ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

8
សង្គម

ដៃគូជីវិតល្អ! បុរសល្អ! នឹងមិនទុកប្រពន្ធ ឬមនុស្សខ្លួនស្រឡាញ់ចោលឡើយ​ ជាពិសេសក្នុងកាលៈទេសៈទាំង ៣ នេះ

ស្ត្រីរឹងមាំនៅខាងក្រៅ តែផ្នែកខាងក្នុងរបស់នាង គឺទន់ជ្រាយខ្លាំងណាស់ ទោះនាងរឹងមាំប៉ុនណា ក៏នាងនៅតែត្រូវការការស្រឡាញ់ យកចិត្តទុកដាក់ និងមើលថែពីមនុស្សក្បែរខ្លួនដេរ ជាពិសេសគឺមនុស្សដែលនាងស្រឡាញ់។ ដូច្នេះក្នុងនាមជាដៃគូជីវិតដ៏ល្អ ជាបុរសល្អ ជាស្វាមីល្អ ដាច់ខាតនឹងមិនទុកមនុស្សស្រីដែលខ្លួនស្រឡាញ់ ឬប្រពន្ធចោលឡើយ ជាពិសេសគឺពេលដែលនាងស្ថិតក្នុងស្ថានភាពទាំង៣ខាងក្រោមនេះ។ 1. ពេលមានការលំបាក អស់សង្ឃឹម ជីវិតមិនងាយស្រួលទេ មនុស្សគ្រប់គ្នានឹងមានការលំបាក។ នៅពេលប្រឈមមុខនឹងអ្វីមួយ ដូចនេះស្ត្រីនឹងមានអារម្មណ៍ថាគ្មានទីពឹង និងអយុត្តិធម៌បំផុត។ ត្រង់ចំណុចនេះមនុស្សដំបូងដែលនាងគិតគឺសង្សារ ឬស្វាមីរបស់នាង។ ក្នុងនាមអ្នកជាដៃគូ ឬជាស្វាមីរបស់នាង សូមកុំទុកនាងចោលឱ្យប្រឈមមុខនឹងបញ្ហា ការអស់សង្ឃឹមតែម្នាក់ឯង។ ហើយកុំបន្ទោសនាង ត្រូវនិយាយអ្វីដែលគួរឱ្យអស់សំណើច លើកទឹកចិត្ត ធ្វើឱ្យនាងសប្បាយចិត្ត…

Jiangsu FC
កីទ្បា

បាល់ទាត់ចិន៖ ម្ចាស់ក្លិប Jiangsu FC មានបំណងលក់ក្លិបចោលត្រឹម​តម្លៃ១សេនក៏បានដែរ តែ​អ្នក​ទិញត្រូវបំពេញ​លក្ខខ័ណ្ឌមួយនេះ

ក្រុមហ៊ុន Suning Appliance Group ដែលម្ចាស់​ក្លិប Jiangsu FC លេង​ក្នុងលីគ​កំពូល​ចិន​ Chinese Super League (CSL) ប្រកាស​លក់​ក្លិប​ត្រឹម​តែ​តម្លៃ​១​សេន​ប៉ុណ្ណោះ​ទៅ​ឲ្យ​នរណា​ក៏​បាន​ដែលចង់​ទិញ​ដើម្បី​ទប់​កុំឲ្យ​ក្លិប​មួយ​នេះ​រលាយបាត់​រូបពីពិភពបាល់ទាត់។​ យោងតាមរបាយការណ៍ពី​កាសែតអ៊ីតាលី football-italia ក្រុមហ៊ុន Suning Group កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ជាពិសេសក្លឹបបាល់ទាត់ដែលនៅតែបន្តខាតបង់ ដើម្បីជៀសវាងបញ្ហាធំៗមួយចំនួន។ ក្រុមហ៊ុន Suning មានឆន្ទៈក្នុងការលក់ក្លិបក្នុងតម្លៃទាបត្រឹមមួយសេន ដោយផ្តល់ឱ្យម្ចាស់ថ្មីយល់ព្រមទទួលយក ដើម្បីដោះស្រាយបំណុលរបស់ក្លឹបដែលមានចំនួន ៦៣,៧៧ លានអឺរ៉ូ ដែលភាគច្រើនទាក់ទងនឹងការជំពាក់ប្រាក់ខែរបស់កីឡាករ។ ប្រសិនបើក្រុមហ៊ុនមួយនេះបរាជ័យក្នុងការស្វែងរកអ្នកទិញថ្មីនាពេលអនាគត Suning…

8
ប្លែកៗ

មនុស្សស្រីដែលមានខ្សែបាតដៃ៤ប្រភេទនេះ មានសំណាងលើការងារ លុយកាក់ តែអាចបរាជ័យរឿងស្នេហា ក្លាយជាមនុស្សឯកាពេលចាស់ទៅ

មនុស្សស្រីណាដែលមានខ្សែបាតដៃ៤ប្រភេទនេះ បង្ហាញថា នាងជាមនុស្សដែលមានសំណាងលើអាជីពការងារ អាចរកចំណូលបានច្រើន តែនាងអាចជាមនុស្សស្រីដែលបរាជ័យក្នុងរឿងស្នេហា ក្លាយជាមនុស្សឯកាពេលដែលឈានដល់វ័យចំណាស់។ ១. ខ្សែដៃអាជីព គឺវែង និងត្រង់ មនុស្សស្រីដែលមានខ្សែបាតដៃខ្សែអាជីពមានប្រវែងវែង និងឆ្ពោះត្រង់បង្ហាញថា អាជីពការងារនាងទទួលបានជោគជ័យ ពេញមួយជីវិតរបស់នាងមិនមានការព្រួយបារម្ភរឿងប្រាក់កាក់ឡើយ។ ទោះយ៉ាងណាក៏ដោយដោយសារតែស្ត្រីទាំងនេះតែងតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការងារដោយកំណត់គោលដៅធំៗ និងមិនហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចវា ពួកគេច្រើនតែមិនមានពេលវេលាដើម្បីវិនិយោគលើផ្លូវឡើយស្នេហា។ ហើយផ្លូវនៃក្តីស្រឡាញ់របស់ស្ត្រីទាំងនេះ គឺរមែងជួបឧបសគ្គជាច្រើន។ នៅក្នុងជីវិតអ្នកទំនងជានឹងជួបប្រទះនូវទំនាក់ទំនងដែលមិនទាន់បញ្ចប់ជាច្រើន ប្រសិនបើអ្នករៀបការយឺតជីវិតរបស់អ្នកនឹងកាន់តែមានសន្តិភាព និងពេញលេញ។ ២. ខ្សែជីពចរធម្មជាតិ រារាំងការចង្អុលបង្ហាញពីអាជីព តាមទស្សនៈរបស់មនុស្សសាស្រ្ត ប្រសិនបើមនុស្សម្នាក់មានខ្សែបាតដៃជាន់លើផ្លូវអាជីព នោះបង្ហាញថា នៅក្នុងជីវិតរបស់មនុស្សម្នាក់នេះនៅពេលដែលគាត់នៅក្មេងវាងាយស្រួលណាស់ ប៉ុន្តែចូលដល់វ័យកណ្តាលគាត់ចាប់ផ្តើមជួបភាពច្របូកច្របល់ជាច្រើន ជាពិសេសលើផ្លូវរៀបការ អាចនឹងត្រូវបែកបាក់គ្នាយ៉ាងងាយ…

Ministry
ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន

យោងតាម Facebook page របស់ ក្រសួងព័ត៌មាន – Ministry of Information បានប្រកាសកាលពីព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការសម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន។ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

6
ប្លែកៗ

តើអ្វីដែលជាគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក ដែលអាចទាក់ចិត្តមនុស្សភេទផ្ទុយ?

ជ្រើសរើសបាច់ផ្កាណាមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក ដែលអាចធ្វើឱ្យមនុស្សដែលមានភេទផ្ទុយចាប់អារម្មណ៍ និងស្រឡាញ់អ្នក។ A. បាច់ផ្កា A ភាពទន់ភ្លន់របស់អ្នក គឺជាអ្វីដែលធ្វើឱ្យមនុស្សដែលមានភេទផ្ទុយលង់ស្នេហ៍នឹងអ្នកខ្លាំង។ សព្វថ្ងៃនេះក្មេងស្រី / បុរសសុភាពរាបសារទន់ភ្លន់ពិតជាមានតិចតួចណាស់ ដូច្នេះអាចនិយាយបានថា អ្នកជាប្រភេទមនុស្សកម្រ។ អ្នកចេះពិចារណា មានភាពទន់ភ្លន់ មិនដែលសម្ដីធ្ងន់ ឬសោះកក្រោះឡើយ ហើយក៏មិនខឹងផ្ដេសផ្ដាសដែរ។ អ្នកអាចត្រូវបានចិញ្ចឹមអប់រំនៅក្នុងគ្រួសារដែលមានការអប់រំខ្ពស់ និងមានចំណេះដឹងច្រើន ដូច្នេះបុគ្គលិកលក្ខណៈរបស់អ្នកត្រូវបានបង្កើតឡើងតាំងពីវ័យក្មេងរហូតដល់ការដាំដុះមកយ៉ាងល្អប្រពៃ។ B. បាច់ផ្កា B ឯករាជ្យភាពរបស់អ្នកគឺជាគុណភាពដែលចូលចិត្តបំផុតដោយភេទផ្ទុយ។ ពួកគេឱ្យតម្លៃទៅលើបុគ្គលិកលក្ខណៈរឹងមាំ គំនិតសុចរិត និងចរិតលក្ខណៈរបស់អ្នក។ ជាការពិតណាស់ មិនមែនមនុស្សគ្រប់គ្នាចូលចិត្តក្មេងស្រី /…

MoEYs Sco
សម្រង់

ឱកាសល្អសម្រាប់សិស្សានុសិស្សដែលចង់ទៅបន្តរការសិក្សានៅប្រទេសអូស្ត្រាលី និង សាធារណរដ្ឋ​កូរ៉េ

កាលពីប៉ុន្មាននាទីមុននេះ យោងតាម Facebook page MoEYS Cambodia បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកទាក់ទងជាមួយនឹងកម្មវិធី​អាហារូបករណ៍ KOICA សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០២១ និង កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី ឆ្នាំ​២០២២។ ខាងក្រោមនេះជាប្រភពព័ត៌មានទាំងស្រុកទាក់ទងនិងកម្មវិធីអាហាររូបករណ៍នៅ​សាធារណរដ្ឋ​កូរ៉េ និង អាហារូបករណ៍​អូស្ត្រាលី៖ កម្មវិធី​អាហារូបករណ៍ KOICA សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០២១ កម្មវិធី​អាហារូបករណ៍ KOICA នឹង​ជួយ​ដល់​មន្ត្រី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើន​នូវ​ជំនាញ និង​ចំណេះ​ដឹង​ដែល​ដើរ​តួនាទី​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។ – សម្រាប់​ព័ត៌មាន​បន្ថែម៖ https://www.koica.go.kr/khm_en/8141/subview.do? – ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​១៩…

Erling Haaland
កីទ្បា

Solskjaer មានយោបល់អំពី Haaland: វា​ពិត​ជាមិនគួរឲ្យគោរពដែលនិយាយអំពីកីឡាករក្លិបផ្សេងហើយមិននិយាយអំពីកីឡាករខ្លួនឯង

Haaland មាន​ទំនាក់ទំនងផ្ទេរ​មក​លេង​នៅ Man United កាល​ពី​ខែ​មករាឆ្នាំ២០២០ តែ​យ៉ាងណា!​នោះ​គ្រាន់​តែ​ជាព័ត៏មានដោះដូរកីឡាករប៉ុណ្ណោះ ខណៈពេល​នេះលោក Solskjaer បាន​ទម្លាយ​ថា​លោក​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយខ្សែប្រយុទ្ធរូបនេះនៅ​ឡើយ។ និយាយក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​ជាមួយ Real Sociedad ជំនួបពាន Europa League​ ជើង​ទី​២ លោក Ole Gunnar Solskjaer បាន​និយាយ​ថា​៖” “ ខ្ញុំរក្សាទំនាក់ទំនងជាមួយ Erling Haaland ។ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញគាត់ក្លាយជាកីឡាករដែលគាត់ចង់បានដោយខ្លួនឯង”។ “ខ្ញុំដឹងថាគាត់នឹងខិតខំធ្វើឱ្យប្រសើរឡើងគ្រប់ពេល។ គាត់ជាកីឡាកររបស់ Borussia Dortmund…

6
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ការបាក់បែក_និងភាពបាក់ស្បាត គឺជាមេគ្រោះថ្នាក់មួយ

#ការបាក់បែក_និងភាពបាក់ស្បាត_ជាមេគ្រោះថ្នាក់មួយ […] ស្រុកយើង បើតាមខ្ញុំសង្កេតមើល ទំាងជំនឿ ប្រពៃណី និងវប្បធម៌ហាក់ដើរថយក្រោយ ដ្បិតសង្គមគ្រួសារយើងខ្លះ ច្រើនតែបាក់បែក ពុំមានលំនឹងក្នុងគ្រួសារ សម្បូរអំពើហិង្សា មានលំអៀងភាពយែនឌ័រ និងមានករណីផិតក្បត់ប្រពន្ធប្តីក្នុងរូបភាពផ្សេងៗ ។ល។ ហើយដោយសារតែបញ្ហាបាក់បែកផ្ទៃក្នុង ទង្វើវាយដំច្រំធាក់យ៉ាងឥតន័យនេះហើយ ទើបប៉ះទង្វិចដល់ជីវិតសិក្សា ដំណើររីកលូតលាស់ផ្នែកប្រាជ្ញាស្មារតីរបស់កូនខ្មែរយើងនិងសិទ្ធិទទួលបានភាពកក់ក្តៅនិងយល់ដឹងពីសង្គម។ ការណ៍នេះ វាជះឥទ្ធិពលមិនល្អដល់ក្មេងៗ រាំងស្ទះដល់ការរីកលូតលាស់ដែលពួកគេអាចទទួលបានពីគ្រប់មជ្ឈដ្ឋានជុំវិញ។ ហើយការប៉ះទង្គិចនេះទៀតសោត រាប់បញ្ចូលទាំងបញ្ហាសង្គម វធ្បធម៌រស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា ជាដើម។ រឹតតែសង្វេកជាងហ្នឹងទៅទៀត សង្គមយើងកាន់តែសម្បូរទៅដោយក្មេងកំព្រា រស់នៅតែលតោល ឯកោ…

Depression
សេដ្ឋកិច្ច

ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងបាក់ទឹកចិត្ត?

ជំងីបាក់ទឹកចិត្តឬDepression គឺជាជំងឺមួយដែលមិនអាចព្យាបាលបានដោយការប្រើថ្នាំពេទ្យឬឱសថបុរាណ។ នៅពាសពេញសកលលោកមានមនុស្សច្រើនណាស់់ដែលបានស្លាប់ដោយសារជំងឺមួយនេះ មិនថាជាអ្នកក្រ អ្នកមាន តារា ឬក៏វណ្ណៈណាក៏ដោយក៏អាចសម្លាប់ខ្លួនដោយសារវាបានដែរ។ ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងមានជំងឺបាក់ទឹកចិត្ត? មូលហេតុដែលអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងតែបាក់ទឹកចិត្តឬ Depression នេះ ដោយសារតែ ពួកគាត់កំពុងតែស្មុកស្មាញតានតឹងធុញថប់នៅក្នុងចិត្តខ្លាំង ត្រូវការមនុស្សម្នាក់មកស្តាប់រឿងក្នុងចិត្តរបស់គាត់ ព្រោះនៅពេលដែលគាត់បាននិយាយប្រាប់រឿងក្នុងចិត្តទៅកាន់នរណាម្នាក់ហើយ ពួកគាត់មានអារម្មណ៍ថាធូរស្រាលនៅក្នុងចិត្ត ទោះជាអ្នកមិនបានជួយអ្វីដល់គាត់ក៏ដោយ។ នៅពេលដែលអ្នកបានស្តាប់រឿងរបស់គាត់ហើយ អ្នកគួរនិយាយពាក្យណាល្អៗដែលអាចជួយដាស់អារម្មណ៍ដល់គាត់ឬលើកទឹកដល់គាត់ ដើម្បីឲ្យគាត់មានកម្លាំងចិត្តនឹងដើរបន្តរទៅមុខទៀត។ ផ្ទុយទៅវិញ ពួកគាត់ក៏អាចសម្លាប់ខ្លួនបានដូចគ្នា ប្រសិនបើអ្នកនិយាយពាក្យណាដែលធ្វើឲ្យគាត់កាន់តែតានតឹងបន្ថែមទៀត ព្រោះពួកគាត់នឹងអាចគិតថាផែនដីនេះវាហាក់អស់តម្លៃសម្រាប់គាត់រស់នៅទៀតហើយ។ អ្នកដែលមានជំងឺបាក់ទឹកចិត្តឬDepressionភាគច្រើន កើតចេញពីអ្នកដែលមានបញ្ហាគ្រួសារ សម្ពាធបញ្ហាការងារ សេពគប់មិត្តភ័ក្តខុស បរាជ័យច្រើនដងពេក សង្គមមនុស្សជំវិញខ្លួនមើលងាយនិងមិនឲ្យតម្លៃ តែមិនមែនកើតចេញពីបញ្ហាស្នេហាឡើយ។ មនុស្សមួយចំនួនតែងតែយល់ច្រលំថា…

3
ប្លែកៗ

ជ្រើសរើសនំខេកមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក តើដូចធាតុអ្វី?

តាមរយៈការជ្រើសនំខេកមួយតាមចំណូលចិត្តអ្នក វានឹងអាចបង្ហាញពីចរិតលក្ខណៈរបស់អ្នក ថាតើអ្នករាល់ថ្ងៃនេះមានចរិតបែបណា ក្ដៅ ឬត្រជាក់ ធាតុអ្វី? A. អ្នកគឺដូចជា ដី! អ្នកមានជំនឿផ្ទាល់ខ្លួន ហើយត្រៀមខ្លួនប្រយុទ្ធដើម្បីអ្វីដែលត្រឹមត្រូវ និងដើម្បីគោលដៅរបស់អ្នក។ អ្នកជាមនុស្សដែលមានសំឡេងខ្លាំង ហើយសមនឹងទទួលបានការស្តាប់ពីមនុស្សជុំវិញខ្លួន។ អ្នកតាំងចិត្តធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គម អ្នកជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់។ B. អ្នកគឺដូចជា ខ្យល់! អ្នកទន់ភ្លន់ និងងាយស្តាប់មតិពីមនុស្សក្បែរខ្លួន ហើយក៏ជាអ្នកដែលផ្ដល់ដំបូន្មានល្អៗដល់អ្នកដទៃផងដែរ។ អ្នកមាននិន្នាការប្រើវិធីសាស្រ្តដែលមានពន្លឺនៅពេលប្រឈមនឹងស្ថានភាពលំបាក។ មិត្តភក្តិ និងក្រុមគ្រួសារតែងតែពឹងផ្អែកលើអ្នក ដើម្បីទទួលបានដំបូន្មានល្អៗ។ C. អ្នកគឺដូចជា ភ្លើង! អ្នកប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។ អ្នកមិនឱ្យនរណាម្នាក់មករញ៉េរញ៉ៃជាមួយមនុស្សដែលអ្នកស្រលាញ់ទេ។…

Vv
សង្គម

តើ​អ្នក​នឹង​យក​សោ​មួយ​ណា​ទៅ​បើក​កំណប់ ដើម្បី​ទទួល​បាន​សារ​ដ៏​ពិសេស​មួយ​សម្រាប់​ជីវិត

ពេល​ខ្លះ​ជីវិត​របស់​យើង​សឹង​តែ​ធ្លាក់​ដល់​សូន្យ ហើយ​បាត់បង់​ការ​លើក​ទឹក​ចិត្ត បាត់បង់​មនុស្ស​ដែល​អាច​ជួយ​ទាញ​យើង​ឲ្យ​ក្រោក​ឈរ​ឡើង​វិញ ដោយ​ក្នុង​កាលៈទេសៈ​នោះ អ្នក​មិន​ចង់​បាន​អ្វី​ច្រើន​ពេក​ទេ ជួន​ខ្លះ​សុំ​ត្រឹម​តែ​សារ​លើក​ទឹក​ចិត្ត និង​សារ​ណែនាំ​ផ្លូវ​ចិត្ត​ដ៏​ល្អ​មួយ​ ក៏​មាន​អារម្មណ៍​ថា​កក់ក្តៅ​ចិត្ត​បន្តិច​ដែរ។ ប្រសិន​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នោះ ចូរ​មក​ធ្វើ​តេស្ត​ផ្លូវ​ចិត្ត​មួយ​នេះ​ជាមួយ​ពួក​យើង ដោយ​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​សោ​មួយ​ដើម្បី​បើក​កំណប់ ហើយ​អ្នក​នឹង​អាច​ទទួល​បាន​សារ​ដ៏​មាន​តម្លៃ​ធំ​ជាង​អ្វី​ទាំង​អស់៖ កូន​សោ​ទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​តុល្យភាព ហើយ​ធ្វើ​កិច្ច​ការងារ​អ្វី គឺ​ចូលចិត្ត​ការ​រៀបចំ​ដ៏​ល្អឥតខ្ចោះ មិន​សូវ​ចូលចិត្ត​ការងារ​ធ្វេសប្រហែស​នោះ​ទេ។ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ពេល​ខ្លះ ត្រឹម​តែ​ធ្វើ​ដោយ​​ចង់​បំពេញ​អារម្មណ៍​អ្នក​ដទៃ នាំ​ឲ្យ​អ្នក​បាត់បង់​ភាព​ជា​ខ្លួន​ឯង បាត់បង់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង ពោល​ធ្វើ​ឲ្យ​បាត់បង់​ក្តី​សុខ​សម្រាប់​ផ្លូវ​ចិត្ត។ ចូរ​អ្នក​ព្យាយាម​កែលំអ​ឥរិយាបថ​មួយ​នេះ ហើយ​គ្រប់គ្រង​សកម្មភាព​និង​ទង្វើ​របស់​អ្នក​ឲ្យ​បាន​ល្អ​ជាង​មុន ជា​ពិសេស​ធ្វើ​ដើម្បី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ខ្លះ​ផង។ កូន​សោ​ទី ២ អ្នក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​រីករាយ​នឹង​ជីវិត ហើយ​រមែង​ធ្វើ​អ្វី​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន​ឯង។ សារ​មួយ​ដែល​ច​ង់​ផ្តាំផ្ញើ​ទៅ​អ្នក គឺ​គ្រប់​រឿង​ដែល​អ្នក​រាប់​ជា​អាទិភាព…

Fdf
សង្គម

ចេះ​តែ​ឆ្ងល់​ម៉េច​បាន​គេ​ចេះ​តែ​បិទ​ភ្នែក​នៅ​ពេល​ថើប​គ្នា តាម​ពិត​មាន​ហេតុផល ៣ នេះ​សោះ

មិន​ថា​តែ​ក្នុង​ស្ថានភាព​ពិត និង​ក្នុង​ភាពយន្ត នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ថើប​មាត់ ឬ​ថើប​ថ្ពាល់ ច្រើន​តែ​បិទ​ភ្នែក​កំឡុង​ពេល​ថើប​នោះ ហើយ​ជឿ​ថា​អ្នក​ប្រាកដ​ជា​ឆ្ងល់ មិន​ថា​តែ​អ្នក​ធ្លាប់​បាន​ស្គាល់​រសជាតិ​ហើយ ឬ​អ្នក​មិន​ទាន់​បាន​សាក​ក៏​ដោយ។ ក្នុង​ថ្ងៃ​នេះ Knongsrok ធ្វើ​ការ​បង្ហាញ​ហេតុផល​ចាក់ដោត ៣ នៅ​ពី​ក្រោយ​រឿង​នោះ៖ ៣) បិទ​ភ្នែក​ជួយ​ឲ្យ​ខួរក្បាល​កាន់​តែ​ផ្តោត​បាន​ល្អ តាម​ការ​សិក្សា​បង្ហាញ​ថា នៅ​ពេល​ដែល​ភ្នែក​របស់​អ្នក​មើល​ឃើញ​នូវ​សកម្មភាព​ឬ​របស់របរ​នៅ​ជុំវិញ​ខ្លួន​ច្រើន នោះ​ខួរក្បាល​នឹង​ចាប់ផ្ដើម​វីវក់ ហើយ​ពុំ​មាន​ការ​ផ្តោត​ខ្លាំង​នោះ​ទេ ដែល​នាំ​ឲ្យ​សមត្ថភាព​ញាណ​របស់​អ្នក​មាន​ការ​ធ្លាក់​ចុះ​នៅ​ពេល​ថើប ហើយ​មាន​ការ​រំខាន​ឲ្យ​អ្នក​ទទួល​បាន​អារម្មណ៍​មិន​ល្អ។ ២) ជួយ​កាត់​បន្ថយ​អារម្មណ៍​ខ្មាសអៀន ការ​ថើប​ផ្ទាល់ ថើប​ចំៗ​នៅ​នឹង​មុខ ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​ភាព​អៀនខ្មាស ហើយ​ជឿ​ថា​សឹង​តែ​គ្រប់​គូ​ដែល​ជួប​បញ្ហា​នេះ។ បែប​នេះ​ការ​បិទ​ភ្នែក​អាច​ធ្វើ​ឲ្យ​ដៃគូ​ឬ​សូម្បី​តែ​អ្នក​ផ្ទាល់ មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត និង​ទទួល​បាន​ការ​ឲ្យ​តម្លៃ។ ១) បើ​បើក​ភ្នែក​ក្រឡក់ៗ​មើល​ទៅ​រាង​ខ្លាច​បន្តិច…