ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

២
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ការទំនាក់ទំនងគ្នា ជាការណ៍ចាំបាច់ដែលមិនអាចខ្វះបាន

#ការទំនាក់ទំនងគ្នា ប្រទេសមួយ ឬសង្គមមួយ គឺទាមទារឱ្យមានទំនាក់ទំនងគ្នា និងគ្នាជាចាំបាច់ដែលមិនអាចខ្វះបាន។ គ្មានបុគ្គលណាម្នាក់ដែលអាចរស់នៅដោយដាច់តែងឯង និងគ្មានទំនាក់ទំនងរវាងគ្នានិងគ្នាបានឡើយ។ មែនទែនទៅ ទំនាក់ទំនងគឺដើរតួយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូប សម្រាប់សង្គមជាតិ ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។ មិនតែប៉ុណ្ណោះ ទំនាក់ទំនងនេះទៀតសោត គឺជាធាតុដ៏សំខាន់សម្រាប់ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន មនុស្សមានចំណេះដឹង សង្គមមានការអភិវឌ្ឍ លុបបំបាត់សង្រ្គាម លុបបំបាត់អំពើហិង្សា។ល។ ទំនាក់ទំនងជាគ្រឿងផ្សំសម្រាប់មនុស្សនិងសង្គមជាតិមិនអាចខ្វះបាន។ សម្រាប់ខ្ញុំ ទំនាក់ទំនងនេះ គឺជារឿងសំខាន់ដែលខ្ញុំត្រូវគិតដល់មុនគេ។ ពិតណាស់ តាំងពីដើមមក ខ្ញុំគឺជាមនុស្សខ្សោយបំផុតរឿងទំនាក់ទំនងនេះឯង ពោលគឺខ្ញុំមានភាពភ័យខ្លាច ការស្លុតអារម្មណ៍នៅពេលដែលជួបនឹងនរណាម្នាក់ដែលគេមានឥទ្ធិពលឬមានអំណាច។ នៅពេលដែលខ្ញុំឡើងនិយាយលើវេទិកាសាធារណៈ គឺនិយាយមិនកើតតែម្ដង រកនឹកមិនឃើញ មុខឡើងក្រហម ញ័រជើងដៃអស់ហើយ…

Thumnail Logo​ 1
ប្លែកៗ

បុរសម្នាក់អរគុណការធ្វើចត្តាឡីស័ក ដែលបានជួយទប់ស្កាត់ការពារ កូវីដ-19 និងធ្វើឲ្យគាត់ចួបស្នេហ៍ពិតថែមទៀតផង

ក្នុងរយៈដែលកូ.វី.ដ កំពុងតែរីករាលដាលខ្លាំង ការឆ្លងក៏មានច្រើន ហើយនៅពេលនេះផងដែរ ក៏មានការឆ្លងចូលទៅក្នុងចង្កោមអ្នកសិល្បៈទៀតផង។ ហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា ទាំងអ្នករស់នៅក្នុងទីក្រុង និង រស់នៅតាមបណ្តាខេត្ត សូមមេត្តាផ្អាកការចួបជុំ ដើម្បីរួមគ្នាទបស់ស្កាត់នូវការរីករាលដាលនៃជំងឺនេះបន្ថែបទៀត។ សម្រាប់បងប្អូនដែលធ្លាប់មានទំនាក់ទំនងដោយប្រយោល ឬ ដោយផ្ទាល់ជាមួយអ្នកឆ្លង សូមចូលរួមធ្វើចត្តាឡីស័កទាំងអស់ កុំព្យាយាមគេចវេសដែលជាហេតុនាំឲ្យជំងឺមានរីករាលដាលទៅកាន់បងប្អូនឬមិត្តភក្តិឬអ្នកនៅក្នុងសហគមន៍របស់បងប្អូនបន្ថែមទៀត។ ងាកក្រឡេកទៅមើលបុរសម្នាក់ដែលចូលរួមធ្វើចត្តាឡីស័កម្នាក់នោះវិញ គាតបានធ្វើការអរគុណដែលបានឲ្យគាត់ធ្វើចត្តាឡីស័កទប់ស្កាត់ការរីករាលដាលនៃជំងឺ ថែមទាំងបានធ្វើឲ្យគាត់បានជួបស្នេហ៍ពិតក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះផងដែរ។ នេះបើមានប្រភពពីFacebook​បង្ហោះថា៖ #ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ កូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ #ជូនពរប្អូនទាំងពីរមានសុភមង្គល ប្រភព៖ Vireak Bmc អត្ថបទដោយ៖ Mr.…

Thumnail Logo
សម្រង់

សូមជួយស៊ែដល់បងស្រីប៉ូលិសឱ្យបានមកទទួលថវិការ $1000 និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាលផង

សូមជួយស៊ែដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិការចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន សុីណាត ! តាងនាមខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមប្រកាសដល់ប្អូនស្រី ប៉ូលីស ឈ្មោះ ស៊ីថុង សុខា អនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 ដែលបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ…

KNONGSROK
PR

ជំនាញ​ធ្វើទីផ្សារ​ឌីជីថល​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​ដឹកនាំ​ធុរកិច្ចជា​​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា!

ភ្នំពេញ (ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១)៖ ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល​មានសារៈសំខាន់ខ្លាំង​ដើម្បី​ត​ភ្ជាប់​គម្លាត​យេនឌ័រផ្នែក​ឌីជីថល និង​នាំ​យក​ស្រ្តី​កាន់តែ​ច្រើន​ចូលទៅក្នុង​ពិភព​សហគ្រិនភាព។ នេះ​បើ​យោង​តាម​​អ្នក​ដឹក​នាំ​ធុរិកិច្ច​ជាស្រ្តី​ដែល​ថ្លែង​​ក្នុង​ក្រុម​ពិភាក្សា​តាមអនឡាញ​ដែលរៀបចំ​ដោយ​ក្រុមហ៊ុន Facebook ដើម្បីរំឭក​ខួប​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ក្នុង​ក្រុម​ពិភាក្សា​នៃ​កម្មវិធីជជែកអំពីអាជីវកម្មជាមួយ Facebook ដែល​សម្រប​សម្រួល​ដោយ​អ្នក​នាង ហ៊ាង អូមួយ អគ្គនាយិកា​ក្រុមហ៊ុនបច្ចេកវិទ្យា​ ខេសូលូសិន ​(Camsolution Technology) អ្នក​នាង ហុក ស្រីមុំ និងអ្នក​​នាង​ អាំ វាសនា ដែល​ជា​សហគ្រិន​ស្រ្តី បាន​ចែករំលែក​បទ​ពិសោធ​របស់​ពួក​គាត់​អំពី​​ការ​ដំណើរ​ការ​អាជីវកម្ម និង​បាន​ផ្តោតយ៉ាងខ្លាំង​លើ​សារៈ​សំខាន់​​នៃ​​វត្តមាន​តាមអនឡាញ​ និង​ការ​ប្រើប្រាស់​ការ​ធ្វើទីផ្សារ​ឌីជីថល។ អ្នក​នាង ហុក ស្រីមុំ ដែលជា​សហស្ថាបនិក​ក្រុមហ៊ុន​អប់រំ​ឈ្មោះថា…

២
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! សូមបងប្អូនកុំមានមោទកភាពនឹងស្រាបៀរពេក

#ប្រទេសខ្ញុំ_ស្រាបៀរខ្ញុំ ខ្ញុំឃើញនៅលើបដាធំៗតាមដងផ្លូវ និងតាមទីសាធារណៈស្ទើរគ្រប់ច្រកល្ហកទាំងអស់ មិនថារាជធានីភ្នំពេញ តាមបណ្ដាខេត្ត ឬនៅតាមស្រុកស្រែចម្ការនោះទេ គឺមានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរយ៉ាងគគ្រឹកគ្រេង។ មិនតែប៉ុណ្ណោះ សូម្បីនៅលើកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងស្រុក ក៏មានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរនេះយ៉ាងទូលំទូលាយផងដែរ។ មានពេលខ្លះ ខ្ញុំកំពុងតែដើរៗ ក៏ឮដោយចៃដន្យនូវសូរសព្ទសន្ទនាបែបកំប្លែងលេងរបស់យុវជនទៀតថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ។ ពួកគេជល់​កែវស្រែកហ៊ោគិល។ បើមិនទាន់បានជល់ គេគាស់យឺតៗរករង្វាន់ ដើម្បីបានផឹកឱ្យកាន់តែច្រើនឡើងៗ…។ ដោយសារតែកូនខ្មែរស្នេហានិងមានមោទនភាពនឹងស្រាបៀរបេះដូងខ្មែរជ្រុលពេកទៅ ធ្វើឱ្យពួកគាត់វិលវល់ក្នុងសង្គមផឹកស៊ី ដែលបញ្ហានេះបានធ្វើឱ្យពួកគាត់ខូចសុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប្រើអំពើហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធ ប្រពន្ធជេរប្ដី គ្រួសារបាក់បែកឬខ្វះភាពកក់ក្ដៅ កូនចៅខ្ជាត់ព្រាត់ និងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់បាត់បង់អាយុជីវិតរាល់ថ្ងៃ។…

1aba4a9e 0d22 4241 A03a 6e34a1086a22
កីទ្បា

អតីតខ្សែប្រយុទ្ធMan Utd ម្នាក់​ថា​ អធិរាជប្រអប់ហេងស៊យ Martial មិន​គួរលក់ចេញ​ទេ

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមលោក Louis Saha ជឿជាក់ថា Martial គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងក្រុម។អតីតខ្សែប្រយុត្ធសញ្ជាតិបារាំងរូបនេះបានទទូចថា Anthony ត្រូវការការគិតគូរបន្ថែមទៀតជាមួយនឹងការស៊ុតបាល់បញ្ចូលទី ដើម្បីទទួលបានសន្ទុះឡើងជើងឡើងវិញរបស់គាត់។ Saha និយាយថាការបង្ហាញទម្រង់​លេងរបស់ Martial នៅលើទីលានគឺជាហេតុផលដែលធ្វើឱ្យគាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ អតីតខ្សែប្រយុទ្ធក្រុម Man United លោក Louis Saha បានប្រាប់ Talksport នៅពេលនិយាយអំពីការធ្លាក់ទម្រង់លេងរបស់ Anthony Martial ថា៖ “ ខ្ញុំពិតជាមិនគិតថាគាត់គឺជាកីឡាករដែល Man United គួរតែបោះបង់ចោលនោះទេ ព្រោះគាត់អាចជាកីឡាករដែលបំពេញបន្ថែមនូវភាពទាក់ទាញ ខណៈដែលគាត់មានភាពប្លែកពី​គេក្នុងការលេង។…

OLD PLAYER
កីទ្បា

មក​ស្គាល់កីឡាករបរទេសក្មេងជាងគេនិង​ចាស់ជាងគេ​ក្នុង​លីគកំពូលកម្ពុជារដូវ​កាល​នេះ

ប្រិយមិត្តបាន​ដឹង​រួច​មក​ហើយថា​មានតែអគ្គិសនីកម្ពុជាមួយប៉ុណ្ណោះ ដែលប្រើប្រាស់តែកីឡាករក្នុងស្រុក មិន​ប្រើប្រាស់កីឡាករបរទេសខណៈ ក្លិប១២ផ្សេងទៀត បានចុះឈ្មោះកីឡាករបរទេសមកពី ៦ទ្វីបជុំវិញពិភពលោកហើយសរុបមានចំនួន ៥៦នាក់ ដែលពួកគេមានសញ្ជាតិ ១៩ផ្សេងគ្នា ក្នុងនោះកីឡាករសញ្ជាតិជប៉ុន មានច្រើនជាងបង្អស់ ពោលដល់ទៅ ១៩នាក់។ តាម​ប្រភព CNCC ក្នុងរដូវកាលនេះ MCL មានកីឡាករសញ្ជាតិប្រេស៊ីល ១០នាក់ឈរ​លេខ​២​ពី​ក្រោម​កីឡាករ​ចប៉ុន។ បន្ទាប់មកមានកាមេរ៉ូន ៦នាក់ នីហ្សេរីយ៉ា ៣នាក់ អាហ្វ្រិកខាងត្បូង ៣នាក់ និងអេស្ប៉ាញ ២នាក់។ ក្រៅពីនោះមានម្នាក់ក្នុងមួយសញ្ជាតិរួមមាន សេនេហ្គាល់ អូស្ត្រាលី បេឡារុស អាហ្វហ្គានីស្ថាន…

វិសាខា
កីទ្បា

ក្ដៅ! ជំនួប២គូក្នុងពាន​រង្វាន់ Metfone Cambodian League ២០២១​សប្ដាហ៍ទី​២ត្រូវ​ប្ដូរកាលបរិច្ឆេទប្រកួត

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាបាល់​ទាត់​កម្ពុជា ហៅ​កាត់​ថា​ CNCC បាន​ប្រកាស​អំពី​ការ​លើកនិង​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទការ​ប្រកួតពាន​រង្វាន់​បាល់​ទាត់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១​សប្ដាហ៍​ទី​២។ តាមរយៈសេចក្ដី​ប្រកាស​នេះ​ជំនួប​ប្រកួត​រវាង​ម្ចាស់​ផ្ទះវិសាខា ដែល​ត្រូវ​ជួប​ក្លិបបាល់​ទាត់​នគរបាលជាតិ​នៅ​ថ្ងៃ​ទី២០​ខែ​មេសាឆ្នាំ២០២១​នៅ​កីឡដ្ឋាន​ ព្រីនស៍​ដែល​ជាការ​ប្រកួត​ទី​០៨ និង​ការ​ប្រកួត​ទី​១២​រវាង​ ក្លិបបាល់​ទាត់​ណាហ្គាវើលដ៏​ជាមួយ​ក្រុម​កងយោធិពលខេមរភូមិន្ទ​នៅ​កីឡដ្ឋាន​ Smart RSN Stadium ត្រូវ​លើក​ពេលទៅលេង​នៅ​ថ្ងៃ​ទី​២០​ខែ​មីនាឆ្នាំ២០២១​វិញ។   សូមចុចលើរូបភាពដើម្បីពង្រីករូបភាពមូលហេតុនៃ​ការ​ប្ដូរ​កាលបរិច្ឆេទប្រកួត​នេះ​គឺ​បណ្ដាល​មក​ពី​ការ​រីករាលដាល​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩តាម​ការ​ជាក់​ស្ដែង ខណៈ​ដែលជំនួប​ទាំង​២​នេះ​ជាប់​ពាក់​ព័ន្ធ​នឹងទី​កន្លែង​ឆ្លងកូវីដ១៩​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ព័ត៌មានបន្ថែម​ Knongsrok Sport នឹង​ផ្សាយ​បន្ថែម​ពេល​ក្រោយ! រូបភាព៖ CNCC

Fccf0ae6 50ff 11eb 8f8e 0217670beecd
កីទ្បា

Edinson Cavani សម្រេចចាកចេញ​ពី​ Manchester United ហើយ

តាមសេចក្តីរាយការណ៍ពី​អាមេរិកខាងត្បូងបានឱ្យដឹងថា Edinson Cavani បានសំរេចចិត្តមិនបន្តលេងនៅ Manchester United នៅ​រដូវ​កាលក្រោយ​ទេហើយគាត់ចង់ផ្លាស់ទៅលេង​នៅ Boca Juniorsក្នុង​ប្រទេសអាហ្សង់ទីនវិញ។ កីឡាករជម្រើស​ជាតិអ៊ុយរូហ្គាយបានបង្ហាញការចាប់អារម្មណ៍ក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់នៅ Old Trafford។ ការ​បង្ហាញថ្វី​ជើង​បាន​ល្អ​ធ្វើ​ឲ្យ​គេ​រំពឹង​ថា​គាត់​នឹង​បន្ត​លេង​ជាមួយបិសាចក្រហម​មួយរដូវ​កាល​ទៀត។ ទោះយ៉ាងណាក្ដី! របាយការណ៍នៅក្នុងប្រទេសអាហ្សង់ទីនបានអះអាងថាគាត់នឹងបដិសេធការសំណើបន្តពេលវេលារបស់គាត់នៅក្នុងក្រប​ខ័ណ្ឌ​ Premier League ហើយវិលត្រឡប់ទៅកាន់អាមេរិកខាងត្បូងជាថ្មី។ យោងទៅតាមកាសែតមាន​ប្រភព​ពីអាហ្សង់ទីន Ole  Cavani បានសម្រេចបញ្ចប់អាជីពនៅក្នុងបាល់ទាត់អ៊ឺរ៉ុប ហើយបានសំរេចចិត្តផ្លាស់ទៅ Bocaវិញ ។ ខ្សែប្រយុទ្ធដែលរកបាន ៦ គ្រាប់ក្នុង ៩ ប្រកួត Premier League…

P=81648
គ្រួសារ

មនុស្សប្រុសនឹងស្ដាយក្រោយ ប្រសិនបើបោះបង់ប្រពន្ធចោល ដោយហេតុផលទាំង ៣ នេះ

មនុស្សប្រុស មួយចំនួន តែងតែបោះបង់ប្រពន្ធចោល ក្រោមហេតុផល ឬលេសជាច្រើន ដែលមិនអាចបកស្រាយអស់ តែយ៉ាងណា មានហេតុផលចំនួន៣ខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តលែងលះ ឬបោះបង់ប្រពន្ធចោល តែអ្នកត្រូវចាំថា ក្រោមហេតុផលទាំង៣នេះ វានឹងធ្វើឱ្យអ្នកស្ដាយក្រោយអស់មួយជីវិត ប្រសិនបើវានឹងកើតឡើងពិតមែន។ ១. បោះបង់ប្រពន្ធ ព្រោះតែអំពើក្បត់ចិត្ត ជាការពិតណាស់ មនុស្សប្រុសមួយចំនួន តែងតែសុខចិត្តបោះបង់ប្រពន្ធចោល បន្ទាប់ពីខ្លួនបានក្បត់ផិត ធ្វើបាបចិត្តប្រពន្ធ ព្រោះតែខ្លួនបានទៅលង់ស្រឡាញ់ស្រីក្មេងខាងក្រៅ ឬព្រោះតែមានប្រពន្ធចុង ក៏សុខចិត្តចោលប្រពន្ធ ទាំងដែលប្រពន្ធល្អជាស្រីខាងក្រៅ ឬប្រពន្ធចុងនោះឆ្ងាយណាស។ លើសពីនេះ សុខចិត្តលែងលះដើម្បីផ្គាប់ចិត្តស្រីខាងក្រៅ ទាំងដែលប្រពន្ធរៀបការពេញច្បាប់ រស់នៅជាមួយគ្នាពេញមុខ ក្រាបក្បាលដល់កន្ទេល…

Jjj
ប្លែកៗ

ត្រៀម​ចម្លើយ​ទៅ! ដល់​ថ្ងៃ​ទៅ​លេង​ផ្ទះ អ៊ី​អ្នក​ជិតខាង​ចូលចិត្ត​សួរនាំ ៥ សំណួរ​ចាក់ដោត​នេះ​បំផុត

នៅ​រយៈ​ពេល​តែ​ជាង​ ១ ខែ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ឈាន​ចូល​មក​ដល់ ហើយ​ក៏​ជឿ​ថា​បងប្អូន​យើង​ជា​ច្រើន​នឹង​ឆ្លៀត​ពេល​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​អបអរ​និង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នានា។ ក្រៅ​ពី​ត្រៀម​សំលៀកបំពាក់ របស់របរ​ផ្ទាល់​ខ្លួន និង​ថវិកា​មួយ​ចំនួន ចុះ​អ្នក​បាន​ត្រៀម​ហើយ​ឬ​នៅ​ចុះ នៅ​ចម្លើយ​ដែល​តែងតែ​មាន​សំណួរ​រៀងរាល់​ពេល​ដែល​អ្នក​ទៅ​ស្រុក​កំណើត? ខាង​ក្រោម Knongsrok បង្ហាញ​សំណួរ​ចាក់ដោត ៥ ដែល​កម្រ​មាន​អ្នក​ជៀស​ផុត៖ សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ១) តើ​ឯង​រៀន​មុខ​ជំនាញ​អី? សួរនាំ​អ្នក​អំពី​មុខជំនាញ​ដែល​អ្នក​សិក្សា ហើយ​រៀន​នៅ​សាលា​ណា ប៉ះ​អ្នក​ជិត​ខាង​ខ្លះ​ទៅ​គាត់​និយាយ​លើក​កូន​គាត់​មក​ប្រៀបធៀប​យើង​អី​ចឹង​ទៅ ថា​កូន​គាត់​រៀន​ក្រៅ​ប្រទេស ខ្លះ​ជាប់​អាហារូបករណ៍​បែប​នេះ​បែប​នោះ និយាយ​បែប​ណា​ឲ្យ​តែ​ល្អ​ជាង​យើង។ សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ២) តើ​ឯង​រៀន​បាន​និទ្ទេស​អី? បើ​ប៉ះ​មីង​ពូ​អ្នក​ជិត​ខាង​កូន​គាត់​រៀន​បាន​ខ្ពង់ខ្ពស់ ឬ​ពូកែ​បន្តិច​ទៀត កូន​ប្រាកដ​ជា​ចាក់​ដល់​សំណួរ​សួរ​ថា តើ​កាល​ប្រលង​ទី…

Tt
សង្គម

អាហារ ៤ ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ WHO តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ​ទាំង ៤ ប្រភេទ​នៅ​ខាង​ក្រោម បើ​ទោះ​បី​ជា​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​ឲ្យ​បញ្ចៀស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ ៤) ប្រភេទ​អាហារ​ជ្រក់ ជាក់​ស្តែង​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ ឬ​ជ្រក់​បន្លែ​ផ្សេងៗ​ទៀត​ជា​ដើម អ្នក​ជំនាញ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​ដែល​ត្រាំ​ទុក នោះ​វា​នឹង​ប្រមូល​ផ្តុំ​ឡើង​នូវ​សារធាតុ Nitrites ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​អាហារ​ប្រភេទ​នេះ ជា​អាហារ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម ឬ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម។ ៣) សាច់អាំង​បាប៊ីឃ្យូ អាហារ​ប្រភេទ​សាច់អាំង​បាប៊ីឃ្យូរ​ដែល​វា​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល គឺ​ងាយ​នឹង​លេចចេញ​នូវ​ជាតិ Benzenepyrene ដែល​នៅ​ពេល​វា​កកកុញ​ក្នុង​ខ្លួន​យើង​ច្រើន អាច​បណ្តាល​ឲ្យ​ខូច​ថ្លើម បែប​នេះ​ទោះ​អ្នក​ចូលចិត្ត​ប៉ុណ្ណា សូម​កុំ​ទទួល​ទាន​ញឹកញាប់​ពេក។ ២) អាហារ​ដែល​ខ្លោច ស្រដៀង​នឹង​សាច់អាំង​ដែរ…