មនុស្សស្រលាញ់គ្នាខ្លាំងបែបណា មិនប្រាកដថាធ្វើខ្លួនគួរឱ្យស្រលាញ់គ្រប់ពេលទេ អ្វីដែលអ្នកអាចធ្វើបានគឺបើកចិត្តទទួលយក

មនុស្សស្រលាញ់គ្នាខ្លាំងបែបណា មិនប្រាកដថាធ្វើខ្លួនគួរឱ្យស្រលាញ់គ្រប់ពេលទេ អ្វីដែលអ្នកអាចធ្វើបានគឺបើកចិត្តទទួលយក
ការផ្សាយពាណិជ្ជកម្ម

មានឈ្មោះថាជាគូស្នេហ៍នឹងគ្នា…ជឿថាទោះស្រលាញ់គ្នាយ៉ាងណា​ ម្នាក់ៗមិនមែនមានចំណុចគួរឱ្យស្រលាញ់គ្រប់ពេលទេមែនអត់?

ពេលខ្លះព្រោះតែរឿងការងារ​ រឿងគ្រួសារ​ ឬរឿងផ្ទាល់ខ្លួន​ បង្ករឱ្យម្នាក់ៗស្ត្រេស​ ធុញថប់​ មួរម៉ៅ​ និងមានអារម្មណ៍មិនល្អកេីតជាកំហឹង​ជាដេីមដែលត្រូវបញ្ចេញដាក់គ្នាចៀសមិនផុត​ ហេីយអ្នកទាំង២​ ក៏អាចនឹងមានជម្លោះនឹងគ្នាមិនអត់ទេ…..។

ការផ្សាយពាណិជ្ជកម្ម

តែមិនថាខឹងយ៉ាងណា​ មួរម៉ៅយ៉ាងណា​ អ្នកត្រូវរៀនទប់កំហឹង​ អត់ឱនឱ្យគ្នា​ តែបេីថាពិបាកណាស់គួរតែនៅស្ងប់ស្ងាត់រៀងខ្លួន​ ចាំរំសាយអារម្មណ៍ត្រជាក់ចិត្តចាំត្រលប់មកនិយាយគ្នាវិញ!

361ff4345b768f6e02d27fa4ca83d422
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តេីអ្នកដឹងទេ….អ្នកគួរតែមានអារម្មណ៍សប្បាយចិត្ត​ និងមោទកភាព​បែបណាទៅ បេីអ្នកនៅតែមានមនុស្សជាទីស្រលាញ់នៅក្បែរមិនទៅណា​ ទោះបីជាអ្នកធ្វេីចរិតមិនគួរឱ្យស្រលាញ់​ ឬអ្នកមានចរិតអវិជ្ចមានច្រេីនក៏ដោយ…ព្រោះបានន័យថាគេអាចទទួលគ្រប់យ៉ាងជាខ្លួនអ្នក​ ហេីយគេមិនបង្ខំឱ្យអ្នកផ្លាស់ប្តូរដេីម្បីគេនោះទេ…អ្វីដែលគេធ្វេី​ គឺព្រមទទួលគ្រប់យ៉ាង​ ហេីយនៅតែនៅជាមួយអ្នកទោះមានរឿងអ្វីកេីតឡេីងក៏ដោយ….

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះរកគូស្នេហ៍ល្អ​ ……គឺរកមនុស្សម្នាក់ដែលអាចទទួលចំណុចល្អ​ និងចំណុចអាក្រក់របស់អ្នក​បាន ពិសេសអាចទទួលយក​ និងទ្រាំទ្រគ្រប់អារម្មណ៍បត់បែនប្រែប្រួលគ្រប់កាលៈទេសៈរបស់អ្នកដោយការយល់ចិត្ត….

998e1fe357d9251b83dcd4322114a137
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

….ហេីយបេីអ្នករកបានមនុស្សបែបនេះហេីយ…អ្នកពិតជាមនុស្សសំណាងខ្លាំងណាស់…កុំភ្លេចថែរក្សាគេម្នាក់នោះឱ្យបានល្អណា…ពិសេសទោះបីជាគេអាចទទួលយកចរិតគ្រប់បែបយ៉ាងរបស់អ្នក​ កុំភ្លេចរៀនកែចរិតខ្លួនឯងបណ្តេីរៗឱ្យល្អជាងមុនដេីម្បីគេផង…កុំអាងគេស្រលាញ់បានចិត្តនោះ​ ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ កវីលាក់ស្នេហ៍
ក្នុងស្រុករក្សាសិទ្ធ

110803412_932876873857849_1410692026662640619_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4adc22d3fe1036d21f0b4591b6b7b5c1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម