
បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់
បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយយោងតាមរយៈ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ ក៏មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការធ្វើការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕











