ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
ប្លែកៗ

តារាស្រីហូលីវូដល្បី ៗ និងស្រស់ស្អាតខ្លាំង ១៦ រូបដែលមានឈាមជ័រកូនកាត់អាស៊ី

បច្ចុប្បន្ននេះមនុស្សយើងគឺជាវប្បធម៌ចម្រុះដ៏ស្រស់ស្អាតច្រើនជាងកាលពីអតីតកាល។ នេះជាករណីរបស់តារាល្បី ៗ មួយចំនួននៅលើពិភពលោកដែលជាកូនកាត់សាសន៍នៅក្នុងតំបន់អាស៊ី ហើយធ្វើឱ្យសម្រស់របស់ពួកគេគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញណាស់! ខាងក្រោមនេះគឹជានារីស្រស់ស្អាត និងពោរពេញទៅដោយាទេពកោសល្យមួយចំនួនដែលមានដើមកំណើតអាស៊ីក្នុងនោះដ៏មានកូនកាត់ខ្មែរយើងផងដែរ! 1. Kristin Kreuk នាងគឺជាតារាប្រចាំប៉ុស្ត៍ទូរទស្សន៍ Smallville TV ដែលសម្តែងនៅជា Lana Lang នាងមានម្តាយជាជនជាតិចិន និងឪពុកជាជនជាតិហូឡង់។ ដូច្នេះនាងជាកូនកាត់ហូឡង់ចិន។ 2. Kate Beckinsale Kathrin Beckinsale ដែលគេស្គាល់ថាគឺជាតារាសម្តែងអង់គ្លេស។ នាងគឺជាកូនតែម្នាក់គត់របស់តារាសម្តែង Richard Beckinsale​ ដែលមានដើមកំណើតភូមាជាមួយនឹង ​Judy Loe។…

5
ប្លែកៗ

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?

រូបរាងរន្ធផ្ចិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែអាចប្រាប់ពីបុគ្គលិកលក្ខណៈ និងលាភពសំណាងដល់ម្ចាស់ តើមួយណាជារន្ធផ្ចិតរបស់អ្នក? ១. ផ្ចិតប៉ោង ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងប៉ោង នោះបញ្ជាក់ថា អ្នកជាមនុស្សរឹងមាំ ហើយក៏រឹងរូស ចចេស មានះផងដែរ។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនថាអ្នកធ្វើកិច្ចការងារអ្វីនោះទេ អ្នកក៏នឹងប្រឹងប្រែង ហើយធ្វើទាល់តែអស់ពីសមត្ថភាព ដោយមិនខ្វល់ថាត្រូវនឿយហត់ ស្លាប់ ឬរស់នៅះឡើយ។ ប៉ុន្តែក្នុងស្ថានភាពមួយដែលប្រសិនបើមានអ្នកបញ្ចេញមតិយោបល់ដល់អ្នកច្រើនពេក អ្នកក៏ក្លាយជាមនុស្សល្ងង់មួយរំពេច ទោរទន់ ងាយជឿពាក្យសម្ដី និងការបញ្ចេញបញ្ជូលរបស់គេណាស់។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តឱ្យគេចាប់អារម្មណ៍លើអ្នក ចង់បានការស្រឡាញ់ យកចិត្តទុកដាក់ពីអ្នកដទៃ ហើយចង់ឱ្យគេទុកអ្នកជាមនុស្សសំខាន់ថែមទៀតផង។ ដោយហេតុនេះហើយ វាអាចជាចំណុចមួយដែលធ្វើឱ្យអ្នក…

Cover Thunh
សង្គម

ពាក្យថាហត់ដែលមនុស្សប្រុសប្រើលើមនុស្សស្រី គឺជាពាក្យដែលមនុស្សស្រីយល់ច្រលំខ្លាំងលើចំណុចនេះ

