ប្លែកៗបើតាមការសិក្សាមួយខាងផ្នែកចិត្តសាស្រ្តបានបង្ហាញថា ជម្រើសរបស់មនុស្សម្នាក់ជាធម្មតាគឺទាក់ទងទៅនឹងផ្លូវអារម្មណ៍ ចំណាប់រម្មណ៍ដែលចេញពីក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដូច្នេះជម្រើសដែលយើងបានជ្រើសរើសនោះវាបានបង្ហាញអំពីអកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់យើង។ នៅទីនេះយើងផ្តល់ជូនប្រិយមិត្តនូវការសាកល្បងដ៏សាមញ្ញបំផុត: គ្រាន់តែជ្រើសរើសមនុស្សណាម្នាក់នៅក្នុងរូបភាពនេះដែលអ្នកគិតថាគឺជាមនុស្សល្ងង់បំផុត។ ប្រសិនបើអ្នកបានជ្រើសរើសរួចហើយនោះ ខាងក្រោមនេះជាលទ្ធផលដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។ #បុរសទី 1 អ្នកជាមនុស្សមានភាពជាអ្នកដឹកនាំ និងមានភាពសប្បាយរីករាយ។ អ្នកដែលនៅជុំវិញអ្នកជឿថាពួកគេអាចពឹងពាក់លើអ្នក ទោះបីអ្នកក៏មានភាពរឹងរូសបន្តិច។ អ្នកច្រើនតែធ្វើការសំរេចចិត្តដោយប្រញាប់ប្រញាល់ពេក។ ព្យាយាមចំណាយពេលបន្តិចដើម្បីគិតលើគំនិតរបស់អ្នក។ #បុរសទី 2 អ្នកជាមនុស្សហ្មត់ចត់ និងផ្ទៀងផ្ទាត់មុនសម្រេចចិត្ត។ ប្រាជ្ញានិងស្ថេរភាពអារម្មណ៍គឺជាអ្វីដែលកំណត់អ្នក។ ទោះយ៉ាងណាក៏ដោយពេលខ្លះអ្នកព្យាយាមផ្លាស់ប្តូរការទទួលខុសត្រូវចំពោះរឿងផ្សេងៗលើអ្នកដទៃ។ អ្នកជាមនុស្សចិត្តល្អហើយពេលខ្លះអ្នកដែលនៅជុំវិញអ្នកមានអារម្មណ៍ចង់ទាញយកប្រយោជន៍ពីអ្នក។ #បុរសទី 3 អ្នកជាមនុស្សមានក្តីស្រមៃប៉ុន្តែក្តីស្រមៃរបស់អ្នកគីធំណាស់។ ទោះយ៉ាងណាអ្នកអាចគ្រប់គ្រងវាដើម្បីក្លាយជាការពិត។ មនុស្សជាច្រើនមិនយល់ពីអ្នកព្រោះទស្សនៈរបស់អ្នកហាក់ដូចជាសំខាន់សម្រាប់មនុស្សជាច្រើន។ #បុរសទី 4 អ្នកជាមនុស្សដែលមានគោលការណ៍ខ្ពស់ជាមួយនឹងបុគ្គលិកលក្ខណៈមានៈ។…