
៦កន្លែងតំបន់ទេសចរណ៍ប្លែកៗនិងល្បីល្បាញលើពិភពលោក ក្នុងនោះក៏មានកម្ពុជាមួយផងដែរ
ទេសចរណ៍ ៖ បើនិយាយពីកន្លែងកំសាន្តរឺតំបន់ទេសចរណ៍មិនថាប្រទេសកម្ពុជារឺប្រទេសណាសុទ្ធសឹងតែមានសម្បត្តិធម្មជាតិនៃការកកើតឡើង ដោយបាតុភូតធម្មជាតិរឺតាំងពីបុរាណកាលផ្សេងៗគ្នា ដែលគ្រប់តំបន់ទាំងអស់ ក៏មាន៦កន្លែងដែលត្រូវបានចាត់ទុកថាកន្លែងប្លែកជាងគេនិងជាប់ចំណាត់ថ្នាក់ទាក់ទាញ់ភ្ញៀវទេសចរណ៍ទូទាំងសកលលោកអោយចូលទស្សនាដែលក្នុងចំណោមទាំងសុទ្ធសឹងតែមកពីប្រទេសផ្សេងៗ រឹតតែកោតសសើរគឺមានប្រទេសកម្ពុជាមួយផងដែរ : ១.ឧទ្យានភូគព្ភសាស្ដ្រជាតិចូវដាន់សៀ ខេត្តហ្គានស៊ូប្រទេសចិន ភ្នំឥន្ទធនូដ៏អស្ចារ្យរបស់ចូវដាន់សៀនេះ មើលទៅដូចជារូបគំនូរមួយដ៏ស្រស់ស្អាតដែលទំនងដោយ គូដោយវិចិត្រករជំនាញ ប៉ុន្តែកន្លែងនេះពិតជានៅលើពិភពលោកនេះពិតប្រាកដមែន។ ក្នុងរយៈពេល ២៤ លានឆ្នាំមុន តំបន់នេះមានស្រទាប់ថ្មភក់សម្បូរទៅដោយរ៉ែ ត្រូវបានបង្រួមចូលគ្នាក៏ជាប់រឹងជាប់គ្នាថែមមានជាតិកាបូនម្យ៉ាងដែលធ្វើអោយភ្នំនេះមានពណ៍ចម្រុះស្រស់ស្អាតបែបនេះ ។ ២.បាដាប អ៊ីសិត ប្រទេសអ៊ីរ៉ង់ បាតុភូតតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Mazandaran ភាគខាងជើងប្រទេសអ៊ីរ៉ង់។ ផ្ទៃរាបស្មើពីមួយដំណាក់ទៅមួយដំណាក់ចុះក្រោមផ្សេងទៀតត្រូវបាន គេសន្មតថា បង្កើតឡើងដោយប្រភពទឹកធម្មជាតិដែលសម្បូរទៅដោយជាតិរ៉ែដែលហូរចុះពីលើភ្នំ។ គេបាននិយាយថា រសជាតិទឹកនៅកន្លែងនោះគឺមានរសជាតិប្រៃដែលអាចព្យាបាលជំងឺឈឺសន្លាក់ឆ្អឹងនិងជំងឺស្បែកបាន។ ៣.បឹង…











