
មនុស្សស្រី បើចង់ឱ្យជីវិតខ្លួនឯងមានក្ដីសុខ អ្នកត្រូវជឿលើរឿងទាំង៣នេះ
ក្នុងជីវិតមនុស្សស្រី ការដែលចង់ឱ្យខ្លួនឯងមានសេចក្ដីសុខ វាគឺជារឿងដែលពិបាកខ្លាំងណាស់ ព្រោះថាមនុស្សស្រីតាំងពីក្មេង គឺត្រូវមានភារកិច្ចជាប់នឹងខ្លួនរួចទៅហើយ។ សម្រាប់មនុស្សស្រីខ្លះ មិនដែលសូម្បីតែមានពេលវេលាដើរលេង រីករាយ សប្បាយចិត្ត រហូតដល់នាងរៀបការមានស្វាមី ក៏ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ស្វាមីទៅទៀត ដូច្នេះ វាពិតជាពិបាកខ្លាំង ក្នុងការស្វែងរក និងផ្ដល់សុភមង្គលដល់ខ្លួនឯង។ តែយ៉ាងណាមិញ មនុស្សស្រីត្រូវចងចាំ និងជឿលើរឿងទាំង៣ចំណុចនេះ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានក្ដីសុខ សុភមង្គលនៅក្នុងជីវិត។ ១. ជឿថាសុភមង្គលពិត សុភមង្គលជាមួយស្ត្រីអាចជាការស្រមើស្រមៃអំពីគ្រួសារ ស្វាមីដែលស្រឡាញ់ភរិយាដោយស្មោះត្រង់ និងមានកូនដែលមានទេពកោសល្យ និងកត្តញ្ញូដឹងគុណ។ ប៉ុន្តែការពិតមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានជីវិតងាយស្រួល និងអាចទទួលបានតាមចិត្តនោះទេ។ ស្ត្រីខ្លះ នាងត្រូវចំណាយពេលស្ទើរតែពេញមួយជីវិតជាមួយនឹងការយំនិ ងឈឺចាប់។ ពួកគេលែងជឿលើសុភមង្គលទៀតហើយ។…











