ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dea5025a8fa375488057cba8e7
ប្លែកៗ

កម្មកររថភ្លើងក្រោមដី LA ម្នាក់រកឃើញផូស៊ីលអាយុកាល ១ ម៉ឺនឆ្នាំ ដែលគេរំពឹងថាវាវាមានជីវិតកាលក្នុងយុគសម័យទឹកកក

នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកការជីករុករកត្រូវបានពង្រីកនៅលើផ្លូវក្រោមដីចាប់តាំងពីឆ្នាំ ២០១៤ ដែលក្នុងអំឡុងពេលនោះផូស៊ីលសត្វជាច្រើនដូចជាថ្គាមរបស់ទន្សាយត្រូវបានគេរកឃើញ។ ឬជើងរបស់សត្វអូដ្ឋ ប៉ុន្តែបើទោះបីជាផូស៊ីលទាំងនោះមានអាយុប៉ុន្មានក៏ដោយក៏វាមិនដូចការរកឃើញនេះដែរ។ ដោយសារតែនេះគឺជារបកគំហើញផូស៊ីលដ៏ធំមួយដែលមានអាយុកាលជាង ១០.០០០ ឆ្នាំ។ ខួងដើម្បីការពង្រីកផ្លូវក្រោមដី Ashley Leger នាងគឺជាអ្នកជំនាញខាងការស្រាវជ្រាវផ្នែកជីវិត។ តាមរយៈការខួងផ្លូវនាងត្រូវចូលរួមជាក្រុម ព្រោះតើផូស៊ីលត្រូវបានរកឃើញនៅពេលណា? នាងនឹងក្លាយជាមនុស្សម្នាក់ដែលចូលទៅកន្លែងខួង និងពិនិត្យមើលបំណែកដោយខ្លួនឯង។ ក្នុងកំឡុងពេលខួង នៅយប់មួយក្រុមរបស់នាងបានទាក់ទង ហើយបាននិយាយថាផូស៊ីលធំ ៗ បានរកឃើញដែលធ្វើឱ្យនាងទៅកាន់កន្លែងដែលផូស៊ីលបានរកឃើញនៅពេលនេះមានទំហំធំជាងអ្វីដែលបានរកឃើញពីមុន។ ផូស៊ីលដ៏ធំមួយដែលបានកើតឡើងត្រូវបានរកឃើញក្នុងកំឡុងពេលធ្វើការ។ Ashley ដែលជាស្ត្រីវ័យក្មេងម្នាក់ទទួលបន្ទុកប្រតិបត្តិការជីកផូស៊ីលនៅពេលនេះ។ ការត្រួតពិនិត្យ … ផូស៊ីលនេះទំនងជាលលាដ៍ក្បាលរបស់ថនិកសត្វកូឡុំប៊ីដែលមានអាយុ ៨-១២ ឆ្នាំដែលបានរស់នៅកាលពី…

Cover G Media
PR

ផលិតផលលក់ដាច់គ្មានសល់! មិនអាចមើលរំលងសេវាកម្មថតរូបស្តង់ដា  G-Media បានឡើយ ចំណាយតិចចំណេញច្រើន ជាមួយកញ្ចប់សេវាកម្មត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ

សព្វថ្ងៃនេះ ដោយសារតែការលក់ផលិតផលតាមរយៈអនឡានកាន់តែមានសន្ទុះកាន់តែរីកដុះដាលឡើង អាជីវកម្មទាំងអស់ក៏ត្រូវតែពង្រឹងការលក់របស់ខ្លួនឱ្យមានប្រសិទ្ធភាព ទាំងគុណភាពផលិតផល រួមទាំងការផ្សព្វផ្សាយឱ្យចំគោលដៅ និងធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនផងដែរ។ នៅក្នុងនោះគន្លឹះដែលនាំឱ្យអាជីវកម្មកាន់តែទាក់ទាញអតិថិជនគោលដៅ នោះគឺរូបរាងផលិតផល ឱ្យមានភាពទាក់ទាញតាមរយៈការថតរូបផលិតផលឱ្យបានស្រស់ស្អាតទាក់ទាញ និងមានស្តង់ដារ បូករួមទាំងការកែរូបភាព និង Design ឱ្យមានភាពលេចធ្លោតែម្តងដូច្នេះហើយតម្រូវការថតរូបសម្រាប់ផ្សព្វផ្សាយអាជីវកម្មកំពុងតែពេញនិយមខ្លាំងសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ តែយ៉ាងណាមិញ​​ ការថតរូបផ្សព្វផ្សាយផលិតផលបែបនេះ ​ពិតជាត្រូវការអ្នកថតរូបជំនាញ ​និងមានស្តង់ដាខ្ពស់សម្រាប់ការថតរូបផលិតផលតែម្តង ​ពិសេសសព្វថ្ងៃការថតរូបដែលមានលក្ខណៈ Professional បែបនេះមានតម្លៃថ្លៃណាស់ តែពេលនេះមិនបាច់បារម្ភទេ ​ថ្ងៃនេះយើងខ្ញុំនឹងណែនាំអ្នកជំនាញថតរូបដែលមានតម្លៃសមរម្យ និងមានស្តង់ដានោះគឺ  ​G-Media ។ G-Media គឺជាអ្នកជំនាញថតរូប និងវីដេអូគ្រប់ប្រភេទដែលមានស្នាដៃក្នុងការថតរូបផ្សព្វផ្សាយផលិតផលជាច្រើន ​ជាពិសេសគឺរូបថតសម្រាប់ផ្សព្វផ្សាយផលិតផលសម្រស់តែម្តង ​ដោយពេលនេះ  មានការប្រូម៉ូសិនពិសេសជាមួយការថតរូបកញ្ចប់ផលិតផលសម្រស់ មានតម្លៃត្រឹមតែជាង ​១០០ដុល្លារតែប៉ុណ្ណោះ…

Untitled 3
សង្គម

ផ្ទុះការរិះគន់ខ្លាំងទៅលើបទ ស្រលាញ់ BST ពេញបេះដូង របស់កញ្ញា ម៉ានីតា (មានវីឌីអូ)

កាលពីព្រឹកមិញនេះផលិតកម្មសាន់ដេ បានបង្ហោះនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់BTSពេញបេះដូង”របស់កញ្ញា ម៉ានីតា។ បន្ទាប់ពីការបង្ហោះនូវបទចម្រៀងមួយបទនេះភ្លាម ស្រាប់តែមានការរិះយ៉ាងតែម្តងនៅលើបណ្តាញសង្គមFacebook រីឯនៅលើ Official Channel របស់ផលិតកម្ម Sunday ផ្ទាល់ក៏បានការ unlike ច្រើនជាងចំនួនអ្នក like ទៅទៀត។ សម្រាប់ការបញ្ចេញមតិ(comment) ក្នុងបទនេះនៅលើYouTubeគឺមិនមានទេ ដោយសារតែ Official Channel របស់ផលិតកម្មSunday មិនបានបើកអោយមានការបញ្ចេញមតិ(comment) ឡើយ។ ចង់ដឹងថាបទនេះមានរសជាតិអារម្មណ៍យ៉ាងណា ទើបបណ្តាលអោយមានការមិនពេញចិត្តច្រើនបែបនេះ សូមទស្សនាវីឌីអូខាងក្រោម៖

Untitled 1 28 (1)
ប្លែកៗ

២៣ រូបភាពបង្ហាញពីអំណាចនៃពេលវេលាដែលអាចធ្វើឱ្យគ្រប់យ៉ាង ផ្លាស់ប្តូរស្ទើមិនគួរឱ្យជឿ!

គ្រប់ទីកន្លែងនៅក្នុងពិភពលោកយើងនេះគឺទាក់ទងទៅនឹងពេលវេលា មិនថាវាជាដើមឈើ វត្ថុ​ រឺក៏វត្ថុមានជីវិតទាំងអស់ត្រូវតែផ្លាស់ប្តូរតាមពេលវេលា។ ហើយនេះគឺជារូបភាពមិនគួរឱ្យជឿនៃអ្វីដែលត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលា។ ថ្ងៃនេះពួកយើងនិងនាំប្រិយមិត្តមកទស្សនារូបភាពដែលបង្ហាញថាពេលវេលាអាចធ្វើឲ្យអ្វីៗដែលនៅជុំវិញខ្លួនយើងមានការផ្លាសប្តូរ។ និស្សិតរបាំបាឡេនៃស្ថាប័ននេះជឿជាក់ថា ចូលមកប៉ះម្រាមដៃកណ្តាលនៃរូបសំណាកនេះនឹងផ្តល់សំណាងល្អ។ យូរ ៗ ទៅម្រាមដៃកណ្តាលនៃរូបសំណាកគឺជាម្រាមដៃតែមួយដែលមានពណ៌ខុសប្លែកពីម្រាមដទៃ។ ស្នាមជើងរបស់ព្រះសង្ឃ។ នៅលើកក្តាឈើដែលត្រូវបានប្រើជាការអធិស្ឋានឈរអស់រយៈពេល 20 ឆ្នាំ។ កម្រាលការ៉ូរបស់ធនាគារបង្ហាញថាតើកន្លែងនេះបានបើកយូរឆ្នាំប៉ុណ្ណា? បង្គោលអគ្គិសនីផ្ទុកដោយខិតបណ្ណ រហូតដល់ក្រាស់ជាងបង្គោលទៅទៀត។ (ខួងយ៉ាងជ្រៅទើបមើលបង្គោលអគ្គិសនីឃើញ ) កាក់ដែលជីតាបានរក្សាទុកក្នុងកាបូបអស់រយៈពេល ២៦ ឆ្នាំមុនពេលគាត់ស្លាប់។ ជណ្តើរដែលមានសភាពរិចរិល ស្នាមនៅបាតពែងជាស្នាមស្លាបព្រាកាហ្វេ បន្ទាប់ពីប្រើវាអស់រយៈពេលជាច្រើនឆ្នាំ។ ដាននៃផ្ទះរបស់អ្នកជិតខាង ទោះបីជាពួកគេបានវាយកំទិចផ្ទះរួចទៅហើយក្តី។ សូម្បីតែជណ្តើរថ្មក៏មិនអាចទប់ទល់នឹងអំណាចនៃពេលវេលាបានដែរ។ ដាននៃស្មៅដែលត្រូវនឹងខ្យល់បក់ បានបង្កើតជាស្នាមនៅលើជញ្ជាំងឈើ។ ស្ថានភាពព្រះវិហារត្រូវបានកសាងឡើងកាលពី…

១
សម្រង់

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!

យោងតាមគណនីផេករបស់ លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងខ្លឹមសារដ៏មានន័យ បង្ហាញពីសម្រស់នៃធម្មជាតិពណ៌បៃតង នៃទីស្រុកស្រែជនបទ បានធ្វើឱ្យមហាជនមានការស្រឡាញ់ ពេញចិត្តទៅនឹងទិដ្ឋភាពនេះយ៉ាងក្រៃលែង។ ដោយលោកចៅហ្វាយស្រុកបានសរសេរខ្លឹមសារដូចតទៅ ៖ តើ«សម្រស់»ពិតជាអាស្រ័យនៅលើក្រសែភ្នែករបស់អ្នកមើលមែនឬ? (Is “Beauty” really in the eye of the beholder?) ថ្ងៃមុន ជួនជាចៃដន្យសុំផ្លូវអ្នកភូមិដើរវាងឆ្លងកាត់តាមក្រោយផ្ទះរបស់ពួកគាត់ ក៏បានពើបប្រទះនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងផ្ទាំងគំនូរគូរដោយដៃកសិករមួយនេះ ដែលកំពុងតែលាក់ខ្លួនពួនកាយ ដាច់ឆ្ងាយពីភ្នែកអ្នកដទៃដូចជាខ្ញុំ។ រំពេចនោះ ខ្ញុំមិនអាចទ្រាំនឹងមិនសួរខ្លួនឯងបានថា៖ “តើភាពស្រស់ស្អាត និងការអោយតម្លៃទៅលើអ្វីមួយ…

Taiwan2020
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២

តពីលេខមុន!!! កំពូលចារកម្មសម្ងាត់! មនុស្សម្នាក់​ដែលលោក ម៉ៅពឹងជាមុខជាមាត់​ឲ្យ​កាន់​កិច្ចការ​ជា​ចារកម្មលើ​ការ​វាយ​យកកោះតៃវ៉ាន់​គឺ​លោក Cai Xiaogan ដែល​ជា​កំពូល​ចារកម្មដ៏​ជំនាញបំផុត​កាន់​ដំណែង​ជា​មេបញ្ជាការ​កងទ័ពចិនដែល​បង្កប់ខ្លួន​ក្នុងក្រុងតៃប៉ិ។ លោក​កើត​នៅ​ឆ្នាំ១៩០៨​ហើយ​ជាមនុស្សមានមាន​សញ្ជាតិតៃវ៉ាន់ដែល​ធំ​ឡើង​ក្រោម​ការ​គ្រប់គ្រង់​របស់​ចក្រព័ត្តិជប៉ុន។ ក្នុងឆ្នាំ១៩២០​គាត់​បាន​ចាក​ចេញ​ពី​កោះតៃវ៉ាន់ក្នុងនាម​ជាយុវជន​ម្នាក់​មក​រករៀនសូត្របន្ត​នៅ​ក្រុងសៀងហៃ។​នៅ​សៀងហៃ គាត់​មាន​ផ្ទះនៅ​ឆ្ងាយពីសាលារៀន ហើយ​គាត់​ជាមនុស្សម្នាក់ដែលឯកោ និង​តែងតែត្រូវបាន​គេ​បដិសេធមិនរាប់រក។ បែបនេះហើយ​បាន​ធ្វើ​ឲ្យ​គាត់ងាយ​ទទួល​មនោគមវិជ្ជាកម្មុយនីស្ត។ បន្ទាប់​ពី​បំពាក់បំប៉នអស់មួយរយៈ  Cai បាន​ចូល​រួម​ជាមួយ​កងទ័ពលោក​ម៉ៅ សេទុង​ហើយប្រឆាំងរដ្ឋាភិបាល ROC។ សក្តានុពលបញ្ញារបស់ Cai គឺអាចមើលឃើញយ៉ាងច្បាស់ ហើយដូចជាអ្វីដែលល្អបំផុតនិងអស្ចារ្យបំផុតដែលគាត់ត្រូវបានគេចាត់ឱ្យទៅកាន់ដំណែងជានាយកដ្ឋាននយោបាយរបស់កងទ័ពក្រហម។ គាត់ពូកែសរសេរហើយទទួលបានឋានៈជាមន្រ្តីឃោសនាការ។ ទីបំផុតគាត់បានក្លាយជាជនជាតិតៃវ៉ាន់តែមួយគត់ដែលបានរស់រានមានជីវិតនៅប្រតិបត្តិការ Long March។ ក្នុងអំឡុងសង្គ្រាមចិន – ជប៉ុនលើកទី ២ (សង្គ្រាមលោកលើកទី ២)…

Cover Civil
សង្គម

លើកដំបូងនៅស្រុកខ្មែរ! សាកលវិទ្យាល័យ​មួយ ដែលបណ្តុះបណ្តាលពិសេសលើជំនាញផ្នែក​ អាកាសចរណ៍សុីវិល​ នឹងមានឆាប់ៗហើយនៅកម្ពុជា

ថ្មីៗនេះពិតជាគួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ដោយប្រទេសកម្ពុជាយើងមានសាកលវិទ្យាល័យថ្មីមួយទៀតហើយ នឹងដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយជំនាញត្រូវផ្តោតសំខាន់ទៅលើជំនាញអាកាសចរ លើយន្តហោះផ្លូវអាកាស ដែលជាជំនាញមិនធ្លាប់មានទាល់តែសោះនៅក្នុងស្រុកខ្មែរ។ សាកលវិទ្យាល័យដែលគ្រោងនឹងដំណើរការខាងមុខនេះ មានឈ្មោះថា សាកលវិទ្យាល័យឡានម៉េកម្ពុជា ហៅកាត់ សឡក និងជាភាសាអង់គ្លេសមានឈ្មោះថា Lanmei Uiversity of Cambodia។ ហើយតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យស្តីពីការទទួលស្គាល់សាកលវិទ្យាល័យឡានម៉េ កម្ពុជា​ ជាផ្លូវការផងដែរ។ ដោយ សាកលវិទ្យាល័យនេះ នឹងធ្វើការបណ្តុះបណ្តាលកម្រិតបញ្ញាប័ត្ររង និងបរិញ្ញាប័ត្រ ដែលមានមហាវិទ្យាល័យចំនួន៥ ដូចជា៖ ១.មហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានជំនាញ៖ -សេវាកម្មបម្រើការលើយន្តហោះ -ជួសជុល…

Cover Mnus1
សង្គម

ចង់ឈ្នះឱ្យគេឈ្នះចុះ ​ចង់ឈ្នានីសក៏ឈ្នានីសទៅ! ហេតុអ្វីត្រូវខ្វល់នឹងសម្ដីមិនល្អ និងឥតន័យរបស់អ្នកដទៃនាំតែឈឺក្បាល?

មនុស្សសម័យឥឡូវចូលចិត្តណាស់ ខាងពេបជ្រាយ មើលងាយ សម្លក់សម្លឹង ដើរវិនិច្ឆ័យគេអីចេះគេអីចុះ ចុះខ្លួនឯងហ្នឹង មានដែលឆ្លុះកញ្ចក់មើលពីខ្លួនឯងដែរអត់? អ្នកខ្លះសុទ្ធតែដើរអួត ដើរនិយាយ ស្អប់អ្នកនេះ ស្អប់អ្នកនោះ ជ្រេញគេ មិនចូលចិត្តគេ ចុះមានដែលសួរគេវិញទេថា គេចូលចិត្តយើងដែរអត់? ទទួលស្គាល់ថា ការរស់នៅក្នុងសង្គមបច្ចុប្បន្នតែងតែជួបប្រទះនូវបញ្ហាអស់នេះ។ ជាពិសេសអារឿងនិយាយដើមគេ ត្រាវពីមួយចូលមួយ ចាក់រុកអុចអាលប្រចែប្រច័ណ្ឌ សួរថាថីបានចូលចិត្តទើសគេម៉េះ? មកពីឃើញគេមានជាង គេឡូយជាង គេស្អាតជាង ឬគេល្អជាងខ្លួនមែន បានខំប្រឹងសម្ដែងជាតួឈ្នានីសបែបនេះ? បកមកវិញ ប្រសិនបើមាននរណាម្នាក់ គិតមិនល្អ ឬនិយាយអាក្រក់អំពីយើង គេតាំងខ្លួនគេដូចជាគ្រូទាយដឹងច្បាស់ពីយើង ចូលកុំទៅយកចិត្តទុកដាក់ឥតប្រយោជន៍…

Untitled 2
ប្លែកៗ

តេស្តរីករាយ: ជ្រើសរើសផ្កាដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញព័ត៌មានលំអិតអំពីដៃគូជីវិតស្នេហារបស់អ្នក!

ផ្កាធ្លាប់ត្រូវបានគេតំណាងឱ្យនារីដែលមានរូបសម្បត្តិស្រស់ស្អាត វាជារឿងពិតមួយ។ ចុះបើសិនជាផ្កាត្រូវបានតំណាងឱ្យជីវិតស្នេហារបស់អ្នកវិញ នោះវានឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលនៅក្នុងអត្ថបទខាងក្រោមនេះ។ សូមមើល! ផ្កាដែលអ្នកចូលចិត្តជានិមិត្តរូបរបស់អ្នក ព្រមទាំងបង្ហាញអំពីជីវិតស្នេហារបស់អ្នក! ផ្កាលីលី ប្រសិនបើអ្នកជ្រើសរើសផ្កាលីលីនោះមានន័យថាជីវិតស្នេហារបស់អ្នកនឹងស្តែងឱ្យឃើញជាមួយនឹងសន្តិភាព និងសុភមង្គល។ អ្នកចង់មានដៃគូដែលជិតស្និទ្ធជាមួយគ្រួសាររបស់ពួកគេ។ ថ្ងៃណាមួយអ្នកនិងដៃគូអ្នកចង់មានគ្រួសារធំ ឬតូចដោយខ្លួនឯងហើយវានឹងក្លាយជារឿងសំខាន់បំផុតសម្រាប់អ្នកទាំងពីរ។ ភាពសាមញ្ញគឺជាអ្វីដែលសំខាន់បំផុតសម្រាប់អ្នក។ ផ្កាឈូករ័ត្ន ជាផ្កាដែលបែមុខទៅរកព្រះអាទិត្យផ្កាទាំងនេះតំណាងឱ្យភាពកក់ក្តៅនិងសុភមង្គល។ ក៏តំណាងឱ្យភាពស្មោះត្រង់ផងដែរ។ អ្វីដែលអ្នកចង់បានពីដៃគូគឺជាមនុស្សដែលមានមូលដ្ឋានច្បាស់លាស់។ អ្នកត្រូវមានទំនុកចិត្តនិងបផ្តល់ក្តីស្រឡាញ់ជូនមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ។ ផ្កាបក្សីសួគ៌ ប្រសិនបើផ្កានេះជាចំណូលចិត្តរបស់អ្នក វាគឺដោយសារតែបុគ្គលិកលក្ខណៈពិសេសរបស់អ្នក។ អ្នកត្រូវការនរណាម្នាក់ដែលមានស្មារតីសេរីភាព ហើយទៅជាមួយលំហូរចិត្ត។ ដោយសារតែអ្នកចូលចិត្តដំណើរផ្សងព្រេងអ្នកត្រូវការដៃគូដែលមានឆន្ទៈដូចគ្នា និងបង្កើតអនុស្សាវរីយ៍ជាមួយអ្នក។ ផ្កាកុលាប បើសិនជាអ្នកជ្រើសរើសយកផ្កាកុលាបនោះបង្ហាញថាវាជានិមិត្តរូបនៃមនោសញ្ចេតនា។ អ្នកពោរពេញទៅដោយសម្រស់ដែលភ្ជាប់មកជាមួយស្នេហារ៉ូមេនទិច។ អ្នកត្រូវការដៃគូដែលធ្វើរឿងតូចតាចសម្រាប់អ្នកនិងកាយវិការច្រើន ដើម្បីបង្ហាញពីសេចក្តីស្នេហារបស់ពួកគេ។ ប្រភេទនៃដៃគូដែលស្តាប់…

Taiwan2020
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ១

នៅរដូវក្តៅឆ្នាំ ១៩៤៩ ចាង ខៃជៀក ព្រមទាំងរដ្ឋាភិបាលសាធារណរដ្ឋចិន (ROC) របស់លោកបានបាត់​មុខពី​ចិន​ដី​គោកជារៀងរហូត។ ទីក្រុងសៀងហៃ និងណានជីងដែលជាទីក្រុងរដ្ឋធានីរបស់ប្រទេសចិនសាធារណរដ្ឋ បានធ្លាក់ចូកណ្ដាប់​ដៃកម្លាំងកុម្មុយនិស្តរបស់លោកម៉ៅ សេទុងហើយអង្គភាពកងទ័ពរបស់លោកចាង នៅទូទាំងប្រទេសចិនបានដួលរលំក្រោមទម្ងន់នៃការវាយប្រហារទ្រង់ទ្រាយធំនិងការបែកខ្ញែកគ្នា។ កំពង់ផែភាគអាគ្នេយ៍របស់ប្រទេសចិនត្រូវបានស្ទះដោយសាកប៉ាល់ដឹកមន្ត្រីរដ្ឋាភិបាល របស់​លោក​ចាង កងទ័ពរាប់​ម៉ឺននាក់ និងទ្រព្យសម្បត្តិនានាដើម្បី​ធ្វើដំណើទៅកោះតៃវ៉ាន់ដែលជាផ្លូវកាត់ចុងក្រោយនៃ“ ចិនសេរី” ។ មិនយូរប៉ុន្មាន ពួក​គេបាន​គ្រប់​គ្រងកោះដាច់ឆ្ងាយជាច្រើនដែលលាតសន្ធឹងពី Zhoushan នៅភាគខាងជើងរហូតដល់ Hainan នៅភាគខាងត្បូង​ហើយ​កោះ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ដែនដី​របស់​ ចាង ខាយជៀក។ វាគឺជាពេលវេលាសំខាន់នៅក្នុងប្រវត្តិសាស្រ្តចិនទំនើប ដែលក្រោយមកកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមរៀបចំផែនការការលុកលុយរបស់កោះតៃវ៉ាន់។ ចាប់ពីខែមិថុនាឆ្នាំ ១៩៤៩…

Cover BanTeNiyeay
សង្គម

ចាក់ដោតម៉េះ! លោក ម៉ានិត បានបញ្ចេញបទថ្មី ជូនចំពោះមនុស្សដែលបានតែនិយាយ​ ចាក់រុក នាំតែរឿង​ឈ្លោះឥតលោះថ្ងៃ «កម្មពៀរមានពិតណា bro & sis. លើកនេះសុំលេងជាក្រុមតែម្ដង»

ដូចយើងបានស្គាល់ហើយថា លោក ម៉ុង ម៉ានិត  គឺជាតារាចម្រៀងបែបយុវវ័យដ៏ពេញនិយម តាមរយៈសំនៀងដ៏ក្រអួនក្រអៅ ហើយរាល់បទចម្រៀងដែលនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀងដោយលោកម៉ានិតខ្លួនឯងផ្ទាល់ សុទ្ធតែបង្កប់ដោយអត្ថន័យចាក់ដោតជាខ្លាំងសម្រាប់ជីវិត និងស្នេហាយុវវ័យផងដែរ។ បើទោះបីជាលោក ម៉ុង ម៉ានិត បានចាកចេញពីផលិតកម្មធំ ផលិតកម្មរស្មីហង្សមាស មកក្លាយជាអ្នកចម្រៀងឯករាជ្យ និងងាកមកបង្កើតស្នាដៃជាអ្នកនិពន្ធសៀវភៅប្រលោមលោកក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់ លោក ម៉ុង ម៉ានិត​ ដែលជាយុវជនមានសមត្ថភាពសិល្បៈច្រើនទម្រង់មួយរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកគាំទ្រដដែលមិនថែមថយឡើយ។ ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ ស្រាប់តែលោក ម៉ុង ម៉ានិត បានបញ្ចេញបទចម្រៀងថ្មីមួយបទប្លែកពិរោះរណ្តំ និងមានន័យ ធ្វើឱ្យអ្នកគាំទ្ររំភើបភ្ញាក់ផ្អើលជាខ្លាំង មានចំណងជើងថា «បានតែនិយាយ»…

Tn Sadlife Copy
សង្គម

ពុកគេពុកយើង! លោកអ៊ុំជាអ្នករត់ PassApp ទាំងជើងពិកា តែគ្មានអ្នកណាហ៊ានជិះ រត់បានតែបាយចម្អែតក្រពះទេ

មនុស្សម្នាក់ៗមានវាសនាខុសៗគ្នាអ្នកខ្លះមានវាសនាកើតក្នុងគ្រួសារល្អ អ្នកខ្លះក៏កើតនៅក្នុងគ្រួសារមិនគាប់ប្រសើរ ហើយកាន់តែពិបាកនោះអ្នកខ្លះក្រៅពីមានជីវភាពមិនល្អ ថែមទាំងមានកាយសមប្បទាមិនល្អទៀត។ នៅក្នុងនោះថ្មីៗនេះ លោកអ៊ុំមួយរូបដែលពិកាជើង បានប្រកបរបររត់ PassApp តែដោយសារតែលោកអ៊ុំជាជនពិកាធ្វើឱ្យអ្នកជិះមិនហ៊ានជិះជាមួយលោកអ៊ុំឡើយ ពោលរកបានត្រឹមមួយចំអែតក្រពះតែប៉ុណ្ណោះ មើលទៅគួរឱ្យអាសូរមែនទែន។ តាមរយៈគណនីហ្វេសប៊ុក Ju GiGi បានរៀបរាប់ឱ្យដឹងថា៖ « ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ 😞😞ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ😔 សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp…