សត្វកម្រ ១១ ប្រភេទ ដែលអ្នកប្រហែលជាមិនធ្លាប់បានលឺពីមុនមក!

សត្វកម្រ ១១ ប្រភេទ ដែលអ្នកប្រហែលជាមិនធ្លាប់បានលឺពីមុនមក!
ការផ្សាយពាណិជ្ជកម្ម

មាតាធម្មជាតិតែងតែបង្កើតអ្វីៗមកដោយការភ្ញាក់ផ្អើល។ វាពិបាកក្នុងការជឿថាតើមានសត្វមិនគួរឱ្យជឿ និងខុសគ្នាប៉ុន្មានរស់នៅលើភពផែនដីរបស់យើងនេះ!

ថ្ងៃនេះ Knongsrok សូមណែនាំឱ្យអ្នក ក្រឡេកមើលសត្វកម្រចំនួន ១០ ប្រភេទដែលអ្នកប្រហែលជាមិនធ្លាប់បានលឺពីមុនមក។ ភាពចម្រុះនៃពិភពលោកដ៏ស្រស់ស្អាតរបស់យើងមិនដែលឈប់ធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ!

ការផ្សាយពាណិជ្ជកម្ម

១. សត្វ The Ili Pika

11 Incredible Animals You’ve Probably Never Even Heard of

សត្វដែលគួរឱ្យស្រឡាញ់ និងកម្របំផុតមិនគួរឱ្យជឿនេះត្រូវបានគេស្គាល់ថាជា ‘ទន្សាយវេទមន្ត’ ។ Ili Pika ថ្មីៗនេះត្រូវបានគេថតរូបភាពវាជាលើកដំបូងកាលពីម្ភៃឆ្នាំមុន។ វាត្រូវបានគេរកឃើញដំបូងនៅលើភ្នំ Tian Shan របស់ប្រទេសចិន។

ការផ្សាយពាណិជ្ជកម្ម

២. កង្កែប Pinocchio

11 Incredible Animals You’ve Probably Never Even Heard of

កង្កែបនេះក៏មានឈ្មោះថា“ Spike-Nosed Tree Frog” ផងដែរ។ នៅពេលដែលកង្កែប Pinocchio ឈ្មោលព្យាយាមទាក់ទាញមីញី ឬមានអារម្មណ៍ថាមានគ្រោះថ្នាក់វាបានពន្លូតច្រមុះឡើងដូចជាច្រមុះ Pinocchio ចង្អុលទៅខាងលើ។

ការផ្សាយពាណិជ្ជកម្ម

៣. ស្វា snub-nosed

11 Incredible Animals You’ve Probably Never Even Heard of

សត្វស្វានេះជាស្វាកម្របំផុតនៅលើពិភពលោក វាត្រូវបានគេរកឃើញនៅឆ្នាំ ២០១០ នៅភាគខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា) ។ ដោយសារតែរូបរាងចម្លែកខុសពីធម្មតានៃច្រមុះរបស់វា ស្វាទាំងនេះតែងតែកណ្តាស់នៅពេលមានភ្លៀងធ្លាក់។

ការផ្សាយពាណិជ្ជកម្ម

៤. ត្រីដៃក្រហម (The pink handfish)

11 Incredible Animals You’ve Probably Never Even Heard of

កាលពីប៉ុន្មានឆ្នាំមុនអ្នកវិទ្យាសាស្ត្របានរកឃើញត្រីចំនួន ១៤ ប្រភេទដែលមានព្រុយដូចទៅនឹងដៃ។ បច្ចុប្បន្នត្រី ៩ ប្រភេទក្នុងចំណោម ១៤ ប្រភេទកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ។

ការផ្សាយពាណិជ្ជកម្ម

៥. សត្វប្រចៀវពណ៌សហុនឌុយរ៉ាស់

11 Incredible Animals You’ve Probably Never Even Heard of

ប្រចៀវដែលមានរោមពណ៌សស្អាតៗទាំងនេះមកពីអាមេរិកកណ្តាល ពួកវារស់នៅក្នុងត្រសាលស្លឹក Heliconia និងស៊ីផ្លែឈើ ហើយប្រចៀវពេញវ័យអាចលូតលាស់បានត្រឹមតែ ១,៥ អ៊ីញ (៤,៧ ស.ម ) ប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៦. មឹក Grimpoteuthis (aka Dumbo Octopus)

11 Incredible Animals You’ve Probably Never Even Heard of

សត្វសមុទ្រទឹកជ្រៅដ៏ចម្លែកនេះបានទទួលឈ្មោះហៅក្រៅដោយសារតែព្រុយពីរនៅលើភ្នាសរវាងជើងរបស់វាដែលស្រដៀងនឹងត្រចៀករបស់ដំរីហោះ Dumbo នៅក្នុងខ្សែភាពយន្តជីវចលដ៏ល្បីល្បាញអញ្ចឹង។

ការផ្សាយពាណិជ្ជកម្ម

៧. ត្រី The salp

11 Incredible Animals You’ve Probably Never Even Heard of

ត្រី Salps វាមានរូបរាងដូចទៅនឹងផ្ទាំងទឹកកករាងសំប៉ែត ហើយពួកវាស្រូបយកកាបូនឌីអុកស៊ីតដែលនៅក្នុងទឹក។ យើងគួរតែនិយាយអរគុណដល់ពួកវាពីព្រោះពួកវាកាត់បន្ថយកម្រិតកាបូននៅក្នុងទឹក និងលើអាកាសផងដែរ។

៨. កណ្តូបភ្នែកក្រហម Caedicia

11 Incredible Animals You’ve Probably Never Even Heard of

សត្វកណ្តូបនេះមានភ្នែកស្រដៀងនឹងសណ្តែកក្រហមដែលរស់នៅតាមភ្នំ Muller Range នៅតំបន់ខ្ពង់រាបប៉ាស៊ីភិច។

៩. បង្កង Cherax Pulcher

11 Incredible Animals You’ve Probably Never Even Heard of

បង្កងចម្រុះពណ៌ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នេះត្រូវបានរកឃើញនៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន។

១០.​ កន្ទាយភឿកចិន

11 Incredible Animals You’ve Probably Never Even Heard of

កន្ធាយតូចៗទាំងនេះប្រើកដ៏វែង និងរន្ធច្រមុះដូចបំពង់ខ្យល់ដើម្បីដកដង្ហើមនៅក្នុងទឹក។

១១. ប្រចៀវនែនឌូច្រមុះជ្រុង

11 Incredible Animals You’ve Probably Never Even Heard of

សត្វប្រចៀវគួរឱ្យស្រឡាញ់នេះដោយមានកែវភ្នែក និងច្រមុះជ្រុងប្រហែលនឹងបំពង់ ត្រូវបានគេរកឃើញក្នុងឆ្នាំ ២០០៩ នៅក្នុងព្រៃនៃប្រទេសប៉ាពួញូហ្គីណេ។ វាបានទាក់ទាញអារម្មណ៍អ្នកលេងអ៊ិនធរណែតដែលជា ” Yoda bat ” ដោយសារតែភាពស្រដៀងរបស់វាទៅនឹង Jedi Master នៅក្នុងខ្សែភាពយន្តសង្គ្រាមភពផ្កាយ Star Wars។

១២. ផ្សោតទន្លេអាម៉ាហ្សូន

11 Incredible Animals You’ve Probably Never Even Heard of

ផ្សោតទន្លេអាម៉ាហ្សូនដែលត្រូវបានគេស្គាល់ថាជាផ្សោតទន្លេពណ៌ផ្កាឈូក ប្រផេះស្រាលប៉ុន្តែពួកវាខ្លះក្លាយជាពណ៌ផ្កាឈូកនៅពេលពួកវាមានអយុចាស់ទៅ។ ផ្សោតទាំងនេះមិនរួសរាយរាក់ទាក់ ឬងាយផ្សាំទេ ដូច្នេះពួកវាកម្រនឹងត្រូវគេយកមកដាក់នៅសួនសត្វណាស់។

បន្ថែមពិសេស៖

11 Incredible Animals You’ve Probably Never Even Heard of
© freakingnews

នេះជារូបធ្វើឱ្យយើងភ្ញាក់ផ្អើលនៅពេលក្រឡេកឃើញដំបូង។ បន្ទាប់មកយើងបានដឹងថាវាត្រូវបានកែសម្រួលនៅលើកម្មវិធី Photoshop។ ប៉ុន្តែមឹកយក្សពិតជាមានហើយមឹកយក្សញីមានទំហំធំដល់ ១៣ ម៉ែត (៤៣ ហ្វីត) ចំណែកមឹកយក្សឈ្មោលមានទំហំ ១០ ម៉ែត (៣៣ ហ្វីត)!

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖​ Brightside

ការផ្សាយពាណិជ្ជកម្ម