ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Word
ប្លែកៗ

តោះ! មកដឹងពីពាក្យគន្លឹះមួយចំនួនសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសទាំងអស់គ្នា

យន្តហោះគឺជាយានជំនិះម្យ៉ាងដែលជួយសម្រួលដល់ការធ្វើដំណើរឲ្យបានលឿន (ក្នុងប្រទេស) ការធ្វើដំណើរផ្លូវឆ្ងាយ ដូចជា ឆ្លងប្រទេស ឆ្លងទ្វីប ជាដើម។ យន្តហោះគឺជាយានមួយខុសពីយានជំនិះដទៃដោយយន្តហោះគឺធ្វើដំណើរនៅតាមផ្លូវអាកាស។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនេះ អ្នកធ្វើដំណើរមួយចំនួនក៏ចាប់អារម្មណ៍ជាមួយនឹងពាក្យគន្លឹះមួយចំនួនដែលមានក្នុងប្រលានយន្តហោះ និង​ក្នុងយន្តហោះ ហើយក៏មានអ្នកដំណើរមួយចំនួនមិនបានចាប់អារម្មណ៍ជាមួយនឹងពាក្យទាំងនេះដូចគ្នា។ សម្រាប់អ្នកមិនដែលបានធ្វើដំណើរតាមផ្លូវអាកាស ឬ មានគម្រោងនឹងធ្វើដំណើរតាមផ្លូវអាការគួរតែស្វែងយល់ពាក្យគន្លឹះទាក់ទងជាមួយនឹងការហោះហើរឲ្យបានច្រើន។ ខាងក្រោមនេះគឺជាពាក្យគន្លឹះមួយចំនួនទាក់ទងជាមួយនឹងការធ្វើដំណើរតាមផ្លូវអាកាស៖ Board Pass = សំបុត្រយន្តហោះ Boarding Time = ម៉ោងឡើងយន្តហោះ Gate close = ម៉ោងបិទច្រកឡើងយន្តហោះ Seat number = លេខកៅអី…

Manchester United 1200 X 630
កីទ្បា

ព័ត៌មានត្រួសៗអំពី Manchester United ក្នុង​សប្ដាហ៍​នេះ៖ ត្រៀមប៉ះ Chelsea, Europa League, AC Milan…

ថ្មី​ៗ​នេះព័ត៌មាន​ទាក់ទង​និង​ក្រុម​បិសាចក្រហមដល់​ណា​ដល់​ណី​ហើយ? ពេលនេះ​ Knongsrok Sport នឹង​បង្ហាញព័ត៌មានត្រួសៗ ដែល​បន្ទាន់សម័យកាលនៅ​ថ្ងៃ​នេះ៖ ខ្សែប្រយុទ្ធវ័យក្មេង Shola Shoretire បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្រ្តរបស់ Manchester United ដែល​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទ្វីបអឺរ៉ុប។ កីឡាករ​វ័យ​១៧​ឆ្នាំ​ប្ដូរ​ចូល​ជំនួសសិស្សច្បងMason Greenwood ក្នុង​ជំនួបជើង​ទី២ពាន​រង្វាន់ Europa League ដើយ​បំបែក​កំណត់​ត្រាលោក Norman Whiteside​ ក្នុង​នាម​ជា​កីឡាករ​វ័យក្មេង​បំផុត​ដេល​លេង​ឲ្យ​ក្រុម​ឈុត​ធំសម្រាប់​ពានទ្វីបអឺរ៉ុប។ ព័ត៌មានមួយចំនួន​ទាក់​ទងជាមួយជំនួប​ Chelsea ក្នុងពាន​រង្វាន់ Premier League ក្រុមបិសាចក្រហម​សង្ឃឹមថា  Edinson Cavani, Scott McTominay…

COVID
កីទ្បា

ក្រុមកីឡាជម្រើស​ជាតិជិត​៤០ប្រភេទ​នឹង​ទទួលបាន​ការ​ចាក់​វាក់សាំងកូវីដ១៩នៅ​ដើម​ខែ​ក្រោយ

គណៈកម្មការ​អូឡាំពិកកម្ពុជា និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​បានបញ្ចេញសេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជាជិត​៤០ប្រភេទ ខណៈកីឡាករ​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។ សម្រាប់​គ្រប់​កីឡាករទាំងអស់ដែល​អាច​ចាក់ត្រូវយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖ ១- អត្តសញ្ញាណបណ្ណ ២- លិខិតបានបំពេញទម្រង់បែបបទរួច ៣- ពាក់អាវយឺតកីឡា ៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។ ៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។ កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២…

៦
សង្គម

សញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកពិតជាសំខាន់ណាស់ ដែលប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

Thumnail
ព័ត៌មានជាតិ

តារាសម្តែងចិត្តធម៌លោក ស្រេន វុធថា សង្ហាហើយថែមទាំងតែងតែជួយដល់សង្គមជាតិទៀត

តារាសម្តែងរូបស្រស់សង្ហាដែលមានសមត្ថភាពមួយរូបហើយមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា លោក ស្រេន វុធថា ក្រៅពីការងារសិល្បៈ យើងសង្កេតឃើញថា លោកតែងតែចំណាយពេលវេលាផ្ទាល់ខ្លួនជាច្រើនដើម្បីជួយដល់សង្គមជាតិជានិច្ច។ យោងតាមការPostរបស់តារារូបនេះផ្ទាល់លើគណនី Facebook របស់លោកដែលមានឈ្មោះ ស្រេន វុធថា គឺបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ៗថា ពេលវេលាទំនេររបស់លោកភាគច្រើន គឺជួយដល់សង្គមជាតិ មិនថាជាការប្រកាសស្វែងរកជំនួយ ជូនជនក្រីក្រ ចាស់ជរា ជនពិការ នោះទេ លោកថែមទាំងយកជំនួយទៅជូនដល់កន្លែងថែមទៀតផង។ ការធ្វើរបស់លោក ស្រេន វុធថា មិនមែនជាការសម្តែងយកមុខមាត់ឬចង់ល្បីនៅក្នុងសង្គមថាជាមនុស្សល្អអ្វីនោះទេ គឺលោកធ្វើចេញពីចិត្តធ្វើដោយភាពពេញចិត្តរបស់លោកផ្ទាល់តែម្តង។ សម្រាប់សប្បុរសជនដែលចង់ផ្តល់ជាជំនួយឬចង់ចូលរួមជាមួយលោក ស្រេន វុធថា អាចចូលទៅក្នុង គណនី facebook…

Kha
សង្គម

តារាសម្តែងជើងចាស់អ្នកមីង ញឹម សុខា ទទួលបានប្រាក់ មួយពាន់ដុល្លា ពីលោកជំទាវឧកញ៉ា ហ៊ុយ ឈូ ទាំងយប់

បន្ទាប់ពីតារាសម្តែងជើងចាស់ អ្នកមីង ញឹម សុខា បាននិយាយបកស្រាយទាក់ទងនឹងប្រចាំថ្ងៃ ក្រោយក្លាយជាម្តាយធម៌របស់ជំទាវហើយ ស្រាប់តែពេលនេះលោក ជំទាវឧកញ៉ា ហ៊ុយ ឈូ បានផ្តល់អំណោយជាទឹកប្រាក់ចំនួន $1000 តាមរយៈលោក អ៊ឹម ជីវា ជូនទៅដល់អ្នកមីងទាំងយប់ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ នេះបើយោងតាមការPost របស់លោក អ៊ឹម ជីវា។ យប់នេះ តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវឧកញ៉ា ហ៊ុយ ឈូ ចំនួន 1000$…

២៧
ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងCovid-19បន្ថែម២៦នាក់ គិតត្រឹមព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១

បើគិតម៉ោងប្រាំពីរព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ យើងសង្កេតឃើញថាមានករណីឆ្លងជំងឺCovid-19ថ្មី ចំនួន២៦នាក់បន្ថែមទៀត និងមិនមានអ្នកជំងឺជាសះស្បើយឡើយ នេះបើយោងតាមការPost ជាផ្លូវការ របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ហេតុដូច្នេះហើយសូមពុកម៉ែបង​ប្អូនមានការប្រុងប្រយ័ត្នឲ្យបានច្រើន កុំចេញទៅណាបើមិនមានការចាំបាច់។ ចូលរួមទាំងអស់គ្នាដើម្បីការពារនិងទប់ស្កាត់ការរីករាដាលនៃជំងឺCovid-19។ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Thum
ព័ត៌មានជាតិ

ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមFacebookឡើយ

បើយោងតាមការPostបញ្ជាក់ពី Facebook Page ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK កាលពីយប់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ គឺ ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមFacebookឡើយ។ សូមអានព័ត៌មានលំអិតនៅខាងក្រោម៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលភ្លាមៗនូវព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានជនជាតិចិនម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ថា ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមខាងលើឡើយ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតទាន់តែសោះ។ អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកព្នៅ។ ការបញ្ជាក់របស់លោកជំទាវ…

Web Copy
PR

«ផ្លាស់ប្តូរពិភពលោក ដោយចាប់ផ្តើមពីសៀវភៅម្តងមួយក្បាល» ជាមួយនឹង Big Bad Wolf និងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់ទៅ 90%

លោក Andrew Yap ដែលជាស្ថាបនិកនៃពិព័រណ៍ និងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf  បានជជែកជាមួយនឹងសារព័ត៌មាន Knongsrok អំពីក្តីសង្ឃឹមដែលលោកមានចំពោះការលក់សៀវភៅបែបប្រព័ន្ធឌីជីថលជាលើកដំបូងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរឿងរ៉ាវនៃភាពជោគជ័យនៃក្រុមហ៊ុនលក់សៀវភៅដើមកំណើតពីប្រទេសម៉ាឡេស៊ីមួយនេះ។ ខាងក្រោមនេះដែរ គឺជាកិច្ចសម្ភាស៍រវាងក្រុមការងារសារព័ត៌មាន Knongsrok ជាមួយនឹងលោក Andrew Yap ! ១. ក្រុមការងារ Knongsrok ៖ នេះជាលើកទីពីរហើយសម្រាប់ Big Bad Wolf  ក្នុងការត្រលប់មកប្រទេសកម្ពុជា តើលោកអាចប្រាប់យើងបន្ថែមអំពីការលក់នេះបានដែរឬទេ? លោក Andrew Yap…

86281c543a980925309d05b611
សេដ្ឋកិច្ច

រឿងរ៉ាវរបស់ស្ត្រីឆ្លាតបំផុតលើលោក ដែលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរនៅអាយុ ១០ ឆ្នាំ

ប្រសិនបើអ្នកត្រូវបានគេសួរថាតើអ្នកណាដែលឆ្លាតជាងគេនាសម័យទំនើបបច្ចុប្បន្ននេះ? អ្នកប្រហែលជានិយាយថាគឺលោកអេលុន ម៉ាស ឬលោកស្ទីវ ចប។ ប៉ុន្តែតាមពិតគឺជាមនុស្សម្នាក់ផ្សេងទៀតដែលមានកំរិត IQ ខ្ពស់បំផុត។ ឈ្មោះរបស់នាងគឺម៉ារីលីន វ៉ូស សាវ៉ាន់(Marilyn vos Savant) ហើយកំរិត IQ របស់នាងគឺពិតជាមិនគួរឱ្យជឿ។ ថ្ងៃនេះ Knongsrok នឹងចែករំលែករឿងរ៉ាវរបស់ម៉ារីលីន ដែលជាស្រ្តីដែលមាន IQ ខ្ពស់ក្នុងប្រវត្ថិសាស្រ្តមនុស្សស្រី។ ម៉ារីលីនគឺជាកុមារគួរឱ្យកត់សម្គាល់ដែលមានកុមារភាពគួរឱ្យកត់សម្គាល់។ Marilyn គឺជាកុមារីដែលគួរឱ្យកត់សម្គាល់ជាងកុមារដទៃ © Wikipedia.org ម៉ារីលីនកើតនៅឆ្នាំ ១៩៤៦ នៅរដ្ឋមីសសួរី ហើយឪពុកម្តាយរបស់នាងជាជនអន្តោប្រវេសន៍មកពីប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី។ កុមារភាពរបស់នាងបានរស់នៅក្នុងគ្រួសារសន្តិភាពធម្មតា…

Asia Thum
ព័ត៌មានជាតិ

ការជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន (ASEAN Prize)

តោះ! នៅចាំដល់ពេលណាទៀត? ការប្រកួតដណ្តើមជើង ប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន (ASEAN Prize) បានខិតជិតមកដល់ហើយ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែងមួយនេះ អាចចុចអានព័ត៌មានលំអិតក្នុងLink ខាងក្រោម ឬ Page MoEYS Cambodia បាន។ ការ​ជ្រើសរើស​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពាន​រង្វាន់​អាស៊ាន (ASEAN Prize) លេខាធិការដ្ឋាន​អាស៊ាន​បាន​ស្នើ​ប្រទេស​អាស៊ាន​នីមួយៗ​ធ្វើ​ការ​ជ្រើសរើស​បេក្ខភាព (បេក្ខជន/បេក្ខនារី ឬស្ថាប័ន) ដែល​មាន​ស្នាដៃ​ឆ្នើម និង​លេច​ធ្លោ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​កសាង​សហគមន៍​អាស៊ាន ដែល​ប្រកប​ដោយ​បរិយាប័ន្ន ភាព​រឹងមាំ សន្តិភាព និង​វិបុលភាព។ – សម្រាប់​ព័ត៌មាន​បន្ថែម៖ www.asean.org/asean-prize -កាលបរិច្ឆេទ៖…

Thumnail
សម្រង់

ការផ្ដល់អាហារូបករណ៍ សិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រាប់ថ្នាក់ឧត្តមសិក្សា

យោងតាមការPost របស់ ក្រសួងអប់រំ យុវជន និង កីឡា (MoEYS Cambodia) កាលពីល្ងាចថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ ស្តីពីការផ្តល់ អាហារូបករណ៍ សិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រាប់ការសិក្សា ​ថ្នាក់​ឧត្តម​សិក្សា​រួម​មាន៖ បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត។ ដូច្នេះសម្រាប់បងប្អូនដែលចង់ទៅរៀនបន្តរអាចរួនរាន់ដាក់ពាក្យបាន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ Facebook page របស់ ក្រសួងអប់រំយុវជននិងកីឡា ឬ (MoEYS Cambodia) ការផ្ដល់អាហារូបករណ៍ សិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រសួងអប់រំនៃ​ប្រទេស​អារ៉ាប៊ីសាអូឌី តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​ទីក្រុង ហាណូយ បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា…