ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Smoke
សង្គម

ស្រលាញ់កូនៗកុំជក់បារី! នេះជារឿងពិត ដែលកូនស្រីកើតជំងឺសួត ​ព្រោះស្រូបផ្សែងបារីពីឪពុក ​

ដូចយើងដឹងហើយថា បារី ​គឺជាគ្រឿងញៀនមួយប្រភេទ ​ដែលមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ តែវាក៏រងផលប៉ះពាល់ដល់អ្នកដែលស្រូបផ្សែងបារីដោយប្រយោលទៀតផង។  ហេតុនេះហើយបានជាគេដាក់ពាក្យស្លោកថា ​បារីធ្វើឱ្យប៉ះពាល់ដល់សុខភាព  ជាពិសេសគឺសួតតែម្តង។ យ៉ាងណាមិញ ​ថ្មីៗនេះក្មេងស្រីមួយរូប បានបង្ហើបឱ្យដឹងថា ​ខ្លួនបានកើតជំងឺសួត ​ដោយសារតែស្រូបផ្សែងបារីពីឪពុក ​ដោយបានរៀបរាប់ពីព័ត៌មានលម្អិតពីខ្លួនឯង ​ចែកចាយបទពិសោធន៍ដល់ម្តាយឪពុកគ្រប់រូបផងដែរ។ តាមរយៈឝណនីហ្វេសប៊ុក Ra Sa បានឱ្យដឹងថា៖ «ថ្ងែនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែជាលេាកប៉ារបស់ប្អូនប្អូន👨‍👧‍👦ខ្ញុំចង់ប្រាប់ទៅដល់លេាកប៉ាមួយចំនួនបេីលេាកប៉ាស្រលាញ់កូន👨‍👧‍👦កូនសុំកំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង👉ថ្ងែមួយខ្ញុំបានឈឺខ្លាំងហេីយទៅមន្ទីរពេទ្យហេីយលេាកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បារីទេពេលនោះខ្ញុំប្រាប់លេាកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលេាកប៉ាខ្ញុំតែម្នាក់ទេដែលគាត់ជក់បារីហេីយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះតាំពីតូចមកហេីយប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេរាល់ថ្ងែនេះតែពេលម្សិលមិញនេះខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថាប៉ាកូនឈឺនៅពេទ្យហេីយគាត់សួរខ្ញុំកូនឈឺអីខ្ញុំប្រាប់គាត់ថាកូនមានជំងឺសួតធ្ងន់ធ្ងរណាស់ហេីយគាត់សួនថាមកពីរអីបានមានជំងឺនឹងខ្ញុំប្រាប់គាត់តែ់មួយម៉ាត់ទេថាមកពីប៉ាជក់បារីច្រេីនពេល😭😭ចប់👨‍👩‍👧‍👧ទោះខ្ញុំមានជំងឺបែបនេះតែខ្ញុំនៅតែស្រលាញ់លេាកប៉ារបស់ខ្លាំង👨‍👧👨‍👧ព្រេាះខ្ញុំដឹងថាលេាកប៉ាស្រលាញ់ខ្លាំងជាគេ👨‍👧👨‍👧‍👧ប៉ាប៉ា🧓🏻🧓🏻🧓🏻🧓🏻សុំទោសទុកជាមុនបេីខ្ញុំនិយាយខុសត្រង់ណា🙏🙏 »។ សង្ឃឹមថាម្តាយឪពុកគ្រប់រូប ​ដែលស្រលាញ់កូនៗ និងមនុស្សជុំវិញ ​មេត្តាគិតគូឡើងវិញ ដោយការផ្តាច់បារី ​ដែលប៉ះពាល់ដល់សុខភាពមួយនេះ៕

Cover News Copy Kon111
សង្គម

ឱកាសសម្រាប់អ្នកស្រលាញ់វិស័យភាពយន្ត  លោក កថាជ័យ ប្រកាសបង្កើតសិក្ខាសាលាស្តីពីភាពយន្ត ​ដល់អ្នកចូលរួមចំនួន ១៦៨នាក់  ក្នុងតម្លៃសំបុត្រពិសេសត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ

លោក ហ៊ុយ យ៉ាឡេង ​ហៅ កថាជ័យ ​បានស្នាដៃផលិតភាពយន្តជាច្រើនសុទ្ធតែជាស្នាដៃល្បីល្បាញ  ជាពិសេសគឺខ្សែភាពយន្តជីវិតចុងក្រោយនិយាយពីការលះបង់របស់ឪពុកម្នាក់ដើម្បីកូនៗ ធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកក្តុកក្តួលពេញរោងកុន នោះគឺ រឿង «ដើម្បីកូន»។ កាន់តែពិសេសដើម្បីផ្តល់ឱកាសសម្រាប់អ្នកដែលស្រលាញ់វិស័យភាពយន្ត  ពេលនេះ លោក កថាជ័យ បានប្រកាសថានឹងបង្កើតសិក្ខាសាលាស្តីពីភាពយន្តមួយ ​ដើម្បីបកស្រាយពីបទពិសោធន៍នៃការផលិតភាពយន្ត ដល់អ្នកចូលរួមចំនួន ១៦៨នាក់  ក្នុងតម្លៃសំបុត្រពិសេសត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ ថែមទាំងមានការផ្តល់ជូនកម្មវិធីជាច្រើនទៀត។ តាមរយៈគណនីហ្វេសប៊ុក លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានឱ្យដឹងថា៖ «សិក្ខាសាលាស្តីពីភាពយន្ត ឧិកាសមានតែ ១៦៨នាក់📽…

5
ទស្សនៈ

កុំរស់ដើម្បីតែផ្គាប់ផ្គន់អ្នកដទៃ! មេរៀនដ៏មានតម្លៃទាំង១៥ចំណុច ដែលស្រីៗគួរតែអានឱ្យបានយល់កាន់តែច្បាស់

មានពេលជាច្រើនព្រោះតែចង់បានសុខ ក៏សុខចិត្តរើសយកការទ្រាំនៅស្ងៀម ស្របតាមអ្នកផ្សេង ខ្លួនឯងសុខចិត្តរងទុក្ខដើម្បីផ្គាប់ផ្គន់គេ។​ តើនោះពិតជាអ្វីដែលយើងចង់បានពិតប្រាកដមែនទេ? [ឆាកជីវិតរបស់យើង គឺមិនត្រូវរស់ដើម្បីតែផ្គាប់ផ្គន់គេនោះទេ គឺដើម្បីធ្វើល្អ និងផ្តល់សេចក្តីសុខឱ្យខ្លួនឯង!] មនុស្សស្រី ក្រោយពេលរៀបការហើយ គឺលះបង់ក្តីស្រឡាញ់ទាំងអស់ឱ្យទៅស្វាមី កូន និងគ្រួសារ ហើយភ្លេចថាត្រូវស្រឡាញ់ខ្លួនឯងដោយរបៀបណា? មនុស្សស្រីដែលមិនចេះស្រឡាញ់ខ្លួនឯង គឺមានវត្តមានរបស់ខ្លួនឯងទាបបំផុត ហើយតែងតែព្យាយាមចង់បានការស្រឡាញ់ថ្នាក់ថ្នមពីប្តីរបស់ខ្លួនច្រើនបំផុត។ តាមពិតទៅគឺយើងត្រូវរៀនចេះស្រឡាញ់ខ្លួនឯងឱ្យច្រើនៗជាមុនសិន ទើបយើងមានលទ្ធភាពទៅស្រឡាញ់អ្នកដទៃ និងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃមកវិញ។ មនុស្សស្រី រៀនចេះធ្វើល្អដាក់ខ្លួនឯងបន្តិចទៅ……! 陶晶莹 : ” មិនថាអ្នកឋិតនៅក្នុងវ័យណា គួរតែអានពាក្យ១៥ឃ្លាននេះសិន ! “ ១. បោះបង់រាល់ក្តីស្រម៉ៃដែលមិនមែនជាការពិតចោល…

KNONGSROK
សម្រង់

សម្រង់ប្រសាសន៍ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី #កុំអានតែសៀវភៅជោគជ័យ!!!

យុវជនសម័យនេះមួយចំនួន បើក្នុងផ្ទះគាត់មានសៀវភៅ១០ក្បាល គឺ៩​ក្បាលហើយដែលជាសៀវភៅនិយាយអំពីភាពជោគជ័យ។ ម្ង៉ៃៗពួកគាត់គិតតែរឿងជោគជ័យ អានតែសៀវភៅជោគជ័យ។ អ្នកខ្លះរៀនមិនទាន់​ចប់បាក់ឌុបផង ពួកគាត់ចង់ជោគជ័យ វក់ស្ដាប់តែអ្នកជោគជ័យ សង្វាត​អានតែសៀវភៅនិយាយអំពីភាពជោគជ័យ អានយូរៗទៅក៏សម្រេចចិត្តឈប់រៀន ទៅបើកអាជីវកម្មខ្លួនឯង។ ដល់ពេលទៅបើកទាំងក្នុងខ្លួនប្រហោងធ្លុងដូចស្គរ ពួកគាត់ក៏បរាជ័យ ក្ស័យទុន។ បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។ ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់​ពី​បងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត? បើចង់បើកអាជីវកម្មខ្លួនឯងក៏បើកចុះ ប៉ុន្តែត្រូវរៀនឱ្យបានជ្រៅជ្រះ ធ្វើការឱ្យគេយកពិសោធន៍៤-៥ឆ្នាំសិន ហើយអានសៀវភៅឱ្យបានច្រើន ទើប​វាមានឱកាសជោគជ័យខ្ពស់។ ការអានសៀវភៅនេះទៀតសោត…

Te
សង្គម

ផ្ដើម​ស្នេហ៍​ដំបូងៗ​បើ​ជួប​រឿង​ទាំង ៩ ចំណុច​នេះ ​គួរ​រៀន​កាត់​ចិត្ត​ពី​គេ​ទៅ​កុំ​ឲ្យ​ឈឺចាប់​ទាន់

មតិ​ជា​ច្រើន​តែងតែ​លើក​ឡើង​ថា “ស្នេហា” ​ប្រៀប​បាន​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ពេល​ខ្លះ​ទោះ​ដៃ​គូ​ម្ខាង​ទៀត​មាន​កំហុស ឬ​ធ្វើ​នូវ​អ្វី​ដែល​មិន​គប្បី​ក៏​ម្ខាង​ទៀត​មិន​ប្រកាន់​ទោសពៃរ៍​អ្វី​ដែរ។ ការ​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មនុស្ស​ដែល​អ្នក​ព្រម​ទទួល​យក​គ្រប់​យ៉ាង ទាំង​ដែល​ដឹង​ថា​ការ​ពិត​វា​ជា​រឿង​ខុស​ឆ្គង ហើយ​អ្នក​នៅ​តែ​ខំប្រឹង​ទៅ​ទាំង​ត្រដាប.ត្រដួស​ថែម​ទៀត នោះ​ស្នេហា​របស់​អ្នក​គឺ​មិន​អាច​គង់វង្ស​បាន​ឡើយ។ ជា​ចុង​ក្រោយ​នៅ​ទី​បញ្ចប់​អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង​ពិត​ប្រាកដ​គឺ​ជា​រូប​អ្នក ដែល​ជា​អ្នក​ព្រម​សម្រប​តាម​គេ​គ្រប់​យ៉ាង ទាំង​ដែល​ការ​ពិត​ខ្លួន​ឯង​មិន​ពេញ​ចិត្ត។ ណែនាំ​សម្រាប់​អ្នក​មាន​ស្នេហា​ថ្មីថ្មោង ឬ​ទើប​ប្រលូក​ក្នុង​រឿងរ៉ាវ​ស្នេហា អ្នក​គួរ​គប្បី​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ ហើយ​ប្រសិន​ចាប់​អារម្មណ៍​ថា​ដៃ​គូ​ស្នេហា​របស់​អ្នក​បង្ហាញ​នូវ​អត្តចរិត​ទាំង ៥ នេះ​អ្នក​គួរ​រៀន​កាន់​ចិត្ត និង​ដក​ខ្លួន​ឲ្យ​ហើយ​ទៅ បើ​មិន​ចង់​ឈឺ​ចាប់​ខ្លាំង៖ ១) គេ​នៅ​នឹកនា​ដល់​អ្នក​ចាស់ សង្សារ​ចាស់ ឬ​យើង​និយម​ហៅ​ថា <<Ex>> ប្រសិន​រមែង​ស្ថិត​ក្នុង​ការ​គិត​របស់​ដៃគូ​ម្ខាង​ទៀត នោះ​អ្នក​គួរ​តែ​រក​ផ្លូវ​បែក​ដោយ​សន្តិវិធី​ល្អ​មួយ ព្រោះ​រឿង​នេះ​បើ​បន្ត​ទៅ​ថ្ងៃ​មុខ​មាន​តែ​អាក្រក់​សម្រាប់​ភាគី​ទាំង​សង​ខាង។ សាក​ស្រមៃ​ទៅ​មើល ការ​ដែល​បន្ត​រស់នៅ​ជាមួយ​មនុស្ស​ដែល​នៅ​នឹកនា​ដល់​មនុស្ស​ម្នាក់​ផ្សេង​ទៀត តើ​ស្នេហា​របស់​អ្នក​អាច​មាន​ក្តី​សុខ​បាន​ដោយ​របៀប​ណា? ២)…

Da Pleng
សម្រង់

ពិតជាមិនអន់មែន! MVបទ ស្រលាញ់គេអស់ពេក របស់ លោក​ ដា ភ្លេង ចេញមកត្រូវសាច់រឿងមនុស្សស្មោះមួយភាគធំក្នុងសង្គមបច្ចុប្បន្នតែម្តង (មានវីឌីអូ)

ក្រោយពីស្ងប់ស្ងាត់មួយរយៈ តារាចម្រៀង និង ជាអ្នកនិពន្ធបទភ្លេង ប្រចាំផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក ដា ភ្លេង បានចេញនូវMV ថ្មីរបស់ខ្លួនក្នុងបទ ស្រលាញ់គេអស់ពេក ដែលជាប្រភេទ Short film ពិតជាឡូយហើយចាក់ដោតខ្លាំងមែនទែន។ បញ្ជាក់ផងដែរថា សាច់រឿងMVបែប Short Film មួយនេះត្រូវបានដឹកនាំសម្តែងដោយ អ្នកដឹងនាំសម្តែងជើងចាស់ មានសមត្ថភាពមួយរូបក្នុងប្រទេសកម្ពុជា គឺលោក វ៉ាត លីម៉េង។ ចង់ដឹងកាន់តែច្បាស់ថាMVថ្មីរបស់លោក ដា ភ្លេង ស៊ីអារម្មណ៍យ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖…

Sovan Rath
សង្គម

រយៈពេល៣ឆ្នាំក្នុងវិស័យសិល្បៈរបស់អ្នកដឹកនាំសម្តែងក្នុងផលិតកម្មទីក្រុងភាពយន្ត លោក ចាន់ សុវណ្ណរ័ត្ន ពិតជាមានការតស៊ូខ្លាំងមែនទែន (មានវីឌីអូ)

ក្តៅៗហុយៗ អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក ចាន់ សុវណ្ណរ័ត្ន បានបង្ហោះសារមួយ រៀបរៀបពីការឈានជើងចូលសិល្បៈរបស់លោក តាំងពីការចូលដំបូងរហូតមកដល់សព្វថ្ងៃនេះ ដែលបានរៀបរាប់ ថាលោកបានតស៊ូអ្វីខ្លះ? មានអ្នកណាខ្លះជាគ្រូ? អ្នកណាខ្លះដែលបានជួយលោកក្នុងវិស័យនេះ? រួមជាមួយនឹងស្នាដៃ Music Video (MV) ដែលលោកបានផលិតផងដែរ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលលោកបានបង្ហោះ៖ 12/01/2018 – 12/01/2021 មកដល់ពេលនេះរយៈពេល3ឆ្នាំអោយគត់ ដែលខ្ញុំបានប្រលោកចូលវិស្ស័យសិល្បៈពេញសិទ្ធនៅក្នុងផលិតកម្ម ថោន។ ខ្ញុំសប្បាយចិត្តជាខ្លាំង ដោយការខិតខំប្រឹងប្រែង វិវឌ្ឍន៍ខ្លួន ពីអ្នករកទីតាំង រហូតក្លាយជាអ្នកកាត់ត ហ្នឹងរហូតដល់បច្ចុប្បន្នគឺជា…

Nbgh
ប្លែកៗ

តួ​អង្គ​កំប្លែង​ក្នុង​រូបភាព Meme គេ​បង្ហោះ​ភ្លុក​ទឹក​ភ្លុក​ដី ពេល​នេះ​មុខមាត់​ប្រែប្រួល​បែប​ណា​ហើយ?

មាន​រូបភាព​មុខមាត់​មនុស្ស​ជា​ច្រើន​សន្លឹក ដែល​ខ្លះ​ទៅ​ធ្វើ​ឡើង​ដោយ​ចេតនា និង​ខ្លះ​ជា​ទឹក​មុខ​ដោយ​មិន​បាន​ត្រៀម​ទុក​មុន ហើយ​ត្រូវ​បាន​គេ​យក​មក​ចែកចាយ​រាប់​ចូល​ជា​រូបភាព Meme គួរ​ឲ្យ​ចាប់​អារម្មណ៍​ពាសពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ តើ​អ្នក​ដឹង​ទេ​ថា សម្រាប់​បុគ្គល​ក្នុង​រូបភាព​ទាំង​នោះ ខ្លះ​មាន​រូបរាង​ខុស​ប្លែក​ពី​មុន​ដាច់​ឆ្ងាយ ដែល​មើល​ទៅ​សឹង​មិន​ចង់​ស្គាល់ និង​មិន​ចំណាំ​ថា​ជា​ម្ចាស់​ក្នុង​រូបភាព Meme ទាំង​នោះ​ទេ។ គេហទំព័រ Knongsrok បង្ហាញ​ពី​បច្ចុប្បន្នភាព​របស់​ពួក​គេ​ដូច​ខាង​ក្រោម៖ ១) ក្មេង​ប្រុស​បង្ហាញ​ទឹក​មុខ​ជោគជ័យ (Sam Griner) ២) ក្មេង​ស្រី​គ្រោះ.មហន្តរាយ (Zoe Roth) ៣) ក្មេង​ស្រី​ភ្នែក​ដៀង (Chloe) ៤) បុរស​បង្ហាញ​ថា​មាន​ខួរ​ក្បាល​ល្អ (Kayode Ewumi) ៥)…

Cover Dei
សង្គម

ដី៥ធាតុបុរាណ ​ដែលកូនខ្មែរភាគច្រើនមិនសូវបានដឹងថា ​ដាក់ក្នុងកំប៉ុងជើងធូប ពិតជានាំមកនូវទ្រព្យ លាភជ័យ និងសិរីសួស្តី

ដី ៥ធាតុ ត្រូវបានគេដឹងថា មានលក្ខណៈពិសេសខុសប្លែកពីដីធម្មតាបើសិនយើងយកកំទេចដី៥ធាតុ ដាក់លាយជាមួយនឹងផេះដើមមាន ដើមលាភ ដើមទ្រព្យ និងកំទេចឈើក្រអូបខ្លឹមច័ន្ទគ្រឹះស្នា ដាក់ក្នុងកំប៉ុងជើងធូបសំរាប់ដោតជើងធូប គឺពិសេសណាស់ អាចជួយឱ្យកើតទ្រព្យសំណាង ចម្រើនរុងរឿងដល់អាជីវកម្ម ការងារជាពិសេសសាកសមសំរាប់អ្នកដែលមានអាជីពទាក់ទងនឹងដីធ្លី និងមានសេចក្តីសុខចម្រើនដល់កូនចៅត បាន៥ជំនាន់ លទ្ធផលបងប្អូនអាចដឹងក្នុងរយៈពេលត្រឹមចន្លោះ៧ថ្ងៃ ទៅ ១៥ថ្ងៃ។ តាមទំលាប់របស់ប្រជាជនមួយចំនួនដែលមិនបានគិតដិតដល់ចំនុចរឿងកំប៉ុងជើងធូប តែងតែទ្វេសប្រហែស ដោយអ្នកខ្លះយកដីធម្មតា គ្រាប់អង្ករ ខ្សាច់ ថ្មគ្រោះ ឬថ្មដុះ និងម្សៅជាដើមដែលជាវត្ថុដែលមិនមានផ្តល់ផលចម្រើនសំរាប់ជោគរាសី តែបែរជានាំមកនូវទុក្ខទោសត្រលប់មកវិញដូចជា ធ្វើឱ្យការងាររាំងស្ទះ ស្មុគស្មាញច្រើន ឧស្សាហ៏ឈឺក្បាល វិលមុខហត់អស់កំលាំងទាំងមិនបានធ្វើការអ្វីសោះ។ ដូច្នេះយើងគួរតែសាកល្បងមកប្រើ…

Untitled 1
សេដ្ឋកិច្ច

លក្ខណៈពិសេស ១២ យ៉ាងរបស់មនុស្ស បង្ហាញថា រាងកាយពិតជាអស្ចារ្យ ដែលអ្នកមិនធ្លាប់បានដឹង!

រាងកាយរបស់មនុស្សមានអាថ៌កំបាំងជាច្រើន។ ហើយយើងជឿថាភាគច្រើននៃអាថ៌កំបាំងនោះ មិនទាន់ត្រូវបានពន្យល់ឬរកឃើញនៅឡើយទេ។ ជាសំណាង ភាពជឿនលឿននាពេលបច្ចុប្បន្នបានស្វែងរកចម្លើយចំពោះសំណួរចម្លែកពិបាកៗ ហើយចែករំលែកនូវរបកគំហើញថ្មីៗជាមួយយើង។ ថ្ងៃនេះយើងសូមបង្ហាញអង្គហេតុមិនធម្មតាចំនួន ១២ អំពីរាងកាយរបស់អ្នកដែលអ្នកប្រហែលជាមិនធ្លាប់គិត។ 12. មនុស្សម្នាក់អាចចិញ្ចឹមមូសបានរាប់លានក្បាល រាងកាយរបស់មនុស្សមានឈាមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមូស ១,២ – ១,៨ លានក្បាល។ មូសមួយក្បាលបឺតឈាមប្រហែល ០,០០៣ មីលីលីត្រនៃឈាមក្នុងរយៈពេលវាខាំម្តង។ 11. សុដន់របស់បុរសអាចបង្កើតទឹកដោះបាន មនុស្សទាំងអស់ដោយមិនគិតពីភេទមានក្រពេញទឹកដោះ បំពង់ទឹកដោះ និងក្បាលដោះ។ ក្បាលដោះរបស់បុរសអាចត្រូវបានរំញោចដើម្បីផលិតទឹកដោះ។ នេះក៏អាចកើតឡើងដោយសារតែអតុល្យភាពអ័រម៉ូនបណ្តាលមកពីភាពតានតឹងធ្ងន់ធ្ងរ។ 10. ស្ត្រីម្នាក់អាចផ្តល់កំណើតកូនដល់ជាង ៤០ នាក់ © depositphotos.com…

Cover Kmeng
សង្គម

រូបភាពដែលបង្ហាញថា….ចង់វិលត្រលប់ទៅជាកូនក្មេងវិញខ្លាំងណាស់ ដែលឈឺបំផុតត្រឹមតែការដើរដួលប៉ុណ្ណោះ

គ្មានអ្នកណាអាចឃាំងឃាត់នូវពេលវេលាឱ្យឈប់ដើរ​ ឱ្យឈប់វិល ​ឬត្រលប់មកកាន់អតីតកាលបានវិញឡើយ ​ពេលវេលាគឺតែងតែទៅមុខឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ​​អ្វីៗសុទ្ធតែអាចប្រែប្រួលមិនថារូបរាងមនុស្ស ​និងចិត្តគំនិតមនុស្ស។ កាលពីនៅក្មេងវ័យ ​មនុស្សជាច្រើនប្រហែលជាកុមារភាពដ៏រីករាយ ​មិនខ្វល់ពីអ្វីទាំងអស់ ​មានពេលវេលាសប្បាយៗជាមួយមិត្តភក្តិ ​រស់នៅជួបជុំគ្រួសារ ​ហើយក៏គ្មានរឿងត្រូវគិតគូ ​ឈឺក្បាល និងរឿងឈឺចាប់ឡើយ  ហើយការឈឺចាប់តែម្យ៉ាងគឺប្រហែលជារបួសនៃការដួលតែប៉ុណ្ណោះ។ តែនៅពេលដែលមនុស្សយលងកាន់តែរីកចម្រើនលូតលាស់ធំធាត់ បន្ទុកក៏កាន់តែច្រើន ​ការទទួលខុសត្រូវក៏កាន់តែធំ ​មានរឿងជាច្រើនដែលត្រូវគិត ​ហើយបញ្ហាជាច្រើនប្រហែលជាបានកើតឡើងចំពោះអ្នក  ឱ្យអ្នករៀនប្រឈមមុខ ​ដោះស្រាយ និងទទួលស្គាល់ការពិតនេះហើយជីវិត ​ដែលរឿងទាំងនេះមិនថាអ្នកមាន ​អ្នកក្រ ​ឬឋានៈអ្វី គឺសុទ្ធតែជួបប្រទះទាំងអស់មិនអាចចៀសផុតបាននោះទេ។ ទាំងនេះហើយជាហេតុផលដែលមានមនុស្សជាច្រើនតែងតែនឹករលឹកអតីតកាល កាលវ័យកុមាររបស់ខ្លួន ​ដែលឈឺបំផុតត្រឹមតែការដួល ​តែមនុស្សធំឈឺបំផុតវាប្រាកដជាគ្មាននោះទេ ​តែឈឺច្រើនយ៉ាងទៅវិញទេដែលធ្វើឱ្យមនុស្សចង់វិលទៅអតីតកាលវិញ៕

Cover HIli
សង្គម

ទំនើបណាស់! លោកធំ​ម្នាក់ ជួល Helicopter ​ដឹក​សំបក​កង់ឡានតែ២​គ្រាប់ ពី​ភ្នំពេញ​​ ទៅស្ទឹងត្រែង ​ក្នុងតម្លៃ ៦​ពាន់​ដុល្លារអាមេរិក!

កិច្ចការងារសំខាន់ ​អ្នកណាក៏តែងតែមានដែរ​តែការសំខាន់ចាំបាច់ខ្លះប្រហែលជាទាក់ទងនឹងអាយុជីវិត ​ទាក់ទងនឹងការងារធំជាដើមដែលត្រូវតែធ្វើឱ្យបានលឿន រហ័សជាទីបំផុត។ យ៉ាងណាមិញ ថ្មីៗនេះអ្នកធំម្នាក់ដែលមានឋានៈធំដែរនៅក្នុងសង្គម ​ត្រូវបានគេដឹងថាមានកិច្ចការសំខាន់ខ្លាំង រហូតត្រូវជួល Helicopter ​ដឹក​សំបក​កង់ឡានតែ២​គ្រាប់ ពី​ភ្នំពេញ​​ ទៅស្ទឹងត្រែង ​ក្នុងតម្លៃ ៦​ពាន់​ដុល្លារអាមេរិកឯណោះ ​ដើម្បីអាចធ្វើដំណើរបំពេញការងារបន្តទោទៀតទៅកាន់សៀមរាប ​ដែលជារឿងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Sokhan May ក៏បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ខ​មិន​ថា៖​ «​របស់​ឯកឧត្ដម​បង គាត់​ប្រញាប់​ឡើងទៅ​សៀមរាប តម្លៃ​ ពី​ PP ​មក​ស្ទឹងត្រែង ​6000$ កង់​ពីរ​នោះ​តម្លៃ​1300$»​ ។ នេះអាចបង្ហាញដែរថា ​គ្រាន់តែចំណាយលុយដឹកទៅនោះក៏អស់មិនស្ទើរដែរ៕