ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
ទស្សនៈ

បើនិយាយពីភាពមានបាននិយាយអំពីទ្រព្យសម្បត្តិប្រហែលជាគ្រប់គ្នានឹងនឹកឃើញមុនគេអំពីការធ្វើជំនួញ!!

ជាការពិតណាស់ភាពមានបានកើតចេញមកពីកន្លែង៣ធំៗផ្សេងៗគ្នា៖ ១. គឺជាភាពមានបានដោយសារការចាប់កំណើតមកជាមួយនឹងកម៉ែឪជាអ្នកមានដែលមានទ្រព្យសម្បត្តិហូរហៀររួចជាស្រេច។ ២. គឺភាពមានបានកើតឡើងដោយសារយើងជ្រើសរើសរៀបការជាមួយកូនអ្នកមានឬជាមួយអ្នកមានក៏ជាហេតុនាំឲ្យយើងក្លាយជាអ្នកមានផងដែរ។​ ប៉ុន្តែអ្វីដែលមានតម្លៃនោះគឺទី៣ ៣. ភាពមានបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់តែម្តងហើយភាពមានបានមួយនេះភាគច្រើនកើតចេញពីភាពឆ្លាតវៃលើការធ្វើជំនួញ ពោលគឺការធ្វើជំនួញដោយមានរបៀបបែបផែននិងសិល្បៈនៃការធ្វើ។ ដើម្បីជាការរួមចំណែកជម្រុញលើការកសាងធនធានមនុស្សក៏ដូចជាការរួមចំណែកកសាងសង្គមកម្ពុជាទាំងមូល ក្រុមការងារ ឌុកទ័រពាណិជ្ជកម្ម បានខិតខំសិក្សាស្រាវជ្រាវនូវទស្សនៈនិងសិល្បៈពិសេសៗរបស់បុគ្គលល្បីៗនៅលើពិភពលោកនិងបុគ្គលមួយចំនួនដែលមានសក្តានុពលនៅក្នុងប្រទេសដើម្បីយកមកដាស់ជាសតិសម្រាប់ត្រិះរិះពិចារណានិងយកគម្រូតាមចំពោះចំណុចដែលខ្លួនបានប៉ងប្រាថ្នា។​ ដូច្នេះហើយភាពមានបានពុំមានពាក្យថា រងចាំទេ! មានតែពាក្យថា ធ្វើ!។ ធ្វើថ្ងៃនេះម៉ោងនេះពុំមែនមានន័យថានឹងក្លាយជាអ្នកមាននៅថ្ងៃស្អែកនោះទេ។ ប៉ុន្តែធ្វើថ្ងៃនេះវាអាចឲ្យអ្នកប្រសើរឡើងនៅថ្ងៃស្អែកនិងបន្តប្រសើរឡើងនៅថ្ងៃខានស្អែករហូតដល់អ្នកនឹងទទួលបានភាពជោគជ័យ។ ម្លោះហើយពាក្យថាជោគជ័យគឺចាប់ផ្តើមដោយពោលពាក្យថា ធ្វើហើយធ្វើទៀតធ្វើឥតឈប់ ធ្វើរហូតដល់អ្នកយល់ថាអ្វីៗដែលជាតម្រូវការនៃជីវិតសុទ្ធតែអាចទៅរួចដោយងាយ។ មនុស្សភាគច្រើនតែងតែនិយាយថាខ្ញុំមិនអាចធ្វើបានទេឬអ្នកទាំងអស់នោះមានសំណាងជាងខ្ញុំ។ ប៉ុន្តែអ្វីដែលយើងមិនបានឃើញនោះគឺថាតើការពុះពារឧបសគ្គរបស់ពួកគេលំបាកយ៉ាងណាខ្លះ? បុគ្គលជោគជ័យទាំងនោះជួបបញ្ហាគ្រប់បែបយ៉ាងដែលអ្នក មិនបានដឹងដូចជាការបដិសេធន៍រាបមិនអស់ដូចកាំបិតជាច្រើនចាក់ក្នុងបេះដូងការក្បត់ពីមនុស្សជុំវិញខ្លួនពាក្យចចាមអារ៉ាមការរិះគន់ពីមាត់មួយទៅមាត់មួយ គណីធនាគារទទេស្អាតនិងភាពឯកានៅពេលដែលពួកគេព្យាយាមធ្វើឲ្យចក្ខុវិស័យរបស់ខ្លួនក្លាយជាការពិត។ អ្នកអាចមើលឃើញភាពខុសគ្នាដែលបុគ្គលជោគជ័យល្អជាងបុគ្គលដែលបោះបង់នោះគឺ៖ ១. ពួកគេធ្វើសកម្មភាពជារៀងរាល់ថ្ងៃជាមួយថាមពលខាងក្នុងដ៏មហិមា ២. ពួកគេខិតខំជារៀងរាល់ថ្ងៃ ៣. ពួកគេស្ទាក់ស្ទើរជារៀងរាល់ថ្ងៃតែមិនបោះបង់ ៤. ពួកគេបានរៀនសូត្រពីគ្រូបង្វឹកជារៀងរាល់ថ្ងៃ…

Knongsrok
ប្លែកៗ

២០+ រូបភាព ដែលមនុស្សទូទាំងពិភពលោកជឿថាជារូបភាពពិត ប៉ុន្តែរឿងពិតវាជារូបភាពក្លែងក្លាយតែប៉ុណ្ណោះ!

1. រូបភាពដែលត្រូវបានគេនិយាយថានៅពីក្រោយឈុតឆាកនៃការបង្ហាញខ្សែភាពយន្ត MGM (Metro Lion Barking) ។ តាមពិតទៅវាគ្រាន់តែជាសត្វតោដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយពេទ្យសត្វ។ 2. រូបភាពរបស់បុរសវ័យក្មេងម្នាក់ដែលកំពុងឆាបាយមួយខ្ទះធំជាមួយនិងការរលាស់ខ្ទះនៃបច្ចេកទេសឆាបាយយ៉ាងអស្ចារ្យធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំគិតថាគាត់ពិតជាអ្នកឯកទេសឆាបាយ ឬកំពូលមេចុងភៅមិនខាន។ ប៉ុន្តែចុងក្រោយបាយឆាដែលត្រូវបានគេមើលឃើញគឺជារូបដែលគេដាក់តាំងនៅខាងមុខហាងបាយតែប៉ុណ្ណោះ។ 3. សត្វឆ្មា Mew ដែលមានមន្តស្នេហ៍និងចិញ្ចើមធ្វើឱ្យមុខរបស់វាមើលទៅមានភាពមុតមាំ។ តាមពិតទៅចិញ្ចើមខ្មៅត្រូវបានកែនៅពេលក្រោយទេ។ 4. រូបភាព #10YearChallenge ជាមួយនឹងការផ្លាស់ប្តូរព្រៃឈើ ដែលជាលទ្ធផលនៃការបំផ្លាញព្រៃឈើ ការពិតវាគឺជារយៈពេលដូចគ្នា។ មិនមែន 10 ឆ្នាំខុសគ្នាដូចដែលយើងបានឃើញនោះទេ។ 5. រូបភាពដែលត្រូវបានគេនិយាយថាជាកំហុសនៃការដាក់អក្សរ ប៉ុន្តែនៅក្នុងការពិត វាមិនបាត់អក្សរដូចមនុស្សជាច្រើនបានឃើញទេ។ 6. Chris…

Cover Lemongrass Kroueng
សង្គម

« ស្លឹកគ្រៃគ្រឿង » រុក្ខជាតិមួយបែបដែលមិនសូវមានអ្នកស្គាល់តែមានប្រយោជន៍ខ្លាំងការពារសត្វល្អិត សត្វពិសសាហាវ ថែមទាំងការពារផ្លូវងងឹតទៀត

បើនិយាយពីស្លឹកគ្រៃធម្មតា ​ប្រហែលជាមានមនុស្សជាច្រើនសុទ្ធសឹងតែបានស្គាល់ថា ​ស្លឹកគ្រៃគឺជាគ្រឿងទេសន៍របស់ខ្មែរយើងដែលមិនអាចខ្វះបាន ​ក្នុងរឿងដាំស្ល ធ្វើម្ហូបអាហារ ​ពិសេសស្លឹកគ្រៃ ​និងគល់ស្លឹកគ្រៃនេះ ក៏មានប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្នុងការទទួលទាន  ឬអាចដាំជាទឹកតែគ្រៃស្រស់ៗទទួលទានក៏អាចជំនួយសុខភាព ​ការពារ ​និងព្យាបាលផ្តាសាយបានល្អផងដែរ។ ទន្ទឹមនឹងនេះ ការពិតទៅស្លឹកគ្រៃនេះ មានមួយប្រភេទទៀតដែលគេឱ្យឈ្មោះថា ​«ស្លឹកគ្រៃគ្រឿង» ​ដែលមានរូបរាង សឹងតែដូចស្លឹកគ្រៃធម្មតាបេះបិទ ​តែគល់របស់វាមានពណ៌ក្រហមបែកស្វាយ ​ឯក្លិនវិញគឺឈួលខ្លាំងជាស្លឹកគ្រៃយើងធម្មតា ​ពោលមិនខុសពីឈ្មោះរបស់វានោះទេ ​ស្លឹកគ្រៃគ្រឿងនេះ មានក្លិន និងរសជាតិចម្រុះគ្នា ​ដូចគ្រឿងដែលបុកហើយសម្រាប់ដាំស្លយ៉ាងអីចឹង ​មានលាយទាំងក្លិន ​រំដេង ​រមៀត និងខ្ជាយ…ល.ជាដើម។ «ស្លឹកគ្រៃគ្រឿង» នេះមិនសូវជាមានអ្នកស្គាល់ច្រើនទេ  ពោលអ្នកស្រុកស្រែចម្ការខ្លះសឹងតែមិនស្គាល់ផង  តែការពិតទៅរុក្ខជាតិមួយនេះពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ ដោយគុណប្រយោជន៍ការទទួលទានវាខាងក្នុងដូចគ្នានឹងស្លឹកគ្រៃធម្មតាដែរ…

Cover Doc
សង្គម

ដឹងមុនប្រយ័ត្នៗក៏ល្អដែរ! ប្តីប្រពន្ធដែលមានប្រភេទរ៉េស៊ីសឈាមខុសគ្នា ​អាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន!

ប្ដី​ប្រពន្ធ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​បញ្ហា​រ៉េស៊ីស​ឈាម​ (+) (-) របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ តើ​បញ្ហា​នោះ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ទៅ? កូន​មិន​អាច​វិវត្ត​បាន ឬ​យ៉ាង​ណា? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ដៃគូ​ដែល​មាន​រ៉េស៊ីស​ឈាម​ផ្ទុយ​គ្នា ពេល​មាន​កូន​ដំបូង​មិនមាន​បញ្ហា​ទេ តែ​កូន​បន្ត​បន្ទាប់​ទៀត​អាច​នឹង​រលូត។ សម្រាប់​បុរស​ដែល​មាន​​រ៉េស៊ីស​ឈាម​ ​(-) មិន​ជា​បញ្ហា​ឡើយ តែ​សម្រាប់​ស្ត្រី​មាន​រ៉េស៊ីស​ឈាម (-) ​មាន​បញ្ហា​ប្រឈម​ខ្លាំង ពោល​បើ​កូន​ដំបូង​មិនមានបញ្ហាទេតែបើ​​មាន​កូន​ក្រោយ​ៗ​ទៀត​អាចរលូត ដែល​បញ្ហា​នេះ​ជួប​ច្រើន​ករណី​ណាស់។ ទោះ​ជា​មាន​បញ្ហា​ប្រឈម​បែប​នេះ​ក្ដី តែ​គ្រូពេទ្យ​នៅ​មាន​ដំណោះស្រាយ​ដោយ​ឲ្យ​ថ្នាំអ៊ីមីណូគ្លូបូលីនសម្រាប់​ផ្ដល់​ឲ្យ​ស្ត្រី បើ​ដឹង​ថា​ខ្លួន​មាន​រ៉េស៊ីស​ឈាម (-) ក្រោយ​សម្រាល​កូន​មិន​លើស​ពី ២៤ ម៉ោង គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​នេះ…

Cover Rock
ដើរកម្សាន្ត

រមណីយដ្ឋានឆ្នេរថ្មយក្ស ខេត្តព្រះសីហនុ ​ទីកម្សាន្តថ្មីចំណីអារម្មណ៍ប្លែក អាចមកលេងកម្សាន្តបានចាប់ពីថ្ងៃ ១៥ ​ខែសីហា នេះ

ថ្មីៗនេះរមណីយដ្ឋានថ្មីប្លែកមួយកន្លែងទៀតហើយ នៅទឹកដីខេត្តព្រះសីហនុ បានធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តកម្សាន្តហាក់រីករាយខ្លាំងជាមួយនឹងទេសភាពស្រស់ស្អាតខ្លាំងនៅក្នុងឆ្នេរសមុទ្រមួយកន្លែងនោះគឺ « រមណីយដ្ឋានឆ្នេរថ្មយក្ស»។ « រមណីយដ្ឋានឆ្នេរថ្មយក្ស» នេះក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងថ្មយក្ស ឆ្នេរសមុទ្រ និងព្រៃកោងកាងហើយ ​ក៏មានកន្លែងអង្គុយលេងជាច្រើនដូចជា៖ -កញ្ចុះមាត់សមុទ្រ -កញ្ចុះដើមកោងកាង -ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ ​និងមានតម្លៃសមរម្យផងដែរ។ ដោយរមណីយដ្ឋានមួយនេះនឹងបើកឱ្យចូលកម្សាន្តចាប់ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២០ នេះហើយ ថែមទាំងមានជាគម្រោងអភិវឌ្ឍន៍រីហ្សតថ្មីដ៏ប្រណីតនឹងលេចរូបរាងនាពេលខាងមុខផងដែរសម្រាប់អ្នកដែលចង់មកសម្រាកកម្សាន្ត ដូច្នេះកុំភ្លេចមកកម្សាន្តលេងទាំងអស់គ្នា និងកុំភ្លេចចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងណា។ គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋានឆ្នេរថ្មយក្ស មានទីតាំងនៅភូមិកោងកាង  ស្រុកស្ទឹងហាវ…

Cover RoyalPlace
សង្គម

កំពូល​បុស្បុក​ដែល​តម្កល់​ព្រះបរម​រូប​ព្រះអង្គ​គង់​សេះ​(ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម​)​ព្រះ​សុវណ្ណ​កោដ្ឋ​ត្រូវបានបាក់ខូតខាតផ្នែកដំបូលក្នុង​បរិវេណ​ប្រាសាទ​ព្រះ​កែវមរកត ព្រះបរមរាជវាំង

កាលពីរសៀលថ្ងៃទី ​៥ តែសីហា  ឆ្នាំ ​២០២០  កំពូល​បុស្បុក​ដែល​តម្កល់​ព្រះបរម​រូប​ព្រះអង្គ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម​គង់​សេះ ​នៅប្រាសាទ​ព្រះ​កែវមរកត ព្រះបរមរាជវាំង ត្រូវបានបាក់ធ្លាក់ចុះខូចខាត។ ដោយការបាក់ធ្លាក់ចុះនេះផងដែរ ​មិនមែនបណ្តាលមកពីខ្យល់ ​ឬភ្លៀងនោះឡើយ ​ដោយសារតែវាមានសភាពចាស់ និងបាក់ពុកកំពូលតែប៉ុណ្ណោះ។ តាមរាយៈគណនីហ្វេសប៊ុក ណុប សុវណ្ណឧត្តម បានឱ្យដឹងថា៖ « កំពូល​បុស្បុក​ដែល​តម្កល់​ព្រះបរម​រូប​ព្រះអង្គ​គង់​សេះ​(ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម​)​ព្រះ​សុវណ្ណ​កោដ្ឋ​ត្រូវបានបាក់ខូតខាតផ្នែកដំបូល​តាំងពីរសៀលថ្ងៃទី05ខែសីហាឆ្នាំ2020​ ស្ថិតនៅ​ក្នុង​បរិវេណ​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវមរកត ព្រះបរមរាជវាំង មូលហេតុ​ ​: តាមការបញ្ជាក់​​មកពីពុកកំពូល »។ នេះពិតជាដំណឹងគួរឱ្យសោកស្តាយមែន ​តែយ៉ាងណាពេលនេះក្រុមការងាររាជវាំងកំពុងតែដុតដៃដុតជើងជួសជុលហើយ៕

Knongsrok 21
សម្រង់

ប្រវត្តិ លោក កែវ សារ៉ាត់

ពិសាខដើមឆ្នាំ ស្រណោះដីខ្មែរ គោកធ្លកជម្រកខ្ញុំ អនុស្សាវរីយ៍ភ្នំពេញ។ ទំាងអស់នេះ សុទ្ធតែជាបទចម្រៀង ដ៏ល្បីល្បាញ របស់លោកកែវ សារ៉ាត់ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០។ លោកកែវ សារ៉ាត់ មានឈ្មោះដើម ឈុំ តេះ មានស្រុកកំណើតនៅ ភូមិវត្តកំផែង ស្រុក​បាត់ដំបង ខេត្ត​បាត់​ដំបង។ លោកកែវ សារ៉ាត់ មានបងប្អូន៧នាក់ ស្រី៤នាក់។ លោក​ជាកូន​ទី២ ក្នុងគ្រួសារ ដែលគ្មានឪពុកម្តាយគ្រប់គ្រង និងក្រីក្រមួយ។ ឪពុកម្តាយរបស់លោកកែវ សារ៉ាត់ បានទទួលមរណភាពអំឡុងឆ្នាំ១៩៧៧ ដូចគ្នា…

Ed060f5e6e99310e41a8e4bfd2
សម្រង់

កំហុសធំ ៗ ៧ យ៉ាងដែលរារាំងអ្នកមិនអាចហាត់ឡើងសាច់ដុំបាន!

តើអ្នកធ្លាប់មានអារម្មណ៍ថា បើទោះបីជាធ្វើលំហាត់ប្រាណត្រឹមត្រូវទាំងអស់នៅឯកន្លែងហាត់ប្រាណ តែទទួលបានជោគជ័យតិចតួចដែលឬទេ? ទោះបីការធ្វើការហាត់ប្រាណរយៈយូរមកហើយក៏ពុំសូវទទួលបានលទ្ធផលដែលនោះ វាគឺប្រហែលបណ្តាលមកពីការធ្វើលំហាត់មូលដ្ឋានខុស។ ឧទាហរណ៍ អ្នកអាចធ្វើលំហាត់ប្រាណហួសកម្លាំងជាដើម។ ដើម្បីដឹងបន្ថែមអំពីអ្វីដែលអ្នកធ្វើលំហាត់ប្រាណខុស សូមអានអត្ថបទរបស់ Bright Side នេះរហូតដល់ចប់។​ ដូច្នេះអ្នកមិនត្រឹមតែកែកំហុសឆ្គងនាពេលបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជៀសវាងការប្រព្រិត្តកំហុសដទៃទៀតនាពេលអនាគតផងដែរ។ 1​​​​​. ការហាត់តាមដំណាក់កាល សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ទោះបីជាមានការជជែកវែកញែកយ៉ាងច្រើនអំពីបង្កើតសាច់ដុំដ៏ល្អឥតខ្ចោះក៏ដោយ តែក៏នៅមានការយល់ការយល់ច្រលំអំពីរបៀបនៃកាហាត់ប្រាណដែរ។ ទោះជាយ៉ាងណាក៏ដោយការប្រកាន់យកចំពោះដំណាក់កាលនៃការហាត់គឺចាំបាច់បំផុត ដើម្បីឈានទៅរបស់អ្នកដែលទើមចាប់ផ្តើមដំបូង។ សម្រាប់ហេតុផលនេះយើងគួរតែយកចិត្តទុកដាក់លើការផ្លាស់ប្តូរចំនួន 3 ដំណាក់កាលខុសៗ គ្នាដូចជា: កម្រិត ទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ចាប់ផ្តើមជាមួយដំណាក់កាលនេះត្រូវ ចំណាយ 2-3…

Knongsrok 59
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

3f14215f45a403e895b83c7009
ប្លែកៗ

ទម្លាប់ដែលអ្នកដើររាល់ថ្ងៃ អាចបង្ហាញពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក

ការសិក្សាពិសេសមួយធ្វើឡើងនៅឆ្នាំ ២០១៧ ដោយអ្នកជំនាញសុខភាព Caleb Backe បានចែករំលែក និងប្រៀបធៀបល្បឿនដើរ​​ និងស្ទីលជាមួយចរិតលក្ខណៈ“ ធំៗ ៥” ។ ចរិកលក្ខណៈរួមមានការបើកចំហ ការយល់ស្រប ការគិតគូរ សរសៃប្រសាទ ការផ្លាស់ប្តូរ និងមនសិការ។ ក៏មានការសិក្សាផ្សេងទៀតដែលរួមមានប្រភេទបុគ្គលិកលក្ខណៈដូចជាអ្នកគាំទ្រអ្នក ការបើកបរ និងអ្នកកែប្រែ។ ប្រភេទទាំងនេះបែងចែកវិធីដែលរបៀបដើររបស់អ្នកបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។ ថ្ងៃនេះ Knongsrok នឹងចែករំលែកព័ត៌មានខ្លះៗអំពីស្ទីលនៃការដើរផ្សេងៗ និងចរិតលក្ខណៈកាយវិការដើររបស់មនុស្សដូចខាងក្រោមនេះ៖ 1. នាយកប្រតិបត្តិ – ប្រសិនបើអ្នកជានាយកប្រតិបត្តិជាធម្មតាអ្នកដើរយ៉ាងលឿនដោយបោះជំហានលឿន និងមានាការផ្តោតអារម្មណ៍។ អ្នកដើរដោយមានទំនុកចិត្តជាមួយនឹងការងើបមុខឡើងហើយមានទំនោរទៅរកគំនិតរបស់អ្នក។ នាយកប្រតិបត្តិធម្មតាមិនយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញពួកគេទេ…

Cover Sea
សង្គម

បង្ហាញមុខអ្នកក្លាហាន ​៦នាក់ ​ជួយជីវិតមនុស្ស ​១៧នាក់ពីការរងគ្រោះកណ្តាលព្យុះសមុទ្រនៅស្ទឹងហាវខេត្តព្រះសីហនុ

ដូចយើងបានដឹងហើយថា ​បើយោងតាមឧតុនិយម ​ប៉ុន្មានថ្ងៃនេះមានព្យុះភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ​ដែលយើងត្រូវតែធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន ​ពិសេសអ្នកដែលនៅតាមទន្លេ និងសមុទ្រតែម្តង។ យ៉ាងណាមិញដោយសារតែព្យុះខ្លាំងបែបនេះ ​ក៏មានការហាមប្រាមក្នុងការចុះលេងទឹក នេសាទ និងការចុះទូកគ្រប់ប្រភេទនៅតំបន់សមុទ្រដែរ ​តែដោយសារតែមានករណីខ្លះមិនបានត្រៀមមុន ​ក៏អាចនឹងជួបបញ្ហានៅលើតំបន់សមុទ្រមួយចំនួន។ តែគួរឱ្យសរសើរថ្មីៗនេះ បើយោងតាមបងស្រីមួយរូបឈ្មោះ ​ឡាក់ សុឃា ​ដែលជាជាម្ចាស់ផែ មួយនៅស្ទឹងហាវ មានគណនីហ្វេសប៊ុក គ្រឿងសមុទ្រ ​ បានឱ្យដឹងថា ដោយសារតែមានអ្នករងគ្រោះជាប់នៅលើទូកកណ្តាលសមុទ្រ ​ជូលី និងតៃកុងផែ ​ចំនួន ៦នាក់ របស់បងស្រីបានស្ម័គ្រចិត្តចេញទូកទៅជួយមនុស្សរងគ្រោះដោយមិនគិតពីគ្រោះថ្នាក់ ​គឺជាទង្វើមួយគួរឱ្យសរសើរខ្លាំង។ ហើយបើយោងតាមការបង្ហោះសាររបស់បងស្រីម្ចាស់ផែបានឱ្យដឹងថា ការចុះជួយនោះ បានសង្គ្រោះអាយុជីវិតមនុស្សដល់ទៅ ​១៧នាក់ឯណោះ…

Cover Home
សង្គម

លេបត្របាក់ទ្រព្យគ្នាកើត! ទំនាស់គ្រួសារកុមារាអច្ឆរិយ សាន់វ៉េ វីឡាភ្លោះដាក់ឈ្មោះប្រពន្ធ ​ពេលលែងលះប្រពន្ធបែរជាប្រគល់សិទ្ធឱ្យបងប្អូនខ្លួនទៅវិញ

ថ្មីៗនេះរឿងរ៉ាវទំនាស់គ្រួសារដ៏ក្តៅគគុកមួយ រហូតធ្វើឱ្យភាគីជាប្តីបានសរសេរលិខិតស្នើសុំអន្តាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជួយដល់ខ្លួន និងកូនប្រុសខ្លួន ដោយលោក អ៊ុក វិចិត្រ បានឱ្យដឹងថាលោក និងកូនប្រុសកំពុងរងនូវវិបត្តិគ្រួសារ ដោយការលែងលះគ្នាជាមួយប្រពន្ធ តែប្រពន្ធរបស់លោកបានប្រគល់ផ្ទះដែលកំពុងរស់នៅឱ្យទៅបងប្អូនទៅវិញ​ធ្វើឱ្យខ្លួនបាត់បង់ទ្រព្យ និងទីជម្រកស្នាក់នៅសព្វថ្ងៃ។ គួរឱ្យដឹងផងដែរថា លោក អ៊ុក វិចិត្រ គឺជាឪពុករបស់កុមារា សាន់វ៉េ ដែលជាកុមារា ធ្លាប់បញ្ចេញសមត្ថភាពតាមទូរទស្សន៍ នូវការចងចាំដ៏អស្ចារ្យ ឈ្មោះប្រធានាធិបតីអារិកទាំង៤៥រូប និងប្រវត្តិរឿងរ៉ាវរបស់ប្រធានាធិបតីអាមេរិកនោះ ។ ដើម្បីជ្រាបច្បាស់សូមអានអត្ថបទទាំងស្រុងដែល ជាលិខិតរបស់ លោក អ៊ុក វិចិត្រ ដែលជាឪពុករបស់កុមារា…