ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tn Sadlife Copy
សង្គម

ធ្លាប់ទេ….មានអារម្មណ៍ថាហត់រឿងគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិត

ធ្លាប់ទេ…សុខៗមានអារម្មណ៍ហត់នឿយខ្លាំងនឹងរឿងគ្រប់យ៉ាង​ មិនថាការងារ​ គ្រួសារ​ និងស្នេហា…ងាកទៅណាក៏ឃេីញតែរឿងឈឺក្បាល​ អស់សង្ឃឹម​ និងបាក់ទឹកចិត្តស្ទេីរតែរលំម្តងៗ…. ហត់…នឹងរឿងមិនសមបំណង​ ហត់នឹងរឿងដែលប្រឹងប្រែងតែមិនបានដូចចិត្ត​ ហត់នឹងការស៊ូទ្រាំតែមិនបានផលអ្វីសោះ…ឬក៏ការខំប្រឹងមិនទាន់គ្រប់គ្រាន់? ហត់…បាក់ទឹកចិត្តគ្មានកម្លាំងចិត្តនឹងក្រោកឈររក្សាជំហរខ្លួនឯង​ ហត់នឹងការនៅម្នាក់ឯង​ ហាក់គ្មានអ្នកលួងលោម​ លេីកទឹកចិត្ត​ និងឱបផ្តល់ភាពកក់ក្តៅ​ ហេីយនិយាយថាមិនអីទេ​ ជឿថាអ្នកអាចធ្វេីបាន! ហត់…ដែលគ្រប់យ៉ាង​ ហាក់មិនជោគជ័យមិនសមបំណង…អ្វីដែលខ្ញុំប្រាថ្នាមិនដែលបាន​ អ្វីដែលខ្ញុំចង់បានមិនសមបំណង​ មនុស្សដែលខ្ញុំស្រលាញ់គេមិនត្រូវការខ្ញុំ… ហត់…នឹងការខំប្រឹងធ្វេីជាមិនខ្វល់គ្រប់យ៉ាង​ ប្រឹងញញឹម​ សប្បាយចិត្ត​ សេីចសប្បាយ​ហាក់គ្មានរឿងអ្វីកេីតឡេីង​ ទាំងដែលក្នុងចិត្តស្មុគស្មាញ​ ថប់អារម្មណ៍​ ពោរពេញដោយទុក្ខសោក​ លាក់លេបទឹកភ្នែករាល់ថ្ងៃ… ហត់…នឹងការហូរទឹកភ្នែក​ ហត់នឹងការយំស្រែក​ ហត់នឹងស្នាមដាមជាប់ថ្ពាល់ស្រក់សេីមជោគខ្នេីយរាល់យប់…ហត់នឹងភាពអំណត់ដែលស្ទេីរតែផ្ទុះចេញមកម្តងៗ ពេលខ្លះក៏ហត់…..នឹងរ៉ាយរ៉ាប់ដូចពេលនេះ…អស់កម្លាំងខ្លាំង​…

Cover Louk
សង្គម

ស្នេហាមិនប្រកាន់វណ្ណៈ ! អូនអ្នកលក់ បងអ្នកទិញតែមិនមែនទិញត្រកួនទេ គឺទិញអ្នកលក់ ស្គាល់គ្នាបាន២៨ថ្ងៃ ហ៊ាននាំចាស់ទុំមកចូលសួរដល់ម៉ាក់ប៉ា

គេថាស្នេហាពិតមិនប្រកាន់មានក្រ  វណ្ណៈ មាសប្រាក់ យសសក្តិនោះឡើយ ឱ្យតែមានស្នេហាពិតនឹងគ្នា ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួន សំខាន់ស្រលាញ់គ្នាស្មោះ និងអាចរួមរស់នៅជាមួយគ្នាប៉ុណ្ណោះ។ ជាក់ស្តែងគូស្នេហ៍មួយគូថ្មី បានធ្វើឱ្យគ្រប់គ្នារំភើបភ្ញាក់ផ្អើលជាខ្លាំង  ព្រោះតែទោះពួកគេស្កាល់គ្នារយៈពេលខ្លីតែបែរជាមានស្នេហាស្មោះច្បាស់លាស់នឹងគ្នាទៀតផង គឺស្គាល់គ្នាតែ ២៨ថ្ងៃស្រាប់តែឱ្យម្តាយឪពុកចូលស្តីដណ្តឹង ទោះជាខាងស្រីជាអ្នកលក់ត្រកួនក៏ដោយ។ តាមរយៈគណនីហ្វេសប៊ុក​ Mää Lai បាន​សរសេរ​រៀបរាប់​ពីប្រវត្តិស្នេហារបស់ខ្លួនថា ៖​ «ដោយសារតែលក់ត្រកួនទើបធ្វើអោយយើងមានថ្ងែនេះ អូនអ្នកលក់បងអ្នកទិញតែមិនមែនទិញត្រកួនទេ គឺទិញអ្នកលក់ ស្គាល់គ្នាបាន28ថ្ងៃ គាត់ហ៊ានគាត់បាននាំចាស់ទុំមកចូលសួរដល់ម៉ាក់ប៉ា ទម្រាំតែមានថ្ងៃនេះមិនមែនជារឿងងាយទេ ទោះយើងស្គាល់គ្នារយះពេលខ្លីតែការឆ្លងកាត់រឿងរាវច្រើនខ្លាំងណាស់ ទាំងសប្បាយទាំងយំតែពេលដែលយើងសប្បាយគឺមានតិចណាស់ ពេលខ្លះក៏មានអារម្មណ៍ហត់​ តែទោះហត់ប៉ុណ្ណាក៏យើងមិនបោះបង់គ្នារហូត់ដល់ពេលនេះ។ អូនអរគុណបងខ្លាំងណាស់ដែលខំតស៊ូរឆ្លងកាត់គ្រប់យ៉ាងដើម្បីអូន​ ទោះពេលខ្លះបងហត់ក៏បងមិនទុកអូនចោល​ បងនៅតែមានពេលសម្រាប់អូន Mrr…

Tn Sadlife Copy
សង្គម

សូមយុវជនខ្មែរឈប់ប្រើពាក្យ «ថ្មើរហ្នឹងអត់ហូបប៊ីយែទេ? » ព្រោះវាមិនបានរីកចម្រើនឡើយ

ប្រទេសជាតិមួយរីកចម្រេីនបាន​ អាស្រ័យទៅលេីធនធានមនុស្សប្រកបដោយចំណេះដឹង​ មិនមែនធនធានមនុស្សឱបតែដបស្រា​ និងឱបកែវស្រានោះទេ… -នៅប្រទេស​ចិន​គឺ​ ទៅ​ដល់កន្លែង​រក​សុី​គឺ​គេ​ផឹក​តែ​ ពិភាក្សាការងាររក​សុី​ -នៅអឺរ៉ុប និងតំបន់អាសុីខ្លះ គេផឹកស្រាបន្តិចបន្តួច ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ សម្រួលសរសៃឈាម ជាថ្នាំបាយឆ្ងាញ់​ និងដេីម្បីបន្ធូរភាពតានតឹងខ្លះៗជាដើម។ – តែ​អនិច្ចាអ្វី នៅស្រុកខ្មែរ​ខ្ញុំ​គឺ​ ទំនេរពេល​ណា​ គឺ​ផឹកកន្លែង​នឹង​តែ​ម្តង​ មិនថាសៅរិ៍​ អាទិត្យ​ ថ្ងៃបុណ្យទាន​ ការ​ បុណ្យ​ កឋិន​ ភ្ជុំ​ ពេលល្ងាចៗ​ ឬឱកាសជួបជុំ​ ជប់លៀងផ្សេងៗទេ​ គឺមានលេសផឹករហូត….ជាពិសេស​គឺ​ អ្នក​ក្រី​ក្រ​តែម្តង​ ដូចជាកម្មករ​…

Cover Boy Sopheap
សង្គម

នេះជាមូលហេតុ ដែលប្រុសសុភាពៗ ច្រើនតែអត់លិឍ! ការពិតចឹងសោះ

អ្នកណាដែលថាមិនចង់មានគូស្នេហ៍ដូចគេដូចឯងនោះ វាគ្រាន់តែពិបាកត្រង់ថា មិនងាយនឹងរកនោះទេ ហើយក៏ពិបាកនឹងរកអ្នកដែលត្រូវចិត្តដែរ។ តែសម្រាប់ប្រុសៗដែលសុភាពៗ មិនសូវចេះមាត់ក នឹងរឹតតែពិបាកមានស្នេហាជាងគេជាងឯងទៅទៀត។ ដូច្នេះមកតាមដានទាំងអស់គ្នា ហេតុអីបុរសសុភាពៗច្រើនតែអត់លិឍ៖ ១. ត្រឹមត្រូវពេកចូលគេមិនចុះ ធម្មតាប្រសិនជាអ្នកសុភាពខ្លាំងពេក ពេលដើរទៅណាមិនអាចមានសេរីភាពគ្រប់គ្រាន់ដូចគេ ហើយពេលខ្លះមិនអាចចូលចំណោមគេចុះទេដូចជា ពេលគេជប់លៀងគេផឹកស្រាផឹកបៀរខ្លួនបែរជាផឹកទឹកក្រូច ឬទឹកសុទ្ធ។ គេនាំគ្នានិយាយលេងសប្បាយខ្លួនឯងបានតែអង្គុយធ្មឹង ញឹមៗមុខគេមុខឯង។ ដូច្នេះកុំថារឿងស្នេហា តែមិត្តភក្តិរបស់អ្នកក៏គេប្រហែលជាមិនចង់ដើរចូលជាមួយផង។ ២.ត្រឹមត្រូវពេកខ្លាចនេះខ្លាចនោះ នៅពេលដែលអ្នកធ្វើខ្លួនសុខភាព និងត្រឹមត្រូវជ្រុល នឹងធ្វើឱ្យអ្នកដទៃមើលមកអ្នកថា ជាមនុស្សគិតច្រើន មានរឿងកង្វល់ច្រើន និងជាមនុស្សប្រយ័ត្នប្រយែងខ្លួនជ្រុលផងដែរ។ ព្រោះតែអ្នកធ្វើអ្វីខ្លាចខុស ខ្លាចអ្នកផ្សេងមើលមកមិនល្អ ឬខ្លាចគេនិយាយដើមជាដើម។ សម័យនេះទៅហើយចាំតែខ្លាចនេះខ្លាចនោះចូលគេមិនចុះទេ ជាពិសេសមិនសូវមានអ្នករាប់រកទៀតផង…

4
ប្លែកៗ

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?

តោះ! ជ្រើសរើសសត្វណាមួយដែលអ្នកមើលទៅគួរឱ្យអាណិតជាងគេ ដើម្បីដឹងថា តើរឿងអ្វីដែលធ្វើឱ្យអ្នកហត់នឿយកាយចិត្តខ្លាំងជាងគេ ក្នុងកំឡុងពេលថ្មីៗនេះ? ១. មូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់នាពេលថ្មីៗនេះ គឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួល ពិបាកក្នុងខ្លួន និងហេលហាលជាខ្លាំង។ អ្នកតែងតែរក្សាខ្លួនអ្នកដោយការព្រួយបារម្ភ និងភាពវឹកវរជាប់ជាប្រចាំ។ អ្នកបារម្ភពីកំហុសដែលអ្នកបានធ្វើកាលពីអតីតកាល ការភ័យខ្លាចនៅពេលអ្នកគិតពីផ្លូវទៅមុខជំនួសការរីករាយជាមួយនឹងបច្ចុប្បន្ន។ អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ហើយព្រមបើកចិត្តទទួលយកការបរាជ័យពីអតីតកាល ប្រឈមនឹងហានិភ័យនាពេលអនាគត និងស្រឡាញ់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន។ រៀនពីវិធីកាត់បន្ថយភាពតានតឹង មានតែវិធីនេះទេអ្នកអាចនឹងបញ្ចេញភាពវឹកវរខាងក្នុងបានខ្លះ។ ២. មូលហេតុដែលអ្នកកំពុងតែធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងធុញថប់ខ្លាំង គឺត្រូវរស់នៅដោយមានទំនួលខុសត្រូវខ្ពស់ពេក អាចនិយាយបានថា វាជាការបន្ថែមសម្ពាធខ្លាំងដល់ចិត្តរបស់អ្នក។ នេះធ្វើឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យមានការអស់កម្លាំងទាំងកាយ និងផ្លូវចិត្ត។ លើសពីនេះទៅទៀត…

Web Copy
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះថា ” ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន”។ តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពនៃអាកាសធាតុ…

Cover Strong Girl
សង្គម

ដឹងអត់មនុស្សស្រីខ្លាំង រឹងមាំ និងឯករាជ្យ មានចរិតទាំងអស់នេះ! ចុះអ្នកមានប៉ុន្មានចំណុចដែរ?

មនុស្សស្រីតែងចាត់ទុកថាជាភេទមួយដែលទន់ខ្សោយជាងបុរសនូវរឿងមួយចំនួន ។ នៅក្នុងយុគ្គសម័យនេះ បុរស និងស្ត្រីមានសិទ្ធស្មើគ្នា ថែមទាំងមានលទ្ធភាពធ្វើរឿងរ៉ាវផ្សេងៗដូចជាបុរសដែរដូចជាកិច្ចការងារទូទៅ កិច្ចការក្នុងសង្គម និងការងារធំៗមួយចំនួនទៀត ហើយភាគច្រើនស្ត្រីទាំងនោះសុទ្ធតែជាស្ត្រីដែលមានភាពរឹងប៉ឹងនៅក្នុងជីវិត។ ប្រសិនជាអ្នកចង់ដឹងថា ខ្លួនឯងជាមនុស្សស្រីដែលមានភាពរឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្តឬក៏អត់ អ្នកអាចសង្កេតតាមរយៈចំណុចទាំងនេះ ៖ ១.មិនខ្វល់ពីសម្តីអ្នកដទៃ មនុស្សស្រីដែលមានភាពរឹងប៉ឹង គឺជាមនុស្សស្រីដែលឯករាជ្យ មានការយល់ដឹងផ្ទាល់ខ្លួនខ្ពស់ ជាពិសេសគឺជឿជាក់លើខ្លួនឯង។ ដូច្នេះគេមិនដែលខ្វល់ពីសម្តី ឬការយល់ឃើញពីទស្សនៈមនុស្សជុំវិញជ្រុលហួសហេតុពេក រហូតដល់ធ្វើឱ្យខ្លួនឯងកែប្រែរឿងមួយចំនួនដែលចង់ធ្វើនោះឡើយ។ ២.មិនសូវខ្វល់ពីរូបរាងខាងក្រៅ មនុស្សស្រីដែលមានភាពរឹងមាំ តែងតែយល់ថាមនុស្សគ្រប់គ្នាតែងតែមានរូបរាងខុសៗគ្នា ហើយគេក៏មិនសូវខ្វល់ ឬចង់បានរូបរាងស្អាតណាស់ណាពេកដូចគេដូចឯងរហូតធ្វើបាបខ្លួនឯងទេ។ គេស្រលាញ់អ្វីដែលជាខ្លួនគេ សំខាន់ឱ្យតែមានសុខភាពល្អ និងមានជីវិតដ៏រីករាយសុភមង្គលគឺបានហើយ។ ៣.មិនឈ្លក់វង្ចេងនឹងរឿងម៉ូដសំលើកបំពាក់ ខុសពីមនុស្សស្រីភាគច្រើន…

Tn Sadlife Copy
សង្គម

ដឹងច្បាស់លែងភ័យហើយ! ករណីជំងឺផ្តាសាយធំ​ ក្នុងចំណោមព្រះសង្ឃ​នៅខេត្តបាត់ដំបង​ មិនមែនជាជំងឺកូវីដ-១៩នោះទេ

ថ្មីៗដោយសារតែមានពាក្យចចាមអារ៉ាមថាព្រះសង្ឃនៅក្នុងខេត្តបាត់ដំបងហាក់កំពុងតែមានរោគសញ្ញាសង្ស័យថាជាវីរុស  Covid-19 បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងខ្លាចរអារជាខ្លាំងនៅក្នុងការឆ្លងរាលរាលរោគដ៏កាចសាហាវមួយនេះ។ តែពេលនេះលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាផ្លូវការហើយនៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីលម្អិតថា ៖ នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បានទទួលរបាយការណ៌​ថា​ មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ​ បានកេីតឡេីងចំពោះក្រុមព្រះសង្ឍចំនួន​ ៤៦នាក់​ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​ ហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន​ លេីសពី៣៧,៥​អង្សារសេ​ ក្អក​ និងហៀរសំបោរ។ ហេតុការណ៌នេះ​…

Cover Love
សង្គម

មនុស្សស្រលាញ់គ្នាខ្លាំងបែបណា មិនប្រាកដថាធ្វើខ្លួនគួរឱ្យស្រលាញ់គ្រប់ពេលទេ អ្វីដែលអ្នកអាចធ្វើបានគឺបើកចិត្តទទួលយក

មានឈ្មោះថាជាគូស្នេហ៍នឹងគ្នា…ជឿថាទោះស្រលាញ់គ្នាយ៉ាងណា​ ម្នាក់ៗមិនមែនមានចំណុចគួរឱ្យស្រលាញ់គ្រប់ពេលទេមែនអត់? ពេលខ្លះព្រោះតែរឿងការងារ​ រឿងគ្រួសារ​ ឬរឿងផ្ទាល់ខ្លួន​ បង្ករឱ្យម្នាក់ៗស្ត្រេស​ ធុញថប់​ មួរម៉ៅ​ និងមានអារម្មណ៍មិនល្អកេីតជាកំហឹង​ជាដេីមដែលត្រូវបញ្ចេញដាក់គ្នាចៀសមិនផុត​ ហេីយអ្នកទាំង២​ ក៏អាចនឹងមានជម្លោះនឹងគ្នាមិនអត់ទេ…..។ តែមិនថាខឹងយ៉ាងណា​ មួរម៉ៅយ៉ាងណា​ អ្នកត្រូវរៀនទប់កំហឹង​ អត់ឱនឱ្យគ្នា​ តែបេីថាពិបាកណាស់គួរតែនៅស្ងប់ស្ងាត់រៀងខ្លួន​ ចាំរំសាយអារម្មណ៍ត្រជាក់ចិត្តចាំត្រលប់មកនិយាយគ្នាវិញ! តេីអ្នកដឹងទេ….អ្នកគួរតែមានអារម្មណ៍សប្បាយចិត្ត​ និងមោទកភាព​បែបណាទៅ បេីអ្នកនៅតែមានមនុស្សជាទីស្រលាញ់នៅក្បែរមិនទៅណា​ ទោះបីជាអ្នកធ្វេីចរិតមិនគួរឱ្យស្រលាញ់​ ឬអ្នកមានចរិតអវិជ្ចមានច្រេីនក៏ដោយ…ព្រោះបានន័យថាគេអាចទទួលគ្រប់យ៉ាងជាខ្លួនអ្នក​ ហេីយគេមិនបង្ខំឱ្យអ្នកផ្លាស់ប្តូរដេីម្បីគេនោះទេ…អ្វីដែលគេធ្វេី​ គឺព្រមទទួលគ្រប់យ៉ាង​ ហេីយនៅតែនៅជាមួយអ្នកទោះមានរឿងអ្វីកេីតឡេីងក៏ដោយ…. ដូច្នេះរកគូស្នេហ៍ល្អ​ ……គឺរកមនុស្សម្នាក់ដែលអាចទទួលចំណុចល្អ​ និងចំណុចអាក្រក់របស់អ្នក​បាន ពិសេសអាចទទួលយក​ និងទ្រាំទ្រគ្រប់អារម្មណ៍បត់បែនប្រែប្រួលគ្រប់កាលៈទេសៈរបស់អ្នកដោយការយល់ចិត្ត…. ….ហេីយបេីអ្នករកបានមនុស្សបែបនេះហេីយ…អ្នកពិតជាមនុស្សសំណាងខ្លាំងណាស់…កុំភ្លេចថែរក្សាគេម្នាក់នោះឱ្យបានល្អណា…ពិសេសទោះបីជាគេអាចទទួលយកចរិតគ្រប់បែបយ៉ាងរបស់អ្នក​ កុំភ្លេចរៀនកែចរិតខ្លួនឯងបណ្តេីរៗឱ្យល្អជាងមុនដេីម្បីគេផង…កុំអាងគេស្រលាញ់បានចិត្តនោះ​…

Untitled 1 21
ប្លែកៗ

១៥ រូបភាពដែលធ្វើឲ្យអ្នកហួសចិត្ត លែងនិយាយចេញ

សូមអរគុណដល់អ្នកនិយមលេងអ៊ីនធឺណេតនៅជុំវិញពិភពលោកដែលបានចែករំលែកនូវរូបភាពកំប្លែង ចម្លែកទាំងនេះមកកាន់ពិភពលោក។ ដែលយើងអាចមើលឃើញថែមទៀតនូវរឿងរ៉ាវគួរឲ្យចង់សើចទាំងនេះ ហើយថ្ងៃនេះសម្ព័ន្ធ Knongsrok បានប្រមូលនូវរូបភាពហួសចិត្ត គួរឲ្យចង់សើចដែលយើងបានជ្រើសរើសជាពិសេសសម្រាប់ចែកជូនប្រិយមិត្តទស្សនាកំសាន្ត។ 1. នៅពេលមនុស្សម្នាក់បាត់បង់ស្មារតីក្នុងការគិត រឿងបែបនេះនឹងអាចកើតឡើង 2. ចាក់សោឡានហើយទុកសោនៅជាប់ទ្វារឡាន ហើយនាំគ្នារកសោពេញក្នុងឡាន! 3. ឆ្កែនេះប្រហែលជាចង់សាកឡានថ្មីរបស់ម្ចាស់វាហើយមើលទៅ 4. សំណាងណាស់ខ្ញុំ ចេះលោតឡើងលើទូកទាន់ 5. តើវាអាចកើតឡើងបានដោយរបៀបណាទៅ? 6. នៅពេលច្រលំសាប៊ូដុះខ្លួនថាជាសាប៊ូលាងបង្គន់! 7. ជឿអត់ថារូបភាពនេះជារូបភាពពិត ឬជារូបកាត់ត? 8. កណ្តុរវាចូលអុកឡុកដល់គ្រែដេកតែម្តង តែប៉ុណ្ណេះដឹងតែសម្លាប់ទាំងពូជហ្មង! 9. ទ្វារខាងក្រោយឡានម្លប់មិនគ្រប់គ្រាន់ទេ ទាល់តែថែមឆ័ត្រមួយទៀត!!! 10.…

Untitled 1 27
ប្លែកៗ

របស់សាមញ្ញៗ ១៣ យ៉ាងដែលមានតម្លៃថ្លៃកប់ពពក​ ធ្វើឱ្យយើងហួសចិត្តនឹកស្មានមិនដល់!

ទំនិញទូទៅ គួរតែមានតម្លៃសមរម្យ ប៉ុន្តែដោយសារកត្តាមួយចំនួនផលិតផលខ្លះមានតម្លៃថ្លៃមិនគួរឱ្យជឿ។ ហើយថ្ងៃនេះក្រុមការងារ Knongsrok នឹងនាំអ្នករាល់គ្នាទៅមើលផលិតផលមើលទៅធម្មតាប៉ុន្តែមានតម្លៃថ្លៃ តើមានអ្វីខ្លះនៅក្នុងពិភពលោកនេះ? ដែលត្រូវបានលក់ក្នុងតម្លៃមួយដែលអ្នកប្រហែលជាមិនមានលទ្ធភាពទិញទេ។ 1. ពោតលីង – តម្លៃ ២៥០ ដុល្លារ  ប្រសិនបើអ្នកធ្លាប់ត្អូញត្អែរអំពីតម្លៃពោតលីងញ៉ាំនៅរោងកុនថាថ្លៃណាស់។ តោះជួបនឹងពោតលីងដ៏ប្រណីតបំផុត ជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ដូចជាស្ករសរីរាង្គ Vermont អំបិលថ្លៃបំផុតពីដាណឺម៉ាក ប៊ឺ និងរូបមន្តសំងាត់វ៉ានីឡា។ ជាមួយនឹងតម្លៃចាប់ផ្តើមនៃពោតលីងមួយនេះគឺ ២៥០ ដុល្លារ។ 2. ស្រោមអនាម័យ Chanel – តម្លៃ ២៧៥ ដុល្លារ តើអ្នកណាដែលគិតថាម៉ាកប្រណីតដូចជាម៉ាក…

Cover Lumhae
PR

អីយ៉ាកន្លែងសម្រាកលំហែ មានកញ្ចុះអង្គុយលេង ទទួលទានអាហារ និងសម្រាកកម្សាន្តឡើងម៉ាអេមនៅភ្នំពេញយើងនេះសោះ

តោះដល់វេលាសម្រាកទៀតហើយ អ្នកប្រហែលជាកំពុងតែរកនឹកកន្លែងកម្សាន្តដើម្បីលំហែអារម្មណ៍នាពេលទំនេរមែនទេ ? តែអ្នកខ្លះប្រហែលជាមានកិច្ចការមមាញឹក មិនអាចធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានតាមចិត្តប្រាថ្នាឡើយ  តែមិនបាច់បារម្ភពេលនេះ សារព័ត៌មាន « ក្នុងស្រុក​»​ សូមណែនាំកន្លែងកម្សាន្តថ្មីមួយដែលនៅក្នុងភ្នំពេញនេះយើងតែម្តង នោះគឺហាង «ហាង លំហែរ៣៦ Coffee & Restaurants »។ «ហាង លំហែរ៣៦ Coffee & Restaurants » ត្រូវបានគេដឹងថាជាហាងថ្មី ដែលទើបតែចាប់ផ្តើមបើកដំណើរការ សាកល្បង កាលពីថ្ងៃទី ១៣ ខែ ០៩ ឆ្នាំ ២០២០…