
អ្នកដឹកនាំសម្តែងបទ ជាងកាត់សក់ខកស្នេហ៍ របស់លោក ណារិន ខូចចិត្តរឿងស្នេហាខ្លាំងរហូតដល់ថ្នាក់កោរសក់ខ្លួនឯង (មានវីឌីអូ)
លោក ចាន់ សុវណ្ណរ័ត្ន ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកដឹងនាំសម្តែងMVបទចម្រៀងមួយរូបនៅក្នុងផលិតកម្មថោន។ ពេលនេះលោកបានជួបនូវវិបត្តិស្នេហា ខ្លោចផ្សារបេះដូង រហូតដល់ថ្នាក់ធ្វើឲ្យលោកហ៊ានកោរសក់ក្បាលរបស់ខ្លួនឯង។ យោងតាម Account Facebook របស់លោក ចាន់ សុវណ្ណរ័ត្ន (Sovanrath Chan) លោកបានបង្ហោះនូវរូបភាពពីរសន្លឹកអមជាមួយCaption យ៉ាងចាក់ដោតអារម្មណ៍អានហើយចង់ស្រក់ទឹកភ្នែក៖ “គ្មានអ្វី ដែលមនុស្សមិនអាចធ្វើបានទេ ការផ្លាស់ប្តូរ ពីអារម្មណ៍ធ្លាប់សប្បាយចិត្ត បែរមកក្រៀមក្រំ😭😭😭 ជាងកាត់សក់ខកស្នេហ៍…ពេលនេះខកដែរហើយ😭” ជឿហើយ “ស្នេហា” ពិតជាធ្វើអោយមនុស្សហ៊ានលះបង់គ្រប់យ៉ាងពិតមែន។ កាលនៅស្រលាញ់គ្នា ផ្អែមល្ហែម ដូចមេស្ករ ដល់ពេលឈឺចាប់ដល់ក អ្វីក៏ហ៊ានធ្វើដែរ។ ដូចពាក្យចាស់លោកពោលថា…











