ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

តុម
ព័ត៌មានជាតិ

ស្ត្រីខ្មែរដែលជាភរិយាស្របច្បាប់របស់ម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ចេញបកស្រាយ និងបង្ហាញភស្តុតាងមួយចំនួនទាក់ទងនឹងប្រាសាទឲ្យអ្នករិះបានដឹង

ក្រោយពីមានមតិមួយចំនួនបានរិះគន់ដល់លោកកស្រី ម៉ៅ ម៉ានិច្ច ពាក់ព័ន្ធនឹងប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ពេលនេះលោកស្រី បានបង្ហោះរូបភាពមួយចំនួន ដែលជាភស្តុតាងបញ្ជាក់ថា ខ្លួនជាប្រពន្ធស្របច្បាប់របស់ ម្ចាស់ប្រាសាទនោះមែន។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានបង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងជាមួយនឹងប្រាសាទរាប់ពាន់ឆ្នាំនេះដូចគ្នា ដោយលោកស្រីបានបង្ហោះថា៖ ជាការពិតណាស់ វាជារឿងមួយដែលពិបាកនឹងជឿជាពិសេសសំរាប់មនុស្សស្រីដែលកេីតចេញពីគ្រួសារសាមញ្ញ​ អ្នកស្រុកស្រែម្នាក់ក៏ក្លាយជាភរិយាស្របច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូបនិងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ តេីមានមនុស្សប៉ុន្នាននាក់ដែលមានប្រាសាទជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន? ខាងក្រោមនេះគឺជាភស្តុតាងដែលមានចុះនៅ​ Wikipedia និង​ website Myheritage (ប្រទេសបារាំង​) ហេី្យខ្ញុំក៏មានសាក្សីដែលជាជនជាតិខ្មែរមួយចំនួនគាត់បានមកលេងដូចជា Ann Ja Amey Love David Sineng Lek រូបខ្ញុំនិងស្វាមីជាអ្នកជូនពួកគាត់ទៅទស្សនាប្រាសាទផ្ទាល់ផងដែរ​ ខ្ញុំក៏សង្ឃឹមថាភ្ញៀវជាតិនិងអន្តរជាតិជាច្រេីននឹងអញ្ជេីញមកលេងនៅទីនេះ​…

PPCFC Kit
កីទ្បា

ភ្នំពេញក្រោន​បង្ហាញឈុតរដូវកាលថ្មី២០២១ ហើយ យល់​យ៉ាងណាដែរសម្រាប់​ឈុត​ថ្មី​នេះ?

ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​បញ្ចេញ​វីដេអូ​ និង​រូបភាព​អំពី​ការ​បង្ហាញឈុតរដូវកាល​ថ្មីនៃ​ពាន​រង្វាន់ Metfone Cambodian League 2021 ខណៈ​ឈុត​ថ្មី​នេះមាន​លក្ខណៈពិសេស​មួយចំនួន។ ការ​បញ្ចេញ​ឈុតថ្មី​នេះ​គឺ​ភ្នំពេញ​ក្រោន​បានបង្ហាញអាវ​ក្នុង​ដី​ដែល​មាន​ពណ៌ក្រហម និង​ពណ៌បៃតង់សម្រាប់​ឈុត​ក្រៅ​ដីឈុតនីមួយៗមានឆ្នូតពណ៌លឿងទឹកមាស នៅនិង​កអាវ ស្មាទាំងសងខាង ចុងរង្វង់ដៃអាវទាំងសងខាងដូចគ្នា។ តាម​ការ​បញ្ជាក់របស់​ក្លិប លោកអ្នកអាចធ្វើការជាវបាន តាមរយៈលេខទូរសព្ទ៖ ០១០ ៤៦៨ ៦៩៨ / / 081657310ជាមួយកាតសមាជិករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមាន២ប្រភេទ៖ Silver Membership (២៥ដុល្លារ) និង Gold Membership (៤៥ដុល្លារ)។

១២១២១២១២
ព័ត៌មានជាតិ

លោក William Guang ប៊ិះនឹងត្រូវក្លាយជាជ្រូកខ្វៃរបស់មេឧក្រិដ្ឋជន ដែលបានស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតទារប្រាក់មួយលានដុល្លារ

