
ភេសជ្ជៈ ៥ នេះទទួលទានកាន់តែច្រើនកាន់តែធ្វើឲ្យស្បែកស្អាត និងជួយរក្សាទម្ងន់រាងកាយ
ក្រៅពីការជ្រើសរើសប្រភេទអាហារដែលត្រឹមត្រូវនិងល្អចំពោះសុខភាព ដោយឡែកលើផ្នែកភេសជ្ជៈអ្នកក៏គួរតែទទួលទាននូវប្រភេទភេសជ្ជៈណាដែលល្អចំពោះរាងកាយបានហើយ។ ខាងក្រោមយើងណែនាំភេសជ្ជៈ ៥ ដែលល្អបំផុតចំពោះសុខភាព ជួយឲ្យស្បែកភ្លឺស្អាត និងក្មេងជាងវ័យ៖ ៥) ទឹកដូង ទឹកដូងមានផ្ទុកកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់ ហើយមានជាតិវីតាមីន និងជាតិរ៉ែច្រើននៅក្នុងនោះ។ ទទួលទានទឹកដូងជាប្រចាំក្នុងកម្រិតមធ្យមមួយ គឺអាចជួយព្យាបាលស្បែកស្ងួត និងបញ្ចៀសភាពចាស់មុនអាយុ។ ជាងនេះវាក៏អាចជួយគ្រប់គ្រងសម្ពាធឈាម និងជាតិស្កររបស់យើងឲ្យដំណើរការទៅបានល្អផងដែរ ហើយជាពិសេសគឺជួយពង្រឹងសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ។ ៤) ទឹកការ៉ុត ការ៉ុតគឺសំបូរទៅដោយវីតាមីន A ដែលល្អសម្រាប់ស្បែក ហើយការទទួលទានទឹកការ៉ុតជាប្រចាំនោះហើយជាអាថ៌កំបាំងដែលជួយឲ្យស្បែកស្រអាប់ ប្រែមកជាស្បែកភ្លឺថ្លា។ ល្អបំផុតគួរទទួលទានទឹកការ៉ុត ១ កែវជារៀងរាល់ថ្ងៃ ដែលវាក្រៅពីជួយដល់ស្បែក ជាងនេះក៏ជួយរក្សាទម្ងន់រាងកាយទៀតផង។ ៣)…