គូស្នេហ៍ភាគច្រេីន​ ពិសេសគឺមនុស្សស្រី​ តែងតែយល់ច្រលំនូវពាក្យមួយម៉ាត់ថា​ ហត់​ ពីមាត់គូស្នេហ៍របស់ខ្លួន….ពួកគេគិតថាពាក្យហត់មានន័យថា​ ៖ -គេធុញនឹងខ្លួន -គេលែងរវល់នឹងខ្លួន -គេលែងចង់នៅជិតខ្លួន -គេលែងស្រលាញ់ខ្លួន ដូច្នេះបានជាគូស្នេហ៍ភាគច្រេីនតែងតែខឹងគ្នា​ ងរគ្នា​ អន់ចិត្តនឹងគ្នា​ រហូតកេីតជាជម្លោះនឹងគ្នា​ ដោយសារតែពាក្យមួយនេះ។ តែការពិតយេីងបែរជាមិនយល់ទេថា ការពិតពាក្យហត់​ គឺហត់ពិតមែន​ ហត់នឹងការងារ​ ហត់នឹងភារកិច្ច​ ហត់នឹងភាពស្ត្រេស​ និងអារម្មណ៍ធុញថប់របស់ខ្លួន។ ពេលឮពាក្យនេះហេីយ​ កុំអាលខឹងច្រលោតបានទេ? កុំឈ្លោះគ្នាបានទេ? កុំអន់ចិត្តគ្នាបានទេ? ព្រោះពេលខ្លះគេពិតជាហត់ពិតមែន​ ហេីយពាក្យហត់មួយនេះប្រហែលជាចេញមកពីទង្វេីរបស់អ្នកខ្លួនឯង​ ដែលពូកែខឹង​ ងរ​ អន់ចិត្ត​ និងចង់ឱ្យគេទ្រ​…

Cover Loveeee
សង្គម

ត្រូវដឹង មិនថាស្រលាញ់អ្នកណាម្នាក់ខ្លាំងប៉ុនណា កុំសាងកំហុស៥យ៉ាងនេះឱ្យសោះ

ធម្មតាមនុស្សស្រលាញ់គ្នា  តែងតែចង់ធ្វើអ្វីច្រើន មិនថាតែការលះបង់ ចិត្តស្មោះ និងក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់ វាមិនមែនជារឿងចម្លែកនោះទេ។  តែអ្នកខ្លះវិញ  ព្រោះតែក្តីស្រលាញ់ខ្លាំងហួសប្រមាណ បានធ្វើរឿងគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់  រហូតលើសលស់ភ្លេចស្រលាញ់ខ្លួនឯង  ធ្វើឱ្យបាត់បង់ក្តីសុខ និងធ្វើរឿងខុសឆ្គងដោយមិនដឹងខ្លួន។ ដូច្នេះមកដឹងរឿង៥យ៉ាង  ដែលអ្នកមិនគួរធ្វើ ទោះបីជាស្រលាញ់គេខ្លាំងបែបណាក៏ដោយ ដែលរួមមានដូចជា ៖ ១.បន្ទាប​តម្លៃ​ខ្លួន​ឯង ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​ពេក​ អាច​ធ្វើឲ្យ​អ្នក​ងប់ងុល​ខ្លាំង ហើយ​លែង​ខ្វល់​ពី​ខ្លួន​ឯង។ ពេល​ខ្លះ​ដើម្បី​តែ​មនុស្ស​ម្នាក់​នោះ​ អ្នក​អាច​ធ្វើ​រឿង​ឆ្កួត​ឡប់ ជា​ច្រើន ដោយ​លែង​ខ្វល់​ថា​អ្នក​អន់ ឬ​ថោក​ទៀត​ហើយ។ យ៉ាង​ណា​ក៏​ដោយ​កុំ​ស្រឡាញ់​គេ​រហូត​បន្ទាប​តម្លៃ​ខ្លួន​ឯង ព្រោះ​ពេល​នោះ​អ្នក​នឹង​ស្ដាយ​ក្រោយ​ខ្លាំង ដោយ​ចុង​បញ្ចប់​អ្នក​គ្មាន​បាន​អី​សោះ​ ក្រៅ​ពី​ត្រូវ​គេ​មើល​ងាយ។ ២.ផ្ញើ​សេចក្ដី​សុខ​ខ្លួន​ឯង​ទៅ​លើ​គេ អ្នក​ចាប់​ផ្ដើម​​មាន​អារម្មណ៍​រីករាយ​ក៏​ដោយ​សារ​គេ​…

Cover Tut Jen
PR

រសជាតិខ្មែរពិតៗ សាច់គោអាំងទឹកប្រហុកលើជ្រុញទូតចិន ល្បីរាប់ឆ្នាំថាឆ្ងាញ់រសជាតិពិសេសគ្រប់មុខ ថែមទាំងមានតម្លៃសមរម្យ

ប្រទេសកម្ពុជាយើងមានម្ហូបអាហារ និងអាហារសម្រន់ជាច្រើនមុខដែលសុទ្ធតែប្លែកៗ និងមានរសជាតិឆ្ងាញ់ម្យ៉ាងខុសពីប្រទេសដទៃ  ហើយគ្រឿងផ្សំគោលសំខាន់ដែលល្បីនៅក្នុងប្រទេសកម្ពុជាយើងនោះ គឺប្រហុកតែម្តង បើទោះបីជាមានក្លិនស្អុយបន្តិច តែពេលយកមកចម្អិនបែរជាមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកម្យ៉ាង។ ដោយនៅក្នុងចំណោមមុខម្ហូបជាច្រើនដែលយកប្រហុកជាគ្រឿងទេសគោលនោះ  ទឹកប្រហុក គឺជាអាហារដែលពេញនិយមជាងគេ  ដោយអាចយកប្រហុកធ្វើជាទឹកប្រហុកផ្ទាប់ជាមួយអន្លក់ ទឹកគ្រឿងប្រហុក និងទឹកប្រហុកសាច់គោអាំងតែម្តង  ដែលទាល់តែចេញពីស្នាដៃអ្នកជំនាញទើបមានរសជាតិឆ្ងាញ់ពិសាបែបខ្មែរពិតៗតែម្តង។ តែប្រសិនជាលោកអ្នកចង់ទទួលទាន សាច់គោអាំងទឹកប្រហុក ដែលធ្វើចេញពីប្រហុកខ្មែរពិតៗមានរសជាតិដើមហើយឆ្ងាញ់ពិសា  ពេលនេះ សារព័ត៌មាន «ក្នុងស្រុក» សូមណែនាំអាហារដ្ឋានមួយកន្លែង ដែលល្បីថា មានសាច់គោអាំងទឹកប្រហុកឆ្ងាញ់ពិសារជាងគេ នោះគឺ «ហាង សាច់អាំង ទូតចិន»។ «ហាង សាច់អាំង ទូតចិន» គឺ ជាហាងអាហារដែលផ្តោតទៅលើអាហារសម្រន់បែបគ្រឿងក្លែម …

P=62529
ប្លែកៗ

ជ្រើសរើសរូបមួយដើម្បីដឹងពីរឿងរ៉ាវស្នេហារបស់អ្នក នឹងមានអ្វីកើតឡើងនៅខែក្រោយ

ជ្រើសរើសរូបភាពខាងក្រោមតាមចិត្តគំនិតរបស់អ្នក! ១. ប្រសិនបើចិត្តរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសកាតដំបូងគេ រូបភាពកាតដែលមានគូស្វាមីភរិយាដែលអង្គុយលើកៅអីបង្ហាញថា៖ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាអ្នកប្រហែលជាចាប់ផ្តើមធុញទ្រាន់ ហើយអាចកាន់តែយ៉ាប់យ៉ឺនថែមទៀត។ គំនិតអវិជ្ជមានបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប្រសិនបើរឿងនោះពិតជាកើតឡើងចំពោះអ្នកចូរព្យាយាមកុំឱ្យថាមពលអវិជ្ជមានចូលក្នុងផ្លូវអារម្មណ៍ និងចិត្តគំនិតរបស់អ្នកឱ្យសោះ ព្រោះវាអាចក្លាយជាមាត់ផ្លូវចុងបញ្ចប់នៃទំនាក់ទំនងស្នេហាររបស់អ្នក។ ដូច្នេះអ្នកត្រូវជៀសវាងជម្លោះ និងផ្លាស់ប្តូរទម្លាប់អាក្រក់ៗ។ ប្រសិនបើអ្នកនិងដៃគូរបស់អ្នកអាចឆ្លងកាត់ដំណាក់កាលនេះបាន អ្នកទាំងពីរនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទំនាក់ទំនងរបស់អ្នកហើយជួយអ្នកឱ្យជាសះស្បើយពីការឈឺចាប់ណាមួយ! ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកអាចជួបនរណាម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកមិននឹកស្មានដល់។ ការយកចិត្តទុកដាក់នោះអាចផ្តល់ឱ្យអ្នកនូវក្តីស្នេហាដ៏ផ្អែមល្ហែមនាពេលដ៏ខ្លីខាងមុខ។ ២. ប្រសិនបើចិត្តរបស់អ្នកជ្រើសរើសយកកាតទីពីរ កាតទីពីរដែលមានរូបភាពប្តីប្រពន្ធកំពុងនៅលើគ្រែបង្ហាញថា៖ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហា នៅពេលអនាគតអ្នកចង់ឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពចុះសម្រុងគ្នា និងកាន់តែស្និតស្នាលបន្ថែមទៀត។ ដើម្បីសំរេចបំណងប្រាថ្នានេះមិនមានវិធីអ្វីផ្សេងក្រៅពីអ្នកទាំងពីរត្រូវឆ្លៀតពេលនៅក្បែរគ្នាឱ្យបានច្រើនដើម្បីចែករំលែកភាពស្មោះត្រង់ និងបង្ហាញនូវបញ្ហាដែលមាននៅក្នុងចិត្តអ្នកជាមួយដៃគូ។ ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកនឹងជួបមនុស្សដែលគួរឱ្យចាប់អារម្មណ៍ និងមានមានភាពទាក់ទាញប៉ុន្តែបន្ទាប់មកទំនាក់ទំនងជិតស្និទ្ធនេះនឹងបាត់បងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយអ្នកនឹងទទួលបានអនុស្សាវរីយ៍ និងការចងចាំល្អៗ។…

23rq3e12_1599725963
ប្លែកៗ

លាតត្រដាងការពិតពី “ក្មេងស្រីងាកក្បាល ៩០ដឺក្រេ” ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជប៉ុ​ន ដែលគ្រប់គ្នាគិតថានាងជាខ្មោច

ជប៉ុន៖ នៅឆ្នាំ ២០០៩ នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ជប៉ុនមួយកំពុងចាក់ផ្សាយ ស្រាប់តែមានរឿងចម្លែកមួយនៅក្នុងចំណោមក្រុមស្ត្រីដែលកំពុងអង្គុយទស្សនាកម្មវិធី។ កាមេរ៉ាបានចាប់រូបរបស់ស្ត្រីម្នាក់មើលទៅគួរឱ្យខ្លាច និងទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើន។ ក្នុងក្រសែភ្នែកអ្នកមើលគឺជារូបភាពរបស់ក្មេងស្រីម្នាក់ដែលក្បាលរបស់នាងផ្អៀងរហូតជិត ៩០ ដឺក្រេ ហើយផ្ទៃមុខរបស់នាងមានពណ៌សខុសប្លែកពីមនុស្សធម្មតា។ រូបភាពរន្ធត់នេះត្រូវបានបង្ហោះលើបណ្តាញសង្គមនិងទាក់ទាញការចង់ដឹងចង់ឃើញនិងការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ រូបថតកាលពីឆ្នាំនោះ “រូបក្មេងស្រីផ្ទៀងកជិត៩០ដឺក្រេ” នៅក្នុងកាសែតជប៉ុនបណ្តាលឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង រូបភាពនេះបានមានភាពល្បីល្បាញដោយសារតែមើលទៅហាក់ដូចជាខ្មោចស្រីម្នាក់។ មនុស្សជាច្រើនជឿថានេះមិនមែនជាមនុស្សសាមញ្ញទេពីព្រោះរូបភាពត្រូវបានកាត់ចេញពីវីដេអូពិបាកកែ។ នៅពេលនោះក្រុមដែលមានជំនឿអរូបីកំពុងតែលើកយកមកពិភាក្សា។ វាថែមទាំងត្រូវបានគេចុះបញ្ជីនៅក្នុងបញ្ជីនៃរូបភាពខ្មោចលងទាំង ១០ ដែលជារឿងអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងរាប់ពាន់នៅក្នុងប្រទេសជប៉ុន។ ទោះយ៉ាងណាក៏មានមតិមួយចំនួនបានលើកឡើងថាវាគ្រាន់តែជាការលេងសើចនៃទស្សនៈរបស់កម្មវិធីទូរទស្សន៍ហើយក្មេងស្រីនេះគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។ ក្រោយមកទៀតក៏លេចរូបភាពក្មេងស្រីដូចគ្នានេះនៅលើកម្មវិធីជប៉ុនមួយទៀតដែលមានឈ្មោះថា“ The lion says hello to you” ។​ ក្មេងស្រីរូបនេះនៅតែស្ថិតក្នុងកៅអីអ្នកទស្សនា ក្នុងកម្មវិធីនេះនាងពិតជាស្រស់ស្អាត…

Cover If Love
សង្គម

កុំភ័យ និងបារម្ភពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្មោះដូចខ្ញុំ ព្រោះតែចំណុចអស់ទាំងនេះ

ស្ថិតនៅក្នុងទំនាក់ទំនងស្នេហា​ ប្រសិនជាខ្ញុំសម្រេចចិត្តថាស្រលាញ់អ្នក​ និងទទួលយកអ្នកហេីយ​ កុំព្រួយបារម្ភឡេីយថាខ្ញុំនឹងមានចិត្តងាករេ​ ក្បត់ចិត្ត​អ្នកនោះ​ ព្រោះខ្ញុំនឹង… -ស្រលាញ់តែអ្នកម្នាក់គត់​ មិនលួចក្បត់​ ឬសម្លឹងមេីលអ្នកផ្សេងឡេីយ -នៅក្នុងកែវភ្នែកខ្ញុំ​ គ្មានអ្នកណាល្អជាងអ្នក​ សង្ហា​ ឬស្អាតដូចអ្នកឡេីយ -ខ្ញុំមានសេចក្តីស្មោះត្រង់បំផុត​ ស្រលាញ់តែអ្នក​ នឹកតែអ្នក​ រង់ចាំឆាតតែអ្នក​ និងចង់ជួបអ្នក​ ឬចង់ចំណាយពេលវេលាជាមួយតែអ្នកម្នាក់ប៉ុណ្ណោះ -ប្រសិនជាខ្ញុំរវល់​ ឬខ្ញុំទៅណាមកណា​ ខ្ញុំនឹងខលប្រាប់​ ឆាតប្រាប់អ្នក​ ឬថតរូបឱ្យអ្នក​មេីល ដេីម្បីឱ្យអ្នកដឹងថាខ្ញុំនៅទីណា​ ធ្វេីអ្វី​ និងនៅជាមួយអ្នកណា..ព្រោះខ្ញុំមិនកុហកអ្នក​ មិនទុកឱ្យរង់ចាំ​ និងឱ្យអ្នកបារម្ភពីខ្ញុំនោះទេ -ខ្ញុំអាចនឹងខឹងអ្នក​ អន់ចិត្តនឹងអ្នក​ ឈ្លោះប្រកែកនឹងអ្នក​…

Cover Sroka
PR

មិននឹកស្មានថាត្រឹមជាយុវតីក្មេងខ្ចី តែមានសមត្ថភាពមិនធម្មតាក្នុងវិស័យកសិកម្ម រហូតជោគជ័យខ្លាំងលើដំណាំស្រកានាគ

ធ្លាប់តែឃើញអ្នកប្រឡូកក្នុងវិស័យកសិកម្មសុទ្ធតែអ្នកមានវ័យកណ្តាល និងវ័យចំណាស់មែនទេ  តែពេលនេះយុវតីក្មេងខ្ចីមួយរូបនឹងកំពុងតែកសាងឈ្មោះល្បីល្បាញក្នុងវិស័យកសិកម្មមិនចាញ់ចាស់ៗដែលមានបទពិសោធន៍នោះឡើយ នោះកញ្ញា ហ៊ាន ចាន់សុថារី ។ កញ្ញា ហ៊ាន ចាន់សុថារី គឺជាជាយុវតីក្មេងខ្ចី ដែលបានបញ្ចប់ការសិក្សាក្នុងជំនាញមួយដែលខុសពីការងារដែលកញ្ញាកំពុងតែប្រឡូកសព្វថ្ងៃ តែដោយសារតែក្តីស្រលាញ់ទាក់ទងទៅនឹងកសិកម្ម និងចង់ជួយមុខរបររបស់គ្រួសារដែលមានស្រាប់ផងទាក់ទងនឹងការធ្វើកសិកម្មដំណាំផ្លែឈើផងនោះ កញ្ញាបានចាកចោលមុខជំនាញរបស់ខ្លួន ធ្វើការក្នុងការងារកសិកម្ម រហូតទទួលបានភាពជោគជ័យនឹកស្មានមិនដល់ ។ សព្វថ្ងៃនេះ កញ្ញាហ៊ាន ចាន់សុថារី បានដាំដំណាំជាច្រើនមុខ ពិសេសគឺដំណាំស្រកានាគធម្មជាតិ លើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ហើយបច្ចុប្បន្ននេះផ្លែឈើដែលជាសមិទ្ធផលរបស់កញ្ញា បាននឹងកំពុងតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង មានគោលដៅនាំចេញទៅក្រៅប្រទេសនាពេលអនាគតផងដែរ។…

Cover Fish
សង្គម

ស្គាល់ទេ! នេះជា ត្រីសំពោច ជាត្រីកម្រដែលអាចឡើងដើមកោងកាងបាន ដើរនៅលើដីបាន ហែលទឹកបាន ឡើងតាមជំរៀលភ្នំក៏បាន

នៅប្រទេសកម្ពុជាយើងមានធនធាន និងសម្បត្តិធម្មជាតិជាច្រើន  រហូតគេហៅថា ជាប្រទេសតូចតែសម្បូរ។ នៅក្នុងនោះមច្ឆជាតិ ទាំងក្នុងទឹកសាប និងទឹកប្រៃ មានច្រើនប្រភេទ ច្រើនពូជ និងច្រើនសណ្ឋានណាស់ ដែលពូជខ្លះជាប្រភេទពូជកម្រមិនមាននៅក្នុងប្រទេសដទៃ ថែមទាំងត្រីខ្លះសូម្បីតែនៅក្នុងប្រទេសកម្ពុជាមិនសូវជាមានច្រើនផងដែរ។ នៅក្នុងនោះ ត្រីសំពោច ត្រូវគេស្គាល់ថា ជាប្រភេទត្រីកម្រ និងប្រជាជនខ្មែរយើងមិនសូវជាបានស្គាល់ថែមទៀតផង។ យោងតាមរយៈគណនីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមក្ដាមថ្មធម្មជាតិ ទឹកថ្លា ព្រែកទាល់ បានឱ្យដឹងថា៖ « គេហៅថាត្រីសំពោច នៅតំបន់ខ្ញុំគេហៅចឹង គឺជាត្រីដែលអាចឡើងដើមកោងកាងបាន ដើរនៅលើដីបាន ហែលទឹកបាន ឡើងតាមជំរៀលភ្នំក៏បាន ខាងកសិដ្ធានខ្ញុំបានប្រមូលទិញពីអ្នកនេសាទ រាល់ថ្ងៃយកទៅប្រលែងនៅក្នុងព្រៃ »។ គួរបន្ថែមផងដែរថា …

Cover LokTa
សង្គម

លោកតាវ័យ ៨៧ ហើយនៅធាក់ស៊ីក្លូទៀត ក្រមែនតែមិនក្រចិត្ត ឱកាសភ្ជុំបិណ្ឌស្រាប់តែបានធ្វើរឿងមួយដែលអ្នកមានខ្លះធ្វើមិនបានដូច

មនុស្សរស់នៅលើលោកនេះមានវាសនាមិនដូចគ្នាទេ អ្នកខ្លះកើតមកមានស្រាប់ អ្នកខ្លះក៏មានជីវភាពក្រលំបាក តែមិនប្រាកដថាមាន ឬក្រ អាចដៅទៅលើសណ្តានចិត្តរបស់មនុស្សម្នាក់ៗទេ។ អ្នកខ្លះក្រតែមានចិត្តល្អ អ្នកខ្លះមានបែរជាមានចិត្តកំណាញ់ ។ ដូចជារឿងរ៉ាវលោកតាដែលធាក់ស៊ីក្លូចិញ្ចឹមជីវិតវ័យ ៨៧ឆ្នាំចឹង លោកតាទោះមានមុខរបរធាក់ស៊ីក្លូ និងរស់នៅតែ២នាក់តាយាយ តែលោកតាបែរជាមានសណ្តានចិត្តល្អ ចេះមានចិត្តអាណិតអ្នកផ្សេងទៀត។ នេះបើតាមរយៈគណណីហ្វេសប៊ុក Limm Heang  បានឱ្យដឹងថា៖​ «ជិះម្តុំផ្សារថ្មីអម្បាញមិញជួបជាមួយលោកតាគាត់មានព្រះជន្ម87វស្សាហេីយរស់នៅជួលផ្ទះគេជាមួយនិងប្រពន្ធគាត់មានព្រះជន្ម81វស្សាហេីយ​ សួរនាំគាត់ដឹកបានប៉ុន្មានម៉ូយហេីយតាគាត់ថាអត់សូវមានអ្នកជិះទេនាង​ រួចខ្ញុំបានជូនលុយគាត់បានបន្តិចបន្តួចគាត់ថាច្រេីនម៉េសនាង​ ហេីយសំណះសំណាលជាមួយលោកតាបានបន្តិចបន្តួចដែរលោកតាគាត់មានប្រសាសន៍ថានាងអេីយភ្ជុំនេះតាបានទៅវត្តទិញស្លាដក​ ទិញមី​ ទិញទឹក​ប្រគេនលោក និងចូលបច្ច័យកសាងវត្តអស់100$ដែរហេីយតែតាសប្បាយចិត្តនិងធ្វេីព្រោះមួយរយះភ្ជុំនេះគេជូនលុយតាបានគួរសមដែរ​ ហេីយខ្ញុំបានសួរលោកតាថាលោកតាស្រុកនៅណាដែរ​ គាត់ឆ្លេីយថាស្រុកនៅកំពង់ស្ពឺ​ តែអត់ហ៊ានជិះឡានទៅទេអីវ៉ា​ន់ប្រគេនលោកច្រេីនខ្លាចខូចក៏សម្រេចចិត្តជិះអាតុៗគេគិតគីឡូ គេសុំ45000៛ពីនេះទៅដល់កំពង់ស្ពឺតែតាជូនគេ50000៛គេសប្បាយចិត្តណាស់នាង​ សម្តីលោកតាប៉ុនេះគឺខ្ញុំលឺហេីយរំភេីបណាស់ព្រោះត្បិតតែគាត់ក្រមែនតែចិត្តគាត់មិនក្រទេការធ្វេីបុណ្យរបស់គាត់ច្រេីនលេីសលុបជាងអ្នកមានមួយចំនួនទៀត😢😢😢មានប៉ុន្មានគាត់ចែកបុណ្យចែកទានទាំងអស់សំខាន់គាត់អាណិតផាសអាប់អោយធីបផាសអាប់ទៀត​ នេះជារូបថតដែលថតបាននៅពេលដែលគាត់ប្រាប់ថាអោយពូផាសអាប់លេីស5000៛គេសប្បាយចិត្តហេីយគាត់ក៏សេីច❤️❤️…

Cover Sorry Boy
សង្គម

ស្រីៗយើងដែលឧស្សាហ៍មួរម៉ៅច្រើន និងរករឿងខុសទំនង ដែលមានអារម្មណ៍ថាខុស ចង់សុំទោសប្រុសម្នាក់ដែលអ្នកស្រលាញ់បែបនេះទេ?

#សុំទោសប្រុសម្នាក់ សុំទោសដែលតែងតែរករឿង​ ឈ្លោះ​ ខឹង​ ប្រចណ្ឌ​ និងប្រេីសម្តីឆ្គាំឆ្គងចំពោះបងច្រេីនដង…សុំទោសដែលដឹង​គ្រប់យ៉ាង តែហាមចរិត​ ប្រចណ្ឌ​ ហួងហែង​ យកតែចិត្តខ្លួនឯង​ និងខឹងខុសទំនងមិនបាន…ព្រោះអូនជាមនុស្សស្រី​ និងជាមនុស្សស្រីដែលស្រលាញ់បងខ្លាំង…. សុំទោសដែលតែងតែលួចអន់ចិត្ត​ ខឹង​ លួចយំច្រេីនដង​ ព្រោះតែចង់ឱ្យបងស្រលាញ់​ មានភាពផ្អែមល្ហែម មេីលថែ​ យកចិត្តទុកដាក់នឹងអូនដូចប្រុសដទៃ…តែភ្លេចគិតថា​ បងគឺបង​ គេគឺគេ​ ព្រោះបងជាមនុស្សប្រុសល្អ​ ហ្មត់ចត់​ ច្បាស់លាស់​ ចិត្តធ្ងន់​ តែសោះកក្រោះ​បន្តិច មិនចូលចិត្តរញ៉េរញ៉ៃស៊ាំញ៉ាំច្រេីនដូចប្រុសដទៃ…ទេីបអូនស្រលាញ់…. សុំទោសដែលរករឿងរំខានបងច្រេីនដង​ ទាមទារនេះ​ ទាមទារនោះ​ ទាំងដឹងថាបងលំបាក​ បងប្រឹងប្រែងណាស់…