ប្រើជីវិតរាល់ថ្ងៃ បើអ្នកអាចគ្រប់គ្រងរឿងទាំង៣នេះបាន ជីវិតអ្នកនឹងមានក្ដីសុខ មានគ្រប់យ៉ាងដែលអ្នកចង់បាន

3
ការផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាប្រាកដជាដឹងច្បាស់ណាស់ថា គ្មានបំណងប្រាថ្នា ឬការចង់បានរបស់អ្នកណា អាចក្លាយជាការពិតតាមតែចិត្តយើងគ្រប់គ្នា គ្រប់រឿងនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចេះវិធីសាស្ត្រនៃការគ្រប់គ្រងក្នុងរឿងទាំង៣ចំណុចខាងក្រោមនេះ នោះជីវិតរបស់អ្នកនឹងស្កប់ស្កល់ ហើយទទួលបានគ្រប់យ៉ាងដែលអ្នកប្រាថ្នា ហើយការរស់នៅក៏មានក្ដីសុខផងដែរ។

១. គ្មានការប្រកួតប្រជែង

ការផ្សាយពាណិជ្ជកម្ម

Img_6304

ដើម្បីក្លាយជាមនុស្សដែលខ្លាំងម្នាក់ អ្នកត្រូវតែដឹងពីវិធីក្នុងការបណ្ដុះបណ្ដាលខ្លួនឯង មិនមែនការប្រកួតប្រជែងនឹងអ្នកដទៃនោះឡើយ។ ពេលខ្លះការរងទុក្ខក៏កើតចេញពីការពិតដែលថាយើងតែងតែជាប់នៅក្នុងជម្លោះ ឬការប្រណាំងប្រជែង គ្មានទីបញ្ចប់នេះឯង។

ការផ្សាយពាណិជ្ជកម្ម

ពេលយើងនៅក្មេង យើងភាគច្រើនយកចិត្តទុកដាក់លើអ្នកដទៃ មើលលើអ្វីដែលអ្នកដទៃមាន ច្រើនជាសម្លឹងមើលចំណុចខ្វះខាតរបស់ខ្លួនឯង។ រាល់ពេលមានប្រតិកម្ម ឬការបដិសេធ វាក៏ធ្វើឱ្យអ្នកចាប់ផ្ដើមក្តៅឡើងភ្លាមៗ។ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើនយើងនឹងដឹងថាភាពចម្រូងចម្រាស គឺគ្មានប្រយោជន៍ទេ វាមានតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។

អ្នកកាន់តែឈ្លោះប្រកែកគ្នា អ្នកក៏កាន់តែធ្វើឱ្យអ្នកផ្សេងទៀតឃើញថាអ្នកជាមនុស្សប្រភេទតូចតាច ចិត្តចង្អៀតចង្អល់។ ហេតុអ្វីបានជាអ្នកមិនបោះជំហានថយក្រោយដើម្បីដើរលើជំហានរបស់ខ្លួនឯង រិះរកដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរវិញទៅ? បើអ្នកជាមនុស្សដែលឆ្លាតវៃ មានប្រាជ្ញាខ្ពស់ អ្នកប្រាកដជាមិនចំណាយពេលទៅឈ្លោះប្រកែក ឬប្រណាំងនឹងអ្នកណាទៀតឡើយ។

ការផ្សាយពាណិជ្ជកម្ម

២. កុំប្រៀបធៀប

Screen Shot 2021 03 02 At 9.11.26 PM

ការផ្សាយពាណិជ្ជកម្ម

ការប្រៀបធៀបរវាងមនុស្ស និងមនុស្ស វាធ្វើឱ្យអារម្មណ៍កាន់តែឆ្ងាយ មានគម្លាតកាន់តែខ្លាំង។ ក្នុងជីវិតមនុស្សគ្រប់គ្នាចង់បានអ្វីដែលល្អបំផុត ចង់បានអ្វីគ្រប់យ៉ាងដែលល្អឥតខ្ចោះ។ ហើយវាជាការពិត ប្រសិនបើអ្នកយកខ្លួនឯងទៅប្រៀបនឹងអ្នកដទៃ វាក៏មិនមានអ្វីដែលល្អប្រសើរនោះឡើយ។

ពាក្យថាប្រៀបធៀប ប្រាកដជាមានម្ខាងទាប ម្ខាងខ្ពស់ ម្ខាងល្អជាង ម្ខាងអាក្រក់ជាង ដូច្នេះ ប្រសិនបើអ្នកឃើញថាខ្លួនឯងល្អជាងគេ អ្នកប្រាកដជាកើតចិត្តអំនួត ក្អេងក្អាងនឹងភាពអស្ចារ្យ លេចធ្លោរបស់ខ្លួនឯងមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឃើញគេល្អជាងខ្លួនឯង អ្នកអាចនឹងកើតចិត្តច្រណែនឈ្នានីស ឬកើតមានគំនិតមិនល្អលើអ្នកដទៃ ក៏អាចនឹងនិយាយបានថា អ្នកប្រាកដជាមើលស្រាល មើលងាយ និងមិនឱ្យតម្លៃខ្លួនឯងមិនខានឡើយ។

ការផ្សាយពាណិជ្ជកម្ម

ត្រូវចាំថា​គ្មានស្លឹកឈើណាដែលដូចគ្នានៅឡើយ បើទោះបីជាវានៅលើមែកតែមួយក៏ដោយ។ ដូច្នេះកុំប្រៀបធៀបខ្លួនអ្នកជាមួយនឹងអ្នកដទៃ ធ្វើអ្វីដែលអ្នកចង់បាន ធ្វើទៅតាមចំណូលចិត្ត និងសេចក្ដីស្រឡាញ់របស់ខ្លួនឯងទៅ ដើរលើផ្លូវខ្លួនឯងឱ្យល្អ កុំរវល់តែទៅខ្វល់ ឬប្រៀបធៀបនឹងអ្នកដទៃអី។

៣. កុំខឹង

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 02 At 9.11.32 PM

មនុស្សជារឿយៗត្រូវបានគ្របដណ្ដប់ដោយមនោសញ្ចេតនា គ្រប់ពេលដែលពួកគេជួបប្រទះអ្វីមួយដែលមិនពេញចិត្ត ពួកគេងាយឆាប់ខឹងណាស់។ នោះគឺការនិយាយថា ភាពក្លាហានរបស់មនុស្ស គឺស្ថិតនៅត្រង់ថា គាត់ចេះគ្រប់គ្រងកំហឹងរបស់គាត់ឬអត់?

ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់គ្នាគួរតែរៀនពីរបៀបដើម្បីស៊ូទ្រាំនឹងភាពលំបាក ប៉ុន្តែកុំធុញទ្រាន់នឹងការបន្ថែមសេចក្ដីអត់ធ្មត់ឱ្យបានច្រើន។ ប្រសិនបើអ្នកប្រើកំហឹងដើម្បីដោះស្រាយបញ្ហាគ្រប់ប្រភេទ មនុស្សដែលឈឺចាប់នឹងក្លាយជាអ្នកនៅទីបញ្ចប់។ ត្រូវចាំពាក្យស្លោកមួយឃ្លាថា​ “ខឹងខុស ខឹងខូច ខឹងខាត” ត្រូវចាំ កំហឹងមិនអាចដោះស្រាយ ឬស្រោចស្រង់អ្វីបានឡើយ មានតែបន្ថែមនូវបញ្ហា និងបង្កើតនូវវិប្បិដិសារីបន្ថែមតែប៉ុណ្ណោះ។
មនុស្សដែលឆាប់ខឹង​ មិនចេះគិតពិចារណា ទោះបីរៀនបានច្រើនកម្រិតណា ក៏នៅតែក្លាយជាមនុស្សល្ងង់ អវិជ្ជាដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម