ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

VN
កីទ្បា

ក្លិបវៀតណាម Thanh Hoa FC សុខចិត្តបង់​លុយ​ឲ្យ​អតីគ្រូបង្វឹករបស់​ខ្លួន​ក្រោយ​ចាញ់​ក្ដី FIFA

Thanh Hoa FC បានសម្រេចចិត្តមិនដាក់ពាក្យបណ្តឹងអាជ្ញា ប្រឆាំងនឹងគ្រូបង្វឹក Fabio Lopez ហើយក្លិបនឹងបង់ប្រាក់សំណងដល់គាត់។ លោក Pham Nguyen Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តថាញហ័រ និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថាញ់ហាវ (Thanh Hoa Football Federation) បានមានប្រសាសន៍ថា“ យើងនឹងអនុវត្តតាមសាលក្រមរបស់ FIFA ក្នុងករណីនេះ” ។ បន្ទាប់ពី Thanh Hoa បណ្តេញលោក Fabio Lopez ចេញដោយសារលទ្ធផលដឹកនាំមិនបានល្អពេលចាប់ផ្តើមការ​ប្រកួត…

Knongsrok
កីទ្បា

គ្រូបង្វឹកបារ៉ែន៖ បើយើងលេងមិន​ឈ្នះកម្ពុជាសម្រាប់​ការ​ប្រកួតនៅ​សល់ កុំសង្ឃឹម​ថា​បាន​ឡើង​ទៅ​វគ្គបន្តនោះ

លោក Helio Sousa ដែលដឹកនាំជម្រើស​ជាតិបារ៉ែនកសាងភាពជោគជ័យរបស់ខ្លួនចាប់ពីឆ្នាំ ២០១៩ ពេល​នេះត្រៀមបន្តការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 and AFC Asian Cup China 2023។ ក្រុមបារ៉ែនបានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ WAFF Championship ឆ្នាំ 2019 និងពានរង្វាន់ Gulf Cup និងបានយកឈ្នះជម្រើស​ជាតិសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពូល C នៃវគ្គជម្រុះ World Cup តំបន់អាស៊ីដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២…

Saigon FC
កីទ្បា

បាល់​ទាត់​អាស៊ាន៖ ប្រធានក្លិប 🇻🇳 SAIGON FC គ្រោងនឹងទិញក្លឹបមួយនៅជប៉ុន

ដើម្បីផ្តល់លទ្ធភាពឱ្យកីឡាករបាល់ទាត់វៀតណាមកាន់តែច្រើនទៅលេងនៅប្រទេសជប៉ុន Saigon FC គ្រោងនឹងទិញ ឬក៏ចាប់ដៃគូជាមួយក្លឹបមួយក្នុង​លីគ​ទី​៣​ជប៉ុន J3 League តែ​ក្លិបណាមួយ​នោះ​មិន​ត្រូវបាន​គេបង្ហាញអត្តសញ្ញាណនោះ​ទេ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយទេ។ អ្នកនាំពាក្យក្រុម Saigon FC បាននិយាយថា៖ “ យើងអាចទិញ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមមួយនៅក្នុងក្របខ័ណ្ឌ J3 League ពីព្រោះវាសមស្របសម្រាប់កម្រិតកីឡាករ​វៀតណាម។ កីឡាករវ័យក្មេងអាចលេងនៅប្រទេសជប៉ុនបានកាន់តែទៀងទាត់​។ អ្វីដែលយើងកំពុងធ្វើគឺបង្កើតបរិយាកាសមួយ សម្រាប់កីឡាករវៀតណាមរៀននិងកែលម្អ” ។ Saigon FC មានភាពជាដៃគូរួចហើយជាមួយ FC Tokyo នៃ J1 League…

Ggr
សង្គម

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​ភាព​ដាច់យ៉ៃ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់​និង​លែង​ចង់​មាន​ស្នេហា

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្នក​នៅ​វ័យ​កណ្ដាល​ស្រករ ២០ ជាង​ដែល​ស្ថិត​ក្នុង​ជីវភាព​លំបាក​ឬ​ដាច់យ៉ៃ​មិន​សូវ​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់ អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត ការ​ឆាប់​ចាស់​ជាង​វ័យ និង​ការ​លែង​ចង់​មាន​ស្នេហា។ ប្រភព​ស្រាវជ្រាវ​បាន​ចែក​ដាច់ ២ ប្រភេទ​របស់​មនុស្ស​ដោយឡែក​ពី​គ្នា ដោយ ១) ប្រភេទ​មនុស្ស​មាន​លុយ​ អាចគិត​ចេញ​គ្រប់​យ៉ាង ហើយ​មិន​សូវ​ខ្វាយខ្វល់​ចិត្ត​ច្រើន ផ្ទុយ​ទៅ​វិញ​ជំពូក ២) ប្រភេទ​មនុស្ស​ដែល​ដាច់យ៉ៃ រមែង​ចេះ​តែ​មាន​រឿង​ឈឺ​ក្បាលជាប់​ក្នុង​ខ្លួន ឧស្សាហ៍​ស្រ្តេស​ច្រើន ហើយ​សមត្ថភាព​នៃ​ខួរក្បាល​គឺ​ចុះ​អន់ថយ​ខ្លាំង​បំផុត។ ក្នុង​យុគសម័យ​បច្ចុប្បន្ន​ជា​ការ​ពិត​លុយ​មិន​អាច​វាយ​តម្លៃ​ថា​នរណា​ល្អ​ឬ​អាក្រក់​នោះ​ទេ ប៉ុន្តែ​បើ​យើង​អត់​លុយ​ក្នុង​សម័យ​សតវត្ស​ទី ២០ នេះហើយ គឺ​មិន​ខុស​ពី​គ្មាន​អ្វី​គ្រប់​យ៉ាង មិន​ថា​តែ​ការ​ហូប​ចុក តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សុទ្ធ​សឹង​ចាំ​បាច់​ត្រូវ​ការ​ថវិកា​ចាយវាយទាំង​អស់។ ជា​សារ​អប់រំ​មួយ​ដែល​ណែនាំ​ឲ្យ​យុវវ័យ​គ្រប់​រូប​គួរ​ណា​ខិតខំ​ស្រវា​សិក្សា​ជញ្ជក់​យក​ចំណេះ​វិជ្ជា និង​ខិតខំ​ស្វែងរក​ការងារ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ខ្លួន​ឯង និង​គ្រួសារ ក៏​ដូច​ជា​បន្ថែម​ការ​គិតគូរ​ដល់​សង្គម​ជាតិ…

Martial
កីទ្បា

លោក Ole មានយោបល់​បែបណា​ទាក់ទង​ទៅ​និង​ការ​ធ្លាក់ទម្រង់លេងរបស់អធិរាជប្រអប់ហេងស៊យ Anthony Martial?

នៅពេលសួរអំពីគំនិតរបស់គាត់ចំពោះការបង្ហាញទម្រង់​លេង​របស់ Anthony Martial  ចុងបញ្ចប់លោក Ole Gunnar Solskjaer បាននិយាយ​ថា៖ « Anthony ដឹងពីអ្វីដែលយើងចង់បាន ហើយគាត់ពិតជាខិតខំ និងធ្វើបានល្អណាស់សម្រាប់ក្រុម ហើយនោះជាអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតនៅពេលខ្ញុំឃើញគាត់ហ្វឹកហាត់រាល់ៗថ្ងៃ”។ “គាត់នឹងមិនអង្គុយហើយរង់ចាំអ្វីដែលកើតឡើងនោះទេ គាត់ដឹងថាគាត់ត្រូវតែធ្វើវាដោយខ្លួនឯង ហើយយើងលើកទឹកចិត្តគាត់។ យើងបង្វឹកគាត់ ហើយយើងដឹងថាគាត់នឹងមានគុណភាពនិងលំដាប់បែបនេះ”។ “អ្នករាល់គ្នាបានឆ្លងកាត់ការលំបាកម្តងហើយម្តងទៀត ហើយខ្ញុំគិតថាយើងបានឃើញជាថ្មីម្តងទៀតនៅយប់នេះ គាត់កំពុងធ្វើការយ៉ាងខ្លាំងហើយនោះជារឿងសំខាន់»។ គ្រាប់បាល់ចុងក្រោយរបស់ Martial បានកើតឡើងក្នុងលទ្ធផលដែល​ Manchester United ឈ្នះ Southampton ៩​ទល់​០ ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីក្រោយពីបានប្ដូរចូល។ ទោះយ៉ាងណា!…

P=80065
សេដ្ឋកិច្ច

រថយន្ត Schaeffler Bio-Hybrid: អនាគតសម្រាប់អ្នកធ្វើដំណើរក្នុងទីក្រុង

Bio-Hybrid ត្រូវបានបង្កើតឡើងសម្រាប់អ្នកក្នុងទីក្រុងជិះផ្ទាល់ខ្លួន និងជាមធ្យោបាយធ្វើដំណើរ។ Schaeffler បានដាក់ឈ្មោះថា “ Bio-Hybrid” ត្រឡប់ទៅកាន់ឆ្នាំ ២០១៦ ជាចក្ខុវិស័យមួយសម្រាប់ការធ្វើដំណើរក្នុងទីក្រុងនាពេលអនាគត។ រថយន្តធាក់ដោយជើង និងមានអគ្គិសនីធុនស្រាលមានកង់បួនឥឡូវអាចរកទិញបានហើយ។ Bio-Hybrid មានពីរប្រភេទ Bio-Hybrid មានពីរប្រភេទគឺ Passenger DUO និង Cargo ។ ពួកវារួមបញ្ចូលគ្នានូវសេរីភាព និងភាពរហ័សរហួនជាមួយនឹងកង់របស់វាព្រមទាំងបរិមាណដឹកទំនិញនិងការការពារពីអាកាសធាតុប្រៀបបាននឹងកូនឡានមួយ។ ជាមួយនឹងថាមពលម៉ូទ័រអេឡិចត្រិចត្រូវបានរួមបញ្ចូលគ្នានៅក្នុងប្រព័ន្ធរុញច្រានប្រកបដោយភាពច្នៃប្រតិដ្ឋ និងបរិស្ថានសម្រាប់ទីក្រុង។ រថយន្តអគ្គិសនីធុនស្រាលនេះត្រូវបានបំពាក់ដោយដំបូល និងកញ្ចក់ការពារខ្យល់ និងបើកនៅសងខាង។ ប្រអប់ដឹកទំនិញគឺជាតួប្រអប់ដែលមានចំណុះ ១៥០០ លីត្រខណៈមួយម៉ូដែលទៀតមានកន្លែងដឹកទំនិញ។ យោងទៅតាមក្រុមហ៊ុន…

៦
ប្លែកៗ

ប្រជ្រុយលើម្រាមដៃទាំង៥ បង្ហាញពីសំណាង និងចរិត បុគ្គលិកលក្ខណៈផ្សេងៗគ្នា

ប្រសិនបើអ្នកចង់ស្វែងយល់ពីមុខអត្ថន័យនៃប្រជ្រុយដែលមាននៅលើម្រាមដៃទាំង៥ ដើម្បីបង្ហាញពីអ្វីមួយអំពីផ្លូវអាជីព សំណាង និងទំនាក់ទំនងដែលបានកំណត់នាពេលអនាគត បន្ទាប់មកសូមយោងទៅលើព័ត៌មានគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម។ ក្នុងទ្រឹស្ដីមនោគមវិជ្ជាបានបន្ថែមលើផ្នែកផ្សេងទៀតនៃប្រជ្រុយដែលលេចឡើងនៅលើម្រាមដៃទាំង ៥ ក៏ជាអ្នកព្យាករណ៍ពីបញ្ហាមួយចំនួនដែលយើងអាចនឹងជួបប្រទះនាពេលអនាគត។ តោះ!កំណត់អត្ថន័យនៃប្រជ្រុយលើម្រាមដៃរបស់អ្នក! ១. ប្រជ្រុយនៅលើម្រាមកូនដៃ ជាទូទៅអ្នកដែលមានសំណាងដែលមានប្រជ្រុយនៅលើម្រាមកូនដៃ ជាធម្មតាមនុស្សប្រភេទនេះ តែងតែមានភាពរហ័សរហួន ឆ្លាតវៃ ជាពិសេសអង់អាចនៅកន្លែងធ្វើការ។ មនុស្សទាំងនេះក៏មានមន្តស្នេហ៍ខ្លាំងណាស់ក្នុងការរកស៊ី ដូច្នេះប្រសិនបើពួកគេដើរតាមមាគ៌ានោះ ពួកគេអាចរកបានជោគជ័យយ៉ាងងាយស្រួល ទ្រព្យសម្បត្តិរបស់ពួកគេក៏កកើតយ៉ាងសន្ធឹកផងដែរ។ ក្រៅពីអាជីពរលូន និងទទួលបានជោគជ័យ ចំណែកឯរឿងស្នេហារបស់មនុស្សដែលមានប្រជ្រុយនៅត្រង់ចំណុចនេះ ក៏មានសន្តិភាព និងរីករាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការបណ្ដុះសេចក្តីស្រឡាញ់ នោះស្ថានភាពក្រោយជំនួញរបស់គ្រួសារអាចកើតឡើងបានយ៉ាងងាយស្រួល ស្វាមី និងភរិយាអាចប្រឈមមុខនឹងឧបសគ្គជាច្រើន។ ២. ប្រជ្រុយនៅលើម្រាមដៃនាង…

Dddddd
សេដ្ឋកិច្ច

មនុស្សប្រុសសុទ្ធមិនគួរស្អប់ខ្ទើយឡើយ ផ្ទុយទៅវិញគួរតែសប្បាយចិត្ត ពេលអត្រាខ្ទើយកើនឡើងខ្លាំង

ធម្មជាតិបានបង្កើតមនុស្សមកអោយមានពីរភេទ គឺភេទប្រុសនិងភេទស្រី ដើម្បីជាគូនឹងគ្នា។ ពេលដែលមនុស្សប្រុសនិងមនុស្សស្រីស្រលាញ់គ្នា រហូតដល់ឈានដល់ការរៀបអាពាហ៍ពិពាហ៍ នោះពួកគេនឹងទទួលបានកាដូជាបុត្រ(កូន) ដែលធម្មជាតិផ្តល់អោយក្រោយការរួមរស់នៅជាគ្នា។ ទោះបីជាធម្មជាតិបានបង្កើតមនុស្សអោយមានពីរភេទហើយពិតមែន ក៏នៅតែមានមនុស្សមួយចំនួនកើតទុកមិនសុខចិត្ត ចង់កែប្រែធម្មជាតិតាមដែលខ្លួនចង់បាន ជួនកាលប្រុសកែទៅជាស្រី ស្រីកែទៅជាប្រុសក៏មាន។ បើសិនប្រុសកែទៅជាស្រី(ខ្ទើយ) មនុស្សប្រុសទាំងអស់គួរតែសប្បាយចិត្ត និង ជួយលើកទឹកចិត្តគាត់ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ តែប្រសិនបើមនុស្សស្រីកែទៅជាប្រុសវិញវាមិនមែនជារឿងល្អឡើយសម្រាប់មនុស្សប្រុស ព្រោះអ្នកកំពុងតែស្ពៃ(អត់លិឍ)ហើយ។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើងគឺមានអត្រាប្រជាជនភេទស្រីច្រើនជាងភេទប្រុស ដែលជាតួរលេខមួយធ្វើអោយមនុស្សប្រុសមានការសប្បាយចិត្តជាពន់ពេក។ ហើយនៅពេលដែលមនុស្សប្រុសមួយចំនួនបានកែភេទទៅជាស្រី(ខ្ទើយ)ទៀត នោះការរីករាយរបស់មនុស្សប្រុសគឺមានកាន់តែច្រើនតែម្តង។ ដោយសារតែខ្ទើយម្នាក់គាត់ស្រលាញ់មនុស្សប្រុសម្នាក់ ពេលនោះមនុស្សប្រុសនឹងកាត់បន្ថយបានពីរនាក់ ចុះទម្រាំខ្ទើយមួយពាន់នាក់នឹងអាចកាត់បន្ថយអត្រាមនុស្សប្រុសពេញសាច់(ប្រុសសុទ្ធ)បានប៉ុន្មាននាក់? នេះហើយជាមូលហេតុដែលមនុស្សប្រុសពេញសាច់(ប្រុសសុទ្ធ) ទាំងអស់ត្រូវសប្បាយចិត្ត ព្រោះថាពេលមនុស្សប្រុសទាំងអស់មិនទាន់កែភេទផង យើងនៅអាចមានសង្សារម្នាក់ពីរ ឬ ប្រពន្ធម្នាក់ពីរ…

៦
ប្លែកៗ

តេស្តមើល! តើអ្នកនឹងទទួលបានលាភសំណាងអ្វីខ្លះ ជាមួយនឹងលុយកាក់ និងការងារ?

ជ្រើសរើសស្រោមក្រហមមួយ ដើម្បីតេស្តមើល ថាតើអ្នកនឹងទទួលបានសំណាងអ្វី ជាមួយនឹងរឿងលុយកាក់ និងការងាររបស់អ្នក? A. អាំងប៉ាវ A អ្នកនឹងទទួលបានលទ្ធផលល្អ សម្រាប់ការងារ ការរកស៊ីរបស់អ្នក។ បន្ទាប់ពីការខិតខំជាយូរ អ្នកក៏កាន់តែសំណាង និងមានកម្លាំងខ្លាំងក្លា ដូច្នេះសមិទ្ធិផល និងរង្វាន់នឹងត្រូវចូលមកក្នុងជីវិតរបស់អ្នក។ ឆ្ពោះទៅមុខដោយស្មារតីដូចអ្នក ឥឡូវនេះអ្នកកំពុងធ្វើបានល្អហើយ។ ប្រសិនបើអ្នកកំពុងស្វែងរកគម្រោងដែលមានរយៈពេលយូរ សូមកុំបោះបង់អ្នកជិតឈានដល់គោលដៅហើយ។ B. អាំងប៉ាវ B សូមអបអរសាទរ ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងវិស័យជំនួញ ឬការចរចារនៅពេលក្រោយ អ្នកនឹងទទួលបានផលច្រើន។ អាជីវកម្មរបស់អ្នកអាចរកប្រាក់ចំណេញ ធ្វើឱ្យអ្នករកប្រាក់ចំណេញ ឬចុះហត្ថលេខាលើកិច្ចសន្យាដែលរកកម្រៃបានកាន់តែប្រសើរ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកកំពុងស្វែងរកការងារអ្នកនឹងទទួលបានឱកាសល្អ។…

៦
ប្លែកៗ

សម្រាប់ខែថ្មី! តើមានដំបូន្មានអ្វី ដែលអ្នកគួរតែទទួល និងអនុវត្តន៍តាម?

ជ្រើសរើសរូបមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីដំបូន្មានល្អៗដែលអ្នកនឹងទទួលបាន សម្រាប់អនុវត្តន៍ក្នុងខែថ្មីនេះ។ 1. រូបភាពទី 1 ដំបូន្មានសម្រាប់អ្នកគឺ ៖ អ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ ដែលកំពុងកើតមានក្នុងជីវិតរបស់អ្នក។ ឈប់ផ្តោតលើរឿងអវិជ្ជមាន បើកឱ្យមានការផ្លាស់ប្តូរថ្មី អនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ ហើយស្វាគមន៍ភាពវិជ្ជមានរបស់អ្នក។ កុំខ្លាច ឬស្ទាក់ស្ទើរក្នុងការបិទទ្វារចាស់ កុំទុកឱ្យការលំបាកបំភ័យអ្នក ឬបំបាក់ស្មារតីអ្នក។ បើទោះបីជាមានទ្វាមួយបិទជិត នឹងមានទ្វាមួយទៀតបើកដើម្បីដឹកនាំអ្នក។ នៅពេលអ្នកធ្លាប់ប្រើផ្លូវថ្មីនេះ អ្នកនឹងកាន់តែជិតដល់គោលដៅរបស់អ្នក។ តើអ្នកកំពុងរង់ចាំអ្វីទៀត សូមជឿជាក់លើខ្លួនឯង ហើយឈានទៅមុខឥឡូវនេះ សូមកុំស្ទាក់ស្ទើរអី។ 2. រូបភាពទី 2 ដំបូន្មានសម្រាប់អ្នក គឺអ្នកមិនគួរប្រញាប់ប្រញាល់ពេកទេនាពេលអនាគតដ៏ខ្លី អ្វីៗគ្រប់យ៉ាងនឹងកើតឡើងចំពេលវេលា។…

E3fb629d Bc41 486a Bf45 882b202839c1
កីទ្បា

ទម្រង់លេងបច្ចុប្បន្ន ចំណុចខ្សោយ…គ្រប់គ្រឿងអំពីក្រុម AC Milan មុន​ជួប Man Utd ក្នុង​ Europa League

Man United នឹងត្រូវប៉ះ Milan នៅ Europa League វគ្គ ១៦ ក្រុមចុងក្រោយ។ Knongsrok Sport សូមលើក​យក​ចំណចុពិសេសៗ​របស់​ក្រុមអ៊ីតាលី​មួយ​នេះ​មុន​ពេល​ជួប​គ្នា​ជាមួយ Manchester United -ប្រវត្តិនៃការប្រកួតប្រជែង ភ្លើងចម្បាំងប្រវត្តិសាស្រ្តលើ​ទីលាន​វាល​ស្មៅដែល​រលត់អស់​កាល​ដ៏​យូរ​ពេល​នេះបានឆេះសន្ធោរសន្ធៅឡើង​វិញ នៅពេលដែលក្រុមបិសាចក្រហម Manchester United ត្រូវជួប​ក្រុម AC Milan ក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅខែក្រោយនេះ។ ក្រុម​ទាំងពីរ​ជួបប្រយុទ្ធគ្នាតែ ១០ ដងគត់នា​ពេល​អតីតកាលហើយ​ក្រុម​ទាំងពីរ​ចែក​គ្នាឈ្នះ៥​ប្រកួតម្នាក់។…

Cover Prasat
សង្គម

​មហាសំណាង! កូនខ្មែរខេត្តកំពង់ធំ​ បានរៀបការចូលក្នុងវង្សត្រកូលអភិជនលោកខាងលិច ជាម្ចាស់ប្រាសាទបុរាណល្បី​ Brandenbourg ក្នុងប្រទេស​លុចសាំប៊ួរ​

សំណាងមនុស្សម្នាក់ៗមិនដូចគ្នាទេ ​ពេលខ្លះអាស្រ័យដោយវាសនា ​និងអត្តចរិតផ្ទាល់ខ្លួនផងនោះ បានធ្វើឱ្យមនុស្សសាមញ្ញជាច្រើនឆ្អឹងអណ្តែតក្លាយជាអ្នកមានធូរធារ មហាសេដ្ឋី និងមានឈ្មោះល្បីស្ទើរមិនគួរឱ្យជឿ។ យ៉ាងណាមិញ នារីស្រស់ស្អាតបែបអភិជនមួយរូបដែលជាជនជាតិខ្មែរ  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបផងនូវបុណ្យវាសនា​បានក្លាយជាកូនប្រសារគ្រួសារអភិជននៅប្រទេសលោកខាងលិច ​ថែមទាំងជាម្ចាស់ប្រាសាទបុរាណ Brandenbourg ដ៏ល្បីនៅប្រទេសលុចសាំប៊ួរ​ ផងដែរ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ម៉ៅ ​ជានិច្ច បានរៀបរាប់ឱ្យដឹងថា៖ «នាងខ្ញុំឈ្មោះ​ ម៉ៅ​ ម៉ានិច្ច​ ជាកូនខ្មែរ​និងជាកូន​អ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍ ​ខេត្តកំពង់ធំ​ បានរៀបការចូលក្នុងវង្សត្រកូលអភិជនលោកខាងលិច (សហព័ន្ធអុឺរ៉ុប)​ ដែលត្រូវជា​ម្ចាស់ប្រាសាទ​ Brandenbourg (Château-fort de Brandenbourg) នៃប្រទេសលុចសាំប៊ួរ​ 🇱🇺…