សូមយុវជនខ្មែរឈប់ប្រើពាក្យ «ថ្មើរហ្នឹងអត់ហូបប៊ីយែទេ? » ព្រោះវាមិនបានរីកចម្រើនឡើយ

សូមយុវជនខ្មែរឈប់ប្រើពាក្យ «ថ្មើរហ្នឹងអត់ហូបប៊ីយែទេ? » ព្រោះវាមិនបានរីកចម្រើនឡើយ
ការផ្សាយពាណិជ្ជកម្ម

ប្រទេសជាតិមួយរីកចម្រេីនបាន​ អាស្រ័យទៅលេីធនធានមនុស្សប្រកបដោយចំណេះដឹង​ មិនមែនធនធានមនុស្សឱបតែដបស្រា​ និងឱបកែវស្រានោះទេ…

-នៅប្រទេស​ចិន​គឺ​ ទៅ​ដល់កន្លែង​រក​សុី​គឺ​គេ​ផឹក​តែ​ ពិភាក្សាការងាររក​សុី​

ការផ្សាយពាណិជ្ជកម្ម

-នៅអឺរ៉ុប និងតំបន់អាសុីខ្លះ គេផឹកស្រាបន្តិចបន្តួច ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ សម្រួលសរសៃឈាម ជាថ្នាំបាយឆ្ងាញ់​ និងដេីម្បីបន្ធូរភាពតានតឹងខ្លះៗជាដើម។

– តែ​អនិច្ចាអ្វី នៅស្រុកខ្មែរ​ខ្ញុំ​គឺ​ ទំនេរពេល​ណា​ គឺ​ផឹកកន្លែង​នឹង​តែ​ម្តង​ មិនថាសៅរិ៍​ អាទិត្យ​ ថ្ងៃបុណ្យទាន​ ការ​ បុណ្យ​ កឋិន​ ភ្ជុំ​ ពេលល្ងាចៗ​ ឬឱកាសជួបជុំ​ ជប់លៀងផ្សេងៗទេ​ គឺមានលេសផឹករហូត….ជាពិសេស​គឺ​ អ្នក​ក្រី​ក្រ​តែម្តង​ ដូចជាកម្មករ​ ព្រូឡាន​ អ្នកបើកឡាន ដឹកអីវ៉ាន់​ ទាំងអស់នេះ​គឺ​ទំនេរ​ ដឹង​តែ​ទាញ​កំប៉ុង​ប៊ីយ៉ែ​មកផឹក​ ​ហើយ​ថត​ឆាត​បង្អួត​គ្នា​ ថា​នេះ​អញ​កំពុងផឹកសុី​ គឺ​ចង់តែល្បីខាង​អួត​អញចេះផឹក​ អញមានមិត្តមានគ្នា​ អញផឹកមិនចេះស្រវឹង​ ឬអញខ្លាំងខាងផឹកតែប៉ុណ្ណោះ​ ។

ការផ្សាយពាណិជ្ជកម្ម
119489198_727078521178951_9152082871344256579_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-យុវជនខ្លះ​ ខំផឹកប្រឹងបង្អួតថាអញចេះផឹក​ សំញែងគេ​ អួតគេខ្លាចគេថាខ្លួនអត់ចេះផឹក​ អួតផុសគ្នាតែរឿងស៉ីផឹកជួបជុំ​ បនភឿន…មិនគិតគូររៀនសូត្រ​ ធ្វេីការ​ រកស៉ី​ ប្រឹងប្រែងស្វែងរកចំណេះដាក់ខ្លួន​ អានសៀវភៅ​ រាប់អានមនុស្សល្អៗមានចំណេះមានប្រយោជន៍​ទេ…ពិសេសមិនខ្វល់គិតរឿងជាតិ​ សិល្បៈ​ និងវប្បធម៌​ តែខ្វល់តែរឿងអត់បានការ​ ជេរបញ្ចោរ​ រិះគន់​ ដៀមដាម​ និយាយដេីមគេ​ និងរឿងទាបថោក…អាហ្នឹងមកពីធនធានទន់ខ្សោយ​ ខ្វះការគិត​ ខ្វះចំណេះដឹង​ គិតតែរឿងប៉ោឡែផឹកស្រាខូចសតិខួរក្បាល​ បានគិតចេញតែរឿងគ្មានប្រយោជន៍…

តែ​បើយើង​គិតត្រឡប់មក​ យើង​កុំផឹក​ យើងអាចទុកលុយប្រេីប្រាស់​ និងប្រេីពេលវេលាឱ្យមានតម្លៃជាច្រេីនដូចជា៖

ការផ្សាយពាណិជ្ជកម្ម

-ទិញ​សៀវភៅ​មកអាន​យក​ចំនេះ​ដឹង​វិញ​

-​អាចសន្សំលុយទុកឱ្យ​ម្តាយ​ឪពុក​ ឬទុកឱ្យកូន​បានរៀន​សូត្រ​ចេះ​ដឹងវិញ

ការផ្សាយពាណិជ្ជកម្ម

-សន្សំលុយទុកពេលអត់​ ឬពេលអាសន្ន

-សន្សំលុយទុករកស៊ី​ និងកែប្រែជីវភាពនាពេលខាងមុខ

ការផ្សាយពាណិជ្ជកម្ម

-មានពេលសម្រាក​ គេងគ្រប់គ្រាន់​ ដោយមិនបាច់អត់ងងុយអង្គុយផឹក​ ឬស្រវឹងអួទីនួរពិបាកក្នុងខ្លួនធ្វេីការអីមិនកេីត

-មានពេលជួយកិច្ចការងារ​ និងសម្រួលបន្ទុកឪពុកម្តាយ

ការផ្សាយពាណិជ្ជកម្ម

-មានពេលស្វែងរកការកម្សាន្ត​ និងសម្រាកលំហែកាយ

-មានពេលជួបជុំគ្រួសារ​ និងមិត្តភក្តិ

ការផ្សាយពាណិជ្ជកម្ម

-មានពេលស្វែងរកចំណេះដឹងថ្មីៗ​ ឬជំនាញថ្មីសម្រាប់ខ្លួនឯង

….គិតសព្វៗទៅ​ អត់ផឹកគឺសល់លុយ​ ហេីយមានពេលវេលាធ្វេីរឿងមានប្រយោជន៍ច្រេីនមែន….

​សួរថា​តើបេីយេីងចេះគិតបែបនេះ​ មិនដឹងជាល្អយ៉ាងណា​ទេ​ តែហេតុ​អ្វី​បាន​ជាម្នាក់​ៗមិនគិត​ឱ្យល្អ​ទៅ​អាង​អី​ផឹក​សុី​ ជក់ថ្នាំញៀន​ អត់លុយឱ្យកូនរៀន​ តាំង​សុំលុយគេ​ តាំងថាហេតុអីអញក្រ​ អញពិបាក​ អញមិនស្រួលខ្លួន​ ចេះតែឈឺនេះឈឺនោះ​ ម៉េចអញដុះក្បាលពោះ​ ម៉េចអញធាត់​….ល។

Group Of Happy Friends Drinking And Toasting Beer At Brewery Bar Restaurant   Friendship Concept With Young People Having Fun Together At Cool Vintage Pub   Focus On Middle Pint Glass   High Iso Image
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឱ! ! ប្រជាជន​ ខ្មែរយើង​អើយ​ថ្ងៃ​ណា​អ្នក​ឈប់ផឹកត្រលប់មកប្រឹង​ប្រែងស្វែងរកចំណេះដឹង​ រៀនសូត្រ​ ប្រឹងប្រែងការងារដើម្បីឱ្យបានជីវភាពធូរធារ​នឹងគេទៅ​ប្រសេីរជាង ។

ឈប់បានឈប់ទៅ​ អាប្រយោគ​ ផឹក​ “ប៊ីយែ ហេីយនៅ”​ ហ្នឹង​ ….

#គុណវិបត្តិនៃការផឹកស្រា

-គ្រឿងស្រវឹងបំផ្លាញលុយ

-ស្រវឹងនាំឱ្យខូចសុខភាព

-ស្រវឹងនាំឲ្យខ្សោយការចងចាំនិងខូចខួរក្បាល

-ស្រវឹងនាំឱ្យគ្រោះថ្នាក់ចរាចរណ៍

-ស្រវឹងអាចនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ

-ស្រវឹងនាំឲ្យចិត្តធូររលុង ចិត្តងាយ សម្រេចចិត្តខុស

-ស្រវឹងអាចនាំឱ្យបាត់បង់សតិស្មារតី​ និងភាពជាម្ចាស់ការខ្លួនឯង​ ថែមទាំងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ​ ពិសេសគឺគ្រោះថ្នាក់ចរាចរណ៍

-ស្រវឹងអាចនាំឱ្យមានជម្លោះឬហិង្សា

-ស្រវឹងអាចនាំទៅរកក្តីអន្តរាយ

-ស្រវឹងនាំឱ្យលេចចេញចំនុចខ្សោយ​ ឬនិយាយស្តីមិនចេះគិត

-ស្រវឹងនាំឲ្យប្រែអត្តចរិតល្អទៅជាអាក្រក់

WW6tbeyaiUGuHDrSmPPvzj 768 80
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះ ឈប់បានឈប់ទៅ បើមិនឈប់ទេ ថ្ងៃណាមួយ កើតទាចទឹក ក្រិនថ្លើម ដេកងាប់មិនដឹងខ្លួនមិនខាន
…….

ចុងក្រោយ…សរុបមក….ផឹកក៏ផឹកចុះ​ តែផឹកឱ្យល្មមៗ​ ដឹងពេលដឹងវេលា​ ដឹងពីកាតព្វកិច្ច​ ដឹងពីចំណុះដែលខ្លួនឯងអាចគ្រប់គ្រងខ្លួនឯងបាន…ត្រូវដឹងថាមនុស្សឆ្លាតចេះផឹកប្រមាណ​ និងមិនភ្លើតភ្លើននោះឡេីយ។

អត្ថបទដកស្រង់​ និងកែសម្រួលបន្ថែមដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក​

(នេះជាអត្ថបទអប់រំដែលឆ្លុះបញ្ចាំងពីយុវជន​ និងមនុស្សមួយចំនួនតែប៉ុណ្ណោះ​ គ្មានបំណងឌឺដង​ ជាន់ពន្លិច​ ឬមេីលងាយមេីលថោកឡេីយ​ គួរពុំគួរសុំខន្តីអភ័យទោស​ផង🙏🏻ចំណុចណាទទួលបានគិតថាល្អក៏យក​ ចំណុចដែលលេីសមិនល្អក៏បោះចោលទៅ)

ការផ្សាយពាណិជ្ជកម្ម