ហេតុផល​៦យ៉ាងដែលម្ហូបអាស៊ីល្អសម្រាប់អ្នក!!!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

«ខ្ញុំនឹងធ្វើបបរមាន់ឲ្យអ្នក! ញ៉ាំមួយចានទៅ អ្នកនឹងមានអារម្មណ៍ល្អ!»

អាហារ គឺជាថ្នាំសម្រាប់ជំងឺទាំងអស់។ ឱកាសល្អគឺ អ្នកប្រហែលជាធ្លាប់បានឮពីពាក្យទាំងនោះនៅពេលដែលអ្នកមិនស្រួលខ្លួន។ រឿងពិសេស​​មួយពីវប្បធម៌អាស៊ី គឺការញ៉ាំអាហារដែលបង្កើតនូវភាពសុខសប្បាយ។

ការផ្សាយពាណិជ្ជកម្ម

មិនថាជនជាតិឥណ្ឌា ម៉ាឡេស៊ី ឬចិននោះទេ ម្ហូបមួយចំនួនរបស់ពួកគេ គឺល្បីល្បាញពីធាតុផ្សំដែលផ្ទុកនូវអាហារូបត្ថម្ភជាច្រើន។
ជាការពិត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជា្រវនយោបាយម្ហូបអាហារអន្តរជាតិ ជឿថា ចំណីអាហារអាស៊ីដែលភាគច្រើនប្រមូលផ្តុំនូវប្រភេទរុក្ខជាតិ ដែលជាគ្រាប់ ដូចជាគ្រាប់អង្ករ មើមដែលមានជាតិម្សៅ ដូចជាដំឡូង សណ្តែកកួរ សណ្តែកគ្រាប់ និងបន្លែផ្លែឈើដទៃមួយចំនួនទៀត សុទ្ធតែផ្តល់នូវសារធាតុការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរជាច្រើន។

ខាងក្រោមនេះគឺជាទម្លាប់នៃការញ៉ាំម្ហូបអាហាររបស់អាស៊ីប្រកបដោយសុខភាពដែលអ្នកអាចអនុវត្តនៅថ្ងៃនេះ៖

ការផ្សាយពាណិជ្ជកម្ម
Healthy Asian 03 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទទួលទានស៊ុបញឹកញាប់៖ សម្លភាគច្រើនដែលត្រូវបានធ្វើនៅផ្ទះរបស់ជនជាតិអាស៊ី ភាគច្រើនធ្វើពីឆ្អឹងមាន់ សាច់គោ ឬត្រី លាយជាមួយនឹងបន្លែផ្សេងៗ មិនថាជាប្រភេទស្លឹកដូចជាស្ពៃ ឬមើមឈូក។

ទឹកស៊ុបដែលចេញពីការលាយចម្រុះរវាងបន្លែ និងសាច់ផ្តល់ឲ្យអ្នកនូវវីតាមីន និងជាតិរ៉ែផ្សេងៗ ដែលត្រឹមតែប៉ុន្មានស្លាបព្រា ក៏អាចជួយឲ្យអ្នកឆ្អែតបានដែរ។ សម្លអាស៊ី ត្រូវបានគេជឿថាមានធាតុផ្សំជួយព្យាបាលជំងឺជាក់លាក់មួយចំនួនអាស្រ័យលើគ្រឿងផ្សំរបស់វា។

ការផ្សាយពាណិជ្ជកម្ម

វាមិនត្រឹមតែផ្តល់នូវភាពស្រួលខ្លួនក្នុងកំឡុងពេលដែលអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ឬឈឺកនោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងរាងកាយរបស់អ្នកពីភាពនឿយហត់ថែមទៀតផង។ ដូចជាតែក្តៅមួយពែង ឬស៊ុបក្តៅឧណ្ហៗមួយចាន នឹងជួយដំណើរការនៃការរំលាយអាហារបានយ៉ាងល្អ។

Healthy Asian 07 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ញ៉ាំតាមរូបមន្ត ​៣:១ បន្លែ៣សាច់១៖ ៣:១ មានន័យថាចំនួនបន្លែ3ដងនៃសាច់។ នៅពេលដែលសាច់មានប្រូតេអ៊ីនខ្ពស់ វាមិនមែនជាជម្រើសដែលប្រកបដោយសុខភាពនោះទេ។ អាហារអាស៊ី រួមបញ្ចូលនូវតុល្យភាពនៃសាច់ និងបន្លែ ដែលផ្តល់នូវអាហារូបត្ថម្ភប្រចាំថ្ងៃដែលណែនាំតាមគំនូសអាហារជារាងពីរ៉ាមីត។

ការផ្សាយពាណិជ្ជកម្ម
Healthy Asian 06 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចានតូច និងចង្កឹះ៖ ចានតូច និងចង្កឹះមិនត្រឹមតែងាយស្រួលញ៉ាំនោះទេ ប៉ុន្តែពួកវាអាចជួយឲ្យអ្នកញ៉ាំអាហារតិចជាងធម្មតា។ ចង្កឹះ គឺជាវិធីមួយងាយស្រួលដើម្បីចៀសវាងការញ៉ាំច្រើន ហេតុនេះវាជួយបន្ថយ​ការញ៉ាំច្រើន ឬញ៉ាំលឿនពេក(ដែលធ្វើឲ្យក្រពះរីកធំ)។

ការញ៉ាំយឺតៗក៏ជួយឲ្យមានសុខភាពល្អដែរ ព្រោះវាជួយបន្ថយកម្រិតគ្លុយកូសក្នុងឈាម ដែលបញ្ចេញដោយរាងកាយក្នុងពេលដំណើរការរំលាយអាហារ។

ការផ្សាយពាណិជ្ជកម្ម
Healthy Asian 02 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការលាយជាមួយនឹងបាយ៖ បាយគឺជាអាហារចម្បងនៅក្នុងម្ហូបអាស៊ី។ វាសឹងតែមិនអាចទៅរួចទេដែលគ្មានបាយនៅក្នុងអាហារ! ការជ្រើសរើសប្រភេទបាយដើម្បីញ៉ាំ នឹងជួយផ្តល់នូវអាហារូបត្ថម្ភជាច្រើនដល់រាងកាយអ្នក។

អង្ករដំណើបខ្មៅ អង្ករដំណើបស្វាយ អង្ករសំរូប អង្ករក្រហម មានអាហារូបត្ថម្ភច្រើនជាងអង្ករខ្សាយ ដែលមានជាតិម្សៅតិច ហេតុនេះអ្នកនឹងទទួលទានស្ករតិច និងកាឡូរីទាប។

ការផ្សាយពាណិជ្ជកម្ម
Healthy Asian 01 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាហារសមុទ្រ៖ ការស្រាវជ្រាវបានគាំទ្រអាហារអាស៊ីដែលទទួលទានត្រីជាប្រចាំ។ ត្រីផ្តល់នូវជាតិខ្លាញ់ល្អក្នុងកម្រិតខ្ពស់ និងប្រូតេអ៊ីនសាច់ដែលគ្មានខ្លាញ់ ។ មិនថាចៀន ចំហុយឬចម្អិនក្នុងការី អ្នកសុទ្ធតែអាចដាក់ត្រីបាន!

Healthy Asian 01 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រុក្ខជាតិ និងគ្រឿងទេស៖ គ្រឿងទាំងនេះមិនត្រឹមតែធ្វើឲ្យម្ហូបមានរសជាតិកាន់តែឆ្ងាញ់នោះទេ វាថែមទាំងត្រូវគេស្គាល់ថាជាគ្រឿងដែលអាចកាត់បន្ថយជំងឺមួយចំនួនហើយជួយឲ្យអ្នកមានសុខភាពល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ទម្លាប់ញ៉ាំម្ហូបអាស៊ី ទាក់ទងនឹងការបង្កើតឲ្យមានតុល្យភាពអាហារបានល្អ ស្រដៀងគ្នានឹង យីននិងយ៉ាងដែរ។ ម្ហូបអាស៊ី មិនគ្រាន់តែសំដៅដល់អ្វីដែលអ្នកទទួលទាននោះទេ ប៉ុន្តែថែមទាំងបង្ហាញពីរបៀបដែលអ្នកទទួលទានផងដែរ។

យើងដឹងហើយថាការយល់ដឹងពីសុខភាពល្អ និងការរស់នៅសុខសប្បាយ គឺមិនមែនមានតែអាហារម្យ៉ាងនោះទេ ប៉ុន្តែរួមទាំងការធ្វើលំហាត់ប្រាណដូចជាហាត់យោហ្គា និងតៃជិថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

ប្រហែលជាយើងអាចចាប់ផ្តើមដោយមកទម្លាប់ទទួលទានអាហារសុខភាពទាំងនេះ ដែលជាជំហានដំបូងដើម្បីរស់នៅជីវិតកាន់តែសកម្មនិងមានសុខភាពល្អ។

Healthy Asian 05 Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ www.aia.com.kh

ឯកសារយោង

www.thespruce.com

www.thepaleomom.com

www.healthyeating.sfgate.com

www.myactivesg.com

www.sciencedirect.com

www.diet.com

www.livestrong.com

www.healthyeating.sfgate.com

www.gicare.com

www.foodtolive.com

www.catchinghealth.bangordailynews.com

ការផ្សាយពាណិជ្ជកម្ម