
កុំបន្ទោស កុំខឹង បើពេលដែលអ្នកទៅពឹង ឬសុំជំនួយពីមិត្តភក្តិ ឬសាច់ញាតិ តែត្រូវគេបដិសេធ
មនុស្សរាល់គ្នារស់នៅសុទ្ធតែមានគោលដៅរួមមួយ គឺត្រូវរស់នៅឱ្យបានល្អ។ ហើយអ្វីទៅជាការរស់នៅ “ឱ្យបានល្អ” នោះ គឺអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗចំពោះការរស់នៅនេះ។ មានអ្នកខ្លះមិនខ្វល់ខ្វាយរឿងហូបចុកស្លៀកពាក់ មានអ្នកខ្លះទៀតរស់នៅសុខស្រួលហើយនៅតែមិនស្កប់ស្កល់។ ក៏អាចនិយាយបានដែរថា នៅក្នុងស្ថានភាពដែលបានជួប ភាគច្រើនមនុស្សរាល់គ្នាសុទ្ធតែគិតគូរដល់ខ្លួនជាមុន។ ឧទាហរណ៍ ៖ ការប្រជែងដណ្តើមឋានៈជាមួយនឹងមិត្តរួមការងារ ប្រាកដជាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហើយមិនអាចទៅរួមសហការគ្នាឡើយ។ ប្រកួតប្រជែងជាមួយនឹងដៃគូរកស៊ី ប្រឹងប្រែងអស់កម្លាំងប្រាជ្ញាទប់ទល់នឹងដៃគូ។ មានគេនិយាយថា សារជាតិរបស់មនុស្សគឺអាត្មានិយម ពាក្យសម្ដីនេះដ្បិតតែសោះកក្រោះបន្តិចមែន តែពិតជាមានហេតុផលដែរ។ នេះហើយជាមូលហេតុដែលអ្នកជាធម្មតាហាក់ដូចជាមានទំនាក់ទំនងល្អជាមួយនរណាម្នាក់ តែពេលដែលអ្នកមានការលំបាកទៅរកគេ គេបែរជារកលេសដោះសារទៅវិញ ឬក៏បដិសេធតែម្តង។ ដូចនេះដែរ មានអ្នកខ្លះទៀតមានមិត្តភក្តិច្រើនណាស់ តែពេលទៅរកមិត្តឱ្យជួយ បែរជាមានមនុស្សតិចណាស់លាដៃព្រមជួយអ្នកទៅវិញ សឹងតែគ្មានសូម្បីតែម្នាក់ក៏ថាបាន។ ពីព្រោះ…











