ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hggh
សង្គម

ទម្លាប់​អាក្រក់ ៤ នៅ​ពេល​ព្រឹក ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

មាន​មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ផ្តោត​តែ​លើ​ការ​ហាត់ប្រាណ​មួយ​មុខ ខណៈ​ដែល​លទ្ធផល​ទទួល​បាន​មក​វិញ ក៏​មិន​ងាយ​ជា​ទី​គាប់​ចិត្ត​នោះ​ដែរ។ តាម​ពិត​ទៅ​តាម​ការ​ស្រាវជ្រាវ ការ​ចង់​សម្រក​ទម្ងន់​ឬ​ទប់​ស្កាត់​មិន​ឲ្យ​ឡើង​ទម្ងន់​រាងកាយ វា​ក៏​ស៊ីសង​ទៅ​លើ​ទម្លាប់​និង​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់​នោះ​ផង​ដែរ។ ជាក់ស្តែង​ដូច​ជា​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​ទាំង ៤ នេះ បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ងាយ​ឡើង​ទម្ងន់​ឆាប់​រហ័ស​បំផុត៖ ៤) មិន​រៀប​ចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ក្រោក តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ក្រោក​ពី​ដំណេក​ហើយ​ពុំ​បាន​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត នោះ​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់​យ៉ាង​រហ័ស។ នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ជា​មនុស្ស​ដែល​មិន​ចេះ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង បែប​នេះ​គេ​ជឿ​ថា​ការ​ដាក់​វិន័យ​ទៅ​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដូច​គ្នា។ ជា​ការ​ណែនាំ​ល្អ​បំផុត អ្នក​គួរ​ឆ្លៀត​ពេល​បន្តិច​ដើម្បី​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត និង​ជា​ការ​បំភ្លឺ​ថ្ងៃ​ថ្មី​ដ៏​ស្រស់ស្រាយ​របស់​អ្នក​ផង​ដែរ។ ៣) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក កុំ​ថា​មួយ​ថ្ងៃ​បាយ​ព្រឹក បាយ​ថ្ងៃ បូក​ចូល​គ្នា​នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​នោះ វា​ជា​រឿង​ច្រឡំ​ធំ​ហើយ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លើស​ដើម។ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា នៅ​ពេល​ដែល​មនុស្ស​អត់​បាយ​ព្រឹក…

Hhh
សង្គម

ជ្រើសរើស​ផ្កា​មួយ ដើម្បី​បង្ហាញ​ចំណុច​ពិសេស​អ្វី​ដែល​អ្នក​ធ្វើ​ឲ្យ​គេ​បាក់​ចិត្ត​ស្រលាញ់​អ្នក​បំផុត?

ក្នុង​ចំណោម​ផ្កា​ទាំង ៤ ប្រភេទ​ខាង​ក្រោម មាន​ដូច​ជា​ផ្កា​វីយូឡែត (ពណ៌​ស្វាយ) ផ្កា​កុលាប​លឿង ផ្កា​កុលាប​ខ្មៅ និង​ផ្កា Baby Flower តើ​អ្នក​នឹង​ជ្រើសរើស​យក​មួយ​ណា? ផ្កា​មួយ​ដែល​អ្នក​ចូលចិត្ត​បំផុត អាច​ទម្លាយ​នូវ​ចំណុច​ពិសេស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​របស់​អ្នក​ក្នុង​ន័យ​ស្នេហា៖ ១) ផ្កា Violet Flower នោះ​គឺ​ភាព​ទន់ភ្លន់​របស់​អ្នក ដែល​អាច​ឆក់​យក​ចិត្ត​គូស្នេហ៍ និង​ពិបាក​ឲ្យ​ពួក​គេ​ដកចិត្ត​វិញ​បាន។ អ្នក​ជា​មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ល្អិតល្អន់ មិន​ចេះ​ស្រែក​ខ្លាំងៗ មាន​រឿង​មាន​បញ្ហា​អ្វី​និយាយ​គ្នា​តាម​សម្រួល ដោយ​សន្តិវិធី និយាយ​រួម​ទៅ​ភាព​ទន់ភ្លន់​នេះ​ហើយ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។ ២) ផ្កា​កុលាប​លឿង អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ ជឿជាក់ ហើយ​បើ​ប្រៀប​នឹង​ព្រះអាទិត្យ គឺ​តែងតែ​រះជានិច្ច។ ជាង​នេះ​គេ​ស្រលាញ់​អ្នក…

