ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

រឿងចម្លែកៗទាំង ៥ យ៉ាងនៃតំបន់ត្រីកោណប៊ឺមូដា ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់រកឃើញ

ពិភពលោក ៖ បើយើងនិយាយពីអាថ៍កំបាំងពិភពលោកដែលចំលែកៗ ដែលសូម្បីតែវិទ្យាសាស្ត្រមិនទាន់មានការបកស្រាយច្បាស់លាស់នោះ ច្បាស់ណាស់ ប្រាកដជាតំបន់ត្រីកោះ ប៊ឺមូដា(Bermuda) ជាប់ចំណាត់ថ្នាក់កំពូល ក៏ព្រោះតែតែកន្លែងនោះ មានរឿងរ៉ាវអាថ៌កំបាំង ក៏ដូចជាអបិយជំនឿជាច្រើន ដែលមិនអាចបកស្រាយបាន។ យ៉ាងហោចណាស់ កាលពីសង្គ្រាមលោក មានយន្តហោះរបស់អាមេរិកជាង៧០គ្រឿង មនុស្សជាង៥០០០នាក់ កប៉ាលជាង១០០០គ្រឿង បានបាត់ខ្លួនក្រោយពេលឆ្លងកាត់តំបន់តំបន់ត្រីកោណប៊ឺមូដា យ៉ាងអាថ៍កំបាំងនិងគ្មានមូលហេតុ ដែលសូម្បីបំណែកផ្សេងៗក៏រកមិនឃើញសូម្បីតែបន្តិច។ ខាងក្រោមនេះជាទ្រឹស្តីដែលទាក់ទងនឹងអាថ៍កំបាំងតំបន់ត្រីកោណប៊ឺមូដា ៖ ១.មានមនុស្សភពផ្កាយ ដោយហេតុថា មានពាក្យចចាមអារ៉ាមជាច្រើន ដោយមានមនុស្សជាច្រើនបានធ្វើការឆ្លងកាត់តំបន់នោះគឺបានឃើញថាសហោះដ៏ធំមួយបានហោះចេញពីតំបន់នោះ ឯអ្នកខ្លះទៀតបានឃើញដុំភ្លើងដូចមនុស្សភពផ្កាយបានធ្វើការហោះនៅតំបន់នោះផ្ទាល់តែម្តង។ឯអ្នកខ្លះទៀតនិយាយថាតំបន់ត្រីកោណប៊ឺមូដា គឺជាផ្លូវទៅកាន់ភពមួយផ្សេងៗ ដែលមនុស្សភពផ្កាយ បានសាងសង់ឡើង។ ២.មានមនុស្សអាត្លង់ទិចរស់នៅក្រោមបាតសមុទ្រ តំបន់ត្រីកោណប៊ឺមូដាគឺជារឿងព្រេងដ៏ល្បីល្បាញនៅក្នុងសតវត្សទី២០ដែលទាក់ទងនឹងប្រជាជនអាត្លង់ទិចដែលរស់នៅក្រោមបាតសមុទ្រតែម្តង។គួរបញ្ជាក់ផងដែរតំបន់ត្រីកោណប៊ឺមូដាមានទីតាំងស្ថិតនៅភាគខាងលិច…

5
សម្រង់

គ្រាន់តែរបស់ប្រើប្រាស់បែបហ្នឹងសោះ តែកុំមើលតម្លៃ ថ្លៃឡើងមហាសាល!

ជាការពិតណាស់ គឺមានរបស់របរប្រើប្រាស់មួយចំនួន តាមពិតវាជារបស់របរដ៏សាមញ្ញ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ តែក៏មានការផលិតឡើងយ៉ាងពិសេសសម្រាប់ក្រុមអ្នកមាន ឬមហាសេដ្ឋីប្រើប្រាស់ ដែលមានតម្លៃថ្លៃមហាសាល ដែលយើងនឹកស្មានមិនដល់ថា គ្រាន់តែរបស់អ៊ីចឹងសោះ ក៏ចាំបាច់អីធ្វើថ្លៃៗអីបែបហ្នឹង? ដូច្នេះខាងក្រោមនេះ គឺជាការបើកបង្ហាញពីបញ្ជីនៃរបស់ដែលថ្លៃកំពូល មានចំនួន១៤ប្រភេទ! ១. ថ្នាំដុសធ្មេញ TheOdent មាន​តម្លៃដល់ទៅ ៩៩,៩៩ ដុល្លារ វាហាក់ដូចជាមិនមានអ្វីប្លែកពីថ្នាំដុសធ្មេញជីអង្កាមធម្មតាទេ ប៉ុន្តែ ថ្នាំដុសធ្មេញ TheOdent មាន​តម្លៃរហូតដល់ ៩៩,៩៩ ដុល្លារ វាត្រូវបានបង្កើតនូវថ្នាំដុសធ្មេញដែលមានសមាសធាតុដែលមានប៉ាតង់ពិសេសមួយដែលមានឈ្មោះថា រ៉ានីន បន្ទាប់ពីប្រើលើកដំបូងវាពង្រឹង និងការពារធ្មេញពេញមួយថ្ងៃ។ ២. កៅអីបង្គន់…

Horror Movie Girls
សង្គម

ដឹងអត់?ថាក្រោយពីអ្នកមើលរឿងខ្មោច រាងកាយរបស់អ្នកនឹងប្រែជាបែបណា?

បរទេស ៖ យុរវ័យសម័យនេះក្រៅពីនិយមទស្សនាកុនមិនថាក្រៅរឺក្នុងស្រុកសុទ្ធតែមានចំណង់ចំណូលចិត្តខុសៗគ្នា។អ្នកខ្លះនិយមទស្សនាកុនបែបស្នេហា អ្នកខ្លះក៏និយមកុនបែបកំប្លែង ហើយអ្នកខ្លះក៏ចូលចិត្តទស្សនាកុនបែបរន្ធត់ ។ តើអ្នកដឹងទេថា ទស្សនាកុនទាំងអស់នោះ លោកអ្នកសុទ្ធសឹងតែទទួលបានអារម្មណ៍ផ្សេងៗគ្នា ។តួយ៉ាងថ្ងៃនេះ យើងមកស្វែងពីការទស្សនាកុនបែបរន្ធ.ត់ ថាតើក្រោយពីទស្សនាកុនប្រភេទនេះតើរាងកាយអ្នកនឹងមានរឿងអ្វីកើតឡើង ៖ 1.ខួរក្បាលរបស់អ្នកចាប់ផ្តើមធ្វើការរួមគ្នា មានផ្នែកពីរនៃខួរក្បាលដែលពាក់ព័ន្ធនឹងប្រតិកម្មរបស់យើងចំពោះអ្វីមួយ ដូចជាការភ័យខ្លាច” ។ រំញោចការភ័យខ្លាច – ជំរុញ Cortex prefrontal ដែលទទួលខុសត្រូវចំពោះមុខងារនៃការយល់ដឹងខ្ពស់និងប្រព័ន្ធអវយវៈដែលជាកន្លែងដែលអ្នកមាន អេមីឌីដា ជាផ្នែកមួយ ដែលអ្នកជួបរឿងគួរឱ្យភ័យខ្លាច។ ប្រព័ន្ធទាំងពីរនេះធ្វើការរួមគ្នាដើម្បីបង្ហាញថាអ្នកពិតជាគួរខ្លាចប៉ុណ្ណាហើយជួយអ្នកឱ្យខុសគ្នា។ ទោះយ៉ាងណាការមើលខ្សែភាពយន្តព្រឺព្រួចពិតជាអាចធ្វើឱ្យចិត្តអ្នកស្ងប់។ លោកហ្គ្រេជស៊ីស៊ីហ្គេយសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pittsburgh ដែលបានតាមដានការឆ្លើយតបខាងសរីរវិទ្យាទៅផ្ទះដែលមានខ្មោចលងក្នុងអំឡុងពេលសិក្សាថ្មីៗនេះ។ ការស្រាវជ្រាវក្នុងផ្ទះលងរបស់យើងបង្ហាញថាមនុស្សអាចបិទខួរក្បាលគិតច្រើនហើយអាចមាននៅក្នុងស្ថានភាពបច្ចុប្បន្នប៉ុន្តែមិនមានការវិភាគខ្ពស់ទាំងអំឡុងពេលនិងមួយម៉ោងក្រោយមកហើយខ្សែភាពយន្តព្រឺព្រួចក៏មានឥទ្ធិពលដូចគ្នា។…

5
សង្គម

ហេតុអ្វីៗជីវិតមនុស្សស្រី ត្រូវទ្រាំជាមួយនឹងស្វាមីដែលមិនចុះសម្រុងនឹងគ្នា?

ជាសំណួរដែលចោទសួរទៅកាន់មនុស្សស្រី ” ហេតុអ្វី ត្រូវទ្រាំរងកម្ម រស់នៅជាមួយប្ដីដែលមិនអាចផ្ដល់ក្ដីសុខឱ្យជីវិតខ្លួនឯងបាន? “ ៩០%នៃមនុស្សស្រី តែងតែទ្រាំឈឺចាប់ទាំងកាយ និងចិត្ត ក្នុងការរស់នៅជាមួយគ្រួសារមួយ ដែលមានប្ដីខ្វះទំនួលខុសត្រូវ ប្ដីដែលមិនដែលគិត ឱ្យតម្លៃនាង ប្ដីដែលគិតតែរឿងស៊ីផឹក ស្រីស្រា ល្បែង ដើរលេងអាវ៉ាសែ ប្ដីដែលតាមតែគ្រួសារខាងគេ ប្ដីអាត្មានិយម -ល-។ មុនរៀបការជាមួយគ្នា មិនមែនមិនដឹងទេថា គេជាមនុស្សបែបណា ចរិតគេយ៉ាងណា កាយវិការ ការនិយាយស្ដីបែបណា តែមនុស្សស្រី នៅតែសម្រេចចិត្តរៀបការនឹងមនុស្សប្រុសម្នាក់នោះទៀត ក្រោមហេតុផលមួយឃ្លាថា ” ក្រែងការហើយគេនឹងកែ “…

5
ទស្សនៈ

បើចង់ឱ្យប្រពន្ធក្លាយជាទេពអប្សរ ឬក៏ជាបិសាច គឺស្ថិតលើអ្នកដែលជាប្ដីហ្នឹងហើយ

មិត្តម្នាក់តែងយល់ថា ប្រពន្ធរបស់ខ្លួនកាន់តែអាត្មានិយម ចរិតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆេវឆៅទៅៗ ពួកគេទាំងពីរនាក់ចាប់ផ្តើមឈ្លោះគ្នាគ្មានលស់ថ្ងៃ។ បុរសនោះក៏លួចទៅមានស្រីក្រៅ ក្រោយមកគេទាំងពីរនាក់ក៏លែងលះគ្នា។ ដោយសារតែមិនមានកូនគេទាំងពីរអាចរកដៃគូថ្មីបានយ៉ាងងាយ។ បុរសនោះយកស្រីកំណាន់មកធ្វើជាប្រពន្ធខ្លួនម្តង ប៉ុន្តែរៀបការមិនបានប៉ុន្មានផង ក៏ចាប់ផ្តើមមានបញ្ហាជាមួយប្រពន្ធក្រោយទៀត នាងប្រែជាមិនផ្អែមល្ហែមដូចមុន ស្ថានភាពក្នុងផ្ទះចាប់ផ្តើមមានបញ្ហាដូចប្រពន្ធមុនអ៊ីចឹង! នៅមិននៅក៏ឈ្លោះគ្នា ប្រពន្ធក្រោយចាប់ផ្តើមមិនធ្វើការងារផ្ទះ បុរសនោះយល់ថាខ្លួនឯងមានវាសនាមិនល្អ ប្រពន្ធមួយអន់ជាងមួយ គិតតែដកដង្ហើមធំរអ៊ូរទាំដាក់មិត្តភក្តិ។ ស្រាប់តែមានថ្ងៃមួយបានជួបប្តីក្រោយរបស់ប្រពន្ធមុនដោយចៃដន្យ បុរសពីរនាក់បាននិយាយគ្នា តែក្រោយផឹកស្រាបន្តិច បុរសនោះក៏ទ្រាំមិនបានសួរនាំរឿងជីវិតរៀបការរបស់ប្រពន្ធមុន។ ប្តីក្រោយគេរូបរាងសាមញ្ញ និយាយស្តីមានសុជីវធម៌ តបថា ៖ “នាងជាមនុស្សស្រីល្អម្នាក់ ចេះមើលថែយកចិត្តទុកដាក់ ការងារផ្ទះទាំងក្នុងទាំងក្រៅធ្វើបានល្អឥតខ្ចោះ ហើយស្រលាញ់ខ្ញុំ និងគោរពប៉ាម៉ាក់បងប្អូនមិត្តភក្តិខ្ញុំទាំងអស់។ នាងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ខ្ញុំ មនុស្សស្រីល្អបែបនេះពិបាករកបានណាស់…

KNONGSROK
សេដ្ឋកិច្ច

ហេតុផល​៦យ៉ាងដែលម្ហូបអាស៊ីល្អសម្រាប់អ្នក!!!

«ខ្ញុំនឹងធ្វើបបរមាន់ឲ្យអ្នក! ញ៉ាំមួយចានទៅ អ្នកនឹងមានអារម្មណ៍ល្អ!» អាហារ គឺជាថ្នាំសម្រាប់ជំងឺទាំងអស់។ ឱកាសល្អគឺ អ្នកប្រហែលជាធ្លាប់បានឮពីពាក្យទាំងនោះនៅពេលដែលអ្នកមិនស្រួលខ្លួន។ រឿងពិសេស​​មួយពីវប្បធម៌អាស៊ី គឺការញ៉ាំអាហារដែលបង្កើតនូវភាពសុខសប្បាយ។ មិនថាជនជាតិឥណ្ឌា ម៉ាឡេស៊ី ឬចិននោះទេ ម្ហូបមួយចំនួនរបស់ពួកគេ គឺល្បីល្បាញពីធាតុផ្សំដែលផ្ទុកនូវអាហារូបត្ថម្ភជាច្រើន។ ជាការពិត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជា្រវនយោបាយម្ហូបអាហារអន្តរជាតិ ជឿថា ចំណីអាហារអាស៊ីដែលភាគច្រើនប្រមូលផ្តុំនូវប្រភេទរុក្ខជាតិ ដែលជាគ្រាប់ ដូចជាគ្រាប់អង្ករ មើមដែលមានជាតិម្សៅ ដូចជាដំឡូង សណ្តែកកួរ សណ្តែកគ្រាប់ និងបន្លែផ្លែឈើដទៃមួយចំនួនទៀត សុទ្ធតែផ្តល់នូវសារធាតុការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះគឺជាទម្លាប់នៃការញ៉ាំម្ហូបអាហាររបស់អាស៊ីប្រកបដោយសុខភាពដែលអ្នកអាចអនុវត្តនៅថ្ងៃនេះ៖ ទទួលទានស៊ុបញឹកញាប់៖ សម្លភាគច្រើនដែលត្រូវបានធ្វើនៅផ្ទះរបស់ជនជាតិអាស៊ី ភាគច្រើនធ្វើពីឆ្អឹងមាន់ សាច់គោ ឬត្រី…

Thisisengineering Raeng M_NvKwSOkug Unsplash
បច្ចេកវិទ្យា

ប្រយ័ត្នស្ដាយក្រោយណា៎ប្អូនសិស្សទី ១២! មុនសម្រេចចិត្តរៀនសំណង់ស៊ីវិល គួរដឹងពីមុខវិជ្ជានេះឲ្យច្បាស់!

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល។ រយៈ​ពេល​សិក្សា​ មាន​ចាប់​ពី ៣ឆ្នាំ រហូត​ដល់​ ៥ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​វិស្វ​កម្ម​សំណង់​ស៊ីវិល ដែល​សកល​វិទ្យាល័យ​មួយ​ចំនួន​ហៅ​ថា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​។ កម្រិត​សិក្សា​ប្រភេទនេះ​ ជា​ទូ​ទៅ​មាន​បញ្ចូល​នូវ​មេរៀន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង រូប​វិទ្យា, គណិត​វិទ្យា, ការ​គ្រប់​គ្រង​គម្រោង, រចនានិង ប្រធាន​បទ​ទាក់​ទិន​នឹង​វិស្វ​កម្ម​សំណង់​ស៊ីវិល។ ពី​ដំបូង​ឡើយ​ ប្រធាន​បទ​ទាំង​នេះ​គ្រប​ដណ្តប់​​ទៅ​លើ​មុខវិជ្ជា​រាយ​រង​ដ៏ទៃ​ទៀតនៃ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិលស្ទើរ​តែ​ទាំង​អស់ ទោះ​​មិន​គ្របដណ្តប់​លើ​គ្រប់​មុខ​ក៏​ដោយ។ បន្ទាប់​មក​ទៀត ទើប​សិស្ស​អាច​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ជំនាញ​ចំនួន​មួយ ឬ​ច្រើនលើស​ពី​នេះ ក្នុង​ចំណោម​មុខ​វិជ្ជា​រាងយ​រង នៅ​ចុង​បញ្ចប់​នៃ​កម្រិត​បរិញ្ញាប័ត្រ​របស់សិស្ស​។ នៅ​ពេល​ដែល​និស្សិត​មិន​ទាន់​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​ (បរិញ្ញាប័ត្រអក្សរសាស្ត្រ​អង់​គ្លេស/បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​) នៅឡើយ​នោះ  សកល​វិទ្យាល័យ​នឹង​ផ្តល់​នូវ​លក្ខណៈ​សម្បត្តិ​កម្រិត​សិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម។ សកលវិទ្យាល័យ​ខ្លះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពាន​រង្វាន់​វិស្វ​កម្ម​សំណង់​ស៊ីវិល​សម្រាប់​សិស្ស​ដែល​បន្ត​ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ហើយ  (អនុបណ្ឌិត​អក្សរ​សាស្ត្រ​អង់​គ្លេស/អនុបណ្ឌិត​វិទ្យាសាស្ត្រ​) ដែល​អាច​អនុញ្ញាត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែល​គេ​ចាប់​អារម្មណ៍​ ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ផ្នែក​វិស្វ​កម្ម​។…

Cover Liziqi
សង្គម

ស្គាល់ទេម្ចាស់វីដេអូធ្វើម្ហូបបែបស្រុកស្រែ និងប្រើជីវិតបែបជនបទម្នាក់នេះ? ​ឃើញស្រែៗចឹងទេតែលុយក្រាស់ក្រាលគេងបាន (មានវីដេអូ)

សម្រាប់អ្នកដែលឧស្សាហ៍មើលវីដេអូធ្វើម្ហូប ​ប្រហែលជាមានមនុស្សមិនតិចអ្នកនោះទេ ​ស្គាល់ស្រីស្អាតធ្វើម្ហូបបែបស្រុកស្រែ  បោះបោចដំណាំក្បែរផ្ទះ  ច្នៃធ្វើម្ហូបឆ្ងាញ់ៗមើលទៅបែកភ្នែកមែនទែន ម្នាក់នេះ​។ បើមើលតែតាមវីដេអូ ​អ្នកប្រហែលជាគិតថានាងជាស្រីស្រុកស្រែក្រីក្រ ​តែការពិតអ្វីដែលអ្នកនឹកស្មានមិនដល់ នាងត្រូវបានគេដឹងថាជាអ្នកដែលមានទ្រព្យសម្បត្តិមួយរូបនៅក្នុងប្រទេសចិន មានឈ្មោះថា Li Ziqi ។ Li Ziqi ត្រូវបានគេដឹងថាកើតនៅក្នុងឆ្នាំ ១៩៩០ ក្នុងគ្រួសារក្រីក្រមួយនៃខេត្តស៊ីឈួនប្រទេសចិន និងរស់តែជាមយយលោកយាយ ​ដោយសារតែឪពុកម្តាយនាងបានលែងលះគ្នា និងបោះបង់នាងចោលតាំងពីនាងនៅតូចឯណោះ។ ដោយសារតែជីវភាព នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ  ទាំងមិនបានសិក្សាជ្រៅជ្រះ  Li Ziqi បានចេញមកធ្វើការនៅទីក្រុងជាមួយការងារបានត្រឹមតែកម្មករ និងអ្នកបម្រើគេប៉ុណ្ណោះជាមួយនឹងការរស់នៅលំបាកលំបិន។ តែក្រោយមក ជីវិតនាងក៏បានផ្លាស់ប្តូរនៅក្នុងឆ្នាំ…

Cover Pdei
ប្លែកៗ

ស្ដាប់សម្ដីប្រពន្ធនិយាយទៅកាន់ប្ដីដែលទើបតែស្លាប់! មេរៀនជីវិតគូសម្រាប់ប្ដីប្រពន្ធអាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវ (មានវីដេអូ)

ជីវិតប្តីប្រពន្ធ ​អាចនិយាយបានជាជីវិតដែលមានរូបពីរជីវិត១ ​គឺជាដៃគូជីវិតដែលយឹតយោងគ្នា ​រួមសុខទុក្ខនឹងគ្នា ​ឆ្លងកាត់ការលំបាក ​ពុះពារឆ្លងឧបសគ្គ និងកាន់ដៃគ្នាឆ្ពោះទៅសាងអនាគតឱ្យមានសុភមង្គលរួមគ្នា។ យ៉ាងណាមិញជីវិតប្តីប្រពន្ធតែមានការឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើន និងឆ្លងកាត់ពេលវេលាមានក្តីសុខក្តីទុក្ខជាច្រើន ពោលគេជាមនុស្សជិតស្និទ្ធបំផុតមួយរបស់អ្នកដែលជាដៃគូជីវិតរស់នៅជាមួយគ្នា ដែលការ​រស់នៅតែងតែមានការប៉ះទង្គិចបន្តិចបន្តួចដូចចានក្នុងរាវជាចរឿងធម្មតា  តែយើងត្រូវទទួលស្គាល់ថាម្នាក់នេះហើយជាមនុស្សដែលបានកំដរយើងស្ទើរតែពេញមួយជីវិត។ ហេតុនេះហើយ បានជាវីដេអូមួយបានបង្ហាញពីជីវិតប្តីប្រពន្ធដ៏ក្តុកក្ក្តួលមួយគូ ​ ហើយសម្ដីប្រពន្ធក្រោយពេលប្ដីទើបតែស្លាប់ថ្មីៗធ្វើឱ្យវីដេអូនេះល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម។ ដោយវីដេអូនេះ​ ជាការអប់រំសម្រាប់ប្រុសៗគួរតែពិនិត្យមើលថា ទំនាក់ទំនងជីវិតប្ដីប្រពន្ធខ្លួនយ៉ាងណាដែរ ជាពិសេសអ្នកដែលរើសប្រពន្ធខ្លាំង។ សម្រាប់អ្នក single គួរតែមើលទុកដែរ ដើម្បីជាមេរៀន។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ វីដេអូនេះបកប្រែដោយ ឌីយ៉ា ប្រភពវីដេអូ៖ www.thinkfamily.sg

Cover Newwwww
ដើរកម្សាន្ត

កន្លែងកំសាន្តបោះបង់ចោល ៤កន្លែង ដែលមានប្រវត្តិដ៏គួរឱ្យខ្លាចបំផុតនៅលើពិភពលោក

បរទេស ៖ កន្លែងកំសាន្តនានានៅជុំវិញពិភពលោក ត្រូវបានចាត់ទុកជាកន្លែងដែលទាក់ទាញ់ភ្ញៀវជាតិនិងអន្តរជាតិ អាស្រ័យលើកន្លែងនោះមានឧបករណ៍កំសាន្តច្រើននិងសប្បាយប៉ុនណា។ ប៉ុន្តែចុះបើទីកន្លែងកំសាន្តទាំងអស់នោះត្រូវបានបិទទ្វារ រឺត្រូវបានគេបោះបង់ចោល តើអ្នកទាំងអស់គ្នាដឹងទេថា មូលហេតុអ្វីដែលបណ្តាលអោយទីកន្លែងទាំងអស់នោះត្រូវបានបិទទ្វាររឺដោយសារតែកន្លែងនោះធ្លាប់មានឧប្បវេហេតុផ្សេងៗ ។ ខាងក្រោមនេះជាកន្លែងកំសាន្តបោះបង់ចោល4កន្លែង ដែលមានប្រវត្តិដ៏គួរអោយខ្លាចបំផុតនៅលើពិភពលោក ៖ ១. Okpo Land មានទីតាំងស្ថិតនៅលើកោះ Geoje ដ៏តូចរបស់ប្រទេសកូរ៉េខាងត្បូងឧទ្យាននេះមានការបង្កើតនូវខ្សែភាពយន្តភ័យ.រន្ធត់។ ការទាក់ទាញដ៏សំខាន់បំផុតមួយរបស់ឧទ្យានគឺរទេះកាំភ្លើងដែលមានក្បាលទា។ វាត្រូវបានគេដឹងថាបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ម្នាក់នៅចុងទសវត្សឆ្នាំ ១៩៩០ ដែលមិនបានទទួលសំណងឬការសុំទោសហើយការជិះនៅតែបន្តដំណើរការ។ បន្ទាប់មកនៅឆ្នាំ ១៩៩៩ រទេះមួយបានក្រឡាប់និងក្រឡាប់ក្នុងល្បឿនយ៉ាងលឿនហើយក្មេងស្រីវ័យក្មេងម្នាក់បានបាត់បង់.ជីវិតយ៉ាងអាណោចអាធ័ម។ ម្ចាស់ឧទ្យាននេះបានបាត់ខ្លួនភ្លាមៗ ហើយមិនដែលត្រូវបានគេដឹងដំណឹងពីលោកទៀតឡើយ។ ក្រោយមកសួនកម្សាន្ត​ អូអូប៉ូឡៃត្រូវបានបិទ។ ២. JoyLand…

WP Header Image Size 1024x536 02
ទស្សនៈ

កុំសូវញៀននឹងហ្គេមខ្លាំងពេក បើអ្នកមិនចង់អោយសុខភាពរបស់អ្នកក្លាយជាបែបនេះ

ចំណេះដឹងទូទៅ ៖ ហ្គេមនៃល្បែងកំសាន្តមានច្រើនប្រភេទដូចជានៅលើកំព្យូទ័រ ទូរសព្ទ័ដៃនិងតាមកន្លែងនានា។ ការលេងហ្គេមក៏ជួយសម្រួលអារម្មណ៍អ្នកអោយបាត់ភាពតានតឹង បាត់Stressក៏ដូចជាបំបាត់ភាពអផ្សុកពេលសម្រាកពីការសិក្សានិងការងារហត់នឿយផ្សេងៗ។ គួបផ្សំនិងអត្ថប្រយោជន៍ទាំងអស់នោះ ហ្គេមក៏ធ្វើអោយប៉ះពាល់សាពាង្គកាយអ្នកបានផងដែរ ប្រសិនអ្នកងុបងល់អាចនិយាយបានថាញៀននិងហ្គេមខ្លាំងពេក។ខាងក្រោមជាផលប៉ះពាល់មួយចំនួនទៅលើសុខភាពអ្នក បើសិនអ្នកញៀននិងលេងហ្គេមខ្លាំងពេក ៖ 1.ស្គម ការដែលអ្នកញៀននិងលេងហ្គេមខ្លាំងពេក រហូតដល់ភ្លេចបាយភ្លេចទឹក ធ្វើអោយប៉ះពាល់និងសរីរាង្គរបស់អ្នកចុះទ្រុតទ្រម ដែលអាចបណ្តាលអោយរូបរាងរបស់អ្នកមានការប្រែប្រួលក៏ដូចជា អាចងាយនឹងមានជំងឺផ្សេងៗ ។2.ប៉ះពាល់ប្រពន្ធ័ប្រសាទ យ៉ាងហោចណាស់ សម្រាប់អ្នកដែលញៀនហ្គេមប្រាកដជាត្រូវការប្រើខួរក្បាលគិតច្រើនទៅលើវា ដែលការគិតទាំងអស់នោះអាចធ្វើអោយប៉ះពាល់ប្រពន្ធ័ប្រសាទ ដោយសារតែអ្នកផ្តោតខ្លាំងពេក ហើយអាចឈានដល់ការកើតអារម្មណ៍មួលម៉ៅ និងឈឺក្បាលវិលមុខផ្សេងៗពេលដែលអ្នកសម្រាកឈប់លេងវា ។ 3.បញ្ហាភ្នែក អ្វីដែលធ្វើឱ្យប៉ះពាល់អ្នកញៀនហ្គេមខ្លាំងនោះគឺម្ញូបភ្នែកដោយសារតែការក្រឡេកមើលអេក្រង់កុំព្យូទ័រនិងទូរសព្ទ័ដៃដោយមិនមានពាក់វែនតាការពារភ្នែកអស់រយៈពេលជាច្រើនម៉ោងនៅចុងក្រោយអាចធ្វើអោយខូចដល់ភ្នែករបស់អ្នក។ ក្នុងនោះបើភ្នែកអ្នកកំពុងម្ញូបទៀតនោះ ស្របពេលដែលអ្នកលេងហ្គេមលើស8ម៉ោងក្នុងថ្ងៃអាចបណ្តាលអោយភ្នែករបស់អ្នក ឡើងដឺក្រេរហូតឈានដល់ការខូចភ្នែកយ៉ាងឆាប់រហ័ស។

Cover Jail
ប្លែកៗ

ទំនើបមែនគុកគេ ! សេរីភាព និងមានជីវិតរស់នៅប្រណីតខ្លាំង រហូតមានអ្នកលាន់មាត់ថាចង់ជាប់គុកដែរ

Halden ​គឺជាឈ្មោះគុកមួយនៅក្នុងប្រទេស ​Norway  ដែលគេឱ្យឈ្មោះថាជាគុកប្រណីត  ជាគុកដែលមានសិទ្ធសេរីភាព​ និងជាគុកដែលគួរឱ្យចង់រស់នៅខ្លាំងបំផុតនៅក្នុងពិភពលោក។ ដោយគុក ​Halden  មួយនេះ​បានសាងសង់ឡើងនៅក្នុងឆ្នាំ ២០១០ ដោយផ្តោតលើការស្តារនីតិសម្បទា។  ការរចនាកន្លែងរស់នៅក្នុងពន្ធនាគារ មិនខុសពីការរស់នៅក្នុងជីវិតនៅខាងក្រៅទេ ដោយអ្នកទោស ​អាចមានសកម្មភាពផ្សេងទៀតដើរហើរសេរី ​ដូចជាអាចលេងកីឡា លេងតន្ត្រី អាចចម្អិលម្ហូបដោយខ្លួនឯង មានហាងលក់ទំនិញ មានការកម្សាន្តនានា ​ដោយអ្នកទោស និងបុគ្គលិកថែមទាំងមានទំនាក់ទំនងល្អ ព្រមទាំងគ្មានអាវុធផ្សេងៗ ​ឬការការពារណាមួយឡើយ។ Halden ត្រូវបានគេកោតសរសើរថា ​ជាគុកដែលគោរពសិទ្ធមនុស្ស និងមានភាពមនុស្សធម៌ តែយ៉ាងណាក៏មានការរិះគន់ជាច្រើនថា ​ជាគុកដែលមានលក្ខណៈសេរីពេក ​ធ្វើឱ្យអ្នកទោសមិនយល់ពីការលំបាក ​ហើយអាចនឹងប្រព្រឹត្តិបទល្មើសផ្សេងៗមិនរៀងចាលពេលដែលមានសេរីភាពចេញពីគុក៕…