ក្រោយពីហេតុការណ៍បង្រ្កាបឧក្រិដ្ឋជនចំនួនបួននាក់ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ របស់កងរាជអាវុធហាត់រាជធានីភ្នំពេញរួចមក មកដល់ថ្ងៃទី២ខែមីនាឆ្នាំ២០២១ នេះ ស្រាប់តែលោក William Guang បានបង្ហោះរូបភាពពីរសន្លឹកអមជាមួយនឹងសារបន្តិចបន្តួចពាក់ព័ន្ធជាមួយមេឧក្រិដ្ឋជនដែលបានស្លាប់ទៅនោះ។ លោក William Guang បានសរសេររៀបរាប់នៅលើ Facebook របស់លោកផ្ទាល់យ៉ាងដូច្នេះថា “ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?” យោងតាមការPost របស់លោក William…

P=62487
សេដ្ឋកិច្ច

៤ ទំនាក់ទំនងស្នេហា ដែលអ្នកត្រូវតែយល់ដឹង មុនសាងស្នេហាជាមួយដៃគូ

ជីវិតនឹងមិនមានបញ្ហាច្រើនទេប្រសិនបើយើងមានវិធីសាស្ត្រវ័យឆ្លាតជាមួយចម្លើយឆ្លើយប្រាប់យើងពីអ្វីដែលត្រូវធ្វើក្នុងស្ថានភាពលំបាក។ យោងតាមគេហទំព័របរទេសបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញអាថ៌កំបាំងមួយចំនួនអំពីវិធីដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានសុភមង្គល និងយូរអង្វែង។ 4. កុំបង្ខំអ្នកណាម្នាក់មកស្រឡាញ់អ្នក © Studio Ghibli មនុស្សមិនមានកាតព្វកិច្ចតបស្នងសងគុណវិញនោះទេ។ វាមិនអាចទៅរួចនោះទេដែលអ្នកអាចស្រឡាញ់នរណាម្នាក់ពីក្បាលរហូតដល់ចុងជើងប្រសិនបើអ្នកមិនចូលចិត្តម្នាក់នោះទេនោះ។ ធ្វើអ្វីមួយយើងត្រូវយល់ពីអារម្មណ៍ និងជម្រើសរបស់អ្នកដទៃដោយការគោរព។ អ្នកអាចកែលម្អខ្លួនអ្នក និងកាន់តែប្រសើរឡើង។ បន្ទាប់មកមនុស្សដែលអ្នកស្រឡាញ់ ដែលអ្នកព្យាយាមយកឈ្នះនឹងសម្រេចចិត្តដោយខ្លួនឯងប្រសិនបើអ្នកសក្តិសមនឹងអារម្មណ៍របស់មនុស្សដែលអ្នកស្រឡាញ់។ 3. បើសិនអ្នកយកចិត្តទុកដាក់ជានិច្ចចំពោះនរណាម្នាក់ នោះមានន័យថាអ្នកស្រឡាញ់គេហើយ © Studio Ghibli មនុស្សគ្រប់គ្នាជាធម្មតាមានអាកប្បកិរិយាល្អបង្ហាញចំពោះមនុស្សដែលពួកគេចូលចិត្ត។ អ្នកប្រាកដជាកត់សម្គាល់ឃើញ ប្រសិនបើមានអ្នកណាម្នាក់នាំអ្នកចេញពីអ្នកផ្សេង ហើយចំណាយពេលវេលាច្រើនជាមួយអ្នក គោរពអ្នក និងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកមិនថាមានរឿងអ្វីកើតឡើងយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកហាក់ដូចជាខ្វះពេលវេលាសម្រាប់អ្នកវាគឺជាហេតុផលដែលត្រូវគិតឡើងវិញពីស្ថានការណ៍ដៃគូរបស់អ្នកប្រែប្រួល ហើយតែងមានលេសនៅឆ្ងាយពីអ្នក។ 2. អ្នកត្រូវស្រឡាញ់ខ្លួនឯងសិនមុនស្រឡាញ់អ្នកដទៃ © Studio Ghibli…

3
ប្លែកៗ

៤កន្លែងនៃរាងកាយមនុស្សស្រីរីកកាន់តែធំកាន់តែមានហុងស៊ុយមាសប្រាក់ទ្រព្យសម្បត្តិស្ដុកស្ដម្ភ

ស្ត្រីភាគច្រើនតែងតែមានការគោរពខ្លួនឯងទាប ព្រោះមានផ្នែកមួយចំនួនលើរាងកាយ ដែលមើលទៅរីកធំ មិនស្រឡូនស្អាត។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមវិទ្យាសាស្រ្តនរវិទ្យា ស្ត្រីដែលមានលក្ខណៈទាំងបួនផ្នែកនេះ កាន់តែរីកធំ នោះគុណសម្បត្ដិក៏កាន់តែរីកម្រើនឡើង ជាពិសេសផ្នែកលុយកាក់ ទ្រព្យសម្បត្តិ ក៏កាន់តែរីកដុះដាល។ ១. ច្រមុះធំ តាមទស្សនៈ មនុស្សដែលមានច្រមុះធំ មិនស្រស់ស្អាតទេ ដូច្នេះមនុស្សស្រីទាំងឡាយ តែងតែចង់បានច្រមុះតូច ដែលមើលទៅស្រស់ស្អាត និងទាក់ទាញ។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមលក្ខណៈវិទ្យាសាស្រ្តទូទៅ ច្រមុះធំចុង ឬច្រមុះក្រាស់សាច់ច្រើន អាចហៅថា “ច្រមុះតោ” ជាច្រមុះនៃទ្រព្យសម្បត្តិ មានភាពរុងរឿងខ្លាំង។ ស្ត្រីដែលមានច្រមុះទូទៅនេះ មានចរិតសុភាពរាបសារ គុណភាពជាអ្នកដឹកនាំ…

Forward
កីទ្បា

វិភាគ៖ Anthony Martial អាច​នឹង​បាត់​កៅអី​ជម្រើសដំបូង​សម្រាប់ការ​ប្រកួត​ពាន​រង្វាន់​នានាក្នុង​ខែមីនារបស់បិសាចក្រហម

ចូល​ក្នុង​ខែ​មីនា​នេះ​ក្រុម​បិសាចក្រហម​នឹង​មាន​កាលវិភាគ​ប្រកួត​មមារញឹក ទាំង Premier League, Europa League និង​ FA Cup ហើយខាង​ក្រោម​នេះ​គឺ​ជាការ​វិភាគ​ជម្រើស១១នាក់របស់​ក្លិប​ដែល​អាច​ចូល​លេង​ញឹកញាប់ ហើយ​កីឡាករ​មួយចំនួន​ដូចជា Martial, Pogba …អាច​នឹង​បាត់​បង់​តំណែង​ក្នុង​១១​នាក់។ អ្នកចាំទី៖ David de Gea អ្នកចាំទីជម្រើសអេស្បាញនៅតែជាអ្នកចាំទីសំណប់ចិត្តរបស់ Ole Gunnar Solskjaer ទោះបីជាគាត់មានទម្រង់លេងធ្លាក់ចុះក៏ដោយ ហើយ Dean Henderson នឹងត្រូវដោះស្រាយសម្រាប់ការបង្ហាញខ្លួនក្នុងពាន FA Cup ឬ​ក៏ Europa League…

តហុមន
ទស្សនៈ

ចង់​លក់ដូរ​មិនឲ្យ​គេ​ជំពាក់កប់ដើមចោល ចូលធ្វើតាមវិធីទាំង ប្រាំមួយយ៉ាងនេះ

អត្ថបទមួយនេះល្អសម្រាប់អ្នកដែលចង់បើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន ឬ អ្នកដែលកំពុងតែប្រកបរបស់លក់ដូរនៅផ្ទះជាដើម។ ការលក់ដូរវាមិនបានងាយស្រួលដូចអ្វីដែលយើងគិតទុកនោះទេ ព្រោះនៅពេលដែលយើងបើករបរផ្ទាល់ខ្លួន ឬ អាជីវកម្មផ្ទាល់ខ្លួន យើងតែងតែចង់ទទួលបានអតិថិជនច្រើន និង ការចំនេញលើមុខទំនិញដែលយើងបានលក់។ ហើយនូវរាល់មុខទំនេញដែលយើងបានលក់ទាំងអស់យើងសុទ្ធតែបានបូកបញ្ចូលថ្លៃចំនេញចូលរួចជាស្រេច ដូច្នេះរាល់ការលក់ដូររបស់យើងគឺមិនមានការខាតបង់អ្វីឡើយ។​ ផ្ទុយទៅវិញ ទោះបីជាយើងបានធ្វើដូចនេះក្តីក៏អាជីវកម្មខ្នាតតូចរបស់យើងអាចរលំបានដែរ ប្រសិនជាយើងទម្លាប់ឲ្យអតិថិជនរបស់យើងជំពាក់ប្រាក់នៅពេលដែលទិញរបស់ ព្រោះវាគឺជាទម្លាប់អាក្រក់មួយសម្រាប់អតិថិជនផ្សេងៗទៀត និង ហាងរបស់យើងផ្ទាល់។ ហើយប្រាំមួយចំនុចខាងក្រោមនេះវានឹងអាចជួយដល់អ្នកមិនឲ្យខាតបង់នៅពេលដែលអ្នកបើកអាជីកម្មផ្ទាល់ខ្លួន៖ ចង់​លក់​មិនឲ្យ​គេ​ជំពាក់​មាន វិធី 6យ៉ាង 1.ត្រូវ​លក់​មិន​ឲ្យជំពាក់​តាំង​ពី​បើកលក់​ថ្ងៃដំបូង​ 2. បើ​ម៉ូ​យ​ទិញឥ​វ៉ាន់​ស្ទើរ​លុយ ត្រូវ​ដកឥ​វ៉ាន់​វិញ កុំឲ្យ​ខ្វះ(នាំ​ធ្លាប់​លើក​ក្រោយ) 3. ត្រូវ​មាន​អ្នក​គិត​លុយ​ផ្សេង អ្នក​រៀប​ផ្សេង កុំឲ្យ​ម៉ូ​យមា​ន ឱកាស​តវ៉ា…

៥
ប្លែកៗ

មនុស្សប្រុសមានប្រជ្រុយ៤កន្លែងនេះ មួយជីវិតមិនបាច់ភ័យ ខ្វល់រឿងក្រនោះឡើយ

ប្រសិនបើអ្នកមានប្រជ្រុយពិសេសនៅត្រង់កន្លែងទាំងនេះ វាបង្ហាញពីភាពជោគជ័យនៃអាជីពនាពេលអនាគតរបស់អ្នក ដូច្នេះ អ្នកមិនមានបញ្ហា ឬត្រូវភ័យព្រួយ រឿងខ្វះខាត ឬក្រនោះឡើយ។ ១. ប្រជ្រុយនៅត្រង់ ក មនុស្សម្នាក់ប្រសិនបើមានប្រជ្រុយនៅត្រង់ក ជាទូទៅបង្ហាញពីថាមពល។ បុរសទាំងនេះតែងតែខិតខំ និងមានអ្នកជួយជ្រោមជ្រែងច្រើនផងដែរ ដូច្នេះរាល់ផែនការ និងយុទ្ធសាស្ត្រដំបូង គឺរមែងទទួលបានជោគជ័យលើសពីការរំពឹងទុក។ លើសពីនេះទៀត មនុស្សទាំងនេះតែងតែឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍ ដូច្នេះក្នុងរយៈពេលដ៏ខ្លី ពួកគេមានឈ្មោះល្អ និងឋានៈសង្គមខ្ពស់នៅក្នុងការងាររបស់ពួកគេ។ ២. ប្រជ្រុយនៅលើបាតជើង នៅក្នុងនរវិទ្យា ប្រសិនបើបុរសម្នាក់មានប្រជ្រុយនៅត្រង់បាតជើងរបស់គាត់ បង្ហាញថាគាត់មានជោគវាសនាល្អណាស់ នេះគឺជាការបង្ហាញពីទ្រព្យសម្បត្តិ និងលុយកាក់មហាសាល។ តាំងពីកើតមកពួកគេបាននាំមកនូវសំណាងល្អ និងទ្រព្យសម្បត្តិទទួលបានពរជ័យពីឪពុកម្តាយពួកគេមានទ្រព្យសម្បត្ដិច្រើន ហើយមិនចាំបាច់ព្រួយបារម្ភអំពីការគណនាជីវិតប្រចាំថ្ងៃទេ។…

3
ស្នេហាយុវវ័យ

ស្រីៗគួរសង្កេតមើល! បើដៃគូបង្ហាញសញ្ញាទាំង៥នេះមក បង្ហាញថា អ្នកជាចំណែកសំខាន់នៅក្នុងជីវិតគេហើយ

ប្រសិនបើគាត់បង្ហាញសញ្ញាទាំងនេះ នោះមានន័យថាគាត់នឹងចាត់ទុកអ្នកជាអនាគតភរិយាគាត់ ហើយនឹងជ្រើសរើសយកអ្នកតែម្នាក់គត់ធ្វើជាកូនក្រមុំ ក៏ជាម្ដាយកូនរបស់គាត់ផងដែរ។ ១. តែងតែចង់នៅជាមួយអ្នកជានិច្ច តែងតែចង់នៅក្បែរអ្នកជានិច្ច ហើយពេលដែលឃ្លាតឆ្ងាយ តែងតែបឹកដល់អ្នក ជាពិសេសនឹកពេលវេលាដ៏រីករាយ តែងផ្ញើសារសួរសំណួរយកចិត្តទុកដាក់ ដែលបង្ហាញថាគាត់ស្រឡាញ់អ្នកខ្លាំងណាស់។ ប្រសិនបើអ្នកមិនស្រឡាញ់ដោយស្មោះត្រង់ គ្មាននរណាម្នាក់ល្ងីល្ងើក្នុងការចំណាយពេលច្រើនពេកក្នុងទំនាក់ទំនងនេះទេ។ ស្នេហាពិតអាចដឹងតែពីបេះដូងប៉ុណ្ណោះ។ ២. គិតគូរពីអនាគត ការសន្យាពេលខ្លះមិនសំខាន់ទេ ប៉ុន្តែការសន្យាគឺជាមូលដ្ឋានសម្រាប់អះអាងថាគាត់ពិតជាស្រឡាញ់អ្នកឬអត់? ដូច្នេះប្រសិនបើបុរសម្នាក់និយាយអំពីរឿងរៀបការ នឹងធ្វើឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពអំពីអនាគតរបស់អ្នក។ ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងផងដែរ ដើម្បីមើលថា តើវាជាពាក្យដែលនិយាយដោយឥតលាក់លៀម ឬគ្រាន់តែជាពាក្យល្បួង ឬសន្យាឱ្យរួចពីមាត់។ ៣. ចែករំលែករឿងឯកជនរបស់គាត់ជាមួយអ្នក នៅពេលដែលទៅណាមកណា ឬពេលត្រឡប់ដល់ផ្ទះវិញ គាត់តែងតែនិយាយប្រាប់អ្នកអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងគាត់នៅក្នុងថ្ងៃនេះ គាត់និយាយប្រាប់អ្នកគ្រប់រឿង…

P=80512
សង្គម

៥ ពាក្យដែលត្រូវចងចាំ ប្រសិនបើអ្នកចង់បានស្នេហាយូរអង្វែង

មនុស្សគ្រប់រូបមានការស្រមើលស្រមៃខុសគ្នាអំពីគូជីវិតដែលល្អឥតខ្ចោះ និងស្នេហាដែលអាចរក្សាបានយូរអង្វែង។ ទោះយ៉ាងណាក៏ដោយ មានរឿង ៥ យ៉ាងដូចគ្នារាល់ទំនាក់ទំនងទាំងអស់ត្រូវមាន ដើម្បីរក្សាបណ្ដុះបណ្ដាលឱ្យស្នេហារបស់អ្នកអាចបានរយៈពេលយូរ និងមាននិរន្តរភាព។ ១. ស្តាប់ នៅក្នុងទំនាក់ទំនង ដើម្បីយល់ពីអ្វីដែលដៃគូរបស់អ្នកត្រូវការ អ្នកត្រូវយកចិត្តទុកដាក់មើល និងស្តាប់គ្នាឱ្យបានច្រើន។ មានតែការស្តាប់ប៉ុណ្ណោះ ដែលអាចយល់ថាពួកគេជានរណា ហើយហេតុអ្វីពួកគេគិតដូច្នេះ។ នៅពេលដែលអ្នកយល់ពីរឿងនេះ អ្នកនឹងអាចមើលឃើញពីទស្សនៈរបស់អ្នកដទៃនៅពេលឈ្លោះប្រកែកគ្នា។ ការស្តាប់ និងរៀនយល់ពីគ្នា វានឹងជួយពង្រឹងទំនាក់ទំនងរបស់អ្នក។ ២. ដែនកំណត់ ដើម្បីឱ្យមានទំនាក់ទំនងប្រកបដោយសុខភាពល្អ មនុស្សពីរនាក់ដែលស្រឡាញ់គ្នាត្រូវការកំណត់ (រូបវិទ្យា អារម្មណ៍ ហិរញ្ញវត្ថុ) ។ ដោយកំណត់ និងគោរពដែនកំណត់ទាំងនេះ…

៥
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ហេតុអ្វី_Startup_មិនទាន់បានប៉ុន្មានផង_ស្រាប់តែដួលរលំទៅវិញ?

សព្វថ្ងៃនេះ កម្មវិធី Startup កើតមានច្រើនមែនទែន។ ទៅណាក៏អាចឃើញអ្នកផ្តួចផ្តើមបង្កើតកម្មវិធី នេះដែរ។ ប៉ុន្តែកម្រឃើញ អាប់(Up) ហើយ ហ្គូអ៊ីង(Going)បន្តទៅមុខណាស់។ ឃើញតែ Startup ហើយក៏ ដាយ(Die) ។ ពោល Startup បានតែមួយរយៈពេលខ្លីក៏បាត់មុខតែម្តង។ ហើយក្រុមហ៊ុនធំៗខ្លះ ខំប្រូម៉ូត ខំផ្សាយយកក្រេឌីតពីក្រុមអ្នកStart-up ដោយពុំបានជួយលើសគម្រោង។ ក្រុមហ៊ុនធំៗ ល្បីៗខ្លះ បោះកញ្ចប់ថវិកាប្រមាណប្រាំពាន់ដុល្លារអីទេ តែតម្រូវឱ្យគ្នាអ្នកផ្តួចផ្តើមគម្រោងហ្នឹងធ្វើចុះធ្វើឡើងសឹងវិលក្បុងក៏មានដែរ។ ជួនកេងយកក្រឌីតពីលើទៀត។ បែបនេះឬហៅថាជួយអ្នកStartup? រីឯក្រុមយុវជនខ្លះ ក្រោយទទួលបានជំនួយបានប៉ុណ្ណឹងមក ធ្វើៗទៅក៏ខ្វែងគំនិតគ្នា ឈានដល់ចែកផ្លូវគ្នាត្រឹមពាក់កណ្តាលទីក៏មានទៅទៀត។…

Thumnail
ប្លែកៗ

ប្រសិនបើអ្នកស្ថិតនៅក្នុងហេតុការណ៍ទាំងនេះ តើអ្នកមានអារម្មណ៍បែបណា?

កម្ររូបភាពជាច្រើនសន្លឹកបង្ហាញពីភាពហួសចិត្ត កំសត់ចង់ស្រក់ទឹកភ្នែកតែយំមិនចេញ។ ហើយរូបភាពជាច្រើនសន្លឹកនេះ គឺបង្ហាញពីការងារប្រចាំថ្ងៃដែលមនុស្សទូទៅតែងតែធ្វើជារៀងរាល់ថ្ងៃ ហើយក៏ជារឿងចង្រៃយើងគ្រប់គ្នាមិនចង់ជួបផងដែរ។ កុំឲ្យខាតពេលវេលាយូរ តោះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ដល់កហើយ លើកនេះតែម៉ែសំពងហើយ បើលេងបែកម្តងមួយរាវចឹងហ៎ Sorry ភ្ញៀវៗ ពេលនេះអ្នក Delivery ដូចខ្ញុំ អស់លុយទិញយកទៅជូនហើយ។ ព្រោះឥដ្ឋការ៉ូវាសុំផឹកហើយវាអត់ឲ្យលុយវិញទេ ចប់ហើយ! ថាទិញស្រាផឹកកាត់Sad ឥលូវSad លើសដើម ខោអាវមួយស្នួនេះប្រហែលជាធុញនឹងម្ចាស់ខ្លាំងហើយមើលទៅ បានជាផ្តួលខ្លួនទាំងអស់បែបនេះ បើកឆ្នាំងបាយមក ឆ្អែតចិត្តជាឆ្អែតបាយទៀត! មិនគួរណារវល់ធ្វើម្ហូបភ្លេចដោតភ្លើងឆ្នាំងបានចឹងសោះ ការ៉ូនេះចង់សជាម្ចាស់ទៀត ម្ចាស់មិនទាន់បានលាបផង ទាលាបមុនបាត់ មកលេងផ្ទះម៉ែក្មេកលើកដំបូង ហើយក៏ប្រហែលជាលើកចុងក្រោយដូចគ្នា ទីបំផុតរកមូលហេតុដែលធ្វើឲ្យឡានរលត់កណ្តាលព្រៃឃើញហើយ…