ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

តុ
សង្គម

លោកឈិត តេងរិទ្ធ ត្រៀមបញ្ចេញស្នាដៃជាច្រើនទៀត ក្រោយចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស (មានវីឌីអូ)

លោក ឈិត តេងរិទ្ធ អតីតសិស្សសាលា ហ្វាពន្លឺសិល្បៈ អ្នកនិពន្ធមានសមត្ថភាព មានស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀង ផ្ទុះការគាំទ្រច្រើនរ៉ាប់មិនអស់។ លោក ឈិត តេងរិទ្ធ តែងតែបញ្ចេញនូវស្នាដៃនិពន្ធបទភ្លេងយ៉ាងល្អ ជាមួយនិងទំនុកច្រៀងមានខ្លឹមសារមកជារើយៗសម្រាប់តារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាយើង ហើយបទនីមួយៗដែលលោកព្យាយាមផលិតឡើងមក សុទ្ធសឹងតែជាមួយដែលល្អហើយពិរោះៗទាំងអស់។មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា បទចម្រៀងភាគច្រើនដែលលោកផលិត គឺត្រូវបានបកស្រាយដោយកំពូលតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត ដែលមានដូចជាបទ៖ បទ៖ Oyster បទ៖ ធ្លាប់បោកស្រីទេBro រួមជាមួយបទជាច្រើនទៀត។ ជាមួយគ្នានេះផងដែរ យើងសង្កេតឃើញថា លោក ឈិត តេងរិទ្ធ បានបញ្ចេញ…

ររររររ
កីទ្បា

ពូកែខ្លាំងណាស់! កីឡាការិនី ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ពេលបង្ហាញខ្លួនលើកដំបូងលើសង្វៀន WNO (មានវីឌីអូ)

មិនសរសើរមិនបានពិតមែនជាមួយនឹងសមត្ថភាពដ៏ល្អនិងខ្លាំងពូកែរបស់កីឡាការិនីកូនកាត់ កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ដែលជាន់សង្វៀន WNO លើកដំបូងភ្លាម ទទួលបានជ័យជំនះតែម្តង។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលមានប្រភពី ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ពេលបង្ហាញខ្លួនលើកដំបូងលើសង្វៀន WNO កីឡាការិនីកូនកាត់កម្ពុជា-ម៉ិចស៊ិក អាមេរិក ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ខ្មៅនៅពេលបង្ហាញខ្លួន លើកដំបូងលើសង្វៀនកីឡាជូជីតស៊ូ WNO (Who Number One, នរណាលេខ១) នៅចុងសប្ដាហ៍កន្លងទៅនេះ ក្រោយឈ្នះកីឡាការិនីប្រេស៊ីល Danielle Kelly…

Thumanil
សម្រង់

នេនទុំត្រៀមចេញ Music Video បទថ្មីរបស់ខ្លួន ដែលបកស្រាយរួមគ្នាជាមួយលោកពូ ព្រហ្មម៉ាញ

ឆ្នាំនេះដឹងតែមានបទចម្រៀងថ្មីប្លែកទៀតហើយ ពីតារាចម្រៀងរ៉េប នេនទុំ។ នាពេលថ្មីៗនេះផងដែរ តារាចម្រៀងរ៉េបជើងចាស់ នេនទុំ បានបង្ហោះរូបភាព Poster មួយសន្លឹកនៅលើ Page ផ្លូវការរបស់ខ្លួន Nen Tum ដោយអមជានឹងពាក្យមួយឃ្លា សរសេរថា “អេមទៀតហើយឆ្នាំនេះ តើបទអ្វី? តោះទាយ👌” ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា លោកពូ ព្រហ្ម​ម៉ាញ គឺជាតារាចម្រៀង អាយ៉ៃ ដែលមានឈ្មោះ បោះសម្លេងខ្លាំងជាងគេ នៅប្រទេសកម្ពុជាយើងនេះ។ ដោយសារតែភាពពូកែ ប៉ិនប្រសព្វ កំប្លែង របស់លោកពូ ទើបធ្វើឲ្យប្រជាជនខ្មែរ ចូលចិត្តមើលមើលអាយ៉ៃ…

Thumnail​ ១
ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរៀបផែនការជម្រិតយកប្រាក់មួយលានដុល្លារពីផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

ក្តៅៗទាក់ទងនឹងការរៀបគម្រោងជម្រិតប្លន់យកប្រាក់មួយលានដុល្លារ ($1,000,000) ពីគ្រួសារមួយដែលរស់នៅក្នុងបុរីអង្គរភ្នំពេញ ប៉ុន្តែមិនបានសម្រេច ដោយសារត្រូវបានកម្លាំងកងរាជអាវុធហាត់រាជធានីភ្នំពេញចុះបង្រ្កាបទាន់ពេលវេលា។ នោះបើយោងតាមការpost របស់ Page Phnom Penh Gendarmerie កាលពីរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០២១។ ហើយខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលPage Phnom Penh Gendarmerie បាន post ទាក់ទងនឹងការជម្រិតប្លន់ទាប្រាក់ មួយលានដុល្លារ។ មុននេះបន្តិច មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់…

Thumnail
ព័ត៌មានជាតិ

ពេលនេះបវរកញ្ញាកម្ពុជាបានទៅដល់ប្រទេសថៃ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកម្មវិធីបវរកញ្ញាពិភពហើយ

បវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា លីវ ជីលី ពេលនេះបានទៅដល់ប្រទេសថៃដោយសុវត្ថិភាពហើយ។ ស្របជាមួយគ្នានេះដែរ​ បវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ក៏ទទួលបានការស្វាគមន៍ និង ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីប្រទេសថៃផងដែរ។ ពេលនេះផងដែរកញ្ញា លីវ ជីលី កំពុងតែស្ថិតនៅក្នុងធ្វើចត្តាឡីស័ករយៈពេល១៤ ជាមួយនិងបវរកញ្ញាដែលមកពីទូទាំងពិភពលោក ដើម្បីរួមគ្នាទប់ស្កាត់និងការពារ ពីជឺងឺCovid-19 មុនពេលថ្ងៃប្រកួតមកដល់។ បើយោងតាមកាលវិភាគការប្រកួតកម្មវិធីបវរកញ្ញាពិភពលោក ឬ Miss Grand International គឺនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ ក្រោយរយៈពេលចត្តាឡីស័ក១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ ដល់ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។ ហេតុដូច្នេះសូមពុកម៉ែបងប្អូនកុំភ្លេចរងចាំទស្សនា និង…

Metfonecambodia
កីទ្បា

បង្ហាញកាលវិភាគនិងកម្មវិធីប្រកួតពាន MCL រដូវកាលថ្មីខណៈគូរពិសេសក្នុងសប្ដាហ៍​ទី​មួយ បឹង​កេត​ប៉ះណាហ្គា

គណៈកម្មការរៀបចំការ​ប្រកួតបាល់​ទាត់​កម្ពុជាហៅកាត់​ថា CNCC បាន​បង្ហាញកាលវិភាគ និង​កម្មវិធី​ប្រកួត​ក្នុងពាន​រង្វាន់ក្របខ័ណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League រដូវ​កាល​២០២១ខណៈជំនួប​បើក​ឆាក​ក្នុង​សប្ដាហ៍​ទី​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ក្រុម​ការពារ​តំណែង​ជើងឯកប៉ះ​ក្រុម​ខ្លាំង​ណាហ្គាវើល។ ទោះ​បី​ជា​កាលវិភាគការ​ប្រកួត​នេះ​ចេញ​ជាផ្លូវ​ការ​មែន​ក្ដី! ប៉ុន្តែ​ការ​ប្រកួតមួយចំនួន​អាច​នឹង​ផ្លាស់ប្ដូរជាយថាហេតុណាមួយ​ក៏​មិន​ដឹង​ ព្រោះ​កាល​វិភាគខ្លះជាប់​ក្នុង​ថ្ងៃ FIFA Day ដែល​ត្រូវ​សម្រាក​សម្រាប់​ប្រកួតក្នុងជម្រើស​ជាតិ​ហើយ​នៅ​មាន​ការ​ប្រកួត AFC Cup ដែល​មាន​ក្រុម​បឹង​កេត​និង​វិសាខា​ចូលរួម។ ខាង​ក្រោម​នេះ​ជា​កាលវិភាគពេញ៖

Honda
កីទ្បា

Keisuke Honda ប្រើ​ប្រាស់​វិធីមួយនេះ​ដើម្បីជួយកុមារក្រីក្រទូទាំងពិភពលោកទទួលបានឱកាស​លេងបាល់

ហុងដា បានយកក្រុមហ៊ុន PARK ទៅបើកនិង​ផ្សព្វផ្សាយនៅប្រទេសជប៉ុន​ដើម្បី​រក​មូលនីធិ​មក​ជួយកុមារមក​ពី​គ្រប់​ទិសទី​ក្នុងពិភពលោកឲ្យមានឱកាស​លេង​បាល់​ទាត់​ឬ​កីឡាផ្សេង​ទៀតតាម​រយៈ​បេសកកម្ម​វិនីយោគលើ​ម៉ាកសម្រាប់​កីឡា។ PARK គឺជាក្រុមហ៊ុនលក់សម្លៀកបំពាក់មួយ ដែលប្រើប្រាស់ពាក្យស្លោក​៖”បាល់​ទាត់​ផ្លាស់ប្ដូរ​ពិភពលោក“Soccer can change the world” ។ ក្រុមហ៊ុន​មួយនេះ ​ប្រើ​ប្រាស់កាកសំណល់សម្រាម មកធ្វើជាផលិតផលដើម្បី​លក់ហើយប្រាក់ចំណេញបាន​ពី​ការ​លក់ចំនួន 50% នឹង​បរិច្ចាគឲ្យទៅខាងមូលនីធិទ្វីបអាហ្វ្រិកដើម្បីផ្គត់ផ្គង់ក្មេងៗឲ្យ​មានឱកាសលេងបាល់ទាត់។ ចក្ខុវិស័យរបស់ក្រុមហ៊ុន PARK គឺសាមញ្ញបំផុតដើម្បីធ្វើឱ្យផលិតផលប្រកបដោយគុណភាព ការទទួលខុសត្រូវ និងច្នៃប្រឌិតដែលអាចឱ្យអ្នកគាំទ្របាល់ទាត់រាប់ពាន់លាននាក់ ផ្លាស់ប្តូរពិភពលោកដោយគ្រាន់តែទិញឧបករណ៍ដែលពួកគេត្រូវការដើម្បីលេងកីឡាដែលពួកគេចូលចិត្ត។ ⁠ នេះ​គឺ​ជា​បេសកកម្មមួយ​ក្នុង​ចំណោម​បេសកកម្មសប្បុរសធម៌ជាច្រើន​ដែល អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុនរូប​​តែងតែធ្វើ។ ក្រុមហ៊ុន PARK បាន​ផ្សព្វផ្សាយជាង៣៦​ប្រទេស​ហើយ​ដែល​រួម​មាន​ទាំង​កម្ពុជាយើង​ផង​ដែរ៕

Df
សម្រង់

ផ្លែឈើល្អបំផុតទាំង ៥ សម្រាប់ការសម្រកទម្ងន់ ការរំលាយអាហារ និងភាពស៊ាំ

ផ្លែឈើគឺជាថាមពលនៃសារធាតុចិញ្ចឹមផ្សេងៗ។ ពួកគេមិនត្រឹមតែផ្ទុកមាតិកាជាតិសរសៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ទុកនូវវីតាមីននិងជាតិរ៉ែផ្សេងៗដែលអាចធ្វើឱ្យមានភាពអស្ចារ្យសម្រាប់សុខភាពទូទៅការសម្រកទម្ងន់និងការរំលាយអាហាររបស់យើង។ ខាងក្រោមនេះជាផ្លែឈើ ៥ ប្រភេទដែលមានសុខភាពល្អបំផុតដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖ 1. Berries (ផ្លែប៊ឺរី) ក្រុមរបស់ផ្លែប៊ីរីដែលមានជីវជាតិល្អមានដូចជា៖ blackberries, cranberries, strawberries or blueberries។ ផ្លែប៊ឺរីក្រៅពីសំបូរទៅដោយជាតិសរសៃច្រើន ផ្លែប៊ឺរីក៏មានជាតិខ្លាញ់ទាបមានបរិមាណកាឡូរីទាបហើយផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដង់ស៊ីតេជាតិខនិជនិងវីតាមីនខ្ពស់របស់វាធ្វើឱ្យវាក្លាយជាប្រភេទផ្លែឈើដ៏ល្អបំផុតក្នុងការប្រើប្រាស់។ អ្នកអាចមានពួកគេនៅក្នុងទម្រង់ទាំងមូលរបស់ពួកគេដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។ 2. Apple (ផ្លែប៉ោម) ផ្លែប៉ោមគឺជាផ្លែឈើមួយប្រភេទដែលអាចផ្តល់អត្ថប្រយោជន៍ច្រើនក្នុងការសម្រកទម្ងន់របស់អ្នក។ ហើយវាសំបូរទៅដោយជាតិសរសៃចំណីអាហារសារធាតុ Flavonoids និង Beta-carotene ផ្លែប៉ោមជួយអ្នកក្នុងការបង្កើនកម្រិតនៃការឆ្អែតរបស់អ្នកការពារអ្នកមិនឱ្យទទួលទានច្រើនពេក។ ជាតិសរសៃរលាយដែលមាននៅក្នុងផ្លែឈើមួយនេះ វាជួយក្នុងការទាញទឹកចេញពីបំពង់រំលាយអាហាររបស់អ្នកដែលទីបំផុតបង្កើតទៅជាសារធាតុដែលមានរាងដូចជែល។ វាធ្វើឱ្យការរំលាយអាហារយឺតជាងមុននិងជួយរុញលាមកតាមពោះវៀនយ៉ាងរលូនដោយជួយទាំងការរំលាយអាហារនិងស្រកទំងន់។ 3. Watermelon…

ក
ព័ត៌មានជាតិ

ឱកាសល្អសម្រាប់និស្សិតដែលចង់ទៅបន្តរការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា

កាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២១ Page ផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា ឬ (MoEYS Cambodia) បានបង្ហោះជាមួយនូវរូបភាពមួយសន្លឹកទាក់ទងនឹងការផ្តល់អាហារូបករណ៍ ថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា។ សម្រាប់និស្សិតខ្មែរដែលចង់ទៅរៀនបន្តរនៅប្រទេសឥណ្ឌា សូមប្រញាប់រួសរាន់ដាក់ពាក្យ ព្រោះអាហារូបករណ៍ចំនួនមួយពាន់កន្លែងមានសម្រាប់​ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ មិនមែនសម្រាប់តែនិស្សិតខ្មែរឡើយ។ សម្រាប់ការចុះឈ្មោះប្រឡងយកអាហារូបករណ៍និស្សិតទាំងអស់អាចចុះឈ្មោះតាម Link ដែលមាននៅខាងក្រោមនេះ ឬ ចូលទៅកាន់ Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលមានឈ្មោះ MoEYS Cambodia បាន។ អាហារូបករណ៍​​​ថ្នាក់​បណ្ឌិត​​​សិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់​និស្សិត​នៃ​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមាជិក​អាស៊ាន –…

Untitled 1
សង្គម

មនុស្សជាច្រើនតែងតែយល់ច្រលំថា ការប្រចណ្ឌកើតឡើងព្រោះតែការស្រលាញ់ខ្លាំងហើយខ្លាចបាត់បង់

ពាក្យថា ស្រលាញ់ គឺជាពាក្យពីម៉ាត់យ៉ាងខ្លី ស្រួលនិយាយ, ប៉ុន្តែពិបាកក្នុងបង្ហាញចេញឲ្យឃើញអស់នូវអត្ថន័យដែលបានបង្កប់យ៉ាងស៊ីជម្រៅនៅក្នុងពាក្យនេះខ្លាំងណាស់។ ពាក្យស្រលាញ់ អ្នកណាៗក៏អាចនិយាយបានដូចគ្នា គ្រាន់តែប្រើបេះដូងមកនិយាយឬប្រើការលេងសើចមកនិយាយតែប៉ុណ្ណោះ។ ពាក្យថាសង្សារ គឺជាដំណាក់កាលដំបូលនៃការស្វែងយល់ចិត្តគ្នា ហើយការស្រលាញ់នេះគឺមិនមានភាពច្បាស់លាស់មួយរយភាគរយឡើយ។ ប្រសិនបើភាគីទាំងសងខាងស្រលាញ់គ្នាចិត្តនិងចិត្ត នោះទំនាក់ទំនងស្នេហាមួយនេះនឹងអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍នៅថ្ងៃអនាគត។ ផ្ទុយទៅវិញបើសិនជាមានភាគីណាម្នាក់នៃចំណងស្នេហានេះទុកថាវាជាស្នេហាបែបលេងសើចមួយពេលដើម្បីកំដរអារម្មណ៍មួយឆាវ នោះចំណងស្នេហានេះនឹងត្រូវបែកបាក់យ៉ាងងាយស្រួលបំផុត ខុសពីចំណងស្នេហាដែលស្មោះត្រង់ ព្រោះមនុស្សដែលស្រលាញ់គ្នាពិតប្រាកដ ទោះបីជាមានការមិនយល់ចិត្ត យល់ច្រលំគ្នាយ៉ាងណាក៏ដោយ ក៏ភាគីទាំងសងខាងព្យាយាមយល់ពីគ្នា និង យោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមក។ មួយវិញទៀត នៅពេលដែលមនុស្សយើងស្រលាញ់នរណាម្នាក់ខ្លាំង ហើយឃើញមនុស្សដែលយើងស្រលាញ់ស្និតស្នាលជាមួយនិងអ្នកផ្សេងខុសពីយើង ច្បាស់ណាស់ចិត្តប្រចណ្ឌនឹងកើតមានឡើង។ មនុស្សជាច្រើនតែងតែយល់ច្រលំថាការប្រចណ្ឌកើតឡើងព្រោះតែការស្រលាញ់ខ្លាំង ខ្លាចបាត់បង់មនុស្សដែលយើងស្រលាញ់បានទៅអ្នកផ្សេង តែការគិតបែបនេះគឺពិតជាខុស ហើយខុសខ្លាំងទៀតផង។ បើសិនជាយើងស្រលាញ់គ្នាដោយចិត្តនិងចិត្តពិតមែន នោះភ្លើងប្រចណ្ឌនឹងមិនអាចកើតមានឡើងបានឡើយ…

៨
ប្លែកៗ

តើអ្នកគួរធ្វើអ្វី ដើម្បីធ្វើឱ្យអ្វីៗគ្រប់យ៉ាង ដំណើរការទៅបានដោយរលូន?

ជ្រើសរើសរូបមួយតាមចំណូលចិត្តអ្នក ដើម្បីដឹងពីវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរ ឱ្យកិច្ចការងារ និងអ្វីៗគ្រប់យ៉ាង ដំណើរការបានទៅយ៉ាងរលូន។ 1. រូបទី 1 ប្រសិនបើការជ្រើសរើសរបស់អ្នក គឺជាកាតទីមួយនេះបង្ហាញថា អ្នកកំពុងឈឺក្បាលអំពីរឿងលុយកាក។ អ្នកគិតអំពីលុយច្រើន ហើយនេះអាចបំផ្លាញជីវិតអ្នកនាពេលអនាគត។ កុំបារម្ភអំពីការចំណាយច្រើន។ អ្នកបារម្ភថាអ្នកមានចំណាយច្រើនពេក ខណៈពេលដែលអ្នកគិតថាប្រាក់ចំណូលរបស់អ្នកហាក់មិនអំណោយផល។ ចូរដកដង្ហើមឱ្យបានវែងៗ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ ចាំកិតបន្តទៀត។ អ្នកមានការងារល្អ និងមានប្រាក់ខែសមរម្យល្មមអាចចំណាយលើការចំណាយទាំងអស់ អ្នកគ្រាន់តែត្រូវចេះកែសម្រួល និងចេះគ្រប់គ្រងឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ ឈប់គិតពីការធ្វើច្រើនពេកសម្រាប់ប្រាក់ចំណូលបន្ថែម។ អ្នកមិនគួរផ្លាស់ប្តូរការងារនៅពេលនេះទេ កុំខ្ជះខ្ជាយពេលវេលាតិចតួចក្នុងការស្វែងរក ឬឆ្ងល់ពីការងារថ្មី។ ត្រូវបានលះបង់ និងផ្តោតលើការងារបច្ចុប្បន្នរបស់អ្នក អ្នកពិតជានឹងទទួលបានរង្វាន់នៅពេលឆាប់ៗនេះ។ 2. រូបទី…

ដដថ
ព័ត៌មានជាតិ

លោកជំទាវជាច្រើនរូបងាកមកប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប

យោងតាមការPost របស់ Page Samdech Hun Sen, Cambodian Prime Minister បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតមួយសន្លឹករបស់លោកជំទាវជាច្រើនរូប ដោយដៃរបស់លោកជំទាវៗបានកាន់ជាមួយនឹងកាបូបម្នាក់មួយដោយការបូបនោះ គឺជាការឆ្នៃប្រឌិតរបស់កូនខ្មែរនៅសៀមរាប។ ពិតជាមិនសរសើរមិនបានមែន ដោយកូនខ្មែរអ្នកសៀមរាមមានសមត្ថភាពក្នងការឆ្នៃកាបូបសម្រាប់ប្រើប្រាស់ ហើយទាក់ទាញដល់ចិត្តលោកជំទាវៗឲ្យទិញរបស់ខ្លួនប្រើបាន។ កាបូបដែលឆ្នៃប្រឌិតឡើងដោយដៃរបស់កូនខ្មែរអ្នកនៅខេត្តសៀមរាប មើលទៅពិតជាមានភាពស្រស់ស្អាតហើយស៊ីវីល័យមែនទែន។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងក្នុងការPost លើPage Samdech Hun Sen, Cambodian Prime Minister សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី៕…