ពាក្យថាហត់ដែលមនុស្សប្រុសប្រើលើមនុស្សស្រី គឺជាពាក្យដែលមនុស្សស្រីយល់ច្រលំខ្លាំងលើចំណុចនេះ

ពាក្យថាហត់ដែលមនុស្សប្រុសប្រើលើមនុស្សស្រី គឺជាពាក្យដែលមនុស្សស្រីយល់ច្រលំខ្លាំងលើចំណុចនេះ
ការផ្សាយពាណិជ្ជកម្ម

គូស្នេហ៍ភាគច្រេីន​ ពិសេសគឺមនុស្សស្រី​ តែងតែយល់ច្រលំនូវពាក្យមួយម៉ាត់ថា​ ហត់​ ពីមាត់គូស្នេហ៍របស់ខ្លួន….ពួកគេគិតថាពាក្យហត់មានន័យថា​ ៖

-គេធុញនឹងខ្លួន

ការផ្សាយពាណិជ្ជកម្ម

-គេលែងរវល់នឹងខ្លួន

-គេលែងចង់នៅជិតខ្លួន

ការផ្សាយពាណិជ្ជកម្ម

-គេលែងស្រលាញ់ខ្លួន

F6208969fa94754b1d1161f1066e110b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះបានជាគូស្នេហ៍ភាគច្រេីនតែងតែខឹងគ្នា​ ងរគ្នា​ អន់ចិត្តនឹងគ្នា​ រហូតកេីតជាជម្លោះនឹងគ្នា​ ដោយសារតែពាក្យមួយនេះ។ តែការពិតយេីងបែរជាមិនយល់ទេថា ការពិតពាក្យហត់​ គឺហត់ពិតមែន​ ហត់នឹងការងារ​ ហត់នឹងភារកិច្ច​ ហត់នឹងភាពស្ត្រេស​ និងអារម្មណ៍ធុញថប់របស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ពេលឮពាក្យនេះហេីយ​ កុំអាលខឹងច្រលោតបានទេ? កុំឈ្លោះគ្នាបានទេ? កុំអន់ចិត្តគ្នាបានទេ? ព្រោះពេលខ្លះគេពិតជាហត់ពិតមែន​ ហេីយពាក្យហត់មួយនេះប្រហែលជាចេញមកពីទង្វេីរបស់អ្នកខ្លួនឯង​ ដែលពូកែខឹង​ ងរ​ អន់ចិត្ត​ និងចង់ឱ្យគេទ្រ​ ឬលួងគ្រប់ពេល​ រហូតម្ខាងទៀតមានអារម្មណ៍នឿយហត់។

8f2fad688328e1bb617b935dcdfc834a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមានគូស្នេហ៍ជាច្រេីនប្រេីពាក្យបែបនេះហេីយក៏ដោយក៏នៅតែស្រលាញ់គ្នា​ តែចូរកុំធ្វេីឱ្យម្ខាងៗហត់ចិត្តខ្លាំងញឹកញយពេក​ រហូតវាក្លាយជាសម្ពាធមែនទែនអី…ពិសេសស្រីៗ​ លេីកលែងខ្លះទេ…ត្រូវចាំថាក្តីស្រលាញ់គឺជាការទុកចិត្ត​ យល់ចិត្ត​ មិនមែនឱ្យតែជួបគ្នាគិតតែចាប់កំហុសឈ្លោះប្រកែកគ្នារហូតទេ!

ការផ្សាយពាណិជ្ជកម្ម

ដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក
រូបភាព៖​ Ⓒ រក្សាសិទ្ធិដោយវីដេអូ​ SASTRA FILM

E63cb737fe6613c3a670b4f32a7ff1ca
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម