាឡើងវិញ។ ហើយគ្មានការសង្ស័យទេជីវិតទាំងមូលរបស់អ្នកនឹងពោរពេញដោយការរកឃើញដោយខ្លួនឯង។ ប៉ុន្តែមានផ្នែកជាច្រើននៃបុគ្គលិកលក្ខណៈរបស់អ្នកត្រូវបានបង្ហាញដោយកាយវិការ​ ឬការធ្វើអ្វីដោយសកម្មភាពផ្ទាល់របស់អ្នក ក្នុងនោះវាបានបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នកដូចជាចំណង់ចំណូលចិត្តរបស់អ្នកចំពោះអ្វីមួយ។ យោងតាម Brightside បង្ហាញពីវិធីជាច្រើនដែលអាចជួយឱ្យអ្នករកឃើញលក្ខណៈខុសៗគ្នានៃបុគ្គលិកលក្ខណៈរបស់អ្នកតាមការធ្វើតេស្តនេះជាពិសេសសម្រាប់ប្រិយមិត្តដើម្បីបង្ហាញជូនប្រិយមិត្តស្គាល់ខ្លួនអ្នកកាន់តែច្បាស់។ តើអ្នកបានឃើញអ្វីមុនគេ? 5. © 7-Second Riddles / Youtube ទ្វារបើកចំហ៖ អ្នកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរហើយកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ អ្នកប្រឈមមុខនឹងអនាគតដោយគ្មានការភ័យខ្លាច។ អ្នកគឺជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកដទៃ។ កំណត់សំគាល់តន្ត្រី៖ ការបង្ហាញពីខ្លួនឯងគឺសំខាន់ចំពោះអ្នក។ អ្នកមានអារម្មណ៍ថាអ្នកមានអ្វីដែលសំខាន់ដើម្បីចែករំលែកជាមួយពិភពលោក។ កុំមើលទៅក្រោយហើយប្រថុយ។ 4. © 7-Second Riddles / Youtube – មុខមនុស្ស៖ អ្នកជាមនុស្សសង្គមនិយម…

២
សម្រង់

បើបែបហ្នឹង មិនឱ្យជឿលើនិស្ស័យយ៉ាងម៉េច ចោរប្រុសទើបលួចឡានគេបាន បើកទៅបុកឡានចោរស្រីដែលទើបលួចគេដែរ ត្រូវប៉ូលិសខ្វៃបានទាំងពីរ

ញ៉ូវយ៉ក ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ Oregon ដែលបង្កឡើងដោយឡាន និងឡានបានបុកគ្នា។ គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះកើតឡើងដោយនឹកស្មានមិនដល់ព្រោះតែ បុរសដែលបើកបរយន្ត ទៅបុកគ្នាជាមួយរថយន្តស្ត្រីម្នាក់ទៀតនោះ ក៏ព្រោះតែបើកគេចពីប៉ូលិស។ ប៉ូលីសទីក្រុង Newberg-Dundee បានដេញចាប់បុរសម្នាក់ឈ្មោះ Randy Lee Cooper អាយុ ២៧ ឆ្នាំនៅក្នុងរថយន្ត Land Cruiser ដែលបានគេលួចមុនពេលគាត់ចូលទៅក្នុង Buick Regal ខណៈពេលដែលគាត់កំពុងតែព្យាយាមបើករត់គេចពីមន្ត្រីប៉ូលិស។ ចំណែករថយន្តម្ខាងទៀតត្រូវបានគេឱ្យដឹងដែរថា បើកបរដោយស្ត្រីម្នាក់ឈ្មោះ Kristin Nicole Begue…

Cover Baf Kh
សង្គម

កាបូបកំប្លោក ត្បាញឱ្យដៃខ្មែរផ្ទាល់ មានតម្លៃថ្លៃបន្តិច ​តែបើងាកពីវិធីផលិតបានដឹងថាមិនងាយឡើយ

បច្ចុប្បន្ន ​មនុស្សជាច្រើនបានងាកមករក ​Fashion  បែប ​Classic  លក្ខណៈបុរាណ  តែបែបទំនើបទាន់សម័យ ​ហើយកាបូបកំប្លោកដែលធ្វើចេញពីស្នាដៃខ្មែរពិតៗ បាននឹងកំពុងតែពេញនិយមប្រើប្រាស់ខ្លាំងមិនចាញ់កាបូបប្រ៊េនធំៗផ្សេងឡើយ។ យ៉ាងណាមិញ ​ក៏មានមនុស្សជាច្រើនដែលមិនសូវយល់ច្បាស់ពីផលិតផលសិប្បកម្មដែលធ្វើពីដៃ ​ថាវាមានការលំបាក និងផ្ចិតផ្ចង់បែបណាទេ  តែពួកគេបែរជាមានការមិនពេញចិត្តដែលផលិតផលកាបូបសិប្បកម្មពីកំប្លោកនេះបែរជាមានតម្លៃរាងថ្លៃទៅវិញ។ គួរឱ្យដឹងផងដែរថា  កាបូបកំប្លោកនីមួយៗ ​ការពិតទៅ ទម្រាំធ្វើបានចេញជាកាបូបមួយៗមិនងាយទេ ត្រូវចុះកាត់កំប្លោកដោយដៃ ហើយមើលពីកំផ្លោកនោះថាខ្ចី ឬ ចាស់ អាចកាត់បានឬក៏អត់ ហើយប្រវែងស្តង់ដាត្រូវកាត់ប៉ុណ្ណា។ បន្ទាប់មកទៀតត្រូវយកកំប្លោកដែលកាត់រួច មកលាងទឹកឱ្យស្អាតហើយត្រូវហាលថ្ងៃអោយស្ងួតល្អ ដែលប្រើរយៈពេលដល់ទៅ ២០ថ្ងៃ  ទៅ ១ខែកន្លះឯណោះ ទើបអាចយកមកក្រងជាកាបូបមួយៗបាន។ ​ពិសេសពេលក្រងទៀតនោះ …

Untitled 1
ប្លែកៗ

វិចិត្រករបារាំងធ្វើដំណើរជុំវិញពិភពលោក និងធ្វើឱ្យដងផ្លូវនានាកាន់តែមានន័យដោយប្រើគំនូរ 3D

វិចិត្រករបារាំងម្នាក់ឈ្មោះថា Grafodeco បានបង្កើតរូបគំនូរតាមដងផ្លូវ 3D ដែលអ្នកពិតជាមិនចង់ឈប់សំឡឹងមើលទៅកាន់រូបភាពនីមួយៗនោះទេ។ គំនូរតាមទីសាធារណៈរបស់គាត់គឺមានលក្ខណៈលម្អិតដូច្នេះដូចជារូបសត្វដូចជាពស់ ក្រពើ និងដាយណូស័រពិតជាមើលទៅដូចជារូបពិតកំពុងលោតចេញពីជញ្ជាំង។ សម្រាប់រូបភាពរបស់គាត់ Instagram 1. © scaf_oner / instagram 2. © scaf_oner / instagram 3. © scaf_oner / instagram 4. © scaf_oner / instagram 5. © scaf_oner / instagram 6. © scaf_oner /…

Cover SR Kulen
ដើរកម្សាន្ត

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។ យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។ ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។ គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី…

2
សម្រង់

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០៦នាទីយប់ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលបង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្ត១គ្រឿងទៀតពីក្រោយមួយទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក…

Tn Sadlife Copy
PR

សម័យ ​កូវីដ មែន ! តែអ្នកមានដីម្តុំបឹងកេងកេង ​ត្រូវប៉ាន់ខ្លាំង មានមួយដុំដឹងតែចំណេញកប់ក្តោងហើយ

ដូចយើងដឹងហើយថា  សម័យនេះជាសម័យវិនិយោគទៅលើអចលនទ្រព្យ ​ដី ​ធ្លី ​ផ្ទះសម្បែង ​Condo  និង ​Apartment  យ៉ាងគគ្រឹកគគ្រេង ​ហើយទោះបីជាពេលនេះមានវិបត្តិ ​Covid-19  វិស័យនេះហាក់មិនមានការដើរថយក្រោយឡើយ ​ពោលគឺមានតែការរីកដុះដាលថែម និងការទិញលក់កាន់តែមានសន្ទុះកើនឡើង។ យ៉ាងណាមិញ ​នៅទីក្រុងភ្នំពេញយើងនេះ ​តបន់ដែលត្រូវបានគេដឹងថាត្រូវប៉ាន់ខ្លាំង ទាំងការទិញលក់ដូរ អចលនទ្រព្យនោះ មានដូចជាតំបន់ ​ទូលទំពូង  បឹងកេងកង ​ទួលគោក និងចម្ការមនជាដើម ​តែតំប់ន់ដែលត្រូវប៉ាន់ជាងគេនោះគឺ តំបន់បឹងកេងកងតែម្តង។ តំបន់បឹងកេងកង ​ត្រូវគេស្គាល់ថាជាទីប្រជុំជន ​មនុស្សអ៊ូអរខ្លាំង ពោលអាចនិយាយថាបានជាតំបន់ដែលសម្បូរទៅដោយមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលមានមនុស្សម្នាធ្វើការច្រើន ទាំងប្រជាជនខ្មែរ…