អ្នកដឹកនាំសម្តែងបទ ជាងកាត់សក់ខកស្នេហ៍ របស់លោក ណារិន ខូចចិត្តរឿងស្នេហាខ្លាំងរហូតដល់ថ្នាក់កោរសក់ខ្លួនឯង (មានវីឌីអូ)

អ្នកដឹកនាំសម្តែងបទ ជាងកាត់សក់ខកស្នេហ៍ របស់លោក ណារិន ខូចចិត្តរឿងស្នេហាខ្លាំងរហូតដល់ថ្នាក់កោរសក់ខ្លួនឯង (មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

លោក ចាន់ សុវណ្ណរ័ត្ន​ ដែលគ្រប់គ្នាស្គាល់ថា​ ជាអ្នកដឹងនាំសម្តែងMVបទចម្រៀងមួយរូបនៅក្នុងផលិតកម្មថោន។

101853604_3801039103303882_8079647633481662464_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
116112876_4039425346131922_1065469926769117530_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលនេះលោកបានជួបនូវវិបត្តិស្នេហា ខ្លោចផ្សារបេះដូង រហូតដល់ថ្នាក់ធ្វើឲ្យលោកហ៊ានកោរសក់ក្បាលរបស់ខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម
118801047_4268271916580596_4242939833248662470_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាម Account Facebook របស់លោក ចាន់ សុវណ្ណរ័ត្ន  (Sovanrath Chan) លោកបានបង្ហោះនូវរូបភាពពីរសន្លឹកអមជាមួយCaption យ៉ាងចាក់ដោតអារម្មណ៍អានហើយចង់ស្រក់ទឹកភ្នែក៖

“គ្មានអ្វី ដែលមនុស្សមិនអាចធ្វើបានទេ
ការផ្លាស់ប្តូរ ពីអារម្មណ៍ធ្លាប់សប្បាយចិត្ត បែរមកក្រៀមក្រំ😭😭😭
ជាងកាត់សក់ខកស្នេហ៍…ពេលនេះខកដែរហើយ😭”

ការផ្សាយពាណិជ្ជកម្ម
118920572_1933691130103816_353486671244463218_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជឿហើយ  “ស្នេហា” ពិតជាធ្វើអោយមនុស្សហ៊ានលះបង់គ្រប់យ៉ាងពិតមែន។ កាលនៅស្រលាញ់គ្នា ផ្អែមល្ហែម ដូចមេស្ករ ដល់ពេលឈឺចាប់ដល់ក អ្វីក៏ហ៊ានធ្វើដែរ។ ដូចពាក្យចាស់លោកពោលថា “ស្នេហាធ្វើអោយមនុស្សខ្វាក់ភ្នែក” ពេលនេះឃើញផ្ទាល់ភ្នែកហើយ ព្រោះមនុស្សយើងបើមិនឆ្អែតខ្លាំងក៏មិនហ៊ានធ្វើបែបនេះដែរ។ ធ្លាប់ដឹកនាំសម្តែងMVបទ ជាងកាត់សក់ខកស្នេហ៍ ពេលនេះបែរជាអ្នកដឹកមកខកស្នេហ៍ខ្លួនឯងទៅវិញ ហើយថែមទាំងខកខ្លាំងទៀតផង។

118880250_311674606803614_8049440130975879036_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាចុងក្រោយខ្ញុំសូមមានសារតិចតួចជូនសម្រាប់អ្នកអាន “បើសិនជាយើងជ្រុលជាមានស្នេហាហើយ ស្រលាញ់គ្នាហើយ គួរណាត្រូវចេះយោគយល់ អាធ្យាស្រ័យអោយគ្នាទៅវិញទៅមក ទើបស្នេហារបស់យើងអាចបន្តដើរជាមួយគ្នាបានរហូតទៅដល់គោលដៅ” ប្រសិនជាខូចចិត្តរឿងស្នេហា ឬ បែកគ្នាយ៉ាងណាក៏ដោយ គួរកុំកោរសក់ដូចលោក ចាន់​ សុវណ្ណរ័ត្ន អី វាមិនល្អសម្រាប់ខ្លួនឯងទេ។ បើជ្រុលជាអស់ចិត្តឬមិនអាចបន្តរដើរជាមួយគ្នាទៅមុខបាន គួរណាតែ រកអ្នកថ្មីរៀងខ្លួនទៅក៏ចប់ហើយ។  តែបើនៅស្រលាញ់គ្នាត្រូវចេះអធ្យាស្រ័យឲ្យគ្នា ព្រោះស្នេហាដែលបែកបាក់ហើយ វាមិនងាយដូចដើមវិញនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ចង់ដឹងថាMVបទដែលលោកដឹងនាំសម្តែងខកស្នេហ៍ប៉ុណ្ណា សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម