ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
កីទ្បា

ឃើញទង្វើមួយនេះរបស់ Bruno បណ្ដាលឲ្យ​នឹក​ឃើញ​ Ronaldo កាល​ពីឆ្នាំ២០១៦​នៅ​វគ្គផ្ដាច់ព្រ័ត្រ Euro2016

Bruno Fernandes បាន​បង្ហាញ​គ្រប់​យ៉ាង​អស់​ហើយ​ដើម្បី Manchester United ខណៈ​ដែល​ការ​ប្រកួត​យប់​មិញក្នុងជំនួប​ Manchester United ឈ្នះ Manchester City ២​ទល់​០ រូប​គេ​បាន​ធ្វើឲ្យ​គេ​នឹក​ឃើញ​មិត្តរួម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo កាល​ពី​ឆ្នាំ២០១៦​ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ពាន Euro 2016។ នា​ទី​៩០​ទៅ​ហើយ​លោក Ole Gunnar Solskjaer បានដក​ Bruno មក​ឲ្យ​អង្គុយសម្រាក​បន្ទាប់​ពី​អស់​កម្លាំង​ជួយក្រុម​ ប៉ុន្តែ​រូប​គេ​បាន​បដិសេធ​ទៅ​អង្គុយ​ដោយ​ឈរ​ពី​ក្រោយ​គ្រូបង្វឹក​ចាំ​មើល​មិត្តរួមក្រុម​លេង​ទាល់តែ​ចប់ការ​ប្រកួត​ទើប​អបអរ​ជាមួយ​គ្នា។ ទង្វើ​នេះ​ធ្វើឲ្យ​គេ​នឹក​ឃើញ​កាល​ពី​ឆ្នាំ​២០១៦​ដែល​ជម្រើស​ជាតិ​ព័រទុយហ្គាល់លេង​វគ្គផ្ដាច់​ព្រ័ត្រ​ Euro ជាមួយ​បារាំង Ronaldo បាន​រងរបួស​នៅ​ដើម​វគ្គ​ទី​មួយ​ត្រូវ​ប្ដូរ​ចេញទាំង​ឈឺចាប់។ ក្រោយ​ធូស្រាល​ពី​របួស​ទោះ​មិន​អាច​ចូល​ទីលាន​វិញ​បាន​ក៏​គាត់​នៅ​ឈរមើល​មិត្តរួម​ក្រុមលេង…

១
ប្លែកៗ

ដើម្បីមនុស្សដែលអ្នកស្រឡាញ់ តើអ្នកអាចកែប្រែនូវចរិត ឬទម្លាប់មួយចំនួន របស់ខ្លួនឯងបានទេ?

ជ្រើសរើសរូបមួយ តាមចំណូលចិត្ត ដើម្បីដឹងពីចិត្តរបស់អ្នកផ្ទាល់ ថាតើអ្នកអាចកែប្រែខ្លួនឯង ដើម្បីមនុស្សដែលខ្លួនស្រឡាញ់បានដែរឬទេ? 1. រូបទី 1 មិនថាអ្នកព្រមផ្លាស់ប្តូរបុគ្គលិកលក្ខណៈអាក្រក់របស់អ្នក ឬអត់នោះទេ ប៉ុន្តែវានឹងពឹងផ្អែកច្រើនទៅលើថាតើ អ្នកស្រលាញ់ / ចូលចិត្តមនុស្សម្នាក់នោះខ្លាំងប៉ុនណា។ ប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សម្នាក់ទៀតជាមនុស្សល្អសក្ដិសមនៃក្តីស្រឡាញ់ និងការគោរពអ្នកនឹងមិនភ័យខ្លាចក្នុងការផ្លាស់ប្តូរទេ។ បើមិនដូច្នោះទេ អ្នកនឹងមិនបដិសេធដោយត្រង់ទេ ប៉ុន្តែអ្នកនឹងធ្វើវាដោយកាយវិការ ទង្វើ ឬសម្ដីដោយចេតនា។ សរុបសេចក្ដីមកអ្នកសុខចិត្តផ្លាស់ប្តូរ ប៉ុន្តែមើលថាតើមនុស្សម្នាក់នោះ សក្តិសមនឹងឱ្យអ្នកផ្លាស់ប្ដូរដើម្បីគេដែរឬទេ? 2. រូបទី 2 ក្នុងរឿងស្នេហា អ្នកតែងតែដឹងពីការយកចិត្តទុកដាក់ និងយល់ពីអារម្មណ៍របស់បុគ្គលនោះ ដូច្នេះប្រសិនបើអ្នកផ្សេងសង្ឃឹមថាអ្នកនឹងផ្លាស់ប្តូរ អ្នកនឹងមិនស្ទាក់ស្ទើរទេ…

១
ប្លែកៗ

តើថ្ងៃអនាគត អ្នកអាចក្លាយជាអ្នកមានដែរឬទេ?

ជ្រើសរើសដើមឈើតាមរដូវកាល ដើម្បីដឹងថា តើតទៅថ្ងៃអនាគត អ្នកអាចក្លាយជាអ្នកមានដែរឬទេ? ក. ដើមឈើ ក អ្នកជាមនុស្សសាមញ្ញ ហើយចូលចិត្តបន្ធូរអារម្មណ៍ ដូច្នេះងាយនឹងមានអារម្មណ៍ពេញចិត្ត ជាមួយនឹងគំនិតវិជ្ជមានណាស់។ សម្រាប់អ្នកគ្រាន់តែអាចរស់នៅបានល្អ ហើយមិនត្រូវការអ្វីដែលលើសពីនេះឡើយ។ ក្នុងនាមជាអ្នកមាន ពេលខ្លះថែរក្សា និងទទួលខុសត្រូវជាច្រើន ជីវិតនឹងមិនល្អសម្រាប់នរណាម្នាក់ឡើយ។ ក្រៅពីនេះអ្នកនឹងមិនមានលុយដើម្បីទម្លាក់គោលការណ៍ និងអាត្មារបស់អ្នកទេ ដូច្នេះលទ្ធផលគឺច្បាស់ថាអ្នកមិនអាចក្លាយជាអ្នកមានបានទេ។ ខ. ដើមឈើ ខ អ្នកពិតជាមានសំណាងណាស់ ដែលបានកើតក្នុងត្រកូលអ្នកមាន អ្នកក៏នឹងទទួលបានកេរ្តិ៍មរតកពីគ្រួសារច្រើនផងដែរ។ ទ្រព្យសម្បត្តិរបស់ឪពុកម្ដាយរបស់អ្នកក្នុងពេលនេះ អាចឱ្យអ្នករស់នៅយ៉ាងស្រួល ស្រណុក មិនខ្វះខាតអ្វីឡើយ។ លើសពីនេះទៅទៀត អ្នកក៏មានសំណាងណាស់នៅក្នុងជីវិត…

7
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!​ សម្ដែងពីអារម្មណ៍ឈឺចិត្ត ពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសជំរុញយុវជនឱ្យចេះមើលឃើញ និងអាចចាប់យកឱកាសបានស្មើភាពគ្នា

ខ្ញុំឈឺចិត្តពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសមួយដែលជំរុញយុវជនឱ្យចេះមើលឃើញនិងអាចចាប់យកឱកាសបានស្មើភាពគ្នា។ ពេលណាសង្គមមួយស្ថិតក្នុងស្ថានភាពនេះ ផ្កាយុវជនពុំអាចវិវឌ្ឍទៅជាផ្លែដោយងាយៗឡើយ។ បើបានក្លាយជាផ្លែហើយ អាចនឹងត្រូវសត្វខាំ រហូតក្តៀបស្វិតអសាឥតការ។ ម៉្លោះហើយ បើសិនប្អូនៗក្មួយៗដែលស្ថិតក្នុងសង្គមបែបហ្នឹង មិនហ៊ានរើខ្លួនឱ្យរួចផុតពីស្ថានភាពដ៏អាប់អួនោះទេ ភាពអវិជ្ជានឹងតោងជាប់កោសិកាពួកគេជាក់ជាពុំខាន។ កាលណាយុវជនជំនាន់ក្រោយសម្បូរដោយអ្នកអវិជ្ជា នោះសង្គមទាំងមូលងាយនឹងត្រូវគេបង្វិលបានណាស់ ហើយយុវជនយើងនឹងក្លាយជាខ្ញុំបម្រើបរទេសនៅលើទឹកដីខ្លួនឯង។ ប្អូនៗ! ក្មួយៗ! ប្រសិនបើយើងមិនព្រមផ្លាស់ប្តូរទម្លាប់រស់នៅដូចដែលយើងធ្លាប់ធ្វើតាមៗគ្នាតាំងពីណាពីណីមកនោះទេ ឬមិនព្រមរំដោះខ្លួនចេញពីព្រលឹងឥតន័យដែលសង្គមខ្លះបំពាក់ឱ្យយើងតាំងពីមុនមកនោះទេ ពួកយើងនឹងគ្មានថ្ងៃភ្លឺស្វាងដូចគេឯងក្បែរខាងនោះឡើយ។ ដើម្បីវាយបំបែកប្រអប់កញ្ចក់៤ជ្រុងដែលឃុំឃាំងដួងព្រលឹងដ៏វិចិត្ររបស់យើង គឺមានតែពន្លឺវិជ្ជានោះទេដែលអាចបំបែកផ្ទាំងកញ្ចក់ក្រាស់ឃ្មឹកអស់ហ្នឹងបាន។ ខ្ញុំមានសុទិដ្ឋិនិយមច្បាស់ណាស់ថា បច្ចុប្បន្ននេះសង្គមយើងអាចផ្តល់ពន្លឺឱ្យយើងបាន បើសិនពួកយើងទទូចឥតឈប់ និងខិតខំធ្វើសកម្មភាពផ្តើមចេញពីក្នុងខ្លួនឆ្ពោះទៅរកពន្លឺ។ ម៉្លោះហើយ ប្អូនៗដែលមានឱកាស ប្អូនៗក្មួយៗត្រូវតែរៀនឱ្យពិត រៀនឱ្យច្បាស់លាស់ ដើម្បីសំលៀងឱ្យមុត ចាក់ឱ្យធ្លាយ វាយឱ្យបែក ហែកឱ្យដាច់…

Bwgket
កីទ្បា

គិរីវង់សំពងអាស៊ីអឺរ៉ុប៦​គ្រាប់​ខណៈម្ចាស់​ការពារ​តំណែង​ជើងឯកបឹង​កេត​ចាញ់​ជំនួបបើក​ឆាក

ការ​ប្រកួត​ក្នុងពាន​រង្វាន់លីគ​កំពូល​កម្ពុជារដូវ​កាល​២០២១​សប្ដាហ៍ទី​មួយ​ប្រចាំ​ថ្ងៃ​អាទិត្យនេះ ក្រុម​គិរីវង់​បង្ហាញទម្រង់​លេង​យ៉ាង​ភ្ញាក់ផ្អើល​ក្រោយ​យក​ឈ្នះ​ក្រុមភ្ញៀវ​អាស៊ីអឺរ៉ុប​ក្នុង​លទ្ធផល​៦​ទល់​២​នៅ​កីឡដ្ឋាន​ខេត្តតាកែវ ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើងឯកបឹងកេត​ត្រូវ​រងបរាជ័យក្រោមថ្វី​ជើង ណាហ្គាវើល៍​ក្នុង​ផ្ទះ​ខ្លួន​ឯង​១​ទល់​០។ មួយ​គ្រាប់​របស់​ណាហ្គាវើល​រក​បាន​ដោយ​ខ្សែបម្រើសុះ ស៊ូហាណា​នៅ​ដើម​វគ្គ​ទី​មួយ​​ខណៈ​ការ​ប្រកួត​បន្ត​ដល់​ចប់​វគ្គ​ទី​២​ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់បាល់​បាន​នោះ​ទេ។ ចំណែក​៦​គ្រាប់​របសដ់​គិរីវង់​រក​បាន​ដោយ​កីឡាករ Dounglas Rosa Tardin ២​គ្រាប់​នាទី​៥ និង​៥១ ខ្សែប្រយុទ្ធដាវ នីមរក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​១៤ ខណៈ​ដែល​ Osma Francisco Moriera Jesuino បន្ថែម​មួយគ្រាប់​ទៀត​នៅ​នាទី៨៥ ។អាស៊ីអឺរ៉ុប​រក​បាន​២​គ្រាប់​នោះ​គឺ​ស៊ុតបញ្ជូល​ទី​ដោយ​ ព្រីង ចិត្រាទាំង២​គ្រាប់​តែ​ម្ដង។ នៅ​មួយ​ប្រកួត​ទៀត​ដែល​លេង​នៅ​ម៉ោង​៦​ល្ងាច​នេះ​គឺ វិសាខា​និង​កងយោធិពលខេមរភូមិន្ទនៅ​កីឡដ្ឋាន ព្រីនស៍។   រូបភាព៖ CNCC

៣
សង្គម

មនុស្សស្រី! មុននឹងរៀបការជាមួយនរណាម្នាក់ ត្រូវបើកភ្នែកឱ្យធំៗ មុននឹងសម្រេចចិត្ត តែបើរៀបការហើយ ត្រូវបើកចិត្តឱ្យទូលាយ ហើយបិទភ្នែកម្ខាង បិទភ្នែកម្ខាងទៅ

មនុស្សស្រី ការរៀបការ សាងគ្រួសារ មិនមែនជារឿងលេងសើចនោះឡើយ វាជាការកំណត់ក្ដីសុខ ឬទុក្ខនៅពាក់កណ្ដាលជីវិតរបស់អ្នកទៅមុខទៀត ដូច្នេះហើយ មុននឹងសម្រេចចិត្តជ្រើសយកនរណាម្នាក់មករួមដំណើរជីវិត អ្នកត្រូវតែបើកភ្នែកឱ្យធំៗ មើលគេឱ្យបានច្បាស់ មើលឱ្យគ្រប់ជ្រុងជ្រោម មិនថាចិត្តគំនិត ចរិត ឫកពារ សម្ដីសម្ដៅ អាកប្បកិរិយា ជាពិសេសនោះគឺ ទម្លាប់ ចំណូលចិត្ត ទង្វើជាក់ស្ដែង និងអានចិត្តគេឱ្យបានច្បាស់ កុំឱ្យជ្រើសហើយ និយាយថាស្ដាយក្រោយពេលក្លាយជាប្ដីប្រពន្ធ។ បើទោះបីជាមនុស្សខ្លះ មុនការ និងការរួច បង្ហាញទម្លាប់ ឬចំណុចខុសគ្នាក៏ពិតមែន តែជាក់ស្ដែង មនុស្សម្នាក់ៗ តែងតែមានចរិត និងទម្លាប់មួយចំនួន…

P=81460
ទស្សនៈ

មនុស្សស្រីត្រូវចាំ ទិចនិកទាំង៥ ដែលជួយឱ្យអ្នកក្លាយជាមនុស្សដែលមានសំណាងពេញមួយជីវិត

មិនថាស្ត្រីមានភាពឆ្លាតវៃ និងស្រស់ស្អាតយ៉ាងណាទេ ក៏អ្នកត្រូវតែមានចំណុចទាំង៥នេះជាប់នឹងខ្លួនអ្នកដែរ ដើម្បីទាក់ទាញសំណាងដល់អ្នកពេញមួយជីវិត។ ១. បំភ្លេចរាល់អតីតកាលដែលមិនល្អចោល ស្ត្រីភាគច្រើនងាយនឹងរងគ្រោះ ហើយតែងតែសន្សំ និងចងចាំនូវអតីតកាលដែលធ្វើឱ្យខ្លួនឯងកាន់តែរីងរៃ។ វាដល់ពេលហើយ ដែលអ្នកត្រូវដឹងថា អតីតកាលមិនមានកំហុសទេ វាគ្រាន់តែជាផ្នែកមួយនៃជីវិតដែលយើងឆ្លងកាត់ ហើយវានឹងជួយយើងឱ្យធំធាត់ឡើង ជាមួយនឹងបទពិសោធន៍នៃជីវិត។ នៅពេលដែលអ្នករៀនពីរបៀបដើម្បីបន្ធូរបន្ថយអតីតកាល បន្ទាប់មកវាដល់ពេលដែលអ្នកនឹងមានអារម្មណ៍ធូរស្បើយយ៉ាងចម្លែក។ ២. រៀបផែនការណ៍ជីវិតឱ្យបានច្បាស់លាស់ ជីវិតនេះគ្មាននរណាម្នាក់ អាចទស្សន៍ទាយអនាគតរបស់ខ្លួនឯងបាននោះឡើយ។ ប្រសិនបើអ្នកមិនចង់ធ្វើឱ្យហួសពេល អ្នកគួរតែផ្តួចផ្តើមគំនិត កុំពឹងផ្អែកលើអ្នកដទៃ។ ការគ្រប់គ្រងសកម្មនៃជីវិត នេះមានន័យថា អ្នកគួរតែគិតទុកជាមុននូវអ្វីៗដោយមានផែនការបម្រុងទុកឱ្យបានត្រឹមត្រូវ។ នៅពេលដែលអ្នកមានផែនការណ៍ជីវិតច្បាស់លាស់ នោះជីវិតអ្នកក៏មិនភ័យខ្លាចក្នុងការជួយប្រទះ ឬឆ្លងកាត់បញ្ហាណាមួយនោះដែរ។ ៣. ដឹងគុណអ្នកដែលជួយជ្រោមជ្រែងអ្នក…

Cavani
កីទ្បា

Cavani គ្មាន​វត្តមានជាមួយមិត្តរួមក្រុមត្រៀម​ជួប​ Man City និង​រឿង​មួយចំនួន​ទៀតត្រូវគាស់កកាយ​នៅ​ពេល​នេះ

គេ​មិនបាន​ឃើញ Cavani នៅ​ជាមួយមិត្តរួម​ក្រុម​ Man Utd ទាំងអស់ត្រៀម​ជំនួបសំខាន់ Manchester Derby នោះ​ទេ។ ខ្សែប្រយុទ្ធជម្រើស​ជាតិ​អ៊ុយរូហ្គាយ​មិន​ស្ថិត​ក្នុងបញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២១​នាក់​ដេល​ទៅ​ដល់​សណ្ឋាគារ Lowry Hotel សម្រាប់​ការ​រៀប​ចមុន​ការ​ប្រកួត​ហើយដឹងថា​គាត់បាន​លេង​ឬ​អត់? Rashford អាចពិចារណាការវះកាត់ស្មាបន្ទាប់ពីការប្រកួតពានទ្វីបអ៊ឺរ៉ុប៖ Marcus Rashford ត្រូវបានគេរាយការណ៍ថាទ្រាំលេងដោយរងរបួសស្មាដែលគាត់បានឈឺចាប់ពេលជួបជាមួយក្រុម Arsenal កាលពីខែវិច្ឆិកា ហើយគាត់ប្រហែលជាត្រូវធ្វើការវះកាត់ប្រសិនបើស្ថានភាពរបស់គាត់មិនប្រសើរឡើង​ទេ​នោះ។ Bailly ត្រូវតែបង្ហាញពីភាពរឹងមាំដើម្បីទទួលបានកុងត្រាថ្មីបន្ថែមនៅ Man United ខ្សែការពារ​ជម្រើស​ជាតិកូតឌីវ័រ ត្រូវតែធ្វើយ៉ាងណាអាចបញ្ចុះបញ្ចូលបិសាចក្រហមអំពី​ភាពរឹងមាំរបស់គាត់ មុន​ពេល​ទទួល​បាន​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយក្លិប។ – Bruno ទទួល​បាន​ការ​រិះគន់ជាខ្លាំង​ពី​ការ​បង្ហាញទម្រង់​លេងមិន​ល្អ​ក្នុង​ការ​ប្រកួតធំៗក្នុង​ Premier…

Thumnail Logo​ ១
ព័ត៌មានជាតិ

សូមចូលរួមទស្សនាការសម្តែងសៀកយូរជាងគេនៅលើពិភពលោករបស់សមាគម ហ្វារពន្លឺសិល្បៈ ដែលកំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស (មានវីឌីអូ)

បងប្អូនប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងខ្លះហើយ ទាក់ទងនឹងការប៉ុនប៉ុនបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស របស់ សមាគមន៍ ហ្វាពន្លឺសិល្បៈ ដែលបានចាប់ផ្តើមសម្តែងនៅថ្ងៃទី០៧ខែមីនាឆ្នាំ២០២១នេះ ដល់ ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១។ ឥលូវនេះ សិល្បករសៀកដ៏ខ្លាំងពូកែ របស់សមាគម ហ្វារពន្លឺសិល្បៈ កំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយការសម្តែងសៀក រយៈពេល ២៤ ម៉ោងជាប់! ហើយក្រុមហ៊ុនបណ្ដាញទូរស័ព្ទដ៏ធំរបស់ប្រទេសកម្ពុជា សែលកាត ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រដល់ផ្នែក វប្បធម៌ និង សិល្បៈច្នៃប្រឌិត របស់ប្រទេសកម្ពុជាកំពុងផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំងមូល! សូមចូលរួមទស្សនាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្ត ដែលកំពុងតែងកើតឡើងពេលនេះ! ការប៉ុនប៉ងធ្វើការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ត្រូវបានរៀបចំឡើងដើម្បីរៃអង្គាសប្រាក់បន្ទាប់ពីអង្គការហ្វារពន្លឺសិល្បៈ បានបាត់បង់ប្រាក់ចំណូល ៦០% ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ នេះ…

Beckham
កីទ្បា

David Beckham បង្ហាញរឿងក្ដុកក្ដួលមួយពេល​ចាកចេញពី Man Utd ទៅ​ Real Madrid

អតីតខ្សែបម្រើរូបនេះបានទទូចថាគាត់មិនដែលគិតថាចង់ចាកចេញពីកន្លែងដែល​គាត់​ប្រកបអាជីពដំបូងនោះ​ទេ ដែលនេះជាមូលហេតុដែលវាពិបាកក្នុងការទទួលយក។ ការផ្ទេរ David Beckham ទៅកាន់ Real Madrid គឺពិតជាស្ថិតក្នុងចំនោមការចាកចេញដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Man United ហើយ​ការ​ចាកចេញ​របៀបនេះ​នៅ​តែបន្តកើត​ឡើង​ក្នុង​សម័យក្រោយៗមក​ទៀត​ដូចជា Ruud van Nistelrooy, Chrisriano Ronaldo …ជាដើម។ នៅពេលត្រូវបានគេសួរអំពីការផ្ទេរនោះ Beckham បានចង្អុលបង្ហាញថាវាមិនមែនជាចេតនារបស់គាត់ក្នុងការចាកចេញពីក្លឹបដែលគាត់រីកធំធាត់ឡើងនោះទេ។ គាត់បានប្រាប់ទូរទស្សន៍ BT Sport ថា ៖“ នៅពេលដែលខ្ញុំចូលរួមជាមួយ Manchester United ខ្ញុំមិនដែលចង់ចាកចេញពីពួកគេទេ។ នៅពេលពួកគេប្រាប់ខ្ញុំថាពួកគេនឹងលក់ខ្ញុំគឺជាលើកទីមួយហើយដែលខ្ញុំបាននិយាយទៅកាន់ Real…

១
ទស្សនៈ

៣ចំណុចលើរាងកាយមនុស្សប្រុស កាន់តែធំ កាន់តែបង្ហាញពីជីវិតដ៏សម្បូរបែប មិនខ្វះខាតរឿងលុយកាក់ឡើយ

បុរសម្នាក់ដែលមាន៣ចំណុចនេះនៅលើរាងកាយ ​ដែលមានទំហំកាន់តែធំ នឹងកាន់តែមានសំណាង ជីវិតសម្បូរបែប មិនខ្វល់រឿងខ្វះខាតលុយកាក់នោះឡើយ។ ១. ជើងធំ និយាយអំពីវិទូទូទៅ ប្រសិនបើមនុស្សម្នាក់មានជើងធំ ច្រើនតែជាមនុស្សដែលទទួលបានការគោរព កោតសរសើរពីមនុស្សេជុំវិញខ្លួន។ បុរសនេះច្រើនតែមានភាពរឹងមាំ និងធន់នឹងចរិតលក្ខណៈនៅពេលបង្កើតរបស់អ្វីមួយ ពួកគេច្រើនតែព្យាយាមអស់ពីសមត្ថភាពដើម្បីសម្រេចបំណងប្រាថ្នា។ នៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នកដែលមានជើងបែបនេះ ពួកគេជាធម្មតាស្មោះត្រង់ឧស្សាហ៍ព្យាយាម មានទេពកោសល្យ និងចំណេះដឹងខ្ពស់។ ភាពជោគជ័យកើតឡើងចំពោះពួកគេយ៉ាងឆាប់រហ័ស និងងាយស្រួល ដរាបណាពួកគេចង់បានវានៅក្នុងដៃ លុយកាក់ មាសប្រាក់ ក៏តែងតែរត់រកពួកគេផងដែរ។ នៅក្នុងអាពាហ៍ពិពាហ៍ និងស្នេហា ពួកគេតែងតែស្វែងរកភាពល្អឥតខ្ចោះ ទោះបីជាវាធ្វើឱ្យពួកគេពេលខ្លះអស់កម្លាំងក៏ដោយ ប៉ុន្តែតាមពិតដោយទេពកោសល្យធម្មជាតិរបស់ពួកគេ រឿងល្អ ៗ នឹងមកដល់ពួកគេ។…

៨
ប្លែកៗ

ពណ៌សក់ដែលអ្នកចូលចិត្ត នឹងបង្ហាញពីចរិត បុគ្គលិកលក្ខណៈរបស់អ្នក

តើសក់ពណ៌អ្វី ដែលអ្នកចូលចិត្តជាងគេ នោះនឹងបង្ហាញពីចរិត បុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់ៗ។ ១. សក់​ពណ៌ត្នោត បើអ្នកចូលចិត្តពណ៌ត្នោត នោះអ្នកគឺជាបុគ្គលល្បីល្បាញដោយសារការខិតខំ និងការប្តេជ្ញាចិត្តរបស់អ្នក។ អ្នកតែងតែធ្វើឱ្យខ្លួនអ្នករវល់ ព្រោះអ្នកជាមនុស្សដែលឆាប់ធុញទ្រាន់ ប្រសិនបើអ្នកទំនេរមិនធ្វើអ្វីសោះ។ អ្នកក៏ជាមនុស្សដែលមានជំនាញក្នុងការធ្វើផែនការដ៏អស្ចារ្យ ដើម្បីជួយអ្នកដោះស្រាយបញ្ហាដល់មនុស្សក្បែរខ្លួនផងដែរ។ ភាពជាអ្នកដឹកនាំក៏ជាចំណុចខ្លាំងរបស់ក្មេងស្រីដែលចូលចិត្តជ្រលក់សក់ពណ៌ត្នោតផងដែរ។ លើសពីនេះទៀត អ្នកជាមនុស្សកក់ក្តៅ មានផាសុកភាព និងគួរឱ្យទុកចិត្តដែលឱ្យតម្លៃលើទំនាក់ទំនងយូរអង្វែង។ ២. ពណ៌ខ្មៅ អ្នកដែលចូលចិត្តពណ៌ខ្មៅ ច្រើនតែជាមនុស្សដែលស្ងប់ស្ងាត់ ហើយតែងតែចូលចិត្តនៅតែម្នាក់ឯង ដកខ្លួនចេញពីហ្វូងមនុស្ស។ អ្នកក៏ជាមនុស្សអាថ៌កំបាំង និងចូលចិត្តផ្នែកតែងតនិពន្ធផងដែរ។ អ្នកជាមនុស្សប្រកាន់ច្បាប់ក្រិតក្រមខ្លាំង មានរឿងសម្ងាត់ និងតែងតែគិតច្រើនតែម្នាក់ឯង។ ទន្ទឹមនឹងនេះដែរ អ្នកតែងតែជាអ្នកស្តាប់ដ៏ល្អ…