កុំរស់ដើម្បីតែផ្គាប់ផ្គន់អ្នកដទៃ! មេរៀនដ៏មានតម្លៃទាំង១៥ចំណុច ដែលស្រីៗគួរតែអានឱ្យបានយល់កាន់តែច្បាស់

5
ការផ្សាយពាណិជ្ជកម្ម

មានពេលជាច្រើនព្រោះតែចង់បានសុខ ក៏សុខចិត្តរើសយកការទ្រាំនៅស្ងៀម ស្របតាមអ្នកផ្សេង ខ្លួនឯងសុខចិត្តរងទុក្ខដើម្បីផ្គាប់ផ្គន់គេ។​ តើនោះពិតជាអ្វីដែលយើងចង់បានពិតប្រាកដមែនទេ?

[ឆាកជីវិតរបស់យើង គឺមិនត្រូវរស់ដើម្បីតែផ្គាប់ផ្គន់គេនោះទេ គឺដើម្បីធ្វើល្អ និងផ្តល់សេចក្តីសុខឱ្យខ្លួនឯង!]

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី ក្រោយពេលរៀបការហើយ គឺលះបង់ក្តីស្រឡាញ់ទាំងអស់ឱ្យទៅស្វាមី កូន និងគ្រួសារ ហើយភ្លេចថាត្រូវស្រឡាញ់ខ្លួនឯងដោយរបៀបណា?

មនុស្សស្រីដែលមិនចេះស្រឡាញ់ខ្លួនឯង គឺមានវត្តមានរបស់ខ្លួនឯងទាបបំផុត ហើយតែងតែព្យាយាមចង់បានការស្រឡាញ់ថ្នាក់ថ្នមពីប្តីរបស់ខ្លួនច្រើនបំផុត។

ការផ្សាយពាណិជ្ជកម្ម

តាមពិតទៅគឺយើងត្រូវរៀនចេះស្រឡាញ់ខ្លួនឯងឱ្យច្រើនៗជាមុនសិន ទើបយើងមានលទ្ធភាពទៅស្រឡាញ់អ្នកដទៃ និងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃមកវិញ។

3adc0b5544f1f251fbf96f35f62c1f0a

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី រៀនចេះធ្វើល្អដាក់ខ្លួនឯងបន្តិចទៅ……!

陶晶莹 : ” មិនថាអ្នកឋិតនៅក្នុងវ័យណា គួរតែអានពាក្យ១៥ឃ្លាននេះសិន ! “

ការផ្សាយពាណិជ្ជកម្ម

១. បោះបង់រាល់ក្តីស្រម៉ៃដែលមិនមែនជាការពិតចោល ហើយរស់នៅតាមជីវិតជាក់ស្តែង

រស់ដើម្បីយើងខ្លួនឯង រស់ដើម្បីសាច់ញាតិយើង កុំរស់ដើម្បីមនុស្សប្រុសដែលយើងស្រឡាញ់ ពីព្រោះមនុស្សប្រុសដែលយើងស្រឡាញ់មិនប្រាកដថាគេស្រឡាញ់យើងវិញនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើរស់ដើម្បីតែស្នេហា រស់ដើម្បីតែគេម្នាក់ ជីវិតនេះវាពិតជាអន់ពេកហើយ រស់ទាំងគ្មានកិត្តិយស និងតម្លៃរបស់ខ្លួនឯងទៅវិញ។

កុំសង្ឃឹមទៅលើមនុស្សប្រុសជាខ្នងបង្អែបរបស់យើង គេមិនមែនជាព្រះទេ ទោះជាអាចផ្តល់ឱ្យអ្នកបានពេលនេះ ក៏មិនអាចផ្តល់ឱ្យគ្រប់យ៉ាងនូវអ្វីដែលអ្នកចង់បាននោះដែរ។ នៅពេលដែលគេចាកចេញ គេនឹងប្រមូលអស់អ្វីៗគ្រប់យ៉ាងដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

3f2150690f633549d87f6b2174c0d685

២. ជូតភ្នែកខ្លួនឯងឱ្យភ្លឺច្បាស់ ហើយមើលឱ្យដឹងថាពិភពលោកនេះវាមិនបរិសុទ្ធស្រស់ស្អាតប៉ុន្មានទេ

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើរៀបការហើយ កុំចេះតែសម្លឹងមើល ស្រឡាញ់ប្តីគេអី។ វាគ្មានប្រយោជន៍អ្វីចំពោះខ្លួនអ្នកនោះទេ។
រឿងស្មុគស្មាញកំពុងមានស្រាប់ទៅហើយ កុំសន្សំរឿងដាក់ក្នុងខួរទៀត។

ភ្នក់ភ្លើងនៃភាពលោភលន់ចង់បានខ្លះ អ្នកគឺមិនអាចលោតចូលបានទេ។ បើភ្លាត់ជើងធ្លាក់ចូលរណ្តៅនោះហើយ វាអាចបំផ្លាញអនាគតរបស់អ្នកអស់មួយជីវិតបាន។

ការផ្សាយពាណិជ្ជកម្ម

8f7270939bc2e890fa57daf30b55a29a

៣. កុំទៅរវីរវល់ជាមួយបុរសពនេចរ_ល្បែង_ខ្មោចស្រា_ព្រាននារីសាវ៉ា

ពីព្រោះអ្នកគ្មានសមត្ថភាព គ្មានដើមទុន អាចគ្រប់គ្រងបេះដូងគាត់បានឡើយ។

៤. កុំជឿពាក្យសន្យារបស់ប្រុសៗខ្លាំងពេកអី

ទោះបីជាគាត់ហ៊ានយកមេឃមកស្បថភ្នាល់ដាក់ជីវិត ក៏សូមជឿតែបន្តិច ហើយក៏ជឿតែម្តងគត់ប៉ុណ្ណោះ។ ពាក្យសម្បថ ការសន្យារបស់មនុស្សប្រុសភាគច្រើនគឺជាពាក្យកុហក។ ប្រសិនបើគេស្រឡាញ់អ្នកពិត អ្វីដែលគេបានសន្យា គេប្រាកដជាព្យាយាមធ្វើវាឱ្យក្លាយជាការពិតមិនខានឡើយ។ មិនមែនចេះតែឱ្យអ្នកនៅរង់ចាំហើយរង់ចាំទៀត រង់ចាំដោយគ្មានពេលវេលាជាក់លាក់នោះទេ។

9eb8abde1d8f2cc005d24f8b22e6dfc9

៥. ត្រូវមើលថាគាត់ជាប្រភេទមនុស្សបែបណា?

មិនត្រឹមតែមើលបុគ្គលិកលក្ខណៈ ឥរិយាបថរបស់គាត់ចំពោះសង្គមនោះទេ តែត្រូវមើលថាមិត្តភក្រ្តគាត់ជាប្រភេទមនុស្សបែបណា? គាត់ក៏ជាមនុស្សដូចនោះដែរ មិនសូវខុសគ្នាប៉ុន្មានទេ។

៦. ដាច់ខាតកុំទៅប៉ះពាល់បុរសដែលមានចរិតឆេវឆាវ ឆាប់ក្តៅ

បុរសបែបនេះអាចធ្វើឱ្យអ្នកថប់ដង្ហើមស្លាប់បាន។ គាត់អាចមើលងាយអ្នក ជេរស្តីអសុរសដាក់អ្នក វ៉ៃអ្នក ហើយនឹងអាចបោះបង់អ្នកចោលគ្មានស្តាយស្រណោះឡើយ។

129e03c5b40923329e6d03da474169aa

៧. ដាច់ខាតកុំជឿលើបុរសដែលមិនហ៊ានណែនាំអ្នកឱ្យមិត្តភក្រ្តគេបានស្គាល់

ប្រសិនបើគាត់មិនចង់ឱ្យមិត្តភក្រ្តគាត់ដឹងពីវត្តមានរបស់អ្នក បានន័យថា គាត់កំពុងមានអ្វីលាក់បាំងនឹងអ្នកហើយ ឬអ្នកគ្រាន់តែជាកង់សាកួររបស់គាត់រយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលដែលគាត់មានអ្នកថ្មី គាត់នឹងទៅបាត់ស្រមោលរកលែងឃើញហើយ។

៨. ត្រូវចាកចេញពីបុរសដែលខ្ចីលុយអ្នកចាយ

បើមិនមែនមនុស្សបោកប្រាស់ ក៏ជាជនអត់បានការដែរ។ មនុស្សប្រុសពេញលក្ខណៈម្នាក់ ប្រសិនបើមិនមានរឿងធ្ងន់ធ្ងរខ្លាំង គឺគេដាច់ខាតមិនសុំខ្ចីលុយពីសង្សារនោះទេ។

213c2d7b34d190c7546954e06fe04cbd

៩. ត្រូវចាកចេញពីបុរសដែលមិនហ៊ានចំណាយលុយលើអ្នក

មនុស្សដែលមិនហ៊ានចំណាយលុយលើអ្នក កុំសង្ឃឹមរំពឹងថាថ្ងៃក្រោយរៀបការហើយគេឱ្យអ្នកកាន់លុយ ឱ្យចាយលុយរបស់គេស្រួលៗនោះ គេមើលលុយគេសំខាន់ខ្លាំងណាស់។

មនុស្សប្រុសដែលមានចិត្តចង្អៀតចង្អល់ ប្រកាន់ខ្លាំង ដឹងតែពីចូល គឺវាគួរឱ្យខ្លាចខ្លាំងណាស់។ រស់នៅជាមួយមនុស្សបែបនេះប្រាកដជាគ្មានថ្ងៃបានសុខនោះទេ។

១០. មនុស្សប្រុសដែលសូម្បីទាក់ទង callរកអ្នកក៏ខ្ជិលដែរនោះ ក៏មិនគួរទៅរកគេទៀតដែរ

មិនថាគេមានលេសបែបណា គឺសុទ្ធតែអាចបញ្ជាក់បានថាគេមិនយកចិត្តទុកដាក់ចំពោះអ្នកដូចដែលអ្នកគិតនោះទេ។​ បុរសដែលស្រឡាញ់អ្នកគឺគេខ្វល់ពីអ្នក ចង់ដឹងពីអ្នក ចង់នៅក្បែរអ្នក ប្រសិនបើគេធ្វើមិនបាន នោះបានន័យថា គេមិនស្រឡាញ់អ្នក ឬយ៉ាងហោចណាស់ក៏គេមិនសូវស្រឡាញ់អ្នកខ្លាំងប៉ុន្មានដែរ។

Afa8bf4d28b3f7c3113efc63e919ffb2

១១. សូមកុំធ្វើការដាក់លក្ខខណ្ឌចំពោះស្នេហារបស់អ្នក

ជីវិតអាពាហ៍ពិពាហ៍គឺស្មើគ្នា មិនអាចនិយាយថាព្រោះតែអ្នកណាចិញ្ចឹមអ្នកណា ក៏ឱ្យគេធ្វើអីស្រេចតែចិត្តនោះទេ យ៉ាងហោចណាស់ក៏ត្រូវមានកិត្តិយស និងសេចក្តីថ្លៃថ្នូរទទួលបាននូវការគោរពរៀងខ្លួនដែរ។

១២. កុំស្រឡាញ់បុរសដែលមានចិត្តគំនិតមិនល្អ

ពួកគេមើលទៅដូចជាឆ្លាតណាស់ ប៉ុន្តែបើឆ្លាតហួសកម្រិតខ្លាំងពេក គេហៅថាមនុស្សមានល្បិចកល។
មនុស្សប្រុសដែលមានល្បិច អ្នកណាក៏គេមិនលើកលែងដែរ។ បោកប្រាស់គេបានគ្រប់គ្នារួមទាំងមនុស្សដេករួមគ្រែក៏មិនលើកលែងដែរ។

C6307ed0e9e930f2c8019ed4f494459d

១៣. កុំស្រឡាញ់មនុស្សប្រុសដូចសត្វបាឡាំងកាស

ភាពលោភលន់របស់គេគឺមិនអាចបំពេញឱ្យពេញបានទេ បើអ្នកមិនមែនជាសេដ្ឋីនីទេ គឺមិនអាចចិញ្ចឹមគេរស់បានឡើយ យកល្អទុកឱ្យគេផ្សេងចិញ្ចឹមទៅចុះ។

១៤. ប្រសិនបើត្រូវបានបុរសម្នាក់បោកប្រាស់ធ្វើបាបចិត្ត ក៏កុំសង្ស័យតិះដៀលជេរស្តីថាប្រុសក្នុងលោកសុទ្ធតែដូចគ្នា

ប្រុសក្នុងលោកមិនដូចគ្នាទេ ប្រុសគេល្អនៅមានច្រើនណាស់។ អ្នកត្រូវបានគេធ្វើឱ្យឈឺចាប់គឺអ្នកមិនចេះមើលមនុស្ស ក៏មិនត្រូវអស់សង្ឃឹមពេកដែរ ប្រហែលជាអ្នកបន្ទាប់គឺជាគូរបស់អ្នកពិតប្រាកដ។

Dde6ab93cf557c810239d7ea4f566f04

១៥. ត្រូវចាំថាមនុស្សប្រុសមិនអាចល្អដូចដែលអ្នកគិតចង់បាននោះទេ

អាចជាស្នេហ៍ពិត តែក៏មិនត្រូវស្រឡាញ់ងប់ពេកដែរ នៅក្នុងរឿងស្នេហាត្រូវចេះរក្សាចន្លោះ ទុកផ្លូវបកក្រោយផង ទើបមិនធ្វើឱ្យបេះដូងរបួសខ្លាំង។ ត្រូវចេះការពារខ្លួនឯង កុំឱ្យបង់ទាំងចិត្តបង់ទាំងប្រាណ ហើយបង់ទាំងទ្រព្យទៀត វាមិនសមតម្លៃនោះទេ៕

E3556d2b856c71e704c824d83c3b9098

ប្រភព ៖ 陶晶莹
បកប្រែ កែសម្រួលដោយ ៖ សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម