ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Sweet
ទស្សនៈ

ការនិយាយភាសាផ្អែមល្ហែមជាមួយមនុស្សដែលយើងស្រលាញ់ គឺមិនធ្វើអោយលើសជាស្ករឬកើតជំងឺទឹកនោមផ្អែមឡើយ

ពាក្យថា ស្នេហា អាចកើតមានឡើងបាន លុះត្រាតែមានការ ព្រមព្រៀងគ្នារវាងមនុស្សពីរនាក់ ។ នៅក្នុងស្នេហានិមួយៗតែមានរសជាតិ ផ្អែម ប្រៃ ល្ហីង ជូរ ចត់ បូកបញ្ចូលគ្នា ទើបហៅថា ស្នេហា។ ស្នេហា ប្រៀបបានដូចជាចាននៅក្នុងរាវអញ្ចឹង គ្មានថ្ងៃណាដែលថាចាននៅក្នុងរាវមិនប៉ះគ្នានោះទេ គ្រាន់តែចានខ្លះប៉ះទៅបែក ហើយចានខ្លះប៉ះទៅមិនបែកតែប៉ុណ្ណោះ។ ដូច្នេះដើម្បីកុំអោយស្នេហាយើងបែកបាក់ យើងគម្បីនិយាយភាសាផ្អែមល្ហែមជាមួយគ្នាអោយបានច្រើន ព្រមទាំងចេះយោគយល់ អធ្យាស្រ័យអោយគ្នា នោះស្នេហាយើងនឹងគ្មានថ្ងៃបែកបាក់ឡើយ ទោះបីជាមានមនុស្សច្រើនយ៉ាងណាមកចាក់រុកឆ្កិះឆ្កៀលក៏ដោយ។ ជាទូទៅតាមជាក់ស្តែង ក្នុងចំណងស្នេហាមួយគឺមនុស្សស្រីចូលចិត្តពាក្យផ្អែមល្ហែមខ្លាំងជាមនុស្សប្រុស ព្រោះមនុស្សស្រីជាមេបញ្ហា ពូកែរករឿង ពូកែប្រចណ្ឌ ពូកែអន់ចិត្តគ្រប់បែបយ៉ាង។…

Hun Sen Cup
កីទ្បា

ពាន​រង្វាន់សម្ដេច ហ៊ុន សែន​ថ្នាក់​ខេត្តឈាន​ដល់​អាទិត្យ​ទី​៣ ជំនួបកក្រើក​គឺ មន្ទីរ អយក ខេត្តកំពង់ឆ្នាំងប៉ះ ភ្នំពេញហ្គាឡាក់ស៊ី

គិត​មក​ដល់​ពេល​នេះពាន​រង្វាន់​សម្ដេចហ៊ុន សែនលើក​ទី​១៥​ថ្នាក់​ខេត្តឈាន​ដល់​សប្ដាហ៍​ទី​៣​ហើយ​ខណៈ​ដែល​នៅ​ថ្ងៃ​អង្គារ៍​ទី​២​ខែ​មីនាឆ្នាំ២០២១​នេះ​មាន៤គូត្រូវ​ជួប​គ្នា​លើ​កីឡដ្ឋាន៤ផ្សេង​គ្នា។ ក្រុម​ទាំង​៨​ត្រូវ​ជាសបួន​គូគឺ​លេង​នៅ​វេលា​ម៉ោង៣​និង​០០​នាទី​រសៀល​ទាំងអស់​ខណៈដែល​ក្រុម​គួរចាប់​អារម្មណ៍​ជាគេ​គឺ មន្ទីរ អយក ខេត្តកំពង់ឆ្នាំងត្រូវជួបគ្នា​ជាមួយក្រុមភ្នំពេញហ្គាឡាក់ស៊ីនៅ​ទីលាន វិទ្យាល័យ ហ៊ុន សែនកំពង់ត្រឡាច។ ភ្នំពេញហ្គាឡាក់ស៊ី​ឆ្លង​កាត់​២​ប្រកួត​កន្លង​មក ឈ្នះ​១​និង​ស្មើ​មួយ ឈរកំពូលតារាង​ពូល​ ក ខណៈ​ខេត្តកំពង់ឆ្នាំង​វិញ​ឈ្នះ​មួយ​និង​ចាញ់​មួយឈរ​លេខ​៣។ ចំណែកការ​ប្រកួតនៅ​ទីលាន​វិទ្យាល័យនេតយ៉ង់ ​ម្ចាស់​ផ្ទះ ស.ស.យ.ក ខេត្តបាត់ដំបង ត្រូវ​ទទួលស្វាគមក្រុមជិត​ខាងមក​ពី​ខេត្តបន្ទាយមានជ័យ។ បាត់​ដំបង់​រក្សា​បាន​ជ័យជម្នះ​ទាំង២​ក្នុង​ការ​ប្រកួតកន្លង​មក​មាន​៦​ពិន្ទុឈរ​កំពូល​តារាង​ពូល ខ បន្ទាយមានជ័យឈ្នះមួយ​និង​ស្មើ​មួយ​ឈរ​លេខ​២​។ សៀមរាប អេហ្វស៊ី​ដែល​ទើប​លេង​បាន​មួយ​ប្រកួត​ហើយ​ចាញ់​នោះនៅក្នុង​ពូល​ គ នឹង​ត្រូវជួប​​ក្រុមខេត្តឧត្តរមានជ័យដែល​ទទួល​បាន​លទ្ធផល​ឈ្នះក្នុង​កាសរ​ប្រកួត​ទី១​របស់​ខ្លួន​។ នៅ​ទីលានវិទ្យាល័យ កោះកុង ក្រុមកោះកុងអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម មន្ទីរ អយក ខេត្តកំពត។…

Money
ទស្សនៈ

មនុស្សស្រីមួយចំនួនត្រូវការពេលវេលាពីសង្សារ ច្រើនជាងសម្ភារៈនិយមដែលសង្សារផ្តល់ឲ្យ

នៅក្នុងសង្គមបច្ចុប្បន្នមនុស្សស្រីមួយចំនួនស្រលាញ់រកតែមនុស្សប្រុសស្អាត សង្ហា មានលុយ ឡូយឆាយ ស៊ីវីល័យ ទាន់សម័យតែប៉ុណ្ណោះ។ មនុស្សស្រីដែលHigh Show ប្រភេទនេះ ពួកគាត់មិនដែលចាត់ទុកថាស្នេហាសំខាន់ចំពោះគាត់ឡើយ។ រឿងដែលសំខាន់ចំពោះគាត់គឺពួកគាត់អាចបានដើរលេងជាមួយសង្សារនៅកន្លែង Brand Brand បានសង្សារប៉ាវញ៉ាំអាហារ Brand Brand បានអួតសម្ភារៈនិយមរបស់សង្សារនៅលើបណ្តាញសង្គម ដូចជា Facebook Instagram ជាដើម។ ហើយមនុស្សស្រីប្រភេទនេះផងដែរ គឺពួកគាត់តែងតែបោះបង់សង្សារឬស្នេហារបស់គាត់ចោល នៅពេលដែលសង្សាររបស់គាត់ធ្លាក់ខ្លួនឬមានអ្នកថ្មីដែលល្អជាង មានជាង សង្សាររបស់ខ្លួន។ មនុស្សប្រុសបើសិនជាប៉ះសង្សារប្រភេទនេះគួរដកខ្លួនចេញជាបន្ទាន់ ព្រោះស្នេហានេះវាគ្មានតម្លៃឡើយ។ ហើយមនុស្សស្រីដែលចូលចិត្តស្រលាញ់មនុស្សប្រុសសម្លឹងមើលសម្ភារៈនិយមបែបនេះគឺតែងតែជួបមនុស្សដែលព្រាននារី សាវា បោកប្រាស់ ស្រលាញ់ស្រីសម្លឹងប្រាណដូចគ្នា។…

Success
ទស្សនៈ

បើសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យ ត្រូវបើកចិត្តឲ្យទូលាយនិងហ៊ានលះបង់

មនុស្សគ្រប់គ្នាមិនថាអ្នកធ្វើការ អ្នករកស៊ី ឬ កសិករនោះទេ សុទ្ធតែចង់ជោគជ័យលើអ្វីដែលខ្លួនកំពុងធ្វើដូចគ្នា។ ហើយទាំងនេះគឺជាចំណុចសំខាន់ខ្លះៗដែលអ្នកគួរធ្វើ បើសិនជាអ្នកចង់ជោគជ័យ។ *បើកចិត្តឲ្យទូលាយទទួលយកនូវរាល់មតិដែលគេផ្តល់ឲ្យ ចូរអ្នកកុំអន់ចិត្តឬស្អប់នរណាម្នាក់នៅពេលដែលគេផ្តល់នូវមតិក៏ដូចជាគំនិតខ្លះៗមកកាន់អ្នក ព្រោះអ្នកមិនបានខាតបង់អ្វីឡើយ ហើយគេក៏មិនទទួលបានអ្វីពីការផ្តល់គំនិតឲ្យនោះទេ។ ផ្ទុយទៅវិញអ្នកទេដែលចំណេញ ព្រោះអ្នកទទួលបាននូវគំនិតដែលគេផ្តល់ឲ្យដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។ អ្នកមានសិទ្ធទទួលយកឬមិនទទួលយកនូវគំនិតរបស់គេ។ បើសិនជាអ្នកគិតថាវាមិនល្អ អ្នកក៏បោះចោល បើគិតថាវាល្អក៏ទទួលយកមកទុករួចបូកជាមួយនិងគំនិតរបស់អ្នកនោះវានឹងកាន់តែប្រសើរជាងមុន ព្រោះគំនិតចាប់ពីពីរឡើងទៅគឺតែងតែល្អជាងគំនិតមួយ។ *កុំបាក់ទឹកចិត្តនៅពេលដែលគេរិះគន់ គ្មាននរណាម្នាក់ដែលអាចធ្វើបានល្អគ្រប់រឿងនោះទេ ហើយមនុស្សជាច្រើនគឺមិនសូវជាមើលឃើញនូវរាល់អំពើរល្អឬការធ្វើត្រូវនោះឡើយ, ប៉ុន្តែបើសិនជាអ្នកធ្វើអាក្រក់ឬធ្វើមិនត្រូវនូវទង្វើរណាមួយ នោះគេនឹងចាប់កំហុសហើយរិះគន់ភ្លាមៗតែម្តង។ ពេលដែលគេរិះគន់នូវចំណុចខ្វះខាតរបស់អ្នក ចូរអ្នកកុំអន់ចិត្តឬបាក់ទឹកចិត្តឲ្យសោះ ព្រោះការរិះគន់ទាំងនោះនឹងធ្វើឲ្យអ្នកទទួលបានចំណេះដឹងបន្ថែមកាន់តែច្រើនជាងមុន។ នូវរាល់មតិរិះគន់ទាំងអស់មិនមែនសុទ្ធតែអាក្រក់ឡើយ អ្នកគួរទទួលយកមកគិតនូវមតិរិះគន់ណាដែលគេរិះគន់មកដើម្បីស្ថាបនាអ្នកឲ្យប្រសើរជាងមុន។ មួយវិញទៀតគួរបោះចោលឬកុំរើសយកមកគិតនូវមតិរិះគន់ណាដែលគេនិយាយមកដើម្បីជាន់ពន្លិចអ្នក ព្រោះវានឹងធ្វើឲ្យអ្នកបាក់ទឹកចិត្ត ព្រមទាំងអាចបោះបង់ចោលនូវគោលដៅដែលអ្នកកំពុងតែដើរទៅផងដែរ។ *កុំឆាប់ត្រេកអរឬមោទកភាពលើខ្លួនឯងលឿនពេកពេលគេសរសើរ…

508e0e3d Da66 44b4 Ba7b D83fc3ff1769
កីទ្បា

រឿងធំៗ៣របស់ Man United ដែលប្រិយមិត្តប្រហែលជាមិនបានដឹងក្នុង​សប្ដាហ៍នេះ

ជំនួបបិសាចក្រហម​ Manchester United លេង​ស្មើ​ជាមួយតោ​ខៀវ Chelsea រំលង​ផុត​៣​ថ្ងៃ​ទៅ​ហើយ ប៉ុន្តែវគ្គ​ប្រទាញប្រទង់គ្នាត្រង់ចំណុច​បាល់​ប៉ះដៃ​ហើយ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​បាល់ប៉េណាល់ទី​ឲ្យ​ Man Utd នៅ​តែ​បន្ត​សម្ដែង​ក្នុង​បណ្ដាញ​សង្គម។ កាសែត​មួយ​សរសេរ​ថា ក្រុមបិសាចក្រហម Manchester United ត្រូវបានគេប្លន់អស់២ពិន្ទុ ពីការមិន​បាន​ទទួលបាល់​ពិន័យ១១ម៉ែត្រ ដោយលោកអាជ្ញាកណ្តាល Stuart Atwell បានបដិសេធមិនផ្តល់បាល់ប៉ាណាល់ទី១១ម៉ែត្រលើដៃរបស់ Callum Hudson-Odoi ។ -Solskjaer និង Shaw បន្ទោស​មន្រ្តីរៀបចំ​ការ​ប្រកួត៖ លោក Ole Gunnar Solskjaer និង…

៥
ប្លែកៗ

តើអ្នកគួរប្រុងប្រយ័ត្នចំពោះអ្វី ដើម្បីថែរក្សាទំនាក់ទំនងក្នុងពេលបច្ចុប្បន្ននេះ?

ជ្រើសរើសរូបមួយដើម្បីដឹងពីរឿងដែលអ្នកគួរប្រុងប្រយ័ត្ន ក្នុងការថែរក្សាទំនាក់ទំនងក្នុងពេលបច្ចុប្បន្នរបស់អ្នក កុំឱ្យបែកបាក់ ឬបាត់បង់? 1. រូបភាពទី 1 ដើម្បីរក្សាទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក អ្វីដែលអ្នកត្រូវប្រយ័ត្ន គឺភាពពិតនៃជីវិត។ ត្រូវតែនិយាយថាគ្រឹះនៃក្តីស្រឡាញ់របស់អ្នក និងមនុស្សម្នាក់នោះ គឺមានភាពផុយស្រួយណាស់ វាមិនរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងឧបសគ្គនៃជីវិតឡើយ។ ដូច្នេះប្រសិនបើអ្នកចង់ពង្រឹងគ្រឹះនោះ មធ្យោបាយនៃការគិតមានគោលបំណង និងជាក់ស្តែងគឺពិតជាចាំបាច់។ ឧទាហរណ៍ពេលវេលាតិចជាងសុបិនអំពីអនាគតដើម្បីផ្តោតលើការងារការខិតខំដើម្បីអភិវឌ្ឍខ្លួនអ្នក។ នៅពេលអ្នកខ្លាំងគ្រប់គ្រាន់ស្នេហារបស់អ្នកក៏នឹងរីកលូតលាស់ពីទីនោះដែរ។ 2. រូបភាពទី 2 ដើម្បីរក្សាទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក អ្វីដែលអ្នកត្រូវប្រយ័ត្នគឺពេលវេលា។ យើងបានឃើញរឿងរ៉ាវស្នេហាជាច្រើន ដែលធ្វើឱ្យពិបាកឆ្លងកាត់ច្រកទ្វារពេលវេលា។ ដោយសារតែពេលវេលាជួយយើងឱ្យមានភាពចាស់ទុំ ហើយមានការផ្លាស់ប្តូរការយល់ឃើញរបស់យើង ពេលវេលាក៏កកកុញបញ្ហាដែលមិនទាន់ត្រូវបានដោះស្រាយពេញលេញ។ ងាយនឹងមើលឃើញថាអ្នកនៅជាមួយគ្នាកាន់តែយូរ អ្នកកាន់តែយល់ពីគ្នា ក៏ដូចជាដឹងពីភាពខុសគ្នារវាងអ្នកទាំងពីរដែលអារម្មណ៍អ្នកធូរស្រាលបន្តិច។…

Fg54
សង្គម

ជ្រើសរើស​ប្រភេទ​កាហ្វេ​មួយ​ដែល​អ្នក​ចូលចិត្ត អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​ពិតៗ​របស់​អ្នក​បាន

កាហ្វេ​បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ វា​ប្រៀប​បាន​ដូច​ទៅ​នឹង​ទំនោរ​សង្គម​មួយ ដែល​មនុស្ស​ជា​ច្រើន​ខ្វះ​ពុំ​បាន​រៀងរាល់​ព្រឹក។ យ៉ាងណាមិញ​កាហ្វេ​មាន​ច្រើន​ប្រភេទ​ខុសៗ​ពី​គ្នា ហើយ​ចំណង់​ចំណូលចិត្ត​នៃ​ការ​ជ្រើសរើស​ប្រភេទ​កាហ្វេ (ឧទាហរណ៍៖ កាហ្វេ​ខ្មៅ កាហ្វេ​ទឹកដោះគោ…) ក៏​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​បុគ្គល​ម្នាក់ៗ​បាន​ដែរ។ ១) កាហ្វេ​ខ្មៅ (Black Coffee) ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់ ប៉ុន្តែ​ឆាប់​ឆេវឆាវ​នៅ​ពេល​ខ្លះ ហើយ​ប្រភេទ​មនុស្ស​ទី ១ នេះ គឺ​មិន​សូវ​ចេះ​រាប់អាន​មិត្តភក្តិ​ច្រើន​ដូច​គេ​នោះ​ទេ ប៉ុន្តែ​បើ​នរណា​បាន​ជា​មិត្ត​ហើយ គឺ​រមែង​មាន​ភាព​ស្មោះត្រង់​និង​ច្បាស់លាស់​រវាង​គ្នា។ ២) Espresso កាហ្វេ​ប្រភេទ​នេះ​រាង​ស្រាល​ជាង​កាហ្វេ​ខ្មៅ ហើយ​បើ​និយាយ​ដល់​បុគ្គល​លក្ខណៈ​របស់​មនុស្ស គឺ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត និង​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ហើយ​ខិតខំប្រឹងប្រែង​ខ្ពស់​ដើម្បី​សម្រេច​ការងារ​ណា​មួយ។ ៣) Latte ប្រសិន​អ្នក​ចូលចិត្ត កាហ្វេ​ទឹកដោះគោ…

Gfry
ប្លែកៗ

អ្នក​ទើប​ទៅ​ជប៉ុន​ថ្មីថ្មោង ធានា​ថា​ដឹង​តែ​ភ្ញាក់ផ្អើល​ពេល​ជួប​រឿង​ ៧ យ៉ាង​នេះ

ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​មាន​របៀប​រៀបរយ និង​ពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ឬ​គំនិត​ច្នៃប្រឌិត​ខ្ពស់។ ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ថ្មីថ្មោង ប្រសិន​មិន​​បាន​ដឹង​មុន​ឲ្យ​ច្បាស់​នោះ​ទេ ពេល​ជួប​រឿង​ខ្លះ​អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល ឬ​ដល់​ថ្នាក់​ភាំង​មិន​ដឹង​ថា​ធ្វើ​អ្វី​ក៏​ថា​បាន។ ក្នុង​ចំណោម​រឿង​សំខាន់ៗ​ជា​ច្រើន យើង​ធ្វើ​ការ​បង្ហាញ​រឿង​ចម្លែក ៧ យ៉ាង​ដែល​អ្នក​មាន​បំណង​ចង់​ទៅ​ប្រទេស​ជប៉ុន​គួរ​យល់​ដឹង​ទុក​ជា​មុន៖ ៧) ម៉ាស៊ីន​លក់​របស់របរ ជា​ទូទៅ​នៅ​បណ្តា​ប្រទេស​ទំនើបៗ គេ​មាន​ម៉ាស៊ីន​អេឡិចត្រូនិក​លក់​របស់​តាម​ផ្លូវ ដូច​ជា​ភេសជ្ជៈ​ឬ​នំ​ចំណី​អ្វី​ជា​ដើម។ ប៉ុន្តែ​នៅ​ជប៉ុន​ប្រភេទ​ម៉ាស៊ីន​ទំនើប​ទាំង​នោះ មាន​ទាំង​លក់​ផលិតផល​ផ្សេងៗ សៀវភៅ ឆត្រ ឬ​សូម្បី​ទាំង​ឧបករណ៍​ប្រើប្រាស់​ក្តៅ សាច់​របស់​យុវវ័យ​ (Adult Toys) ថែម​ទៀត។ កំណើន​នៃ​ម៉ាស៊ីន​លក់​របស់របរ​ទាំង​នោះ​កើន​ឡើង​ខ្ទង់​លាន​គ្រឿង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ៦) បង្គន់​ទំនើប នៅ​ប្រទេស​ជប៉ុន ការ​ប្រើប្រាស់​បង្គន់​គឺ​កាន់​តែ​ទំនើប​ថែម​ទៀត ដោយ​ជា​ប្រភេទ​បង្គន់​មាន​ប៊ូតុង​មួយ​ចំនួន​ភ្ជាប់​បំពាក់​ក្បែរ​នោះ…

Cover
សង្គម

របស់​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ​ក្នុង​រូបភាព​នេះ អាច​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​អ្នក​តាំង​ពី​កំណើត

នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​រមែង​កើត​មាន​ភាព​ភ័យ.ខ្លាច​ណា​មួយ​តាំង​ពី​កំណើត ​នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ខ្លាច ឬ​រឿង​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​សៅហ្មង​ចិត្ត និង​ចងចាំ​មក​ទល់​សព្វថ្ងៃ។ តាម​រយៈ​រូបភាព​មួយ​សន្លឹក ដែល​មាន​លាយឡំ​នូវ​របស់របរ​ជា​ច្រើន​ក្នុង​នេះ អាច​បង្ហាញ​ចម្លើយ​ពី​ភាព​ភ័យខ្លាច​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ត្រឹម​មើល​តាម​រយៈ​របស់​ដំបូង​ដែល​អ្នក​បាន​ចាប់​អារម្មណ៍៖ ១) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ផ្លែ​ស្រ្តប៊េរី រូបភាព​ផ្លែ​ស្រ្តប៊េរី​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រូបភាព និង​មាន​ទំហំ​ធំ​ងាយ​ចាប់​អារម្មណ៍ គឺ​ជា​អត្តសញ្ញាណ​បង្ហាញ​ថា​អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ខ្លាច​គេ​បដិសេធ​ខ្លាំង​បំផុត ជា​ពិសេស​គឺ​នៅ​ក្នុង​រឿងរ៉ាវ​ស្នេហា។ អ្នក​អាច​ជា​មនុស្ស​ដែល​បារម្ភ​ខ្លាំង គិត​ខ្លាំង និង​ព្រួយ​ខ្លាំង រហូត​សឹង​តែ​ពេល​ខ្លះ ប៊ិះ​តែ​បាត់បង់​មនុស្ស​ស្រលាញ់​នៅ​ក្បែរ​ខ្លួន។ ២) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ក្មេង​ស្រី ក្មេង​ស្រី​ដែល​អង្គុយ​នៅ​លើ​ស្មៅ គឺ​អាច​ស៊ី​ជម្រៅ​បង្ហាញ​ថា​អ្នក​នៅ​មាន​អារម្មណ៍​រវើរវាយ ជាមួយ​រឿង​ដែល​ពិបាក​នឹង​ទទួល​យក​កាល​ពី​នៅ​កុមារភាព។ អាច​ថា ដោយសារ​តែ​អ្នក​កាល​នៅ​ក្មេង​មិន​សូវ​ទទួល​បាន​ភាព​កក់ក្តៅ ឬ​ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់​ចោល​រយៈ​ពេល​យូរ ហើយ​នាំ​ឲ្យ​វា​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​មក​រៀង​រហូត។ ប៉ុន្តែ​អ្នក​គប្បី​គួរ​ត្រូវ​គិត​ថា គ្មាន​ឪពុក​ម្តាយ​ណា​ដែល​មិន​ស្រលាញ់​កូន​នោះ​ទេ បែប​នេះ​គួរ​រៀន​បើក​ចិត្ត​និង​អភ័យទោស​ប្រសិន​អ្នក​ធ្លាប់​ប្រទះ​នូវ​បញ្ហា​នោះ។ ៣)…

Cover Amanda
ដើរកម្សាន្ត

អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ  ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ សម្តេចតា គឺ​ជា​ឥស្សរជន​​​​លេចធ្លោមួយព្រះអង្គ ដែលមានត្រឹមតែមានស្នាព្រហត្ថក្នុង​ឆាកនយោបាយ​កម្ពុជា តែទ្រង់ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារបែបប្រវត្តិសាស្រ្ត និងទំនើបៗជាច្រើននៅជំនាន់នោះ បន្សល់ដល់បច្ចុប្បន្ន។ តែលោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេថា មានអគារក្រោមស្នាព្រហត្ថរបស់សម្ដេចតា​ មួយកន្លែង ត្រូវបានគេដឹងថាបានប្រែក្លាយជារីហ្សតដ៏ទំនើប និងប្រណីតបែបអភិជន ដោយគ្រាន់តែតម្លៃស្នាក់នៅមួយយប់តម្លៃរាប់ពាន់ដុល្លារឯណោះ។ ដោយ «ក្នុងស្រុក» សូមធ្វើការដកស្រង់អត្ថបទទាំងស្រុងស្តីពីអគារដ៏ប្រណីត និងលំដាប់មួយនេះពី Sightseeing World​ដូខាងក្រោមនេះ៖ នៅចន្លោះឆ្នាំ1953 ដល់ដើមទស្សវត្សរ៍60 កម្ពុជាកំពុងតែមមាញឹកក្នុងការរៀបចំលើគ្រប់វិស័យ ជាពិសេសគឺហេដ្ឋារចនាសម្ពន្ធ័នេះតែម្ដង ។ ឆ្នាំ 1962…

បឹងកេត
កីទ្បា

បន្ទាន់សម័យកាល​ AFC Cup 2021: គ្រប់​ពូលគេ​រក​ឃើញ​ម្ចាស់​ផ្ទះអស់​ហើយ​នៅ​ឡើយ​ពូល​បឹងកេត​របស់​កម្ពុជាត្រូវសម្រេច​ពេល​ក្រោយ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់អំពីក្រុមម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Cup 2021 បន្ទាប់ពីដំណើរការដេញថ្លៃយ៉ាងទូលំទូលាយ ហើយបន្ទាប់ពីបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាគមដែលចូលរួមទាំងអស់រួច​មក​រក​ឃើញ​ក្រុម​ម្ចាស់​ផ្ទះសម្រាប់​ពូលទាំងអស់​ហើយ​នៅ​ឡើយ​ពូល G ដែល​មាន​បឹង​កេត​របស់​កម្ពុជា។ នៅក្នុងតំបន់អាស៊ាន! សិង្ហបុរីត្រូវបានគេអះអាងថាជាម្ចាស់ផ្ទះសម្រាប់ពូល H ដែលមានក្រុម Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សិង្ហបុរី), Saigon (វៀតណាម) និងក្រុមឈ្នះក្នុង​វគ្គ​ជម្រុះPlay-off តំបន់អាស៊ាន ដែលមានក្រុមវិសាខារបស់​កម្ពុជាលេង​វគ្គជម្រុះ Play-off នេះ​ដែរ។ ​ ពូល I…

៩
ទស្សនៈ

ការនិយាយដដែលដាក់កូនមិនមែនជាវិធីល្អឡើយ ៣វិធីដែលមានប្រសិទ្ធភាពសម្រាប់អប់រំកូន

មានកូនៗជាច្រើនឱ្យតែរំឭកដល់ឪពុកម្តាយ ពួកគេតែងតែនិយាយថា “ប៉ាម៉ាក់ខ្ញុំចូលចិត្តរអ៊ូនិយាយដដែល” បន្ទាប់ពីកូនពេញវ័យ គឺអាចឱ្យដឹងបាន រាល់ការខិតខំទាំងលំបាករបស់ឪពុកម្តាយ ក្នុងការនិយាយប្រៀនប្រដៅដដែលៗ បែរជានាំឱ្យពួកគេមានអារម្មណ៍ធុញទ្រាន់ទៅវិញ។ គោលបំណងដែលពួកគាត់រអ៊ូរទាំបែបនេះ ភាគច្រើនគឺដើម្បីអប់រំកូន ចង់ឱ្យកូនចង់ចាំពាក្យសម្ដីរបស់ខ្លួននៅក្នុងចិត្ត។ ខាងក្រោមជាឧទាហរណ៍ជាក់ស្តែង ៖ មានថ្ងៃមួយលីសាបានត្រលប់មកពីសាលារៀនវិញ បានប្រាប់ម្តាយនាងថា ៖ “ម៉ាក់! នៅសាលា មិត្តរួមថា្នក់ សុទ្ធតែមានខ្មៅដៃវេទមន្ត ខ្ញុំក៏ចង់បាន១ដើមនឹងគេដែរ”។ ពេលដែលម្តាយស្តាប់ហើយក៏បានអប់រំកូនដោយប្រើវិធីសាស្រ្តនិយាយច្រំដែល មិនត្រឹមតែប្រាប់កូនថា ៖ តាមពិតខ្មៅដៃវេទមន្តនេះគឺជាខ្មៅដៃធម្មតានោះទេ ថែមនិយាយទៀតថា កូនមានខ្មៅដៃច្រើនហើយ ទិញថ្មីទៀតគឺខ្ជះខ្ជាយណាស់ ហើយខំប្រឹងលើកឧទារហណ៍មិនល្អពីខ្មៅដៃនោះទៀត។ លីសាមិនបានស្តាប់ម្តាយខ្លួននិយាយសូម្បីតែបន្តិច យល់ថាម្តាយដោយសារឃើញខ្លួនមានខ្មៅដៃស្រាប់ ដូច្នេះក៏មិនទិញឱ្យគេឡើយ។…