ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Private
សង្គម

សង្គមមួយនេះ! រឿងផ្ទាល់ខ្លួន រឿងសម្ងាត់ Private កុំចេះតែទុកចិត្ត​ដើរនិយាយប្រាប់គេច្រើនពេក

#រក្សារឿងPrivate កាន់តែធំ​ កាន់តែដឹងក្តីឡេីង​ ទេីបខ្ញុំដឹងថា​ នៅក្នុងសង្គមមួយនេះ​ និយាយកាន់តែតិចគឺកាន់តែល្អ​ រឿងផ្ទាល់ខ្លួនកាន់តែលាក់ជិតគឺកាន់តែប្រសេីរជាងការដេីរនិយាយឱ្យអ្នកផ្សេងដឹង! ដឹងទ…ខ្ញុំធ្លាប់ជាមនុស្សស្មោះត្រង់​ និងមានភាពជឿជាក់ខ្លាំងចំពោះមនុស្សដែលនៅក្បែរខ្ញុំ​ ហេីយខ្ញុំតែងតែបេីកចិត្ត​និយាយប្រាប់ពីរឿងក្នុងចិត្តរបស់ខ្ញុំប្រាប់ពួកគេ​ ដោយសារតែភាពជឿជាក់​ និងយល់ថាគេជាមនុស្សដែលអាចយល់ចិត្ត​ ធ្វេីឱ្យខ្ញុំអាចបន្ធូរភាពតានតឹង​នូវបញ្ហានៅក្នុងជីវិតបាន…. តែ​…..ក្រោយមក​ ទេីបខ្ញុំដឹងថា​ ពួកគេក្បត់ខ្ញុំ​ ពួកគេជាមនុស្សល្អតែពីមុខ​ និយាយអាក្រក់ពីក្រោយខ្នង​ ពួកគេចាក់ខ្ញុំមួយដាវយ៉ាងសាហាវ​ គេយកចំណុចខ្សោយរបស់ខ្ញុំមកជាន់ខ្ញុំរាបនឹងដីយ៉ាងព្រៃផ្សៃ…ពេលនោះហេីយដែលខ្ញុំអស់ជំនឿចិត្តនឹងមនុស្សជុំវិញ​ខ្លួនខ្ញុំ ហេីយខ្ញុំចាប់ផ្តេីមដេីរចេញពីមនុស្សក្នុងសង្គមដ៏គួរឱ្យខ្លាចមួយនេះ​ ដោយប្រេីជីវិតរស់នៅជាមួយខ្លួនឯង​ និងមានភាពជឿជាក់តែលេីខ្លួនឯងម្នាក់គត់… តែអតីតកាលនៅតែជាអតីតកាល​ ខ្ញុំមិនសោកស្តាយនឹងរឿងកន្លងផុតទេ​ ខ្ញុំមានតែអរគុណដែលពួកគេបានបញ្ចេញចរិតហ្ស៊ីនរបស់ពួកគេឱ្យខ្ញុំបានដឹង​ បានស្គាល់ពីសន្តានពិលពុលពិតប្រាកដរហូតខ្ញុំអាចដេីរចេញបានពីមនុស្សអស់ទាំងអស់នេះ….ហេីយខ្ញុំក៏អរគុណមនុស្សល្អៗដែលនៅតែនៅក្បែរ​ លេីកទឹកចិត្ត​ និងនៅជាមួយខ្ញុំរហូតមកដល់ពេលនេះដែរ! កុំស្តាយមនុស្សអាក្រក់ៗដែលចាកចេញ​ គួរអរគុណពួកគេដែលធ្វេីឱ្យយេីងនៅសល់តែមនុស្សល្អៗនៅក្នុងជីវិត! អត្ថបទ៖​…

Ggg
សម្រង់

ម្ចាស់បទ ស្រលាញ់គេអស់ពេក លោកដា ភ្លេង ចេញមុខប្រតិកម្មខ្លាំងលើអ្នកដែលច្រៀងCover ហើយមិនដាក់Creditឲ្យម្ចាស់ដើម(មានវីឌីអូ)

តារាចម្រៀងសម្លេងក្រអួនកំពុងអង្រួនបេះដូងយុវវ័យក្នុងពេលបច្ចុប្បន្នលោក ដា ភ្លេង ក្រុម Ice Band ក្នុងផលិតកម្មថោន បានធ្វើការPost នូវរូបភាពបីសន្លឹកភ្ជាប់មកជាមួយនិង Caption យ៉ាងចាប់អារម្មណ៍ខ្លាំងនៅលើទំព័រ Facebook។ ដោយលោកបានបង្ហោះថា៖ បទនេះ មានចំណងជើងថា #មិនយល់ បើសិនជាប្អូន យកទៅCover មិនដាក់ Credit អោយបងកហីទៅចោះ តែកកុំ ដូរចំណងជើងដែរMeaz DimoZz បងស្នើរសុំអោយប្អូន ដាក់ចំណងជើងដើមមកវិញព្រោះអ្នកផ្សេងគេCoverតែគេអត់ដូរចំណងជើងដូចប្អូនទេ អរគុណទុកជាមុន។ បញ្ជាក់ផងដែរថា លោក ដា ភ្លេង គឺជាតារាចម្រៀង…

Tena Pluk
សម្រង់

កំពុងធុញមែនទេ? សាកស្តាប់បទថ្មីរបស់លោក រ័ត្ន(Tena Pluk) ទៅ ធានាថាសើចរឹងពោះតែម្តង (មានវីឌីអូ)

លោក រ័ត្ន(ពលី) ពេលនេះបានប្តូរនូវរហ័សនាមថ្មីថា រ័ត្ន(Tena Pluk)ហើយ។ លោក រ័ត្ន(Tena Pluk) គឺជាតារាចម្រៀងល្បីខ្លាំងកាលពីលោកបានចូលប្រលងចម្រៀងនូវក្នុងStudio របស់ផលិតកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែលោកមានសម្លេងល្អតែច្រៀងមិនពិរោះមកតាំងពីកំណើត ទើបធ្វើឲ្យលោកច្រៀងមកមិនពិរោះតែល្បីខ្លាំងតែម្តង។ ហើយការច្រៀងមិនពិរោះរបស់លោក គឺមិនមែនជាការសម្តែងច្រៀង ដើម្បីចង់ល្បីនោះទេ គឺលោកច្រៀងមិនពិរោះពិតមែន។ អ្នកនិយមលេងសង្គមFacebookទាំងអស់បានស្គាល់លោក តាមរយៈបទ ពលី របស់លោកTena ព្រោះលោករ័ត្ន បានលើកយកបទចម្រៀងមួយបទនេះមកដើម្បីច្រៀងក្នុងការប្រកួត។ តោះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មីដែលលោកបានចេញ ដើម្បីសើចបំបាត់កង្វល់ទាំងអស់គ្នា។ សូមទស្សនាវីឌីអូខាងក្រោម៖

Untitled 1 33
ប្លែកៗ

សត្វសាហាវ ១៦ ប្រភេទដែលមានកំលាំងខាំត្របាក់ខ្លាំងបំផុត លើពិភពលោក!

កម្លាំងជាមធ្យមនៃការខាំរបស់មនុស្សគឺ ១៦២ ផោនក្នុងមួយអ៊ីញការ៉េ (PSI) ដែលអាចកម្ទេចសំបកអ័យស្ទ័របាន។ ប៉ុន្តែវាពិតជាគួរអោយចង់ប្រៀបធៀបជាមួយនឹងភាពទាក់ទាញរបស់ធម្មជាតិ – នៅក្នុងការប្រៀបធៀបនេះ មនុស្សប្រាកដជាត្រូវបោះជំហានទៅមុខហើយទុកកន្លែងសំរាប់សត្វសាហាវទាំងនេះដូចជា: ឆ្កែហាយ៉ាណា អណ្តើក និងត្រីស៊ីមនុស្សភីរ៉ាញ៉ា។ សត្វទាំងនេះនិងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលនឹងអ្វីដែលជាសមត្ថភាពរបស់ពួកវា។ ដូច្នេះនេះគឺជាសត្វ ១៦ ប្រភេទខាងលើរបស់យើងដែលមានថ្គាមខ្លាំងបំផុត! 1. ឆ្លាមស 4000 PSI (281 kg/cm2) © depositphotos.com នៅឆ្នាំ ២០០៨ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានប្រើប្រាស់ការពិសោធកុំព្យូទ័រដោយផ្អែកលើរូបភាពកាំរស្មី X នៃលលាដ៍ក្បាលត្រីឆ្លាមហើយបានកំណត់ថាត្រីឆ្លាមពណ៌សដ៏អស្ចារ្យមួយអាចប្រើកម្លាំងខាំជាក់លាក់ខ្លាំង។ ជាទូទៅកម្លាំងនៃការខាំរបស់ត្រីឆ្លាមពឹងផ្អែកលើទំហំរបស់វា។ 2. ក្រពើទឹកប្រៃ…

P=61849
ប្លែកៗ

ស្មានមិនដល់សោះ! ក្រុមហ៊ុនយក្សទាំង ១០ នៅលើពិភពលោកដែលចាប់ផ្តើមអាជីវកម្មនៅក្នុង Ofiice តូចមួយ

កន្លែងដែលយើងឃើញម៉ាកនៃផលិតផលល្បី ៗ ឬក្រុមហ៊ុនពាណិជ្ជកម្មយក្សទូទាំងពិភពលោក ពួកគេមិនមែនបង្កើតឡើងក្លាយជាក្រុមហ៊ុនយក្សភ្លាមៗនោះទេ។ ពួកគេនឹងក្លាយជាក្រុមហ៊ុនយក្សហើយល្បីល្បាយនៅទូទាំងពិភពលោក។ ពួកគេចាប់ផ្តើមពីផ្ទះឬយានដ្ឋានតូចមួយហើយចាប់ផ្តើមលូតលាស់បន្តិចម្តង ៗ ។ ប៉ុន្តែតើពួកគេមានអាជីវកម្មអ្វីខ្លះ? ដើម្បីដឹងឲ្យកាន់តែច្បាស់សូមអាចនូវអត្ថបទខាងក្រោមដូចតទៅ។ 1. Amazon ត្រលប់ទៅឆ្នាំ ១៩៩៤ នៅពេលចាប់ផ្តើមយុគសម័យអ៊ីនធឺរណែត Jeff Bessos បានចាប់ផ្តើមបង្កើតបណ្ណាគារផ្ទាល់ខ្លួន។ ដែលក្នុងនោះការិយាល័យធំរបស់គាត់មានទីតាំងនៅក្នុងយានដ្ឋានផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែសព្វថ្ងៃនេះក្រុមហ៊ុន Amazon បានក្លាយជាក្រុមហ៊ុនលក់ផលិតផលតាមអ៊ិនធ័រណេតធំជាងគេបំផុតនៅលើពិភពលោកហើយលោក Jeff ក៏បានវិនិយោគនៅក្នុងក្រុមហ៊ុនអាកាសចរណ៍និងយានអវកាសមួយមានឈ្មោះថា Blue Origin ថែមទៀតផង។ 2. Apple លោក Steve Jobs…

