ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សម្រង់

មិត្តភក្តិសួរថា ៖ ថីហ្ហា! ស្រឡាញ់គ្នាយូរឆ្នាំហើយ មកបែកគ្នានៅពេលនេះ អ្ហែងអត់ស្ដាយទេអី? ច្រើនឆ្នាំដែលមានអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយគ្នា មកបែកគ្នាចឹងៗអី?

ត្រូវហើយ បែកគ្នាទាំងបែបនេះ មិនមែនមិនស្ដាយទេ មនុស្សដែលធ្លាប់និយាយពាក្យថាស្រឡាញ់ជាមួយគ្នា វាក៏ពិបាកនឹងធ្វើចិត្តមែន។ ប៉ុន្តែបើនិយាយដល់ការចងចាំល្អៗ ក៏ប្រហែលជាមានមានតិចជាងការខឹង និងឈ្លោះទាស់ទែងគ្នាណាស់។ ត្រូវហើយ ការពិតនៃទំនាក់ទំនង វាមិនដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ដូច្នេះ ការសម្រេចចិត្តបែកគ្នានៅពេលនេះ វាប្រហែលជាល្អសម្រាប់យើងទាំងពីរនាក់ ច្រើនជាងបន្ត … មិនអាចព្រោះតែស្ដាយរយៈពេល ៤ ៥ឆ្នាំដែលសាងមកជាមួយគ្នា ទាំងតានតឹង ត្រូវនៅទ្រាំបន្ត ដើម្បីទទួលរងនូវអារម្មណ៍ដែលគ្មានសុភមង្គល រយៈពេល ៣០ ៤០ឆ្នាំទៅមុខទៀតបានឡើយ … ។ តាមពិត យើងក៏ដឹងរៀងៗខ្លួនថា មិនអាចទៅមុខបានទេ វាពិតជាមិនមានផ្លូវណាដែលល្អ សម្រាប់យើងទាំងពីរពិតមែន…

Knongsrok
សម្រង់

– ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល!

#អារម្មណ៍ – ពេលខ្លះ វាលើសពីឯកា តែមិនដឹងថា គួរនិយាយបែបណាឱ្យសម! – ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល! – ពេលខ្លះ ហត់នឿយពិតមែន ហត់រហូតដល់ គ្មានកម្លាំងនឹងនិយាយប្រាប់ថា ហត់! – ពេលខ្លះ ធុញសឹងស្លាប់ ធុញសូម្បីតែខ្លួនឯង – ពេលខ្លះ ស្មុគស្មាញខ្លាំង ដល់ថ្នាក់ មិនដឹងថា ខ្លួនឯងនេះ ស្មុគស្មាញរឿងអីខ្លះ 😔 – ពេលខ្លះ…

Cover Bycycle
សង្គម

សម័យថ្មីគេនាំគ្នាផ្អើលជិះកង់តើមកពីមូលហេតុអ្វី? ​តោះ មកដឹងពីគុណសម្បត្តិសុខភាពនៃការជិះកង់ទាំងអស់គ្នា

សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននឹងកំពុងតែផ្អើលនាំគ្នាជិះកង់ ទាំងការកម្សាន្តលេង ​និងការហាត់ប្រាណដើម្បីសុខភាព ដោយសារតែការជិះកង់នេះមិនត្រឹមតែអាចកាត់បន្ថយចំណាយលើការចាក់សាំងនៅក្នុងយានជំនិះ ការជិះកង់ក៏បានរួមចំណែកជួយការពារថែរក្សាបរិស្ថាន ​កាត់បន្ថយផ្សែងពុល និងសម្លេងរំខានបំពុលសង្គមបានផងដែរ។ បន្ថែមពីការជួយដល់សង្គម និងបរិស្ថាននោះ ​ការជិះកង់ក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយទាំងមូលទៀតផង។ តោះ! មកដឹងពីអត្ថប្រយោជន៍ជាច្រើននៃការជិះកង់ ខាងក្រោមនេះ ៖ ១. ជួយឱ្យគេងលក់ស្រួល ការជិះកង់ ​ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន ​និងឆាប់ងងុយគេងជាងមុនដល់ទៅជាង ​១ម៉ោង ​ឬ ​២ម៉ោង ​ថែមទាំងការពារ និងព្យាបាលជំងឺកេងមិនលក់បានទៀតផង។ ២. ជួយឱ្យក្មេងជាងវ័យ ការជិះកង់ជួយឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹម នៅក្នុងរាងកាយធ្វើការដឹកជញ្ជូនបានល្អប្រសើរ អាចពន្លឿនការផលិតខូឡាជែន (collagen)…

Cover Ligh Angkor
ដើរកម្សាន្ត

ទៅសៀមរាបអត់ម៉េចបាន! «ពន្លឺអង្គរ ​» សាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត

ដូចដែលយើងបានដឹងហើយថា ​ទឹកដីខេត្តសៀមរាប ​គឺជាទឹកដីអច្ឆរិយ ​សម្បូរប្រាសាទបុរាណ និងកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រជាច្រើនកន្លែង ​រួមទាំងកន្លែងកម្សាន្តកែច្នៃជាច្រើនទៀតផង។ នៅក្នុងនោះ កន្លែងកម្សាន្តមួយកន្លែង ក្នុងខេត្តសៀមរាបមួយកន្លែងទៀតហើយ បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តឱ្យរំភើប និងចង់ទៅទស្សនានោះគឺ  « ពន្លឺអង្គរ – Light of Angkor »។ « ពន្លឺអង្គរ – Light of Angkor » គឺជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គ រដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។ ដោយសាលពន្លឺអង្គរចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៨…

8b05f25f0b9859d0ac2dd93abe
ប្លែកៗ

អ្នកថតរូបម្នាក់ បង្ហាញពីភាពពិតនៃការរស់នៅក្នុងបន្ទប់តូចចង្អៀត នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេស្គាល់ជាទូទៅដោយសារវប្បធម៌ចម្រុះ អាគារខ្ពស់ ៗ អាហារឆ្ងាញ់ៗ និងបច្ចេកវិទ្យាដែលមានការអភិវឌ្ឍខ្ពស់។ ប៉ុន្តែអ្នកថតរូបជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Sim Kyu-Dong បង្ហាញយើងពីជ្រុងម្ខាងទៀតដោយប្រាប់យើងអំពី “ Goshiwon” ដែលជាផ្ទះតូចចង្អៀត និងមានតម្លៃថោកដែលប្រជាជនក្រីក្របំផុតរបស់កូរ៉េខាងត្បូងរស់នៅ។ វាក្លាយជាផ្ទះសម្រាប់មនុស្សដែលរស់នៅតាមដងផ្លូវ ឬអ្នកដែលមានបញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ ហើយក្នុងករណីដូចនេះ Goshiwon ក្លាយជាពន្លឺនៃក្តីសង្ឃឹម មិនមែនភាពអស់សង្ឃឹមទេ។ យោងតាមគេហទំព័រ Bright Side បានធ្វើបទសម្ភាសជាមួយលោក Sim Kyu-Dong ហើយគាត់បានពន្យល់ពីអ្វីដែលមនុស្សគិតអំពីលក្ខខណ្ឌបែបនេះ ដែលជាទូទៅអាចមានលទ្ធភាពទិញបន្ទប់ប្រភេទនេះ ហើយសំខាន់បំផុតហេតុអ្វីបានជាមនុស្សជ្រើសរើសរស់នៅក្នុងបន្ទប់ទាំងនេះរស់នៅបាន។ Goshiwon ត្រូវបានបង្កើតឡើងសម្រាប់ពិនិត្យការរៀបចំសម្រាប់ការធ្វើតេស្តផ្សេងៗ។ © simkyudong…

Cover Dr
សង្គម

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ៖ « ពាក្យសម្ដីយើងមួយមាត់ អាចសម្លាប់គេមួយជីវិត »

#ពាក្យសម្ដីយើងមួយមាត់_អាចសម្លាប់គេមួយជីវិត ការនិយាយស្ដី ជារឿងដ៏សំខាន់មួយ ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់ អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយ​ក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។ ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគត ដោយសារ​តែពាក្យសម្ដីមួយម៉ាត់របស់យើងទេ សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិចរួចលើកខ្លួនឯង។ សូមចាំថា គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះទេ សូម្បីតែយើងខ្លួន​ឯងក៏ដូចគ្នាដែរ។ បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃក៏គេចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។ មែនទែនទៅ បើយើងហាមាត់និយាយអាក្រក់ពីនរណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ព្រោះមនុស្សល្អមិននិយាយអាក្រក់ឬទិតៀនអ្នកដទៃទេ។ ម្យ៉ាងបើយើងនិយាយអាក្រក់ពីគេ មិនត្រឹមតែគេទេដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ សូម្បីយើងក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ មានន័យថា នៅពេលយើងនិយាយអាក្រក់ពីគេ នោះគេច្បាស់ជាខឹងសម្បានឹងយើង គេច្បាស់ជាមានគំនុំគុំកួនយើង ហើយគេច្បាស់ជានិយាយអាក្រក់ពីយើងវិញដូចគ្នា។…

Cover
ប្លែកៗ

៥ អាជីវកម្មកំពុងត្រូវប៉ាន់ដោយសារជំងឺ COVID-19

អាជីវកម្មភាគច្រើនកំពុងរងផលប៉ះពាល់អវិជ្ជមានដោយសារតែមេរោគនេះ ប៉ុន្តែក៏មានមួយចំនួនដែលមានការរីកចម្រើន ដោយសារតែវា។  អាជីវកម្ម និង សេវាកម្មមួយចំនួនបាននឹងកំពុងសម្រួលដល់ការជួយសង្គ្រោះ ដែលចាំបាច់សម្រាប់សកលលោក។ ឥឡូវនេះខណៈពេលដែលមនុស្សជាច្រើនកំពុងបាត់បង់ការងារមានផ្នែកខ្លះនៃសេដ្ឋកិច្ចបាននឹងកំពុងផ្តល់ឲ្យយើងនូវក្តីសង្ឃឹមនៅក្នុងពេលវេលាដ៏លំបាក។ ថ្ងៃនេះយើងកំពុងផ្តោតលើអាជីវកម្មដែលត្រូវប៉ាន់ដោយសារជំងឺ COVID-19៖ ១. ផលិតផលវេជ្ជសាស្រ្ត ការផ្គត់ផ្គង់តាមបែបវេជ្ជសាស្រ្ត ដែលជាតម្រូវការសកលដូចជា ម៉ាស់ ស្រោមដៃ ទឹកសំអាតជាតិអាល់កុល និងថ្នាំពេទ្យ។ ការដណ្ដើមគ្នាទិញផលិតផល     វេជ្ជសាស្រ្តជាច្រើនដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យមានបញ្ហាដែលបង្កឲ្យមានកង្វះក្រុមហ៊ុនសម្រាប់ផលិតចេញជាផលិតផលទាន់ពេល និងការផ្គត់ផ្គង់នៅមានកំរិត។ ២. សេវាកម្មសំអាត ការកើនឡើងនូវតម្រូវការសេវាសំអាតដែលមិនបានរំពឹងទុកនៅក្នុងពេលប្រយុទ្ធនឹងជំងឺ COVID-19 ដើម្បីរក្សានូវអនាម័យ​តាមកន្លែងសាធារណៈ អគារពាណិជ្ជកម្ម និង មន្ទីពេទ្យគឺជាផ្នែកសំខាន់បំផុតដោយសារការពារការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ។ ៣.…

#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ
សេដ្ឋកិច្ច

#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ

ទៅណាមកណាបានយ៉ាងមានសេរីភាព នាងចង់ទិញអីក៏ទិញហ្នឹង មិនសូវខ្វល់ប៉ុន្មានឡើយ … តែក្រោយមក បន្ទាប់ពីនាងរៀបការជាមួយខ្ញុំ នាងហាក់បាត់បង់សម្រស់ច្រើនណាស់ ហើយលុយកាក់ នាងខ្វះស្ទើរតែរាល់ថ្ងៃ ព្រោះអ្វីដឹងទេ ? ព្រោះនាងយកពេល ដែលនាងធ្លាប់ថែខ្លួនឯង ដើម្បីមកមើលថែ​ យកចិត្តទុកដាក់ជាមួយខ្ញុំនិងកូន នាងមានតែពេលរៀបចំខ្លួនធម្មតា ទៅផ្សារ និងទៅធ្វើការ ក្រៅពីនោះ ពេលដែលនៅសេសសល់ គឺនាងផ្ដល់ឲ្យគ្រួសារអស់ហើយ ហើយលុយ ដែលនាងតែងតែខ្វះមុខខ្វះក្រោយ ព្រោះនាងយកលុយនោះ ទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ការចាយវាយគ្រប់យ៉ាង សម្រាប់ខ្ញុំនិងកូន … នាងមានការងារធ្វើនៅខាងក្រៅ ហើយនៅមកធ្វើការងារក្នុងផ្ទះទៀត ក្រៅពីការងារផ្ទះ នាងនៅឆ្លៀត…

Knongsrok
សម្រង់

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់

– នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់ នោះមិនមែនមានន័យថា នាងចង់បោះបង់កូននាងចោលនោះឡើយ នាងគ្រាន់តែចង់និយាយពីអារម្មណ៍ដែលនាងពេលនេះ នាងគ្រាន់តែចង់បន្ធូរអារម្មណ៍នាងតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់មានពេលវេលាផ្ទាល់ខ្លួន នោះមិនមែនមានន័យថា នាងស្ដាយក្រោយដែលនាងមានកូននោះទេ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ ឬនាងមិនអាចធ្វើបាននោះឡើយ នាងគ្រាន់តែចង់ដឹងថា តើមាននរណាខ្លះ ដែលនៅពីក្រោយនាង អាចជួយនាងបានតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់ដើរផ្សារជាមួយមិត្តភក្តិ នោះមិនមែនមានន័យថា នាងភ្លេចថានាងមានប្ដី មានកូននោះឡើយ…

Knongsrok
សេដ្ឋកិច្ច

សិក្សាអំពីឫស្សគលនៃ “ចិត្តវិទ្យា” ដែលជាចម្ងល់ដ៏ធំក្នុងដួងចិត្តមនុស្ស

ការសិក្សានៅក្នុងផ្នែក “ចិត្តវិទ្យា” ដែលផ្អែកលើចិត្ត គំនិត​ និងអារម្មណ៍…របស់មនុស្ស វាមិនដូចជាការសិក្សាតាមបែបវិទ្យាសាស្ត្រ​ផ្សេងៗទេ ព្រោះទាមទារឱ្យមនុស្សយល់ច្បាស់អំពីអារម្មណ៍ និងដួងវិញ្ញាណរបស់មនុស្សផ្សេងៗជាច្រើននាក់ មកសិក្សាស្រាវជ្រាវ។ សម្រាប់ថ្ងៃនេះ យើងនឹងនាំយកឫស្សគល់នៃការសិក្សាអំពី ចិត្តវិទ្យា ជូនដល់ប្រិយមិត្តអ្នកអានជាទីរាប់អាន។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ពាក្យថា “ចិត្តវិទ្យា” សម្រាប់នៅក្នុងវចនានុក្រមខ្មែរយើង គឺបានសំដៅថា ជាវិទ្យាសាស្ត្រ ដែលសិក្សាអំពំ​ចិត្ត​​អារម្មណ៍ ​សតិ​របស់មនុស្ស ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជំងឺខាងផ្លូវចិត្តផ្សេងៗ។ ក្នុងគោលបំណងនៃចិត្តវិទ្យា គឺដើម្បីស្វែងយល់ឱ្យច្បាស់លាស់នូវចិត្ត គំនិង​ និងឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និងវិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្ន​កដែល​សិក្សា​អំ​ពីចិត្តវិទ្យា ត្រូវបានឱ្យឈ្មោះថា “អ្នកចិត្តវិទ្យា” ឫ “ចិត្តវិទូ”​។ ចិត្តវិទូ…

E71bfa505bb4c94e4079bc66c6
ប្លែកៗ

មួយណាជាទម្លាប់របស់អ្នក? ទម្លាប់នៃការក្ដាប់ដៃទាំង ៤ ដែលបង្ហាញពីចំនុចខ្លាំង និងបុគ្គលិកលក្ខណៈរបស់អ្នក

យើងត្រូវការការសង្កេតបន្តិចដើម្បីស្វែងយល់បន្ថែមអំពីមនុស្សម្នាក់ៗ។ រាងកាយបានបង្ហាញច្រើនអំពីខ្លួនយើង ផ្នែកខាងក្នុងរបស់គូប្រជែងរបស់អ្នក ហើយជួយរកវិធីទាក់ទងជាមួយពួកគេ។ Knongsrok សូមណែនាំប្រិយមិត្តឆ្លងកាត់ការសាកល្បងតូចមួយ ដែលអ្នកនឹងត្រូវការប្រើការក្តាប់ដៃហើយជ្រើសរើសជំរើសដែលសមនឹងអ្នកបំផុត។ 1. មេដៃនៅខាងលើ អ្នកប្រហែលជាមនុស្សស្វាហាប់បំផុតនៅលើពិភពលោក។ អ្នកកំពុងស្វែងរកចំណេះដឹង និងចំណាប់អារម្មណ៍ថ្មីៗជានិច្ចដោយព្យាយាមចាប់យកអ្វីៗទាំងអស់ក្នុងពេលតែមួយ។ ការអង្គុយលេងនៅមុខទូរទស្សន៍មិនមានក្នុងកាលវិភាគរបស់អ្នកទេ។ អ្នកជាមនុស្សដែលចេះវិភាគជ្រៅបំផុត ជាមនុស្សចិត្តល្អម្នាក់ដែលតែងតែជួយ និងផ្តល់ភាពជឿជាក់ដល់នរណាម្នាក់។ អ្នកធ្វើច្រើនជាងនិយាយ ហើយនោះក៏ដូចជាភាពអាចទុកចិត្តបាន និងសប្បុរសរបស់អ្នក ធ្វើឱ្យមនុស្សគ្រប់គ្នាគោរព និងពេញចិត្តចំពោះអ្នក។ អ្នកជម្រុញ និងផ្តល់ថាមពលដល់មនុស្សគ្រប់គ្នានៅជុំវិញអ្នក ដូច្នេះអ្នកគឺងាយនឹងក្លាយជាអ្នកដឹកនាំដែលគួរឱ្យគោរព។ 2. មេដៃនៅខាងក្នុង អ្នកជាមនុស្សឆ្លាត ប៉ុន្តែអ្នកក៏មិនពូកែរាប់អានមិត្តថ្មីដែរ។ អ្នកដែលនៅជុំវិញអ្នកអាចទទួលបានការចាប់អារម្មណ៍ថាអ្នកមិនសូវនិយាយច្រើន និងស្រពាត់ស្រពោន រហូតនៅពេលស្គាល់អ្នកច្បាស់ ពួកគេឃើញថាអ្នកទន់ជ្រាយហើយងាយរងគ្រោះ។…

16 3
ប្លែកៗ

អីវ៉ាន់ អនឡាញទាំង ១៥មុខ ដែលអតិថិជនបានទិញហើយ ស្រាប់តែនិយាយថា #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ!

ការបញ្ជាទិញវត្ថុតាមអនឡាញ មួយចំនួនគឺជាអាជីវកម្មដែលមានល្បិចកល។ អ្វីគ្រប់យ៉ាងគួរតែដំណើរការយ៉ាងរលូន … ប្រសិនបើអ្នកមានសំណាង។ អ្នកអាចទទួលបានការបញ្ជាទិញរបស់អ្នកយ៉ាងពិតប្រាកដដូចដែលអ្នកចង់បាន ប៉ុន្តែចំពោះអតិថិជនដែលមានសំណាងមិនល្អមិនទទួលបានតាមអ្វីដែលពួកគេចង់បាននោះទេ ហើយវាគឺជាអ្វីដែលអតិថិជនមិនសូវមានសំណាងទាំងនោះត្រូវដោះស្រាយ។ ពួកគេអាចយករបស់របររបស់ពួកគេក្នុងទំហំខុស ឬក៏ទទួលបានអ្វីមួយខុសគ្នាទាំងស្រុងគ៏មាន ហើយពួកគេតែងតែនិយាយថា  #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ ។! បើយោងតាមគេហទំព័រ Bright Side បានរកឃើញការទិញទំនិញអនឡាញមួយចំនួនគួរឱ្យអស់សំណើចយ៉ាងខ្លាំង។ ហើយទោះបីជាវាជាការខកចិត្តយ៉ាងខ្លាំងដែលមិនទទួលបានអ្វីដែលអ្នករំពឹងក៏ដោយអ្នកក៏នៅតែអាចសើចអំពីវាបាន! 1. Online shopping in a nutshell: សូមចុចលើរូបភាពដើម្បីពង្រីករូបភាព 2. “Ordered a Rick Sanchez doll online for a friend…” សូមចុចលើរូបភាពដើម្បីពង្រីករូបភាព…