Fggg
ប្លែកៗ

ឃើញ​ហើយ​សឹង​ទប់​ចិត្ត​មិន​បាន ១៥ សន្លឹក​បង្ហាញ​ពី​ម៉ូត​មឈូស​ស្អាតៗ​អស់​ស្ទះ

នៅ​ក្នុង​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ គ្រប់​របស់របរ​ទាំង​អស់ សុទ្ធ​តែ​មាន​ការ​ច្នៃប្រឌិត​បង្កើត​ចេញ​ជា​ម៉ូត​ប្លែកៗ​ពី​គ្នា។ របស់​ខ្លះ​យើង​មិន​សូវ​ត្រូវ​ការ ដែល​មិនមែន​ជា​តម្រូវ​ការ ឲ្យ​តែ​ឃើញ​ស្អាត​ក៏​ចង់​សាកល្បង​យក​មក​ប្រើប្រាស់​ដែរ។ ជាក់ស្តែង​តាម​ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហាញ​នូវ​រូបភាព​នៃ​ម៉ូត​មឈូស​ស្អាតៗ​ជា​ច្រើន ហើយ​ក៏​នាំ​ឲ្យ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន និយាយ​បែប​លេង​សើច​ថា៖ “ឃើញ​ម៉ូត​មឈូស​ហើយ សឹង​តែ​ទប់​ចិត្ត​មិន​បាន ចង់​ទៅ​ភ្លាមៗ”។ តោះ​ទៅ​មើល​រូបភាព ១៥ សន្លឹក​ដូច​ខាង​ក្រោម៖ ចង់បានម៉ូតស្បែកជើងក៏បាន! ចង់បានម៉ូតយន្តហោះក៏បាន! ចង់បានម៉ូតផ្លែឈើបែបណាក៏បាន!

11
សង្គម

លើក​ដៃ​មើល​បន្តិច​មើល តើ​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន? អាច​បង្ហាញ​ពី​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បាន

តើ​ទម្រង់​ម្រាម​ដៃ​របស់​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន? ក្នុង​អត្ថបទ​នេះ​មាន ៣ ប្រភេទ ហើយ​ប្រភេទ​នីមួយៗ​អាច​បង្ហាញ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​អ្នក និង​ភាព​ជោគជ័យ​របស់​អ្នក​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ទម្រង់​ម្រាម​ដៃ​ទី ១ លើក​ដៃ​ឆ្វេង​ឡើង ប្រសិន​ជា​អ្នក​មាន​ម្រាម​ដៃ​ចង្អុល​ទាប​ជាង​ដៃ​នាង នោះ​អ្នក​គឺ​ជា​មនុស្ស​ដែល​សកម្ម​បំផុត​នៅ​ពេល​បំពេញ​កិច្ចការងារ​ផ្សេងៗ ហើយ​ជា​ធនធាន​ដ៏​ល្អ​មួយ និង​ជា​ទី​ប្រឹក្សា​ពូកែ​ខាង​ផ្តល់​យោបល់​សម្រាប់​អ្នក​ដទៃ។ មនុស្ស​ជា​ច្រើន​គេ​តែងតែ​ចូលចិត្ត​នៅ​ក្បែរ​អ្នក នោះ​ក៏​ដោយសារ​ចំណុច​ទាក់ទាញ​របស់​អ្នក​ទាំង​នោះ​ហើយ។ ដោយសារ​បុគ្គល​លក្ខណៈ​ដ៏​ល្អ​ពី​កំណើត រមែង​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ ហើយ​មិន​ថា​នៅ​ស្ថាប័ន​ណា​មួយ ឬ​ក្នុង​អាជីវកម្ម​ណា​ក្តី អ្នក​រមែង​ទួល​បាន​ការ​ជឿជាក់ និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត។ ទម្រង់​ម្រាម​ដៃ​ទី ២ ​លើក​ដៃ​ឆ្វេង​ឡើង ប្រសិន​ជា​អ្នក​មាន​ម្រាម​ដៃ​ចង្អុល​ខ្ពស់​ជាង​ម្រាម​ដៃ​នាង នោះ​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទំនោរ​ទៅ​រក​ភាព​ឯករាជ្យ ភាព​ល្អឥតខ្ចោះ និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​បំផុត។ និយាយ​ពី​ភាព​ជោគជ័យ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ធ្វើការ​តែ​ម្នាក់​ឯង ហើយ​សម្រាប់​ពួក​គេ​នៅ​ការងារ​ខ្លះ​ធ្វើ​តែ​ឯង​គឺ​ងាយ​នឹង​សម្រេច​ជាង​ការ​ធ្វើ​ជា​ក្រុម។ នៅ​ក្នុង​ន័យ​ស្នេហា​វិញ…

ប្រធានក្លិប
កីទ្បា

ប្រធានក្លិប Valencia ចេញ​មក​បញ្ជាក់ច្បាស់ៗ​ថា ម្ចាស់​គេ​មិន​លក់​ក្លិប​មួយ​នេះ​ទេ

ប្រធាន​ប្រតិបត្តិក្លិប Valencia លោក Anil Murthy បានសង្កត់ធ្ងន់ថាម្ចាស់ក្លឹបលោក Peter Lim មិនមានគម្រោងលក់ក្រុមនោះទេ ទោះបីមានការចាប់អារម្មណ៍ពីឧត្តមសេនីយ៍ Tunku Ismail Ibni Sultan Ibrahim, ម្ចាស់​ក្លិប JDT របស់​ម៉ាឡេស៊ីក៏​ដោយក៏ដោយ។ Anil បាននិយាយថាគាត់បានពិភាក្សាជាមួយលោក Peter បន្ទាប់ពី TMJ បានបញ្ចូលសេចក្តីថ្លែងការណ៍មួយនៅលើ Instagram Story របស់គាត់ ហើយមហាសេដ្ឋីមកពីសឹង្ហបុរីមិនមានគំរោងលក់ក្លឹបនេះទេ “ មិត្តរួមការងាររបស់ខ្ញុំ បានប្រាប់ខ្ញុំអំពីសេចក្តីថ្លែងការណ៍របស់ TMJ…

Thumnail Logo
សង្គម

តារាកំប្លែងអ្នកនាង សំប៉ូលីដា បានទទួលជំនួយជាថវិការចំនួនមួយពាន់ដុល្លារ ដើម្បីទុកព្យាបាលជំងឺ និង ដោះស្រាយជីវភាព

ក្រោយពីលោក អ៊ឹម ជីវា បានបង្ហោះសារមួយយ៉ាងក្រៀមក្រំពាក់ព័ន្ធជាមួយការមានជំងឺជាទម្ងន់របស់ តារាកំប្លែងអ្នកនាង សំប៉ូ លីដា ពេលនេះក៏មានសប្បុរសជនជួយអ្នកនាងបណ្តើរហើយ៖ នេះបើយោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវា កាលពីពេលថ្មីនេះថា៖ សូមជួយត្រេកអរផង🙏🙏 រសៀលនេះតារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន 1000$ ( មួយពាន់ដុល្លា) ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន សុីណាត នឹមច័ន្ទតារា…

Update
ព័ត៌មានជាតិ

Update: ករណីឃា តក ម្មនារីម្នាក់ត្រូវបានគេស ម្លា ប់ក្នុងបន្ទប់ជួលក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ក្រោយពីសម្ថតកិច្ចបានស៊ើប និងស្រាវជ្រាវរួចមក ពេលនេះសម្ថតកិច្ចអាចសន្និដ្ឋានបានថា ជនដល់ដៃដែលមានសម្លា​ ប់នារី នារីរង គ្រោះ ឈ្មោះ ហួន ស្រី​ អាយុ២៣ឆ្នាំ មានមុខរបរ ជា បុគ្គលិកបម្រើការក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតនោះ មិនមែនជាជនជាតិចិនឡើយ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ​ហើយ​ចំពោះ​​ជនសង្ស័យ​ខាងលើ គឺជា​ជនជាតិ​ខ្មែរ​​ មិន​មែន​ជា​ជន​​ជាតិចិនដែលជាសង្សាររបស់នារី រ ង គ្រោះ ដូចដែលមានការបង្ហោះតាមបណ្តាញសង្គម Facebook នោះឡើយ ​។ យ៉ាងណា​ក៏ដោយ…

7b9d1960 846c 4f4d 907c F3de16b690dc
កីទ្បា

Chelsea គ្មានវាសនាទេ ព្រោះErling Braut Haaland ចង់​ទៅលេង​នៅ​ក្លិប​ធំ​ជាង​នេះ

យោងទៅតាមការចេញផ្សាយពីគេហទំព័ររបស់អាឡឺម៉ង់ Bild បានឱ្យដឹងថាខ្សែប្រយុទ្ធក្លិបអធិរាជលឿងខ្មៅ Borussian Dortmund កីឡាករ Erling Braut Haaland គឺជាចលនទ្រព្យដ៏មានតម្លៃនិងក្តៅគគុកខ្លាំងក្នុងពិភពបាល់​ទាត់នាពេលបច្ចុប្បន្ននេះ។ នេះបើទោះបីជាមានរបាយការណ៍ថាលោក Roman Abramovich ប្រធាន​ក្លិប​តោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លាក់កញ្ចប់​ទឹក​ប្រាក់​ដ៏​មហាសាល​និង​ត្រៀម​ប្រាក់​ឈ្នួលកប់​ពពកសម្រាប់​ខ្សែ​ប្រយុទ្ធរូបនេះ ក៏​ពួក​គេ​ប្រហែល​ជាមិនអាច​នាំ​ខ្សែប្រយុត្ធជម្រើស​ជាតិ​ន័រវេសរូបនវ​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge បាន​ដែរ។ ប្រភពដដែលបន្ត​ថា Halaand ខ្លួនឯងមានបំណងចូលរួមជាក្លឹបកំពូលដាច់ខាត តែ​មិន​មែន Chelsea នោះ​ទេ ហើយមានក្រុមចំនួន ៦ ចូលរួមក្នុងបញ្ជីសម្រាំងរបស់គាត់។ Real Madrid, Barcelona…

7
ប្លែកៗ

នៅក្នុងក្រសែភ្នែកមិត្តរួមការងារ តើអ្នកជាមនុស្សប្រភេទណា?

ជ្រើសរើសនំមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីធ្វើតេស្តលើក្រសែភ្នែកអ្នកក្បែរខ្លួន ជាពិសេសមិត្តរួមការងារ តើគេមើលមកអ្នកជាមនុស្សបែបណា ប្រភេទណា? A. នំអក្សរ A អ្នកជាប្រភេទមនុស្សដែលពោរពេញដោយភាពកក់ក្តៅនៅខាងក្នុងរបស់អ្នក ហើយទន្ទឹងរង់ចាំអ្វីដែលវិជ្ជមាននៃជីវិត។ អ្នកតែងតែព្យាយាមរាប់អានមិត្តភក្តិជាមួយមនុស្សជុំវិញខ្លួន ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកត្រូវបានគេរាប់បញ្ចូលជាមនុស្សជិតស្និទ្ធបំផុត។ អ្នកតែងតែត្រៀមខ្លួនដើម្បីសាកល្បងរបស់ថ្មីៗជានិច្ច។ B. នំអក្សរ B អ្នកគឺជាប្រភេទមនុស្សអាថ៌កំបាំង និងមានរឿងលាក់ក្នុងចិត្តជាច្រើន។ តែយ៉ាងណា អ្នកក៏ជាមនុស្សដែលចូលចិត្តការរាំច្រៀង សប្បាយរីករាយខ្លាំងដែរ។ ប៉ុន្តែអ្នកលាក់រាល់មហិច្ឆតា និងគោលដៅដែលអ្នកចង់បាន រួមផ្សំទាំងរឿងផ្ទាល់ខ្លួនផ្សេងៗ អ្នកមិនងាយនឹងបង្ហាញឱ្យអ្នកណាបានដឹងឡើយ។ C. នំអក្សរ C អ្នកជាមនុស្សងប់ងល់ និងហ៊ានស៊ីហ៊ានសង។ អ្នកដឹងពីអ្វីដែលអ្នកចង់បាននៅក្នុងជីវិតនេះ និងរបៀបដែលអ្នកនឹងសម្រេចឱ្យបាន…

Metfone Cambodian League 2021 Week 1
កីទ្បា

ត្រៀមស្វាគមលីគកំពូលកម្ពុជារដូវកាលថ្មី២០២១មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ!

ការប្រកួតពានរង្វាន់ Metfone Cambodian League  សម្រាប់​រដូវកាលថ្មី២០២១ នេះ​នឹង​ចាប់ពីថ្ងៃសៅរ៍ ទី០៦ ដល់ថ្ងៃអាទិត្យ ទី០៧ ខែមីនា នេះ​ហើយ​ខណៈ​ដែល​គូល្អ​មើល​ជាង​គេ​ប្រចាំ​សប្ដាហ៍​ទីមួយ​គឺ​បឹង​កេត​ប៉ះ​ជាមួយ​ណាហ្គាវើល។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកម្មវិធីប្រកួតផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាបាល់ ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីមាន១៣ក្រុម ចូលរួមប្រកួតប្រជែងម្ចាស់ជើងឯក ដោយចំនួននេះមានចំនួនដូចគ្នានឹងរដូវកាល២០២០កន្លងទៅដែរ ដោយនឹងចាប់ផ្តើម នៅថ្ងៃទី០៦ ខែមីនា មាន៣ប្រកួត និងថ្ងៃទី០៧ ខែមីនា មាន៣ប្រកួត។ ក្រុមទាំង១៣ ត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់ចំនួនពីរជើងប្រកួតសន្សំពិន្ទុសុទ្ធ…

៨
PR

ដំណឹងល្អសម្រាប់មិត្តអ្នកអាន! ដើម្បីអបអរទិវាជាតិអំណាន Big Bad Wolf បន្ថែមថ្ងៃលក់ក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី០៧ មីនា ជាមួយនឹងការបញ្ចុះតម្លៃពី ៥០% ទៅដល់ ៩០% ឯណោះ

រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ៖ ដើម្បីធ្វើការអបអរទិវាអំណានជាតិនៅកម្ពុជា ពិព័រណនិងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf Books បានបន្ថែមថ្ងៃលក់របស់ខ្លួនចំនួន ៤ថ្ងៃបន្ថែម ដោយបន្តរហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ មិត្តអ្នកអាន ដែលនិយមគាំទ្រ Big Bad Wolf Books អាចប្រម៉ាញ់សៀវភៅដែលខ្លួនពេញចិត្តពីផ្ទះឬពីគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ក្រោមការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម។ ជាមួយនឹងការនាំយកសៀវភៅប្រមាណ ២០លានក្បាល គ្របដណ្តប់ប្រមាណ៤ម៉ឺនចំណងជើង អតិថិជនអាចធ្វើការជាវសៀវភៅដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។…

៨
ស្នេហាយុវវ័យ

មនុស្សស្រីឆ្លាតពូកែ ត្រូវតែមានការយល់ដឹង និងចេះបែងចែកក្នុងរឿងទាំង៤នេះ

ចង់ដឹងថា តើអ្នកជាមនុស្សស្រីដែលឆ្លាតពូកែ និងមានភាពក្លាហានប៉ុនណា ក៏អាចមើលលើសកម្មភាព ក៏ដូចជារបៀបដែលអ្នកបែងចែកក្នុងរឿង៤ចំណុចខាងក្រោមនេះ តើអ្នកមានការគិត និងយល់ឃើញបែបណា? ១. មិនអាចឱ្យនរណាម្នាក់ មកផ្លាស់ប្ដូរអ្នកបានឡើយ ក្នុងនាមជានារីមិនថាអ្នកមានគូស្នេហ៍ ឬស្វាមីនោះទេ ទោះអ្នកស្រលាញ់ ឬលួចស្រលាញ់អ្នកណាម្នាក់ក៏ដោយ អ្នកមិនគួរបាត់បង់ខ្លួនឯងសម្រាប់បុរសណាម្នាក់ឡើយ។ ស្ត្រីមានប្រាជ្ញាគ្រប់គ្រាន់ នាងចេះប្រុងប្រយ័ត្នគ្រប់គ្រាន់ដើម្បីយល់ថាសុភមង្គលផ្ទាល់ខ្លួន មិនត្រឹមតែនៅក្នុងសេចក្តីស្រឡាញ់របស់បុរសប៉ុណ្ណោះទេ។ ពួកគេឆ្លាតគ្រប់គ្រាន់ក្នុងការយល់ថា បុរសម្នាក់ទៀតស្រលាញ់ដោយសារតែធម្មជាតិរបស់ពួកគេ មិនមែនជាមនុស្សដែលត្រូវបានគេ “ធ្វើឱ្យ” ពេញចិត្តដើម្បីនរណាម្នាក់នោះទេ។ ប្រសិនបើអ្នកផ្លាស់ប្តូរជាប្រចាំដោយសារតែសំណូមពរនរណាម្នាក់ មិនយូរមិនឆាប់នឹងមានថ្ងៃដែលបេះដូងរបស់មនុស្សនឹងផ្លាស់ប្តូរ ហើយអ្នកនឹងត្រូវបាត់បង់ខ្លួនឯង ក្នុងថ្ងៃដែលអ្នកបាត់បង់គេនោះដូចគ្នា។ ២. មិនខ្វល់នឹងពាក្យរបស់អ្នកដទៃស្ដីបន្ទោស ការរស់នៅក្នុងជីវិត គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ដូច្នេះហើយអ្នកក៏មិនគួរទៅខ្វល់…