Mosin Nagant M1891
បច្ចេកវិទ្យា

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត

ក្នុង​ដៃ​ទាហានបាញ់ស៊ីបរបស់​សហភាពសូវៀត(រុស្សី)ទាំង​ទាហានលបបាញ់​ស្រី​និង​បុរស​សុទ្ធតែ​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក M1891/30 (M1891 Mosin-Nagant )​ដែល​ល្បី​ថា​ជា​កាំភ្លើង​មាន​គុណភាព​និង​បាន​ផ្ដាច់​ជីវិតទាហានអស់​ជា​ច្រើន។ ឧទាហរណ៍! ពេល​សង្គ្រាម​ចប់​សូវៀត​បាន​បង្ហាញ​ថា​ទាហានរបស់​ខ្លួន​បាន​ទទួល​ពិន្ទុ​ខ្ពស់ ពី​ការ​ប្រើប្រាស់​ទាហានបាញ់​ស៊ីប​ច្រើន​ជាង​គេ​ ខណៈ​​ដែល​អ្នក​ទាំង​នោះបាន​សម្លាប់សត្រូវ​បាន​ដល់​ទៅ ៤២០០នាក់។ បើ​ប្រៀបធៀប​ទៅ​នឹងប្រទេស​ដែល​ចូល​រួម​ក្នុង​សង្គ្រាមលោក​លើក​ទី​២ សហភាពសូវៀត​អ្នក​អ្នក​ផលិតទាហានបាញ់​ស៊ីប​នេះ​ច្រើនជាង​គេបំផុត​។ តម្រូវការ​ការ​ផលិតកាំភ្លើងបាញ់​ស៊ីប​បាន​កើន​ឡើង​ហើយ​កាំភ្លើង​ដែល​ល្អបំផុត​របស់​ពួក​គេ​គឺ (M1891 Mosin-Nagant )​ ដែល​បំពាក់កែវឆ្លុះ 3.5x PU ។ កាំភ្លើងនេះប្រើ​ប្រាស់​គ្រាប់​ទំហំ ៧.៦២x៥៦មីលីម៉ែត្រ​ដែល​មួយបង់​មាន​៥​គ្រាប់​។ កាណុង​មាន​ប្រវែង​២៨.៧អ៊ីង​ហើយ​វា​ប្រើប្រាស់​កែវឆ្លុះ​ 3.5x PU ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កាំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​សហភាពសូវៀត។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​កែវឆ្លុះ​ជាង២២ម៉ឺនគ្រាប់បាន​ផលិត​សម្រាប់​បំពាក់លើ​កាំភ្លើង​ហើយ​ M1891 Mosin-Nagant នេះ​ត្រូវ​បាន​សូវៀត​ផលិត​ជាង​១០ម៉ឺនដើម​។ កាំភ្លើង​នេះ​ប្រើ​ប្រាស់​យ៉ាង​ជោគជ័យក្នុង​សង្គ្រាមលោក​លើក​ទី​២​ពិសេស​ក្នុង​សមរភូមិស្ដាលីនក្រាដ ហើយ​បន្ត​រហូត​ដល់​ការស្រុតចុះ​នៃ​រដ្ឋាភិបាល​ក្រុងប៊ែឡាំងក្នុង​ឆ្នាំ​១៩៤៥។…

Cover Pcyco
សង្គម

ស្តាយណាស់ ស្អាតតែរោ គចិត្ត! ដល់មកដឹងប្រវត្តិរឿងពិត មើលទៅគួរឱ្យអាណិតខ្លាំងណាស់ (មានវីដេអូ)

កាលពីថ្មីៗនេះ វីដេអូក្មេងស្រីវ័យក្មេងស្រស់ស្អាតមួយរូប ដែលស្លៀកពាក់ឈុតអ្នកទោសនៅក្នុងតុលាការ បានអង្រួនចិត្តអ្នកលេងបណ្តាញសង្គមឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនដឹងថាតើនាងមានទោសអ្វីទាំងវ័យក្មេង ពិសេសគឺស្តាយរូបសម្រស់នាងជាតារា តែបែរជាគ្រងភាពជាពិរុ ទ្ធជនបែបនេះទៅវិញ។ តែតាមរយៈប្រភពព័ត៌មានជាផ្លូវការបានឱ្យដឹងថា  វីដេអូ និងរឿងរ៉ាវក្មេងស្រីដ៏ស្រស់ស្អាតនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ  ពោលគឺរឿងហេតុតាំងពីឆ្នាំ២០១៣ មកម្ល៉េះ  តែទើបតែមកភ្ញាក់ផ្អើល និងល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងដោយសារតែកម្មវិធី Tik Tok  ទៅវិញ។ រឿងហេតុដំបូងកើតឡើងកាលពី ៧ ឆ្នាំមុន ហើយជនជាប់ចោទដែលមានភាពល្បីល្បាញដោយសារតែសម្រស់មានឈ្មោះថា Isabella Guzman អាយុ ១៨ ឆ្នាំ រស់នៅក្នុងទីក្រុង Aurora នៃរដ្ឋ Colorado សហរដ្ឋអាមេរិក…

Cover Soy
សង្គម

ជួបស៊យវគ្គ៣! មិនដឹងគួរសើច ឬយំ បើរឿងហេតុយ៉ាងហ្នឹងៗនេះ

ជឿទេមនុស្សយើងតែដល់ពេលជួបរឿងស៊យ  មិនចេញពីផ្ទះសោះក៏ស៊យ អ្នកខ្លះក៏ជួបរឿងផ្ទួនៗដែឡមិនចៀសបាន។  តែសម្រាប់រឿងហេតុមួយនេះដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហួសចិត្តនោះ គឺរឿងហេតុជួបនឹងស៊យផ្ទួនៗពីយប់ទល់ព្រលប់ ស្តាប់ហើយសែនហួសចិត្ត មិនដឹងថាគួរឱ្យអាណិត ឬក៏អស់សំណើចនោះទេ។ តាមរយៈគណនីហ្វេសប៊ុក​ Pii Pii Gech បានរៀបរាប់ពីដំណើររឿងដ៏ស៊យសែនស៊យរបស់ខ្លួន និងមិត្តភក្តិរបស់ខ្លួនថា៖ «7 pm – ជ្រុះសោរឡានចូលប្រលោះតូច ដែលពិបាកលូកយកខ្លាំង មិននឹកស្មានថា យកមកវិញបានផង 12 am – ចោរលួចកាបូប អស់លុយ អស់សោរឡានឲ្យទាល់តែបាន … – ដើររកចុះ រកឡើង គេឆក់ទូរសព្ទ័ទៀត…

Cover RIP
សង្គម

លទ្ធផលបណ្តោយទុកមនុស្សស្រីចោលពេលមានជម្លោះ! បន្សល់ត្រឹមស្បែកជើង និងបាច់ផ្កាលើស្ពាន

កាលពីម៉ោងប្រមាណជា៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានរឿងមួយដ៏ភ្ញាក់ផ្អើលបានកើតឡើងព្រោះតែមាននារីម្នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ ដែលហេតុការណ៍នេះស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់។ ក្រោយឡានចេញទៅ នារីម្នាក់នេះក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗនោះអ្នកដែលបាននៅក្នុងហេតុការណ៍នេះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ ដោយពេលសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ។ ចំពោះមូលហេតុនៃការធ្វើអត្តឃាតខ្លួនឯងនេះ មិនទាន់មានប្រភពផ្លូវការណាបញ្ជាក់នៅឡើយទេ …

Knongsrok
PR

ក្រុមហ៊ុន Smart Axiata ប្រគល់ទឹកប្រាក់ ២ ម៉ឺនដុល្លារ ដល់អតិថិជនឈ្នះរង្វាន់ពីកាត ​​​«កោសឈ្នះ! កោសឈ្នះ!» របស់ខ្លួន

ភ្នំពេញ,ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ – ដើម្បីចូលរួមលើកកម្ពស់ និង​ ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart​ Axiata បានផ្ដួចផ្ដើម​ការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។ អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។ យុវជន​…

Knongsrok
PR

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook”

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook” រាជធានីភ្នំពេញ (១១ កញ្ញា ២០២០) – អាជីវកម្ម​ខ្នាត​តូច និង​មធ្យមនានា​​​កំពុង​តែ​សម្រប​ខ្លួនទៅ​នឹង ​​ពិភព​លោកបែបថ្មី គឺការ​អនុវត្ត​គម្លាត​សង្គម និង​សម្របទៅតាម​ឌីជីថលនីយកម្ម​យ៉ាងលឿន​នៃ ​សេដ្ឋកិច្ច និង​សេវាកម្ម​ផ្សេងៗ ធ្វើយ៉ាងណា​ដើម្បីទទួលបានជោគជ័យ​នៅចំពោះមុខ​​បញ្ហា​ប្រឈម​ ដែល​កើត​ឡើង​ដោយសារ​តែជំងឺ​រាត​ត្បាត​កូរ៉ូណា។ ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ជួយ​ដល់អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា និង​​​សហគ្រិន​នានា ​នៅ​ក្នុង​ការ​ ធ្វើអាជីវកម្មតាមអនឡាញ និងទទួលជោគជ័យពី​ការ​ប្រើប្រាស់ទំព័រ​អនឡាញរបស់ខ្លួននោះ ក្រុមហ៊ុន Facebook បាន​បង្កើត​​ឲ្យ​មាន​កម្មវិធីអប់រំ​ជា​ស៊េរី មួយឈ្មោះថា “​និយាយ​អំពីអាជីវកម្ម​ជាមួយ​ Facebook”។ កម្មវិធីអប់រំនេះ បានចាប់ផ្ដើម​ដំណើរការ​​តាមរយៈព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់លើអនឡាញមួយ ដែល​ក្នុងនោះ…

៣
ប្លែកៗ

តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?

ជ្រើសរើសទន្សាយមួយគូដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីសេចក្ដីណែនាំសម្រាប់ជីវិតអ្នក! ១. ទន្សាយគូទី១ បើអ្នកជ្រើសរើសទន្សាយនៅគូទី១ នេះមានន័យថា ក្នុងជីវិតអ្នក គឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមុខមាត់ខ្លួនឯង ចង់មានលក្ខណៈទូលំទូលាយ និងល្អប្រសើរ តាមរយៈការខិតខំប្រឹងប្រែងក្លាយជាតួអង្គដ៏សំខាន់ និងគួរឱ្យកោតសរសើរចំពោះភ្នែកអ្នកដទៃ។ អ្នកអាចជួបប្រទះការលំបាកនិងឧបសគ្គជាច្រើនក្នុងដំណើរការនៃការខិតខំ។ ទោះយ៉ាងណាអ្នកតែងតែលេចមុខភ្លីភ្លើ និងកម្សាន្តដូចជាចូលចិត្តលាក់បាំងការខិតខំរបស់អ្នក ដើម្បីកុំឱ្យអ្នកណាបានឃើញ។ ដូច្នេះក្នុងជីវិតអ្នក មិនមានអ្វីដែលពិបាកនោះឡើយ ដោយសារតែអ្នកជាមនុស្សខ្ជាប់ខ្ជួន និងស្វិតស្វាញត្រៀមខ្លួនជម្នះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ ២. ទន្សាយគូទី២ បើអ្នកជ្រើសរើសទន្សាយនៅគូទី២ នេះមានន័យថា អ្នកឱ្យតម្លៃលើលុយ អ្នកគិតថាអ្នកត្រូវតែមានលុយដើម្បីទទួលបានជីវិតល្អ និងរីករាយ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនងប់ងល់នឹងលុយពេកទេ តែជាមនុស្សដែលខំប្រឹង មិនមានពលទំនេរឡើយ ដោយហេតុតែអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានគ្រប់សព្វបែបយ៉ាង…