#សុំទោសប្រុសម្នាក់
សុំទោសដែលតែងតែរករឿង ឈ្លោះ ខឹង ប្រចណ្ឌ និងប្រេីសម្តីឆ្គាំឆ្គងចំពោះបងច្រេីនដង…សុំទោសដែលដឹងគ្រប់យ៉ាង តែហាមចរិត ប្រចណ្ឌ ហួងហែង យកតែចិត្តខ្លួនឯង និងខឹងខុសទំនងមិនបាន…ព្រោះអូនជាមនុស្សស្រី និងជាមនុស្សស្រីដែលស្រលាញ់បងខ្លាំង….
សុំទោសដែលតែងតែលួចអន់ចិត្ត ខឹង លួចយំច្រេីនដង ព្រោះតែចង់ឱ្យបងស្រលាញ់ មានភាពផ្អែមល្ហែម មេីលថែ យកចិត្តទុកដាក់នឹងអូនដូចប្រុសដទៃ…តែភ្លេចគិតថា បងគឺបង គេគឺគេ ព្រោះបងជាមនុស្សប្រុសល្អ ហ្មត់ចត់ ច្បាស់លាស់ ចិត្តធ្ងន់ តែសោះកក្រោះបន្តិច មិនចូលចិត្តរញ៉េរញ៉ៃស៊ាំញ៉ាំច្រេីនដូចប្រុសដទៃ…ទេីបអូនស្រលាញ់….

សុំទោសដែលរករឿងរំខានបងច្រេីនដង ទាមទារនេះ ទាមទារនោះ ទាំងដឹងថាបងលំបាក បងប្រឹងប្រែងណាស់ បងមានបញ្ហាច្រេីនណាស់ដែលខំលាក់ទុកម្នាក់ឯងមិនចង់ឱ្យអូនដឹង….តែបែរជាអូនមិនចេះយល់ចិត្ត មិនចេះនិយាយសម្តីល្អៗ ចេះតែរករឿង ចេះតែទាមទារមិនឈប់….
សុំទោសណា…មនុស្សប្រុសដ៏សែនល្អរបស់អូនតែម្នាក់…មិនថាអូនខឹង អូនអន់ចិត្ត ឬបងធ្លាប់សាងកំហុសបែបណាចំពោះអូន…បងគឺជាបុរសល្អបំផុតក្នុងជីវិតអូន មានតួនាទីជាគូស្នេហ៍ ជាមិត្តភក្តិ ជាបងប្រុស និងជាទីប្រឹក្សាម្នាក់ផងដែលអូនមានតែ១ក្នុង១ជីវិត…..

អរគុណដែលបានចូលមកក្នុងជីវិតអូន….អរគុណដែលធ្វេីឱ្យអូនមានក្តីសុខ…អរគុណដែលចូលមកស្រោចស្រង់អូន….អរគុណដែលតែងតែជួយឈឺឆ្អាល ហុចដៃផ្តល់ជំនួយដល់អូនគ្រប់ពេលដែលត្រូវការទោះបងមានរឿងលំបាកយ៉ាងណាក្តី…..អរគុណដែលព្រមអត់ទ្រាំ ព្រមលេីកលែង និងព្រមអភ័យទោះជាមានរឿងអ្វី……ហេីយក៏សុំទោសរឿងគ្រប់យ៉ាងកន្លងមកដែលខុសឆ្គង…អូននឹងព្យាយាមកែ និងធ្វេីខ្លួនឱ្យពូកែ រឹងមាំ ចិត្តធ្ងន់ឱ្យស័ក្តសមនឹងបង…….ស្រលាញ់ពេញបេះដូង….ណ៕
អត្ថបទដោយ#បេះដូងនារី

