កិច្ចខិតខំប្រឹងប្រែងរបស់Real Madrid ក្នុងការចុះកុងត្រាយក Cristiano Ronaldo កាលពីឆ្នាំ២០០៩មិនមែនជារឿងងាយស្រួលនោះ ខណៈពេលខ្លះបែកញើសប៉ុនគ្រាប់ពោត ហើយរឿងដែលពិបាកជាងគេគឺនិយាយជាមួយលោក Sir Alex Ferguson។ គេដឹងជាទូទៅហើយដែលលោក Sir Alex Ferguson មិនគាំទ្រគំនិតរបស់ Cristiano Ronaldo ដែលចង់ចាកចេញពី Manchester United ។ ប៉ុន្តែតើអ្នកដឹងទេថាអតីតគ្រូបង្វឹករូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យ CR7 ចូលរួមជាមួយ Barcelona? ទោះយ៉ាងណាក្ដី! កាសែតអេស្ប៉ាញ Diario AS បានរាយការណ៍ត្រឡប់មកវិញនៅឆ្នាំ ២០១៧…