ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
PR

ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៖ ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ ការជ្រើសតាំងនេះបានផ្តល់ឱកាសមួយដែលជួយឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំសាសនាអ៊ីស្លាមនៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ជាពេលដែលលោកបានចូលជាសមាជិកវិហារអ៊ីស្លាមក្នុងភូមិរបស់លោក លោកតែងចូលចិត្តជួយដល់ប្រជាពលរដ្ឋជាទូទៅតាមដែលលោកអ្នកធ្វើទៅបាន។ ក្នុងឆ្នាំ២០០០…

ហុងដា
កីទ្បា

អ្នកចាត់​ការជម្រើស​ជាតិកម្ពុជា Keisuke Honda លើក​ពានលីគកំពូលអាស៊ែបៃហ្សង់ជាមួយក្លិប Neftçi Baku

អ្នក​ចាត់ការ​ជម្រើសជាតិកម្ពុជាលោក Keisuke Honda ក្នុងនាមជាកីឡាកររបស់​ក្លិប​ Neftçi Baku បាន​ឈ្នះពានរង្វាន់ក្របខណ្ឌកំពូលអាស៊ែបៃហ្សង់ ប្រចាំរដូវកាល២០២០/២០២១ បន្ទាប់​ពី​ចំណាយ​ពេល​ត្រឹម២ខែជាងប៉ុណ្ណោះ។ Neftçi Baku គឺ​ជា​ក្លិប​ទី​១០​ហើយ​របស់​អតីតខ្សែបម្រើ​សញ្ជាតិ​ជប៉ុន បន្ទាប់​ពី​ធ្លាប់​លេង​នៅ​ក្លិប​ជប៉ុន រុស្សី​ អ៊ីតាលី ហូឡង់ ម៉ិកសិក អូស្ត្រាលី ប្រេស៊ីល ព័រទុយហ្កាល់ មួយភ្លែត និង​ក្លិប​ក្របខណ្ឌកំពូលអាស៊ែបៃហ្សង់នេះឯង។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានឹងចាកចេញពី Neftci នាពេលឆាប់ៗខាងមុខក្រោយរដូវកាលត្រូវបានបញ្ចប់រួចរាល់។ អតីតកីឡាករ AC Milan រូបនេះបានចូលរួមជាមួយ Neftci Baku កាលខែមីនា…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី៖ ខ្ញុំសូមរម្លឹកឡើងវិញដែរថា បើចង់រកស៊ីជោគជ័យ ត្រូវធ្វើជាមនុស្សឆ្លាតដែលអាចបើកអាជីវកម្មបាន!!!

#សិក្សាពីមូលហេតុនៃការបរាជ័យ នេះមិនមែនជាមេរៀនថ្មីសម្រាប់មិត្តអ្នកអានទេ។ ការពិតនៅក្នុងសៀវភៅគំនិតអាជីវកម្មរបស់ខ្ញុំ ខ្ញុំចង់និយាយថា ការបើកអាជីវកម្ម ប្រសិនបើយើងគ្មានបទពិសោធទេ នឹងធ្វើឱ្យយើងបរាជ័យ។ នៅទីនេះ ខ្ញុំគ្រាន់តែចង់រម្លឹកឡើងវិញថា នៅពេលខ្លះ ទោះបីការចាប់ផ្តើម​របស់យើងប្រព្រឹត្តទៅ​ដោយ​រលូនក៏ដោយ ប៉ុន្តែការរក្សាលំនឹងអាជីវកម្មឱ្យជោគ​ជ័យ​​ជា​និរន្តរ៍ គឺនៅតែជារឿងដ៏ពិបាក។ នៅក្នុង​វេទិកាពិភាក្សាស្តីពីការធ្វើអាជីវកម្មខ្នាតតូច និងមធ្យម កាលពីឆ្នាំ២០១៥ ខ្ញុំនិយាយថា មូលហេតុដែលនាំ ឱ្យម្ចាស់អាជីវកម្មមួយចំនួនបើកជោគជ័យហើយក៏ដួលទៅវិញ គឺដោយសារពួកគាត់មិនទាន់មានបទពិសោធក្នុងការប្រកួតប្រជែង មិនទាន់យល់ពីផ្នត់គំនិតរាក់ជ្រៅនៃការធ្វើជាថៅកែគេ មិនទាន់យល់ពីវិធីសាស្រ្តទីផ្សារ មិនទាន់យល់ដឹងពីការគ្រប់គ្រងប្រាក់ចំណូលចំណាយ មិនសូវមានទំនាក់ទំនងល្អ ការរៀបចំធនធានមនុស្សនៅមានកម្រិត ពិសេសគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវក្នុងការសម្ភាសបុគ្គលិក។ ខ្ញុំសូមរម្លឹកឡើងវិញដែរថា បើចង់រកស៊ីជោគជ័យ ត្រូវធ្វើជាមនុស្សឆ្លាតដែលអាចបើកអាជីវកម្មបាន ដោយមិនចាំបាច់មានទុនគ្រប់គ្រាន់ ហើយយើងត្រូវតែធ្វើជាមនុស្សមានឆន្ទៈ ព្រោះជាទូទៅដើម្បីបង្កើតក្រុមហ៊ុន…

KNONGSROK
សេដ្ឋកិច្ច

បើគ្មានពិសោធន៍កុំទាន់រកស៊ី – (បទកាកគតិ)

#បើគ្មានពិសោធន៍កុំទាន់រកស៊ី – (បទកាកគតិ) ១. ទោះលុយទំាងកោដិ បើគ្មានពិសោធន៍ កុំចង់រកស៊ី នឹងនាំឱ្យខាត ទ្វេមួយជាពីរ បងប្អូនគ្រប់ទី គួរកត់ចំណាំ។ ២. ធ្វើអ្វីក៏ដោយ កុំបីបណ្តោយ និងគួរចងចាំ ជំនួញរកស៊ី អាជីវកម្ម យូរឆាប់ខែឆ្នាំ គួរចងចាំទុក។ ៣. បើចង់រកស៊ី ពិសោធន៍មួយពីរ រៀនរកទំនុក កុំធ្វើតាមចង់ ក្រែងធ្លាក់ជង្ហុក កើតទុក្ខម៉ែពុក ខាតបង់ទ្រព្យធន។ ៤. បើគ្មានពិសោធន៍ គួរធ្វើមនុស្សឆោត ថាំងប៉ោតរែកពុន រៀនពីគេឯង…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី៖ សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ

#បើមានត្រឹមតម្រូវការមូលដ្ឋាន_សុភមង្គលយើងបរិបូរណ៍ឬនៅ? សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារ ស្បៀងអាហារ សម្លៀកបំពាក់ សុខភាព និងជម្រកដើរតួយ៉ាងសំខាន់ខ្លាំងណាស់ដែរ។ ម៉្លោះហើយ ដើម្បីទទួលបានសុភមង្គល គេចាំបាច់ត្រូវតែច្បាស់លាស់ ថាអាចដោះស្រាយលើតម្រូវការមូលដ្ឋានជាមុនសិន។ ដូចដែលយើងបានដឹងមកហើយថា មនុស្សមិនអាចរស់បានឡើយបើពុំមានអាហារហូបចុក។ ដើម្បីអាហារ មនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងក៏មាន។ ដូច្នេះ រឿងអាហារ គឺជារឿងសំខាន់មិនអាចខ្វះបាន។ បើផ្ទះមួយអត់មានអាហារញ៉ាំគ្រប់គ្រាន់ កូនចៅតែងតែឈឺច្រើន ហើយបាត់បង់អនាគត ឬគ្រួសារបាក់បែកខ្ចាត់ខ្ជាយ។ ម្នាក់ៗមុខតែដើរទៅរកចំណីអាហាររៀងៗខ្លួនអស់មិនខាន។ កូនក្មេងដែលគ្មានអាហារហូបខ្លះ គាត់អាចនឹងដើរសុំទាន លួចឆក់គេដើម្បីហូប ឬធ្វើវិធីគ្រប់បែបយ៉ាងដើម្បីក្រពះ។ ដោយសារតែក្រពះនេះហើយ ធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាង មិនថាសុំគេ ឬលួចគេនោះឡើយ។…

Jenna
សង្គម

ស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង  រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព ​ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់…

Football Cambodia
កីទ្បា

អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់កម្ពុជាបង្ហើបថាកីឡាករ​ជម្រើស​ជាតិជ្រើសរើសអស់​ហើយ​គ្រាន់​តែមិនទាន់បង្ហាញ

លោក កែវ សារ៉េត​អគ្គលេខាធិការសហព័ន្អកីឡាបាល់​ទាត់​កម្ពុជាបាន​មាន​ប្រសាសន៍​ថា បញ្ជីឈ្មោះ​ជម្រើស​ជាតិ​កម្ពុជា​ប្រហែល​បាន​ត្រូវ​គ្រូបង្វឹក​និង​ក្រុមការងារ​ជម្រើសជាតិជ្រើសរើសរួច​រាល់​អស់​ហើយ គ្រាន់​តែ​មិន​អាច​ប្រកាស​នៅ​ពេល​នេះប៉ុណ្ណោះ។ ទំព័រហ្វេសបុក CAMSOC បាន​ដកស្រង់សម្ថីរបស់​លោកថា សម្រាប់ការ ជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេត និងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែងគ្រូបង្គោលជន ជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។ លោកបានលើកឡើងថា៖« តាមពិតបញ្ជី​ឈ្មោះ​ក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំ​មើល​នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ ដែលគឺជាវិធីសាស្ត្ររបស់គ្រូបង្គោល ដើម្បីទុកពេលឱ្យកីឡាករបាន​ខិតខំ​ប្រឹងប្រែងឱ្យបានខ្លាំងក្លាជាមុនសិន។ ទន្ទឹមនេះ ប្រសិនបើកីឡាករណាដឹងថា​ខ្លួនជាប់ជាកីឡាករ​ជម្រើស​​ជាតិ​​អាចបែរទៅជាទម្លាក់ការខិតខំ…

0026bb75 D1aa 4643 8c7f E224801a0a02
កីទ្បា

Man Utd និងភ្នាក់ងាររបស់ Bruno ជួប​គ្នានៅ Manchester ក្នុងគោលបំណងអី?

Fernandes បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Man Utd ឬ  2020/21 Matt Busby Player of the Year award ចំពេលភ្នាក់ងាររបស់គាត់គឺលោក Miguel Pinho កំពុងជួបជាមួយ United ដើម្បីពិភាក្សាអំពីសក្តានុពលនៃកិច្ចសន្យាសម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះ។ ភ្នាក់ងាររបស់លោក Bruno Fernandes – Miguel Pinho បានមកដល់ទីក្រុង Manchester ដើម្បីពិនិត្យមើលកិច្ចសន្យារបស់គាត់ជាមួយ Man United នេះ​បើ​តាម​ការ​ចុះផ្សាយរបស់​កាសែត​ព័រទុយហ្គាល់ The…

Vccv
សង្គម

ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ទោះចាញ់ខ្លាំងប៉ុណ្ណា ស្រ្តីពពោះ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​របស់ទាំង ៥ នេះ

ជា​ទូទៅ​ស្រ្តី​ពពោះ ប្រាកដ​ជា​ជួប​អាការៈ​ម្យ៉ាង​ដែល​ហៅ​ថា “ចាញ់កូន” គឺ​ពេល​នោះ​ចំណង់​នៃ​ការ​ចង់​ទទួល​អាហារ​របស់​ពួក​គេ គឺ​ប្លែក​ខុស​ពី​សព្វដង ហើយ​របស់​ខ្លះ​មិន​ដែល​ចេះ​ទទួល​ទាន​សោះ​ក៏​សុខៗ​ឃ្លាន​ដែរ។ គេ​ជឿ​ថា​ពេល​ខ្លះ​មក​ពី​ឥទ្ធិពល​នៃ​កូន​ក្នុង​ផ្ទៃ ដែល​ទារក​ជា​អ្នក​ចង់​ទេ មិនមែន​ម្តាយ​នោះ​ទេ។ យ៉ាង​ណ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ចែករំលែក​ទៅ​កាន់​ស្រ្តី​ពពោះ​គ្រប់​រូប ថា​បើ​ទោះ​បី​ជា​ចាញ់​ខ្លាំង​ប៉ុណ្ណា ក៏​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នៅ​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ភេសជ្ជៈ​មិន​ល្អ ជា​ទូទៅ ៧០ ភាគរយ​នៃ​រាងកាយ​មនុស្ស​គឺ​ជា​ទឹក បែប​នេះ​ទឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស។ យ៉ាង​ណា​មិន​ថា​តែ​មនុស្ស​ទូទៅ ឬ​ស្រ្តី​ពពោះ គឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​សម្រាប់​ស្រ្តី​ពពោះ ចាំ​បាច់​ត្រូវ​តែ​ទទួល​ទាន​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ដែល​ឆ្លង​កាត់​ការ​បន្សុទ្ធ​ត្រឹមត្រូវ ព្រោះ​វា​ងាយ​មាន​ហានិភ័យ​ឆ្លង​ទៅ​កាន់​ទារក​ខ្លាំង​ណាស់ ប្រសិន​យើង​ទទួល​ទាន​ទឹក​ដែល​មាន​មេរោគ។ ក្រៅ​ពី​នេះ​ភេសជ្ជៈ​ដូច​ជា​ស្រាបៀ កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ គួរ​តែ​ផ្អាក​ក្នុង​កាលៈទេសៈ​នៃ​ពេល​ពពោះ…

T1
សង្គម

ទទួល​សារ​ណែនាំ​មួយ​ពី​បក្សី​តូច ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សត្វ​បក្សី​មួយ​ក្នុង​ចំណោម បក្សី​ទាំង ៦ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖ សត្វ​បក្សី​ទី ១ ជា​សត្វ​ទីទុយ​ដែល​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ អ្នក​ដែល​ជ្រើសរើស​បក្សី​ទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។ សត្វ​បក្សី​ទី ២ សត្វ​សេក តែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ…

KNONGSROK
សេដ្ឋកិច្ច

ធ្លាប់គិតដល់ទេ? បើសិនពេលនេះ ស្រាប់តែបាត់មនុស្សពីផែនដី! តើនឹង​​ទៅជា​ដូចម្តេច? (មានវីដេអូ)

យោងតាមការចុះផ្សាយរបស់គេហទំព័រ​​ Daily Mail បានលើកឡើងអំពីបញ្ហាដែលពិបាកនឹងជឿ ដោយបានចោទជាសំណួរសួរថា “ប្រសិនបើ មនុស្ស​ជាង ៧ពាន់លាននាក់ នៅលើភពផែនដីនេះ ពិតជាបាត់ខ្លួន​ទៅទាំងអស់​មែននោះ តើផែនដីនឹង​វិវឌ្ឍន៍ទៅជា​ដូចម្តេច”? មែនហើយ ចំពោះបញ្ហាមួយនេះ យើងពិតជាពិបាកនឹងរកមូលហេតុជាចម្បង ដែលនឹងអាចធ្វើឱ្យមនុស្សលោកទាំងអស់ លែងមានជីវិតរស់នៅលើភពផែននេះ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ជាក់ស្តែង បើតាមក្រុមអ្នកវិភាគតាមបែបវិទ្យាសាស្ត្របានឱ្យដឹងថា ប្រសិនបើផែនដីមិនមានមនុស្សរស់នៅ មិនមានអ្វីដែលជាការប្រែប្រួលទាល់តែសោះ ដោយការប៉ាន់ស្មាន វាពិតជាគួរឱ្យរន្ធត់យ៉ាងខ្លាំង ក្នុងការសម្លឹងឃើញផែនដីមួយនេះ នឹងក្លាយជាសភាពស្ងប់ស្ងាត ដែលគួរឱ្យខ្លាច។ សោកនាដកម្មដែលមនុស្សគ្រប់រូបមិនចង់ស្រមើស្រមៃទាល់តែសោះ ប្រសិនបើនៅសុខៗក៏ស្រាប់តែពន្លឺដែលកំពុងតែបំភ្លឺភពផែនដីនេះ ប្រែទៅជារលត់សូន្យសុង ចំណែកឯរោងចក្រ​នុយក្លេអ៊ែរនានា នៅទូទាំង​ពិភពលោកនឹងត្រូវ​ផ្ទុះឡើង។ រីឯរយៈពេលបន្ទាប់មកទៀត…

4
សង្គម

ហេតុអ្វី ត្រឹមទំនុកចិត្តក្នុងរឿងស្នេហា ការជឿជាក់ ក៏អ្នកមិនអាចធ្វើឱ្យខ្ញុំបានបែបនេះ?

ទំនុកចិត្តជាគ្រឹះមួយរបស់ស្នេហា​ ស្រឡាញ់​គ្នាត្រូវទុកចិត្តគ្នា​ ពាក្យនេះខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ច​ រហូតដល់ពលមួយទំនុកចិត្តខ្ញុំត្រូវបានបំផ្លាញ​ ខ្ញុំដឹងថាខ្លួនឯងត្រូវគេបោកមករហូត​ ខ្ញុំក៏ចាប់ផ្តេីមក្លាយជាមនុស្សប៉ិនតាមដាន​ ពូកែសង្ស័យ​ ខ្ញុំលែងហ៊ានទុកចិត្តគេតទៀត ក្លាយជាមនុស្សដែលគិតច្រើន រហូតដល់ថ្នាក់ ធ្វើខ្លួនគួរឱ្យធុញទៀតផង។​ ខ្ញុំខ្លាចនឹងជឿសម្តីគេ​ ព្រោះសូម្បីតែទង្វេីគេនៅជឿមិនបានផង​ ខ្ញុំក៏ធុញថប់នឹងអារម្មណ៍បែប​ ស្រឡាញ់​គ្នាតែត្រូវតាមស៊េីប​ពីគ្នា​ ខ្លាចគេធ្វេីអីក្រោយខ្នង​ ខ្លាចត្រូវគេកុហកទៀត​ ទំនុកចិត្ត និងអារម្មណ៍ល្អៗជារបស់ដែលបាត់បង់ទៅហេីយ វាពិតជាំពិបាកនឹងយកមកវិញខ្លាំងណាស់​។ កុហកហេីយ​ បោកប្រាស់​ហេីយក៏សុំទោស​ ពាក្យសុំទោសមិនបានស្តារការជឿទុកចិត្ត និងអារម្មណ៍ល្អៗដែលខ្ញុំមានឱ្យអ្នកមកវិញបានគ្រប់ពេលនោះទេ​។ អ្នកអាចបន្ទោសខ្ញុំថា​ ស្រឡាញ់​គ្នាម៉េចមិនទុកចិត្តគ្នា? តាមដានដូចជនល្មេីសរហូតចឹងហត់ណាស់ អ៊ីចឹងជួយសួរខ្លួនឯងវិញផងថា កន្លងមកអ្នកបានធ្វេីអ្វីឱ្យខ្ញុំទុកចិត្តអ្វីខ្លះហើយ? មិនមែនព្រោះតែអ្នកទេមែនទេ ដែលធ្វេីឱ្យខ្ញុំលែងទុកចិត្ត​ហេីយជឿសម្តីអ្នកបែបនេះ?​ អ្នកបានកុហកខ្ញុំជាច្រេីនលេីកច្រេីនសារមកហេីយ…